ព័ត៌មាន
ការចរចារតម្លៃឈើត្រូវបានបោះបង់ចោល ឈើដែលបានរឹបអូសនឹងត្រូវចាត់ចែងជាថ្មី
នៅថ្ងៃច័ន្ទ មន្ត្រីម្នាក់មាននិយាយថា អស់រយៈពេល ៥ថ្ងៃហើយដែលរដ្ឋាភិបាលបានបដិសេធការចរចារតម្លៃជាមួយនឹងអ្នកទិញដ៏មានសក្តានុពលជាច្រើនដែលការចរចារនេះត្រូវបានកំណត់ប្រព្រឹត្តនៅក្នុងសប្តាហ៍នេះ។ ...
អូន ភាព
https://www.cambodiadaily.com/news/timber-negotiations-scrapped-seized-wood-divided-117641/
កាណាដា ត្រៀមលុយជួយប្រទេសក្រីក្រ $២៦០០ លាន
លោក ស្តេហា្វន ឌីយ៉ុន (Stephane Dion) រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាណាដាកាលពីថ្ងៃសុក្របានជួបជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព រាជធានីភ្នំពេញដើម្បីពិភាក្សាគ្នារឹតបន្តឹងមិត្តភាព និងសហប្រតិបត្តិការគ្នាឲ្យបានរឹងមាំ។ ...
វង្ស សុខេង
http://bit.ly/2c7iUEC
ជម្លោះសមុទ្រចិនខាងត្បូងទំនងជាប្រធានបទពិសេសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រទេសឡាវ
នាថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូនៃក្រុមមន្ត្រីជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២៩។ នៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកថា ជាការចូលរួមពិសេស បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការអន្តរជាតិខែកក្កដា ដែលបានកំណត់ថា “ខ្សែបន្ទាត់ដាច់ៗទីប្រាំបួន”- ដែលជាបន្ទាត់ព្រំដែនដែលត្រូវបានប្រើប្រាស់ដោយប្រទេសចិន ដើម្បីដាក់ពាក្យបណ្តឹងសមុទ្រចិនខាងត្បូង – មិនផ្ទៀងផ្ទាត់នឹងច្បាប់អន្តរជាតិទាក់ទងនឹងធនធានសមុទ្រនោះទេ។ ...
Cristina Maza
http://www.phnompenhpost.com/national/south-china-sea-likely-feature-asean-summit-laos
កងអង្គរក្សរបស់លោកនាយកដ្ឋមន្ត្រី ហ៊ុន សែន រំឭកខួបគម្រប់៧ឆ្នាំ
កាលពីម្សិលមិញ លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងទ័ពបានមានប្រសាសន៍ថា កងកម្លាំងរបស់លោក”ស្មោះត្រង់ប្តូរផ្តាច់”ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកនៅពិធីមួយរំឭកខួបគម្រប់៧ឆ្នាំចាប់តាំងពីកងអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន ត្រូវបានបង្កើតឡើងជាអង្គ ភាពផ្សេងមួយចេញពីកងពលតូចលេខ៧០។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/34050
លោក ហ៊ុន សែន សង្ឃឹមថា នឹងគ្មានការតវ៉ាក្រោយពេលបោះឆ្នោត
ការចុះឈ្មោះបោះឆ្នោតដែលមានរយៈពេល៣ខែបានចាប់ផ្ដើមកាលពីម្សិលមិញ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចុះឈ្មោះនៅសាលាសង្កាត់ក្នុងមូលដ្ឋានរបស់លោកថា លោកសង្ឃឹមថា ការចុះឈ្មោះបោះឆ្នោតថ្មីនេះនឹងបញ្ចប់ការតវ៉ាក្រោយការបោះឆ្នោត។ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានបដិសេធមិនព្រមទទួលយកអាសនៈសភារបស់ខ្លួនអស់រយៈពេលជិត១ឆ្នាំ ដោយអះអាងថា មាន”ភាពមិនប្រក្រតី” គ្រប់កន្លែងដែលគាំទ្រប្រយោជន៍គណបក្សប្រជាជនកម្ពុជា ដោយសារមន្ត្រីរបស់គណបក្សនេះគ្របដណ្តប់លើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ ...
ឃួន ណារិម និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/34013
លោក ហ៊ុន សែន ព្រមានទូទាត់បញ្ជីចាស់លើការចោទបាត់ឈ្មោះជាង១លាននាក់ និងបញ្ហាទឹកខ្មៅ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានព្រមានទូទាត់បញ្ជីចាស់ ចំពោះការចោទថា បាត់ឈ្មោះអ្នកបោះឆ្នោតជាង ១លាន ២សែននាក់ក្នុងឆ្នាំ២០១៣ និងការចោទថា ទឹកខ្មៅជ្រលក់ម្រាមដៃ អាចលុបជ្រះក្នុងរយៈពេលតិចជាង ១២ម៉ោង ប្រសិនបើរកឃើញថា ការលើកឡើងទាំងនោះ ជាចេតនាដើម្បីបង្កមហន្តរាយដល់ប្រទេសជាតិ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកនូវជំនួបចរចាដោះស្រាយទំនាស់នយោបាយក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដោយថា គ្រានោះ លោកបានស្នើឲ្យមានការកែទម្រង់ការបោះឆ្នោត និងបញ្ជីបោះឆ្នោត តែភាគីគណបក្សសង្គ្រោះជាតិ ស្នើសុំត្រឹមការប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) តែប៉ុណ្ណោះ។ លោកបានផ្តាំទៅគណបក្សសង្គ្រោះជាតិ ថា តាមរយៈច្បាប់បោះឆ្នោតថ្មី ក្នុងករណីមិនចូលស្បថ ឬពហិការប្រជុំសភា គណបក្សនេះ នឹងត្រូវបាត់បង់អាសនៈ។ ...
តាំង វីដា
http://bit.ly/2ck12pb
ព្រៃឈើនៅតែទទួលរងការកាប់បំផ្លាញ
ព្រៃសហគមន៍ជាង ៨០០ ហិកតារបស់ជនជាតិដើមភាគតិចគួយក្នុងស្រុកថាឡាបរិវ៉ាត់ក៏កំពុងតែទទួលរងការកាប់បំផ្លាញផងដែរដោយមានការបើកដៃពីអាជ្ញាធរមូលដ្ឋាន។ អាជ្ញាធរក្នុងស្រុកថាឡាបរិវ៉ាត់ដែលជាជនជាតិភាគតិចដូចគ្នានោះត្រូវបានសហគមន៍នៅភូមិអន្លង់ក្រមួន ឃុំស្រែឫស្សីបានចោទប្រកាន់ថា ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃសហគមន៍អន្លង់ក្រមួនទំហំ ៨១០ ហិកតាដែលជាផ្នែកមួយនៃព្រៃឡង់។ សមាជិកសហគមន៍ចំនួន ៧ នាក់តំណាងឲ្យពលរដ្ឋប្រមាណជា ១០០ គ្រួសារបានប្តឹងមេភូមិឈ្មោះ យ៉ែម ខែម មេឃុំឈ្មោះ លួន ណាន និងអ្នកផ្សេងទៀតមានឈ្មោះ មាស សុខសាន្ត ឈ្មោះ យ៉ាង និងឈ្មោះ វ៉ាង ជាដើមទៅតុលាការខេត្តស្ទឹងត្រែងតាំងពីឆ្នាំ ២០១៣ មកដោយសារតែបទល្មើសព្រៃឈើនេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2bXOT9X
កម្ពុជា-អាមេរិក ត្រួសត្រាយផ្លូវសម្រាប់ជំនួបថ្នាក់ដឹកនាំកំពូល
កាលពីថ្ងៃអង្គាររដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Heidt ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចប្រជុំចំនួនពីរដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយសម្រាប់ប្រទេសទាំងពីរគឺកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត (EAS)។ ព្រឹត្តិការណ៍នៃកិច្ចប្រជុំនេះនឹងប្រារព្ធធ្វើឡើងនៅប្រទេសជិតខាងកម្ពុជាគឺប្រទេសឡាវចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែកញ្ញាខាងមុខនេះហើយកិច្ចប្រជុំនោះក៏នឹងមានការចូលរួមពីនាយករដ្ឋមន្រ្តីរបស់កម្ពុជាលោក ហ៊ុន សែន និងលោកប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា ផងដែរ។ ...
Cristina Maza
http://bit.ly/2c6w7dL
ថ្នាក់ដឹកនាំកម្ពុជា-វៀតណាមនឹងធ្វើទស្សនកិច្ចទៅវិញទៅមក ខណៈរឿងព្រំដែនមិនទាន់ឯកភាព
ថ្នាក់ដឹកនាំកំពូលកម្ពុជា និងវៀតណាមនឹងបំពេញទស្សនកិច្ចទៅវិញទៅមកនៅពេលខាងមុខស្របពេលដែលគណៈកម្មការព្រំដែនប្រទេសទាំងពីរមិនទាន់ឯកភាពគ្នាក្នុងការស្នើសុំអ្នកជំនួយបច្ចេកទេសបារាំងឱ្យជួយផ្ទៀងផ្ទាត់ព្រំដែនបន្ទាប់ពីវៀតណាមបន្តជីកស្រះ និងសង់ប៉ុស្តិ៍នៅតំបន់ស ទោះបីកម្ពុជាផ្ញើកំណត់ទូតស្នើបញ្ឈប់បណ្តោះអាសន្នក្ដី។ ...
ឡាយ សាមាន
http://bit.ly/2bDReX0
វៀតណាមថ្កោលទោសការវាយប្រហារតាមហ្វេសប៊ុកលើលោកនាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាមមិនបានជាប់ទាក់ទងនឹងការបង្ហោះបង្ហាញកំហឹង ដែលពលរដ្ឋរបស់ខ្លួនបានធ្វើអត្ថាធិប្បាយលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយនិយាយថាទង្វើនេះមិនគួរត្រូវប្រើប្រាស់ដើម្បីបញ្ឆេះភាពតានតឹងរវាង “ប្រទេសជិតខាងល្អ”ទេ។ ទោះជាយ៉ាងនេះក្តី លិខិតពីក្រសួងការបរទេសវៀតណាមមិនបានធ្វើតាមការទាមទារដោយសមភាគីកម្ពុជារបស់ខ្លួនឲ្យ “ថ្កោលទោស” អ្នកប្រើប្រាស់ហ្វេសប៊ុកវៀតណាម ដែលបានចូលធ្វើអត្ថាធិប្បាយប្រមាថតបទៅនឹងជំហររបស់ប្រទេសកម្ពុជាទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូងឡើយ។ ...
ឃួន ណារិម
http://www.cambodiadailykhmer.com/33999
ថៃ-កម្ពុជា ពិភាក្សាអំពីពាណិជ្ជកម្ម និងការតភ្ជាប់ផ្លូវដែក
រដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងកម្ពុជាបានជួបប្រជុំកាលពីថ្ងៃចុងសប្តាហ៍នៅទីក្រុងបាងកកដើម្បីពិភាក្សាពីបញ្ហាទ្វេភាគីមួយចំនួនរួមទាំងការជំរុញពាណិជ្ជកម្ម និងការវិវឌ្ឍក្នុងការតភ្ជាប់ផ្លូវដែកតាមព្រំដែនផងដែរ។ នៅកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី ១០ ដើម្បីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងថៃ និងកម្ពុជាលោក Don Pramudwinai រដ្ឋមន្ត្រីការបរទេសថៃ និងសហភាគីរបស់លោកគឺលោក ប្រាក់ សុខុន បានពិភាក្សាគ្នាពីការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីបីដងដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ខាងមុខនេះដូចបានព្រមព្រៀងដោយលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha និងលោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅទីក្រុងបាងកកកាលពីខែធ្នូឆ្នាំមុន។ ...
The Bangkok Post
http://bit.ly/2bQc6sq
នាយករដ្ឋមន្ត្រីកាត់ដីរដ្ឋនៅខេត្តព្រះវិហារ ឲ្យពលរដ្ឋ១២៧គ្រួសារ
ក្នុងដំណើរចុះជួបប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅខេត្តព្រះវិហារកាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ដីអាកាសយានដ្ឋានស្ថិតក្នុងភូមិស្មសែត សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ជាង ៨០ហិកតារឲ្យប្រជាពលរដ្ឋចំនួន១២៧គ្រួសារកាន់កាប់ជាកម្មសិទ្ធិ ខណៈដែលពួកគាត់បានរស់នៅលើទីតាំងនោះជាយូរឆ្នាំមកហើយ។ ក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការនិងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារ និងការផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ដោយមានការស្នើសុំរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តព្រះវិហារ លោកនាយករដ្ឋមន្ត្រី បានសម្រេចកាត់ដីទំហំ ៨០,៥៣ហិកតារ នៃផ្ទៃដីសរុបចំនួន ១៥២ហិកតារ ដែលជាដីអាកាសយានដ្ឋាននៅសង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ទៅឲ្យប្រជាពលរដ្ឋចំនួន ១២៧គ្រួសារ ដែលកំពុងរស់នៅទីនោះតាំងពីយូរឆ្នាំមកហើយ។ ...
ប៉ិច សុធារី
http://bit.ly/2bS7hxw
បក្សប្រឆាំង៖ ដីជិត៥០០ហិកតារក្នុងខេត្តស្វាយរៀង ត្រូវអាជ្ញាធរមូលដ្ឋានបិទបាំងជួលឲ្យវៀតណាម
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិតាមរយៈលោកហេង សំរិនប្រធានរដ្ឋសភា បានស្នើទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យចាត់វិធានការបញ្ឈប់ការជួលដីខ្មែរ នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តស្វាយរៀង ឲ្យទៅជនជាតិវៀតណាម ធ្វើស្រែជិត ៥០០ហិកតារ ដោយថា អាជ្ញាធរបានមូលដ្ឋានជួយបិទបាំងប្រឆាំងនឹងបម្រាមរដ្ឋាភិបាល។ ...
តាំង វីដា
http://bit.ly/2bU4XFO
លោកនាយករដ្ឋមន្ត្រីចេញបញ្ជាឲ្យអភិបាលខេត្តត្បូងឃ្មុំ តាមចាប់មេខ្លោងជួញដូរ និងកាប់ព្រៃឈើ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ កន្លងទៅបានបញ្ជាឲ្យលោក ប្រាជ្ញ ចាន់ អភិបាលខេត្តត្បូងឃ្មុំ ចាត់វិធានការលប់បំបាត់រាល់សកម្មភាពកាប់ឈើ ការដឹកឈើខុសច្បាប់នៅខេត្តត្បូងឃ្មុំ និងចាប់មេខ្លោងធំ ដែលនៅពីក្រោយការជួញដូរ និងកាប់ឈើប្រណិត។ បទបញ្ជានេះ ត្រូវបានប្រកាសឡើងក្នុងពេលលោកបានជួបជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តត្បូងឃ្មុំ នេះបើយោងតាមគេហទំព័របណ្ដាញទំនាក់ទំនងសង្គម Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសពីលទ្ធផល ក្រោយកិច្ចជំនួប។ លោកបានសរសេរបន្ថែមថា ក្នុងកិច្ចជំនួប លោកបានសង្កត់ធ្ងន់លើការបញ្ឈប់ការកាប់ព្រៃឈើខុសច្បាប់ទាំងស្រុងនៅក្នុងខេត្តត្បូងឃ្មុំ នេះ។ លោកបានបញ្ជាទៅលោកអភិបាលខេត្តជាអ្នកទទួលខុសត្រូវ និងបញ្ជាផ្ទាល់ទៅកម្លាំងទាំង ៣ប្រភេទមាន ប៉ូលិស ប៉េអិម និងទាហានខេត្ត ត្រូវអនុវត្តការងារនេះឲ្យបានដាច់ខាត។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2bHAQnP
ការកាប់ឈើនៅតែបន្តកើតឡើងនៅភ្នំក្រវាញ
ខណៈដែលរដ្ឋាភិបាលកំពុងតែធ្វើការផ្ទេរមន្ត្រីរដ្ឋបាលព្រៃឈើដើម្បីបង្កើនប្រសិទ្ធភាពការងារនោះអង្គការក្រៅរដ្ឋាភិបាលបានរកឃើញឈើប្រមាណជា ៥០ ម៉ែត្រគុបនៅក្នុងតំបន់ជួរភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់។ មន្ត្រី ៥ នាក់របស់អង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានកំពុងតែចុះអង្កេតបទល្មើសព្រៃឈើនៅតំបន់ជួរភ្នំក្រវាញចាប់តាំងពីថ្ងៃអង្គារម្សិលម៉្ងៃ។ ក្នុងនោះពួកគេបានរកឃើញឈើប្រណីត និងឈើប្រភេទលេខ ១ នៅជាច្រើនកន្លែងនៅក្នុងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ដែលមានចម្ងាយប្រមាណជា ២០ គីឡូម៉ែត្រពីភូមិអ្នកស្រុក។ ...
ផាក់ ស៊ាងលី
http://bit.ly/2bPSW4d
គ្រួសារនៅខេត្តត្បូងឃ្មុំទទួលបានកម្មសិទ្ធិដីពីនាយករដ្ឋមន្ត្រី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចិត្តកាត់ដីពីសម្បទានដីសេដ្ឋកិច្ច និងដីសម្បទានចម្ការកៅស៊ូជាអនុបយោគផ្តល់ឱ្យទៅភូមិជាង ១,០០០ នាក់នៅក្នុងខេត្តត្បូងឃ្មុំ ស្រុកមេមត់ នេះបើយោងតាមក្រសួងរៀបចំដែនដី។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/28859/families-to-receive-land-titles/
រដ្ឋាភិបាលស្នើអាស៊ានជាថ្មីកុំឲ្យបញ្ចូលជម្លោះសមុទ្រចិនខាងត្បូង
មន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា រដ្ឋសភានឹងធ្វើញត្តិទៅបណ្ដាមន្ត្រីអាស៊ាន ដើម្បីស្នើសុំពួកគេកុំឱ្យដាក់បញ្ចូលជម្លោះសមុទ្រចិនខាងត្បូងក្នុងសេចក្ដីថ្លែងការណ៍រួមដែលនឹងចេញក្នុងពេលដ៏ខ្លីខាងមុខ ជាចំណាត់ការមួយដែលអ្នកវិភាគ និងអ្នកការទូតមួយចំនួននិយាយថា ជាថ្មីម្ដងទៀតវានឹងគំរាមដល់សាមគ្គីភាពរបស់តំបន់។ ...
ឃួន ណារិម និង BEN PAVIOUR
http://www.cambodiadailykhmer.com/33819
រដ្ឋាភិបាល គ្រោងបង្កើនពន្ធបារី និងស្រាបៀរ ដើម្បីបង្កើនចំណូលទ្រទ្រង់ការងារបរិស្ថាន
រដ្ឋាភិបាលកម្ពុជា កំពុងពិចារណាបង្កើនពន្ធលើតម្លៃផលិតផលបារី និងស្រាបៀរដើម្បីបង្កើនចំណូលថវិកាសម្រាប់យកទៅគាំទ្រការងារការពារបរិស្ថាន។ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នៅក្នុងវេទិកាការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព កាលពីម្សិលមិញ បានថ្លែងថា ថវិកាដែលទទួលបានពីការបង្កើនពន្ធលើផលិតផលបារី និងស្រាបៀរ បន្ថែមនេះ នឹងអាចត្រូវប្រើសម្រាប់ការងារបរិស្ថាន ដោយមិនយកទៅប្រើប្រាស់ក្នុងសម្រាប់ថវិកាសម្រាប់បើកប្រាក់ខែដល់មន្ត្រីរាជការឡើយ។ ...
ជា វណ្ណៈ
http://bit.ly/2bBQiBK
លោក ហ៊ុន សែន ទទួលស្គាល់កំហុសរបស់លោកក្នុងការគ្រប់គ្រងធនធានធម្មជាតិដែលត្រូវបានបំផ្លាញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់វេទិកាជាង ៤ ម៉ោងជាលើកដំបូងកាលពីថ្ងៃម្សិលមិញនៅវិមានសន្តិភាពដើម្បីស្តាប់ «ពាក្យពិត» ពីសកម្មជនបរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធទៅនឹងកិច្ចការពារធនធានធម្មជាតិនៅកម្ពុជា។ ក្នុងនោះក៏មានការចូលរួមពីអង្គទូត និងសិល្បករដែលស្រឡាញ់បរិស្ថានផងដែរ។ ...
ផាក់ ស៊ាងលី and Jack Davies
http://bit.ly/2bBMO20
ក្រុមអ្នកបរិស្ថានត្រូវបានផ្តល់ឳកាសឱ្យចូលចូលរួមក្នុងវេទិកាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ជាមួយនឹងក្តីសង្ឃឹមដែលលាយឡំជាមួយនឹងក្តីមន្ទិល ក្រុមអ្នកបរិស្ថានមកពីជុំវិញប្រទេសកម្ពុជានឹងមានឱកាសមួយដែលមិនធ្លាប់មានពីមុនមក ដោយចូលរួមជាទស្សនិកជនជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃនេះ។ សកម្មជនសង្គមស៊ីវិលប្រមាណ ៥០០ នាក់ ត្រូវបានអញ្ជើញចូលរួមនៅក្នុងវេទិការជាតិលើកទីមួយនៅរាជធានីភ្នំពេញ ស្តីពីការការពារ និងការអភិរក្សធនធានធម្មជាតិ ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងអញ្ជើញជាអធិបតីនៅក្នុងវេទិការនេះ។ សកម្មជនទាំងអស់នោះ នឹងមានឱកាសដើម្បីផ្តល់សេចក្តីថ្លែងការណ៍នៅមុខលោកនាយករដ្ឋមន្ត្រី និងមន្ត្រីរដ្ឋាភិបាលកំពូលផ្សេងទៀត។ ...
គង់ មេត្តា និង Cristina Maza
http://www.phnompenhpost.com/national/environmental-groups-given-chance-address-pm-hun-sen-forum
លោកនាយករដ្ឋមន្ត្រី ហាមដាច់ខាតមិនឲ្យពលរដ្ឋរស់នៅតាមព្រំដែនជួលដីឲ្យប្រជាជនវៀតណាម
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវជាសាធារណៈទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលរស់នៅតាមបណ្តាខេត្តមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាមហាមដាច់ខាតមិនឲ្យជួលដីទៅឲ្យប្រជាជនវៀតណាម និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវរៀបចំបោះបង្គោលព្រំដែនឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2b2Hwsy
លោកនាយករដ្ឋមន្ត្រី ផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនគ្រួសារមានបញ្ហាដីធ្លីនៅខេត្តតាកែវ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានប្រកាសផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារ នៅភូមិខ្សឹង និងភូមិអូរស្វាយចេក សង្កាត់រកា ក្រុងដូនកែវ ដែលមានបញ្ហាដីធ្លីជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវ ជាយូរឆ្នាំមកហើយ។ ...
ប៉ិច សុធារី
http://bit.ly/2blNSs7
រដ្ឋាភិបាលលុបចោលទិន្នន័យដែលលាតត្រដាងទ្រព្យសម្បត្តិរបស់គ្រួសារត្រកូល ហ៊ុន
ក្រសួងពាណិជ្ជកម្មបានលុបចោលព័ត៌មានស្តីពីភាគហ៊ុនសាជីវកម្មទាំងអស់ចេញពីគេហទំព័ររបស់ខ្លួន ចាប់តាំងពីមានការចេញរបាយការណ៍មួួយកាលពីខែមុនដែលត្រូវកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់យ៉ាងខ្លាំងចំពោះការលាតត្រដាងអាណាចក្រជំនួញដ៏ធំរបស់គ្រួសារនេះ។ ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/33687
នាយករដ្ឋមន្ត្រីផ្ដល់មុខតំណែងថ្មីដល់ប្រធានមន្ទីរសុខាភិបាលរាជធានី ដែលលោកដកតំណែង
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងអតីតប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឱ្យកាន់មុខតំណែងថ្មីនៅក្រសួងសុខាភិបាល ពីរថ្ងៃបន្ទាប់ពីលោកបានដកតំណែងចាស់របស់មន្ត្រីរូបនេះអំឡុងពេលលោកទូរស័ព្ទចូលកម្មវិធីផ្សាយរបស់ស្ថានីយវិទ្យុ អេប៊ីស៊ី ដ៏មានប្រជាប្រិយភាព។ ...
គុច ណារ៉េន និង BEN PAVIOUR
http://www.cambodiadailykhmer.com/33660