ព័ត៌មាន​

ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​​បាន​​កើនឡើង​១៩៩៤.៩០ ភាគរយ

ទុនវិនិយោគក្នុងវិស័យសំណង់មានទឹកប្រមាណ៨៣២.២លានដុល្លារសរុបនៅទូទាំងប្រទេសក្នុងខែមិថុនាឆ្នាំ២០១៦បើធៀបទៅនឹងទឹកប្រាក់វិនិយោគ៣៩.៧លានដុល្លារនៅរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយកើន ១៩៩៤.៩០ ភាគរយ។ នេះបើយោងតាមតួលេខចុងក្រោយបំផុតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ...

ស៊ុំ ម៉ាណេត
http://bit.ly/21bL8MP

សហរដ្ឋអាមេរិកគាំទ្រការដេញថ្លៃ TPP

សហរដ្ឋអាមេរិកកាលពីម្សិលមិញបានបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះកម្ពុជាដែលក្លាយជាសមាជិកមួយនៃដៃគូឆ្លងប៉ាស៊ីហ្វិកដែលដឹកនាំដោយអាមេរិក ដើម្បីលើកកម្ពស់ដល់ការលូតលាស់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបណ្តាប្រទេសតំបន់ប៉ាស៊ីហ្វិក។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/25980/us-supports-tpp-bid/

ចំណូល​ពី​ការ​ទស្សនា​អង្គរ​កើនឡើង ១%

ប្រាក់ចំណូលបានពីការលក់សំបុត្រប្រាសាទអង្គរនៅរយៈពេល ៥ ខែដំបូងកើនឡើងតិចតួចត្រឹមតែជាង ១ ភាគរយប៉ុណ្ណោះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខបានពីអាជ្ញាធរអប្សរា។ ...

ចេង សុខហ័ង
http://bit.ly/1OfYTsE

គ​ជប​កំណត់​ថ្ងៃ​ចុះបញ្ជី​បោះ​ឆ្នោត​

បន្ទាប់ពីមានការពន្យាពេលអស់ជាច្រើនលើកមក កាលពីម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញផ្សាយតារាងកាលវិភាគសម្រាប់អ្នកបោះឆ្នោត ដែលនឹងផ្តល់រយៈពេល៣ខែសម្រាប់ការចុះបញ្ជីអ្នកមានសិទ្ធិបោះឆ្នោតចំនួន៩.៦លាននៅទូទាំងប្រទេស។ ...

Ananth Baliga
http://www.phnompenhpost.com/national/nec-sets-voter-registration-dates

មន្ត្រី​​​ម្នាក់​​​និយាយ​​​ថា ត្រូវ​ការ​ថវិកា​ប​ន្ថែមទៀតដើម្បី​ស៊ើប​អង្កេត​ស្នាម​មេដៃ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ដែលមានភារកិច្ចស៊ើបអង្កេតស្នាមមេដៃចំនួន១៧០.០០០គាំទ្រញត្តិរបស់គណបក្សសង្គ្រោះជាតិដែលបានដាក់ថ្វាយព្រះមហាក្សត្រ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកទទួលបានគំរូស្នាមមេដៃទាំងនោះហើយ ប៉ុន្តែមិនអាចបន្តការងាររបស់លោកបានទេ បើគ្មានថវិកាបន្ថែម។ ...

សេក ឧត្តម
http://www.cambodiadailykhmer.com/32078

រដ្ឋាភិបាល​បន្ទោស​ក្រុមហ៊ុន​សំណង់​​​​មួយ​​​ចំពោះ​ការ​បាក់​ស្រុត​ផ្លូវ​​​នៅជិត​​​ពហុកីឡដ្ឋានជាតិ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ការ​សើ​ុ​ប​អង្កេត​របស់​រដ្ឋាភិបាល​ពី​ការ​បាក់​ស្រុត​ផ្លូវ​នៅ​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ក្នុង​រាជធានី​ភ្នំពេញ​ អំឡុង​ពេល​ទឹក​ជន់​លិច​ភ្លាមៗ​កាលពី​ថ្ងៃ​ពុធ​ បាន​សន្និដ្ឋាន​ថា​ ការដ្ឋាន​សំណង់ ...

អ៊ួច សូនី
http://www.cambodiadailykhmer.com/32080

ប្រាក់​ចំណេញ​កើនឡើង​ ១៥០ ភាគរយ

បន្ទាប់ពីបានបង្ហាញនូវការធ្លាក់ចុះប្រាក់ចំណេញជារួមរហូតដល់ ៧០ ភាគរយកាលពីឆ្នាំ ២០១៥ ក្រុមហ៊ុនរោងចក្រកាត់ដេរ Grand Twins International (GTI) ដែលចុះបញ្ជីលក់ភាគហ៊ុនក្នុងផ្សារហ៊ុនកម្ពុជាបានរាយការណ៍កំណើនប្រាក់ចំណូលយ៉ាងខ្លាំងនៅត្រីមាសទី ១ ឆ្នាំនេះជាសញ្ញាសង្ឃឹមថារោងចក្រកាត់ដេរនេះអាចចាប់ផ្ដើមទទួលជោគជ័យក្នុងផ្សារហ៊ុន។  ...

Kali Kotoski
http://bit.ly/1Ye5TrC

ប្រធាន​អង្គការ​មួយ​រូប​សុំ​ទោស​ទៅ​កាន់​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​

កាលពីថ្ងៃពុធ ប្រធានសមាគម Victory Intelligent Standard  បានចេញផ្សាយការសុំអភ័យទោសទៅកាន់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតចំពោះការចោទប្រកាន់មន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការនេះអំពីការប្រព្រឹត្តអំពើពុករលួយខណៈពេលដែលធ្វើការផ្លាស់ប្តូរមន្ត្រីរបស់ខ្លួនពីសមាសភាពមន្ត្រីជាប់កុងត្រាឯករាជ្យមកជាមន្ត្រីរដ្ឋពេញសិទ្ធិ។ ...

Niem Chheng and Ananth Baliga
http://www.phnompenhpost.com/national/ngo-head-apologises-nec

កម្ពុជា ខាត​​$១៨០​លាន​​ក្នុង​១​ឆ្នាំ​ ដោយសារ​រថយន្ត​ដឹក​លើស​ទម្ងន់

កម្ពុជាចំណាយប្រមាណជាង១៨០លានដុល្លារជារៀងរាល់ឆ្នាំលើការជួសជុលនិងថែទាំផ្លូវថ្នល់ដែលបណ្តាលមកពីការដឹកលើសទម្ងន់ពីក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនខណៈដែលក្រសួងសាធារណការនិងដឹកជញ្ជូន បានព្រមានពីការរឹបអូសយករថយន្តណាដែលដឹកលើសទម្ងន់មកធ្វើជាទ្រព្យសម្បត្តិរបស់រដ្ឋបើក្រុមហ៊ុនដឹកជញ្ជូនទាំងអស់នោះមិនគោរពតាមច្បាប់កំណត់។នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការមានប្រសាសន៍កាលពីម្សិលមិញ។ ...

សុខ ចាន់
http://bit.ly/21bLKll

សភាអឺរ៉ុប​​អំពាវនាវ​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​​​​​ឲ្យ​ពិនិត្យ​មើល​​​​​​​ឡើង​​​​​​​​​វិញ​​​នូវ​​​​​​ជំនួយ​​សម្រាប់​​​ប្រទេស​កម្ពុជា​

កាលពីម្សិលមិញ សភាអឺរ៉ុបបានអនុម័តសេចក្ដីសម្រេចមួយដោយចោទប្រកាន់រដ្ឋា ភិបាលកម្ពុជាថា បានដាក់បទចោទប្រកាន់លើគណបក្សប្រឆាំងដោយហេតុផលនយោបាយ ហើយអំពាវនាវឲ្យកាត់ផ្ដាច់ជំនួយ ប្រសិនបើរដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សឲ្យប្រសើរទេនោះ នេះជាការបន្ទរតាមសេចក្ដីសម្រេចស្រដៀងគ្នាមួយដែលខ្លួនបានអនុម័តកាលពី៦ខែមុន។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/32073

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ ខ្ញុំមិនដែលប្រើអធិបញ្ជាលើចៅក្រមទេ

ជាការឆ្លើយបំភ្លឺទៅនឹងសំណួររបស់តំណាងរាស្ត្រគណបក្សប្រឆាំងដែលមិនមានវត្តមានក្នុងកិច្ចប្រជុំសភាពេញអង្គរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអះអាងនៅចំពោះមុខតំណាងរាស្ត្រគណបក្សកាន់អំណាចថា លោកមិនដែលប្រើអធិបញ្ជាគាបសង្កត់ទៅលើការសម្រេចចិត្តរបស់ចៅក្រមនោះទេ។ ...

តាំង វីដា
http://bit.ly/28p5B6h

មន្ត្រី​សេដ្ឋកិច្ច​អាមេរិក ​បន្ត​ជំរុញ​ពាណិជ្ជកម្ម​នឹង​កម្ពុជា

មន្ដ្រីរដ្ឋាភិបាលអាមេរិកដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាបានជំរុញឲ្យកម្ពុជាបន្តការចរចាក្នុងការអភិវឌ្ឍកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរដែលអាចត្រូវបានប្រើប្រាស់សម្រាប់ការដាក់បញ្ចូលពាណិជ្ជកម្មបន្ថែមទៀត។ ...

Kali Kotoski
http://bit.ly/1PjRJyd

កិច្ចចរចារ​ជា​មួ​​យ​តំណាង​រោងចក្រ​ឈប់​ដំណើរការ​មិន​មាន​លិទ្ធ​ផល​

កាលពីម្សិលមិញ ក្រសួងការងារបានជួបជាមួយតំណាងរោងចក្រម្ចាស់ម៉ាឡេស៊ី Global Apparels Limited មន្ត្រីសហជីពនិងកម្មករដើម្បីសម្របសម្រួលការព្រមព្រៀងអំពីសំណងជម្ងឺចិត្ត ខណៈដែលក្រុមហ៊ុននេះបញ្ឈប់ដំណើរការ។ ...

សែន ដេវីត
http://www.phnompenhpost.com/national/talks-over-garment-factorys-closure-bear-no-fruit

សំណង់​ទំនប់​ទឹក​សង់​ជិត​រួច​​តែ​នៅ​មិន​ទាន់​ផ្តល់​សំណង

សំណង់ទំនប់ ទឹកស្ទឹងត្រែងទី ២ របស់ក្រុមហ៊ុនចិនស៊ីណូហាយដ្រូបានសាងសង់ជិតចប់ទៅហើយប៉ុន្តែការផ្ដល់សំណងឲ្យពលរដ្ឋជាង ២០០ គ្រួសារដែលត្រូវរុះរើភូមិឋាននៅតែមិនច្បាស់លាស់អស់រយៈពេលជាង ២ ឆ្នាំមកហើយបើទោះបីជាប្រជាពលរដ្ឋរងគ្រោះ ៥ ភូមិនាំគ្នាតវ៉ាជាច្រើនដងក៏ដោយ។ ...

ផាក់ ស៊ាងលី
http://bit.ly/1ZDrloY

អតីត​អ្នក​បុរីកីឡា​សុំ​ឲ្យ​លោក​ ជា​ សុផារ៉ា ​ជួយ

អតីតអ្នកបុរីកីឡាជាង ១០ នាក់តំណាងឲ្យ ១៤០ គ្រួសារដែលត្រូវបានបណ្តេញចេញដោយបង្ខំឲ្យទៅរស់នៅភ្នំបាត ខេត្តកណ្តាលកាលពីជាង ៤ ឆ្នាំមុនកាលពីម្សិលមិញបានស្នើរដ្ឋមន្ត្រីក្រសួងដែនដីជួយអន្តរាគមន៍ដោះស្រាយលំនៅថ្មីនៅទីតាំងផ្សេង ឬផ្តល់ជាសំណងបន្ថែម ១ ម៉ឺនដុល្លារក្នុងមួយគ្រួសារខណៈដែលពួកគាត់ត្អូញត្អែរពីការលំបាកក្នុងការរស់នៅនៅតំបន់ភ្នំបាតនោះ។ ...

ប៉ិច សុធារី
http://bit.ly/1Piexi0

ជំងឺ​គ្រុន​ឈាម​​មាន​ការ​កើន​ឡើង​ទ្វេដង​ ក្នុង​រយៈ​ពេល​៥​ខែ​ដើម​ឆ្នាំ​២០១៦

ករណីជំងឺគ្រុនឈាមបានកើនឡើងទ្វេដងក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៦នេះបើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុនដែលក្រសួងសុខាភិបាលបានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងមិនឲ្យឆ្លងជំងឺនេះ ខណៈដែលឆ្នាំនេះជាវដ្ដនៃឆ្នាំរាតត្បាតជំងឺនេះ។ ...

មុំ គន្ធា
http://bit.ly/219AFBq

គោលការណ៍​ថ្មី​៥​ចំណុច​ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់​អនាធិបតេយ្យ​គ្រឿងញៀន​

រដ្ឋាភិបាលបានប្រកាសអំពីគម្រោងការណ៍ថ្មីមួយដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនក្នុងតំបន់ត្រពាំងឈូក ដែលជាតំបន់អនាធិបតេយ្យស្ថិតនៅក្នុងខណ្ឌសែនសុខនៃរាជធានីភ្នំពេញនិងជាកន្លែងទីផ្សារសេរីក្នុងការប្រើប្រាស់និងចែកចាយគ្រឿងញៀនអស់រយៈពេលជាងមួយទសវត្សកន្លងទៅ។ ...

Niem Chheng and Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/new-five-point-plan-tackle-drug-slum

ស្តង់ដារ​សុវត្ថិភាព​សម្រាប់​អាគារ​ខ្ពស់ៗ​នៅ​តែ​បន្ត​ជា​បញ្ហា​

ខណៈពេលដែលអាគារខ្ពស់ៗកំពុងបន្តសាងសង់នៅរាជធានីភ្នំពេញ អ្នកជំនាញអចលនទ្រព្យនិងសំណង់ជាច្រើនរូប ក៏ដូចជាប្រជាពលរដ្ឋបានធ្វើការចោទសួរអំពីវិធានការរបស់រដ្ឋាភិបាលក្នុងការធានាសុវត្ថិភាពរបស់អាគារខ្ពស់ៗនៅក្នុងរាជធានី។ ...

ហ្សមប៊រ ភីធឺរ៍
https://www.cambodiadaily.com/news/amid-turmoil-eu-calls-for-review-of-aid-to-cambodia-113900/

កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ការ​ស្មុំ​កូន​យក​មក​ចិញ្ចឹម​ជាមួយ​អេ​ស្ប៉ា​ញ​

ច្រើនឆ្នាំបន្ទាប់ពីប្រទេសកម្ពុជាបានផ្អាកកម្មវិធីការស្មុំកូនយកមកចិញ្ចឹមអន្តរជាតិរបស់ខ្លួន រដ្ឋាភិបាលតំបន់ Catalan ក្នុងប្រទេសអេស្ប៉ាញបានចុះអនុសារណៈព្រមព្រៀងគ្នាជាមួយក្រសួងសាធារណៈការនិងដឹកជញ្ជូនកាលពីថ្ងៃអង្គារ ដែលសន្ធិសញ្ញានេះនឹងអនុញ្ញាតិ្តឱ្យប្រជាពលរដ្ឋរបស់ខ្លួនធ្វើការស្មុំកូនពីប្រទេសកម្ពុជា។   ...

Janelle Retka and ឃី សុវឌ្ឍី
https://www.cambodiadaily.com/news/adoption-agreement-signed-with-catalonia-113847/

ប្រកាស​អាសន្ន​បន្ទាប់​ពី​ករណី​ជម្ងឺគ្រុនឈាម​​មាន​កំណើន​ខ្លាំង

តួរលេខនៃករណីជម្ងឺគ្រុនឈាមដែលត្រូវបានរាយកាណ៍ក្នុងរយៈពេល២១សប្តាហ៍ដំបូងក្នុងឆ្នាំ២០១៦មានកំណើនទ្វេរដងបើធៀបទៅនឹងរយៈពេលដដែលកាលពីឆ្នាំមុន ដែលកំណើននេះត្រូវបានរំពឹងទុកថានឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានខែបន្ទាប់។   ...

ប៊ុន សេងគង់ and Yesenia Amaro
http://www.phnompenhpost.com/national/warning-after-spike-dengue-fever-cases

ពិព័រណ៍​ CAMFOOD​នឹង​កើតឡើង​នៅ​ខែតុលា​

ពិព័រណ៍ CAMFOOD និង CAMHOTELប្រចាំឆ្នាំលើកទី៥ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែតុលានិងមាន ក្រុមហ៊ុនបរទេសជាច្រើនចូលរួម ដែលផ្តល់ជាឱកាសដល់ ក្រុមហ៊ុនក្នុងស្រុកក្នុងការសិក្សាពីក្រុមហ៊ុនបរទេសនូវការអនុវត្តអាជីវកម្មនិងបង្ហាញពីផលិតផល របស់ខ្លួន នេះបើយោងតាមការប្រកាសរបស់ម្ចាស់ឧស្សាហកម្ម កាលពីម្សិលមិញ។ .. ...

Ayanna Runcie
http://www.phnompenhpost.com/business/camfood-expo-set-bring-foreign-goods

កម្មវិធី​របស់​UNICEF​គ្រោង​នឹង​ពង្រឹង​ការ​ចុះបញ្ជី​សំបុត្រ​កំណើត​

នៅប្រទេសកម្ពុជា មានកុមារ៤រូបក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំនៅមិនទាន់បានចុះបញ្ជីសំបុត្រកំណើត។ យ៉ាងណាមិញ អង្គការUNICEFបានឱ្យដឹងថា កម្មវិធីថ្មីមួយគ្រោងនឹងដោះស្រាយបញ្ហានេះនៅថ្នាក់ឃុំដោយប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទ័។ ...

Yesenia Amaro
http://www.phnompenhpost.com/national/unicef-program-aims-improve-birth-registration

ជប៉ុនផ្តល់អាហារូបករណ៍ ៣លានដុល្លារ

រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់អាហារូបករណ៍ដល់មន្ត្រីរដ្ឋាភិបាលវ័យក្មេងកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន ដែលជាការបន្តប្រពៃណីនៃការផ្តល់អាហារូបករណ៍ទ្វេភាគីដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០០ មកម្ល៉េះ នេះបើតាមប្រសាសន៍របស់ក្រុមមន្ត្រីកាលពីម្សិលមិញ។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/25924/japan-gives--3m-for-scholarships/

កំណើន​ការ​សាងសង់​ទាក់ទាញ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​កាន់តែ​ច្រើន

ខណៈដែលវិស័យសំណង់របស់កម្ពុជាបន្តកើនឡើងនៅពេលបច្ចុប្បន្នតម្រូវការសម្ភារសំណង់ក៏ត្រូវបានមើលឃើញពីការកើនឡើងផងដែរ ដែលទាក់ទាញការវិនិយោគកាន់តែខ្លាំងនៅក្នុងវិស័យនេះ។ ...

ចេង សុខហ័ង
http://bit.ly/1XJCRSB

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

L2keP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!