ព័ត៌មាន​

លោក​ ហ៊ុន ម៉ា​ណែ​ត​ ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែមទៀត រវាង​ប្រទេស​កម្ពុជា​និង​បណ្តា​ប្រទេស​អាស៊ាន​ទាំងនោះ​។​ ​លោក ហ៊ុន ម៉ា​ណែ​ត នា​ថ្ងៃទី ​៤ ខែកញ្ញា នៅមុន​ការចាប់ផ្តើម​ដំណើរការ​កិច្ចប្រជុំ ...

រី សុចាន់
https://www.postkhmer.com/national/2023-09-06-0857-254241.html

កម្ពុជា-ថៃ ប្តេជ្ញា​ពង្រឹង​បន្ថែម​កិច្ចសហការ​ទប់ស្កាត់​ប​ទ​ល្មើស​ឆ្លងដែន​

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​កម្ពុជា និង​អគ្គស្នងការ​នគរបាល​ភូមិន្ទ​ថៃ ប្តេជ្ញា​រួមគ្នា​ថា នឹង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បង្កា​រ​ទប់ស្កាត់ និង​ប្រឆាំង​បទល្មើស​ឧក្រិដ្ឋ​ឆ្លងដែន​គ្រប់​ប្រភេទ​ដើម្បី​ធានា​សន្តិ​​សុខ​សណ្តាប់ធ្នាប់​ប្រទេស ពិសេស​ពង្រីក​ទំនាក់ទំនង​រវាង​នគរបាល នៃ​ប្រទេស​ទាំង ២ ​ឱ្យមាន​ភាពរឹងមាំ​ជិតស្និទ្ធ​បន្ថែមទៀត​។​ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-09-06-1013-254234.html

អាស៊ាន​ដាក់ឱ្យ​ដំណើរការ​កិច្ចចរចា​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​ទូទាំង​តំបន់​លើកដំបូង​របស់​ពិភពលោក​

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ ដាក់ឱ្យ​ដំណើរការ​កិច្ច​ច​រចា​នៃ​កិច្ចព្រមព្រៀង​ស្តីពី​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន (DEFA) ដែលជា​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ឌីជីថល ​នៅ​ទូទាំង​តំបន់​ដ៏​សំខាន់​ដំបូង​គេ​ក្នុង​ពិភពលោក​ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​ឌីជីថល​របស់​អាស៊ាន​។​ ​ការដាក់ឱ្យ​ដំណើរការ​កិច្ចចរចា​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ច ...

រី សុចាន់
https://www.postkhmer.com/business/2023-09-04-1810-254188.html

អ្នកពាក់ព័ន្ធ​ជំរុញឱ្យមាន​ការកែលម្អ​បរិយាកាស​វិនិយោគ​ និង​ពង្រឹង​ធនធានមនុស្ស​បន្ថែម

​វិនិយោគិន​ក្នុងស្រុក និង​អ្នកជំនាញ​សេដ្ឋកិច្ច បាន​ជំរុញឱ្យមាន​ការកែលម្អ​បរិ​យា​កាស​វិនិយោគ​បន្ថែមទៀត ​ដើម្បីឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​ទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ដ៏​លេចធ្លោ​មួយ នៅក្នុង​តំបន់​អាស៊ាន​។​ ​លោក​ តាន់ មុនី​វណ្ណ​ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដែល​បច្ចុប្បន្ន​កំពុងមាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-09-05-0944-254206.html

ធនាគារជាតិ​នៃ​កម្ពុជា​ ប្រកាស​ដាក់​ដេញថ្លៃ​ប្រាក់​ ៥០​ លាន​ដុល្លារ​ ខណៈ​អ្នកជំនាញ​ថា​ នេះ​ជា​វិធានការ​ដើម្បី​រក្សា​ស្ថិរភាព​ប្រាក់​រៀល​

​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ប្រកាស​ដាក់​ដេញថ្លៃ​ប្រាក់​ ៥០​ លាន​ដុល្លារ​ ចំនួន​ ៤​ លើក​នៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០២៣​នេះ​ ដែល​ការ​ប្រកាស​នេះ​ត្រូវ​បាន​ អ្នកជំនាញ​ក្នុង​វិស័យ​ធនាគារ​លើក​ឡើង​ថា​ ជា​វិធានការ​ដ៏​សំខាន់​ និង​ទាន់​ពេលវេលា​ក្នុង​ការ​រក្សា​ស្ថិរភាព ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-05-1755-254218.html

ក្រសួង​ធនធានទឹក​ស្នើឱ្យ​ជប៉ុន​ជួយ​លើ​គម្រោង​មួយចំនួន ដើម្បី​ដោះស្រាយ​គ្រោះទឹកជំនន់ និង​ភាពរាំងស្ងួត​

ក្នុងជំនួប​ពិភាក្សា​លើ​វិស័យ​ធនធានទឹក​ជាមួយ​មន្ត្រី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ​ថោ ជេដ្ឋា បានស្នើ​ជប៉ុន​ឱ្យជួយ​ដល់​គម្រោង​មួយចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​នៅ​កម្ពុជា​។​ ...

ជា សុខនី
https://www.postkhmer.com/national/2023-09-06-0934-254233.html

លោក ស សុខា ណែ​នាំឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យឡើងវិញ​នូវ​តម្លៃ​នៃ​ការធ្វើ​លិខិតឆ្លងដែន​

​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​៤ ខែ​ក​ញ្ញា ឆ្នាំ​២០២៣ ដោយបាន​ណែនាំ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើការ​ពិនិត្យឡើងវិញ​នូវ​តម្លៃ​នៃ​ការធ្វើ​លិខិតឆ្លងដែន​ដោយ​ពិនិត្យ​តម្លៃ​នៃ​ប្រទេស​ខ្លះ​ក្នុង​អាស៊ាន​។​ ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-09-04-1751-254187.html

ក្រសួង​វប្បធម៌​នឹង​ចាត់វិធានការ​តាមច្បាប់​លើ​អាជីវករ ឬ​អ្នកលក់​អន​ឡាញ​យក​រូបថត​វត្ថុ​បុរាណ​ខ្មែរ ផ្សព្វផ្សាយ​លក់​ខុសច្បាប់

​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ព្រមាន​ចាត់វិធានការ​តាមច្បាប់ ទៅលើ​អាជីវករ ឬ​អ្នកលក់​អន​ឡាញ​ណា​ដែល​ប្រើប្រាស់​រូបថត​វត្ថុ​បុរាណ​ខ្មែរ ផ្សព្វផ្សាយ​លក់​វត្ថុ​សិល្បៈតាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ ដែល​អាចធ្វើឱ្យ​សមត្ថកិច្ច​បរទេស និង​អ្នកកាន់កាប់​សមុច្ច័យ​ឯកជន​នានា យល់ច្រឡំ​ថា​រដ្ឋាភិបាល​កម្ពុជា​ខ្វះ​ការគ្រប់គ្រង និង​ការពារ​វត្ថុ​ទាំងនេះ​។​ ​ការព្រមាន​នេះ ត្រូវបាន ...

ជា សុខនី
https://www.postkhmer.com/national/2023-09-05-1431-254214.html

ភាគី​កម្មករនិយោជិត​លើក​នូវ​តួលេខ​ប្រាក់​ឈ្នួល ​$២១៥ ខណៈ​តំណាង​និយោជក​លើក $២០១

នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា អាណត្តិ​ទី​៣ លើក​ទី​៣ ស្តីពី​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​និង​ផលិត​ផលិតផល​ធ្វើដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ​ ២០២៤ តំណាង​ភាគី​កម្មករនិយោជិត បានលើកឡើង​នូវ​តួលេខ​ចំនួន ២១៥ ដុល្លារ ខណៈដែល​តំណាង​ភាគី​និយោជក​បានលើកឡើង​ចំនួន ​២០១​ ដុល្លារ​។​ ...

វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-05-0900-254204.html

​ដុត​ផ្ទះ​ក្នុង​នាម​អភិរក្ស​៖​ អង្គការ​សម្ព័ន្ធ​សត្វព្រៃ​ បង្ក្រាប​ជន​ក្រីក្រ​

​កសិករ​ខ្នង​រាលរត់​ពេល​ឃើញ​មុខ​ស​។​ ​មុខ​ស​ សម្រាប់​កសិករ​ជា​ច្រើន​ មាន​ន័យ​ថា​ បុគ្គលិក​មក​ពី​អង្គការ​ Wildlife​ Alliance​ ដែល​ជា​អង្គការ​អភិរក្ស​ឈានមុខ​គេ​មួយ​របស់​កម្ពុជា​ បាន​ចូល​ទៅ​ក្នុង​គែម​ខាងជើង​នៃ​ឧទ្យាន​ជាតិ​ក្រវាញ​ ជា ...

Jack Brook
https://cambojanews.com/burning-homes-in-the-name-of-conservation-ngo-wildlife-alliance-cracks-down-on-the-poor/

អង្គការសហប្រជាជាតិប៉ាន់ស្មានថា មនុស្ស ១០០ ០០០នាក់ត្រូវគេជួញដូរទៅក្នុងប្រតិបត្តិការឆបោកនៅកម្ពុជា, មន្ត្រីសួរថា«តើពួកគេនៅឯណា?»

មនុស្សយ៉ាងហោចណាស់ ១០០.០០០នាក់​ត្រូវបាន​បង្ខំ​ឱ្យធ្វើប្រតិបត្តិការឆបោកតាម​អនឡាញ​​​នៅក្នុង​ប្រទេស​កម្ពុជា នេះបើយោងតាម​របាយការណ៍​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារ​កន្លង​ទៅនេះ ប៉ុន្តែ មន្ត្រីរដ្ឋាភិបាល​កម្ពុជា​និយាយថា ពួកគេ​ចង់​ឃើញភ័ស្តុតាង​បន្ថែម​ទៀត​ដែលបញ្ជាក់ពីតួលេខ​ប៉ាន់ស្មាននេះ។ ...

ស៊ើង និមល់ និង Leila Goldstein
https://khmer.cambojanews.com/un-estimates-100000-trafficked-into-cambodian-scam-operations-officials-ask-where-are-they/

​ក្រសួង​អប់រំ​ នឹង​បង្កើត​ឱ្យ​មាន​កិច្ចសហការ​គ្នា​រវាង​សាលា​ជំនាន់​ថ្មី​ និង​សាលារៀន​នៅ​ប្រទេស​ម៉ា​លី​

​លោក​ឧបនាយករដ្ឋមន្ដ្រី​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​លើក​ឡើង​ថា​នៅ​ពេល​ខាង​មុខ​កម្ពុជា​ នឹង​បង្កើត​កិច្ច​សហប្រតិបត្តិការ​គ្នា​រវាង​សាលារៀន​នៅ​ប្រទេស​ម៉ា​លី​ជាមួយនឹង​សាលា​ជំនាន់​ថ្មី​ ខណៈ​វិស័យ​អប់រំ​ឯកជន​នៅ​កម្ពុជា​ក៏​បង្ហាញ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-09-04-1634-254182.html

​ក្រសួងបរិស្ថាន​ប្រកាស​បើក​យុទ្ធនាការ​កាត់​បន្ថយ​សំរាម​ប្លា​ស្ទិ​ក​នៅ​តាម​សាលា​ពី​ខែកញ្ញា​

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ បាន​ប្រកាស​ដាក់​ចេញ​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នៅ​តាម​សាលារៀន​ដោយ​ក្រសួង​បាន​ស្នើ​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ទាំងអស់​គ្នា​ដើម្បី​ភាពល្អ​បរិសុទ្ធ​បរិស្ថាន​។​ ...

សុខ រក្សា
https://www.postkhmer.com/national/2023-09-04-1043-254166.html

គ្រឹះស្ថាន​អង្គររកប្រាក់​បាន​ជាង $២៣ ​លាន​ ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​

សេចក្តីប្រកាស​ព័ត៌មាន​របស់​គ្រឹះ​ស្ថាន​អង្គរ ដែល ​ភ្នំពេញ ​ប៉ុស្តិ៍​ ទើប​ទទួលបាន​ក្នុង​ថ្ងៃទី​ ៤ ខែកញ្ញា បង្ហាញថា ពី​ខែមករា​-​ខែសីហា​ឆ្នាំ ​២០២៣ ភ្ញៀវ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​សរុប ៤៩៨ ៥១៣ ​នាក់ កើនឡើង ៣៥០,៨៦​ ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។ ចំណែក​ថវិកា​បាន​ពី​ការលក់​សំបុត្រ គឺ ២៣,០៩​ លាន​ដុល្លារ កើន ៤១៩,៥៨​ ភាគរយ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-05-1028-254199.html

​នាយក​រដ្ឋមន្ត្រី​ស្នើ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច​សម្រួល​ដំណើរការ​ចុះ​ឈ្មោះ​ពាណិជ្ជកម្ម​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ស្នើ​ឲ្យ​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ សម្រួលការ​ចុះបញ្ជី​អាជីវកម្ម​ និង​កាត់​បន្ថយ​បន្ទុក​ពន្ធ​សម្រាប់​អាជីវកម្ម​ខ្លួនឯង​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ក្នុង​សេដ្ឋកិច្ច​ផ្លូវការ​។ ...

​កង​ ​សុធា​
http://tinyurl.com/2vetjj7b

សេដ្ឋកិច្ច​ឌី​ជី​ថ​ល​របស់​អាស៊ាន​នឹង​កើនឡើង​ដល់​ ៣៣០​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៥

សេដ្ឋកិច្ច​ឌី​ជី​ថល​អា​ស៊ាន​ដែល​មាន​ចំនួន​ ១​៩​៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​បច្ចុប្បន្ន​មាន​ការ​កើន​ឡើង​រហូត​ទៅដល់​ ​៣​៣​០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២​០​២​៥ ...

Manoj Mathew
http://tinyurl.com/bdd4munk

​ក្រសួងបរិស្ថាន​បង្កើត​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ ផ្សព្វផ្សាយ​ដើម្បី​ជំរុញ​រឿង​ការ​ប្រែប្រួល​អាកាសធាតុ​

​ក្រសួងបរិស្ថាន​បាន​បង្កើត​ទំនាក់ទំនង​រវាង​អ្នកជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អ្នក​សារព័ត៌មាន​ ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​ចំណេះដឹង​ទាក់ទង​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ឱ្យ​បាន​ទូលាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ដើម្បី​ពួក​គេ​បាន​ត្រៀម​ឬ​បន្ស៊ាំ​ខ្លួន​។​ ...

ត​ន​ ​វិបុល​
http://tinyurl.com/39s5s7zn

​ក្រសួង​វប្បធម៌​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ ស្នើ​សុំ​វត្ថុ​បុរាណ​ពី​ប្រទេស​ថៃ​ និង​ចិន​

​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ស្នើ​សុំ​វត្ថុ​បុរាណ​ ដែល​មាន​ដើម​កំណើត​ជា​របស់​ខ្មែរ​ពី​ប្រទេស​ថៃ​ និង​ចិន​ ដើម្បី​ថែរក្សា​ និង​អភិរក្ស​ជា​សម្បត្តិ​វប្បធម៌​កម្ពុជា​ បន្ទាប់​ពី​បាត់​មួយ​ចំនួន​ក្នុង​សម័យកាល​សង្គ្រាម​។​ ...

ហង្ស ពណ្ណរាយ
http://tinyurl.com/25yf5xyb

​ឥណ្ឌូ​ណេ​ស៊ី​នឹង​នាំ​ចូល​អង្ករ​ ២៥​ម៉ឺន​តោន​ពី​កម្ពុជា​

​លោក​ប្រធានាធិបតី​ Joko​ Widodo​ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ទទួល​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការ​ផ្គត់ផ្គង់​អង្ករ​ចំនួន​ ២៥០,០០០​ តោន​ក្នុង​មួយ​ឆ្នាំ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/x75juyu7

​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​

​លោក​ Liu​ Jianchao​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ អន្តរជាតិ​នៃ​គណៈកម្មាធិការ​ មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ កំពុង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ពី​ថ្ងៃអាទិត្យ​ដល់​ថ្ងៃ​ច័ន្ទ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/3pk58e6f

​កម្ពុជា​ និង​ឥណ្ឌូ​ណេ​ស៊ី​ បាន​ព្រមព្រៀង​គ្នា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​

​កម្ពុជា​ និង​ឥណ្ឌូ​នេ​ស៊ី​ បាន​ព្រមព្រៀង​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/2s4mbe9v

កម្ពុជា​-​នេ​ប៉ា​ល់​បន្ត​ពង្រឹង​ទំនាក់ទំនង​

​នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​ លោក​ Pushpa​ Kamal​ Dahal​ នា​ពេល​ថ្មីៗ​នេះ​ បាន​ផ្ញើ​លិខិត​អបអរសាទរ​ជូន​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/msw3e3pd

​កម្ពុជា​-​ជប៉ុន​ នឹង​ប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​ នៅ​ខែវិច្ឆិកា​

​កម្ពុជា​-​ជប៉ុន​ គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​១៤​ រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២​ នៅ​អំឡុង​ខែវិច្ឆិកា​ខាង​មុខ​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន​ ក្នុង​រយៈពេល​ ៧​ ខែ​ ឆ្នាំ​២០២៣​ សម្រេច​បាន​ជាង​ ១​ ពាន់​លាន ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-04-0830-254164.html

​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បង្ហើប​ប្រាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​សហរដ្ឋអាមេរិក​ក្នុង​ខែកញ្ញា​

​លោក​បណ្ឌិត​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​បង្ហើប​ឱ្យ​ដឹង​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​ចុងខែ​នេះ​ ក្នុង​សុន្ទរកថា​ជា​សាធារណៈ​របស់​លោក​កាលពី​ថ្ងៃ​សុក្រ​។​ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​នៅ​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ លោក ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://tinyurl.com/2p9ew6dh

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

NnuC7
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!