ព័ត៌មាន
ចិន នឹងភ្ជាប់ជើងហោះហើរត្រង់ពីខេត្តហៃណាន មកភ្នំពេញ និងសៀមរាប
នៅសបា្តហ៍ក្រោយនេះខេត្តហៃណានប្រទេសចិននឹងភ្ជាប់ការហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងសៀមរាបជាផ្នែកមួយជំរុញភ្ញៀវទេសចរចិន មកទស្សនាប្រទេសកម្ពុជា កាន់តែច្រើនថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/29UIKLn
លោកនាយករដ្ឋមន្ត្រីនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ុងហ្គោលីសម្រាប់កិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុប
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់ទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលីនៅសប្តាហ៍នេះសម្រាប់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបរយៈពេល២ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃទី ១៥ ខែកក្កដា។ ...
ឈាង សុខា
http://www.khmertimeskh.com/news/27108/pm-to-mongolia--for-asem-summit/
សកម្មជនកម្ពុជា ត្រូវគេបាញ់សម្លាប់នៅក្នុងទីក្រុងភ្នំពេញ
លោក កែម ឡី សកម្មជនហើយជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បីល្បាញម្នាក់របស់កម្ពុជា បានត្រូវគេបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសខណៈដែលកំពុងអង្គុយនៅក្នុងហាងកាហ្វេនៅឯស្ថានីយប្រេងឥន្ធនៈក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃអាទិត្យ។ ...
David Boyle
http://khmer.voanews.com/a/cambodia-killing-of-critic/3411541.html
ទីស្ដីការគណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ បីឆ្នាំរំកិល ឆ្នាំ២០១៧–២០១៩
សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល២០១៧–២០១៩ត្រូវបានទីស្ដីការគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃសុក្រសបា្តហ៍មុនដើម្បីឆ្លើយតបទៅនឹងអាទិភាពរដ្ឋាភិបាលដែលត្រូវការទុននិងជំនួយបច្ចេកទេសដើម្បីបន្តការអនុវត្តផែនការយុទ្ធសាស្ត្រជាតិឆ្នាំ២០១៤–២០១៨។ ...
សុខ ចាន់
http://bit.ly/2a13QDJ
កម្ពុជាបញ្ជាក់ជំហរជាថ្មីពីជម្លោះសមុទ្រចិនខាងត្បូង
ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃសៅរ៍បានចេញសេចក្ដីថ្លែងការណ៍សាជាថ្មីទៀតដើម្បីបញ្ជាក់ពីជំហររដ្ឋាភិបាលកម្ពុជាថានឹងមិនគាំទ្រសាលដីការបស់តុលាការក្រុងឡាអេចំពោះវិវាទសមុទ្រចិនខាងត្បូងរវាងប្រទេសចិន និងហ្វីលីពីននោះទេ។ ...
វង្ស សុខេង
http://bit.ly/29HfI1E
អាណាចក្រពាណិជ្ជកម្មរបស់គ្រួសារត្រកូលហ៊ុន
ក្នុងការស៊ើបអង្កេតរបស់អង្គការ Global Witnessបានឱ្យដឹងថា គ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ ដែលជាម្ចាស់នៃក្រុមហ៊ុនក្នុងស្រុកយ៉ាងតិច១១៤ក្រុមហ៊ុនក្នុងវិស័យចម្បងៗនៃប្រទេស រួមមានវិស័យអគ្គីសនី ទូរគមនាគម វិស័យរ៉ុករកនិងពាណិជ្ជកម្ម។ អង្គការនេះបានចោទប្រកាន់ក្រុមគ្រួសារត្រកូលហ៊ុនថាបំពានលើច្បាប់របស់ប្រទេសដើម្បីបង្កើតនូវអាណាចក្រពាណិជ្ជកម្មរបស់ខ្លួន។ ...
Shaun Turton and ផាក់ សៀងលី
http://www.phnompenhpost.com/national/inside-hun-familys-business-empire
កម្ពុជាធ្វើការសម្រេចចិត្តត្រូវក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង
គ្មាននរណាម្នាក់នឹងចាត់ទុកប្រទេសតូចមួយដូចជា កម្ពុជា ជាតួឯកនៅក្នុងកិច្ចការអន្តរជាតិនោះទេ។ ទោះយ៉ាងណា ខ្សែច្រវាក់មួយរឹងមាំបានដោយសារតំណខ្សោយរបស់វា ហើយកម្ពុជាដែលជាតំណខ្សោយនេះ គឺកំពុងត្រូវបានរិះគន់ចំពោះការបំបែកឯកភាពគ្នារបស់សមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) លើបញ្ហាសមុទ្រចិនខាងត្បូង ( “នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានគូសបញ្ជាក់ថា អាស៊ានកំពុងជ្រៀតជ្រែកលើបញ្ហាជម្លោះសមុទ្រចិនភាគខាងត្បូង” , ២០ មិថុនា) ។ ...
ក្រុមការងារ South China Morning Post
http://www.scmp.com/comment/letters/article/1985205/cambodia-made-right-decision-south-china-sea-dispute
នាយករដ្ឋមន្ត្រីមានប្រសាសន៍ថាការចិញ្ចឹមត្រីកំពុងធ្លាក់ចុះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រុញប្រជាជនកម្ពុជាចូលរួមក្នុងការអភិវឌ្ឍការផលិតត្រីទឹកសាបឱ្យបានច្រើន ដូច្នេះពួកគេមិនចាំបាច់ពឹងលើការចាប់ត្រីពីក្នុងទន្លេសាប មេគង្គ និងទន្លេបាសាក់តែមួយមុខសម្រាប់ជាធ្វើជាអាហារនោះទេ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26778/pm-says-fish-stocks-falling/
បញ្ហាទំនប់វារីអគ្គិសនីដុនសាហុងមិនត្រូវបានលើយកមកពិភាក្សាដោយមេដឹកនាំឡាវ និងកម្ពុជានោះទេ
ភាពចម្រូងចម្រាស់នៃទំនប់វារីអគ្គិសនី ដុន សាហុង មិនមានក្នុងរបៀបវារៈនៃកិច្ចពិភាក្សាថ្ងៃទីពីររវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដៃគូថ្មីនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ទេកាលពីម្សិលមិញ បើទោះបីជាមានការអំពាវនាវពីសំណាក់អន្តរជាតិដើម្បីបញ្ឈប់ការសាងសង់ និងដើម្បីស្ទាបស្ទង់ពីផលប៉ះពាល់បរិស្ថាននៃទំនប់នេះក៏ដោយ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/26630/dam-problem-not-discussed-by-laos--cambodia-leaders/
កម្ពុជា-ឡាវ ឯកភាពគ្នាសម្រេចបើកច្រកព្រំដែនបន្ថែម
កម្ពុជានិងសាធារណរដ្ឋប្រជាមានិតឡាវបានឯកភាពគ្នាបើកច្រកព្រំដែនបន្ថែមទៀតដើម្បីជួយសម្រួលពាណិជ្ជកម្មនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខណៈពេលដែលទំហំផ្លាស់ប្ដូរពាណិជ្ជកម្មទ្វេភាគីនៅមិនទាន់មានច្រើនក៏ដោយ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន និងសមភាគីឡាវ លោក ថងលូង ស៊ីសូលីត (Thongloung Sisoulith) កាលពីម្សិលមិញ នៅវិមានសន្តិភាព ដែលមានរបៀបវារៈជាច្រើនទៀតត្រូវបានលើកយកមកពិភាក្សា ទាក់ទងនឹងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការថែរក្សាសន្តិភាពតាមតំបន់ព្រំដែន។ ...
ជា វណ្ណៈ
http://bit.ly/290fcqA
អនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា និងឡាវនៅសប្តាហ៍នេះ
អនុរដ្ឋមន្ត្រីនៃក្រសួងការពារជាតិកូរ៉េខាងត្បូងនឹងធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា និងឡាវនៅសប្តាហ៍នេះក្នុងកិច្ចខិតខំប្រឹងប្រែងពង្រីកដើម្បីឈ្នះលើបណ្តាប្រទេសនានាដែលមានទំនាក់ទំនងជិតស្និទ្ធនឹងកូរ៉េខាងត្បូងខណៈដែលទីក្រុងព្យូយ៉ាងបង្ហាញពីសញ្ញាណតិចតួចពីការដាក់សំពាធខាងយោធា។ ...
Yonhap
http://www.koreaherald.com/view.php?ud=20160627000628
នាយករដ្ឋមន្រ្តីផ្ដល់ថវិកាផ្ទាល់ខ្លួន៤០០លានរៀលក្នុងមួយឆ្នាំដល់សពអតីតយុទ្ធជន កងកម្លាំង នគរបាល និងយោធិនពិការនៅក្នុងពិធីរំឭកខួបទិវាអតីតយុទ្ធជនកម្ពុជា លើកទី៩ នាសាលមហោស្រពកោះពេជ្រ កាលពីព្រឹកម្សិលមិញ។ រូបភាពពីហ្វេសប៊ុក
រដ្ឋាភិបាលបានអំពាវនាវឲ្យសប្បុរសជនជួយឧបត្ថម្ភបន្ថែមដល់អតីតយុទ្ធជនបន្ទាប់ពីលោកបានប្រកាសផ្តល់ថវិកាផ្ទាល់ខ្លួនជួយដល់សពអតីតយុទ្ធជនចំនួន១០០សពក្នុងមួយឆ្នាំៗដែលគិតថាថវិកាសរុបចំនួន៤០០លានរៀល។ ...
មុំ គន្ធា
http://bit.ly/28NJjp4
ការកាត់បន្ថយថ្លៃដឹកជញ្ជូនមិនទាន់មានប្រសិទ្ធភាព
រយៈពេលពីរខែបន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសពីការកាត់បន្ថយតម្លៃដឹកជញ្ជូនអ្នកនៅក្នុងឧស្សាហកម្មនេះអះអាងថាការអនុវត្តនៅតែមិនទាន់ពេញលេញ និងមានប្រសិទ្ធភាពនៅឡើយទេ។ ...
ចេង សុខហ័ង
http://bit.ly/28SyMFA
លោកនាយករដ្ឋមន្ត្រីបដិសេធការចូលរួមជំហរអាស៊ាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីម្សិលមិញថា កម្ពុជានឹងមិនចូលរួមជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ក្នុងការគាំទ្រសាលក្រមនាពេលខាងមុខពីតុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្តាលនៅទីក្រុងឡាអេ ទាក់ទងនឹងពាក្យបណ្តឹងរបស់ហ្វីលីពីនស្តីពីបញ្ហាដែលកំពុងតែបន្តរវាងចិននៅលើជម្លោះសមុទ្រចិនខាងត្បូង។ ...
ឈាង សុខា
http://www.khmertimeskh.com/news/26341/pm-refuses-joint-asean-stance/
រដ្ឋាភិបាលបានដាក់ចេញកាលបរិច្ឆេទសម្រាប់ដេញថ្លៃឈើរឹបអូសខុសច្បាប់
រដ្ឋាភិបាលបានដាក់ចេញកាលបរិច្ឆេទសម្រាប់ដេញថ្លៃឈើខុសច្បាប់ចំនួន ៧១,០០០ ម៉ែត្រគូប ដែលត្រូវបានរឹបអូសដោយអាជ្ញាធរនៅឆ្នាំនេះ ជាការអនុវត្តដែលមានសញ្ញាណពុករលួយកាលពីពេលមុន។ ...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តតាំងជាមួយសហភាពអឺរ៉ុបក្នុងការគំរាមកាត់ជំនួយ
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលការគំរាមកាលពីពេលថ្មីៗពីសភាអឺរ៉ុបដើម្បីកាត់ជំនួយរាប់រយលានដុល្លារដល់ប្រទេសកម្ពុជាដោយសារការរំលោភបំពានសិទ្ធិមនុស្ស។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/32155
នាយករដ្ឋមន្ត្រី៖ អង្គការ NGOនានានឹងស្លាប់មុនគេបង្អស់ប្រសិនបើជំនួយត្រូវបានផ្តាច់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីម្សិលមិញបានរិះគន់ការហៅទូរស័ព្ទថ្មីៗនេះ សម្រាប់ការដាក់ទណ្ឌកម្មប្រឆាំងនឹង ប្រទេសកម្ពុជាលើអ្វីដែលអ្នកគាំទ្រនៃវិធានការនេះនិយាយថា រដ្ឋាភិបាលមិនគោរពលទិ្ធប្រជាធិបតេយ្យ ដោយលោកអះអាងថា អ្នកដែលរងគ្រោះនៃការដាក់ទណ្ឌកម្មនេះមុនគេបង្អស់នោះគឺ អង្គការក្រៅរដ្ឋាភិបាល។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/26080/ngos-die-first-if-aid-cut--pm/
លោក ហ៊ុន សែន បញ្ជាក់ថា នឹងគ្មានការចរចាជាមួយសង្គ្រោះជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយកាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនឹងមិនចូលរួមការចរចាណាមួយជាមួយគណបក្សសង្គ្រោះជាតិឡើយជុំវិញការដាក់ពន្ធនាគារមន្ត្រី និងអ្នកគាំទ្ររបស់ខ្លួន ឬចំណាត់ការរបស់នគរបាលកាលពីពេលថ្មីៗនេះក្នុងការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/32116
តំបន់សេដ្ឋកិច្ចឈានដល់ព្រឹត្តិការណ៍មួយដែលមិនធ្លាប់មាន
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានធ្វើសហប្រតិបត្តិការរួមដោយក្រុមហ៊ុនពហុផលិតមួយដែលមានមូលដ្ឋាននៅប្រទេសចិន ជាមួយនឹងក្រុមហ៊ុន Cambodia International Investment Development Group Co. Ltd បានឈានដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយកាលពីម្សិលមិញ ជាមួយនឹងការបង្កើតរោងចក្រ ទី១០០ ដែលនឹងដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ច និងសហប្រតិបត្តិការពាណិជ្ជកម្មនេះ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25859/economic-zone-reaches-milestone/
អ្នកកាសែតម្នាក់ផ្ញើសារទៅនាយករដ្ឋមន្ត្រីពីរឿងក្រុមមន្ត្រីរកស៊ីឈើ
ចាងហ្វាងកាសែតក្នុងស្រុកម្នាក់បានផ្ញើលិខិតសុំអន្តរាគមន៍ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីត្រូវក្រុមឈ្មួញឈើដែលជាមន្ត្រីមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងបក្ខពួកជាមន្ត្រីអាវុធហត្ថបើករថយន្តបុកឡានលោក និងបានគំរាមកំហែង។ ...
ផាក់ ស៊ាងលី
http://bit.ly/1VLJfXs
លោក ហ៊ុន សែន ប្តេជ្ញារក្សាសន្តិភាព តែបដិសេធការចរចាអំពី ‘វិបត្តិ’ នយោបាយ
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសអ្នកទាំងឡាយដែលបានចាត់ទុកស្ថានការណ៍ នយោបាយបច្ចុប្បន្នជា “វិបត្តិ” ដោយលោកបានជំរុញកម្មករកាត់ដេរក្មេងៗ ដែលចូលរួមស្តាប់លោកឲ្យសប្បាយ រីករាយ ដែលពួកគេមិនបាច់រស់ក្នុងភាពរន្ធត់នៃរបបខ្មែរក្រហម។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/32024
ប្រទេសវៀតណាម និងកម្ពុជាបង្កើនទំនាក់ទំនងកិច្ចការពារជាតិ
ប្រទេសវៀតណាម និងប្រទេសកម្ពុជាបានព្រមព្រៀងគ្នាក្នុងការសម្រេចឱ្យបានជារូបរាងពេញលេញ និងមានប្រសិទ្ធិភាពលើកិច្ចសហប្រតិបត្តិការគ្នាក្នុងកិច្ចការពារជាតិ ក្នុងគោលបំណងដើម្បីបង្កើនការយល់ពីគ្នាទៅវិញទៅមក និងការជឿទុកចិត្ត ក៏ដូចជាដើម្បីធានាដល់បរិយាកាសដែលពោរពេញដោយសន្តិភាព និងស្ថេរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងបង្ការការធ្វើឱ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរអន់ខ្សោយដោយប្រការណាមួយ។ ...
The Jakarta Post's Team
http://www.thejakartapost.com/seasia/2016/06/06/vietnam-cambodia-beef-up-defense-ties.html
ក្រសួងសេដ្ឋកិច្ច ប្រកាសឲ្យសាធារណជនចូលរួមដេញថ្លៃឈើដែលបង្ក្រាបបាន
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសទៅដល់សាធារណជនដាក់ពាក្យចូលរួមដេញថ្លៃលក់ឈើនិងកូនឈើដែលគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើរឹបអូសបាននៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីពីក្រុមហ៊ុនឯកជនចំនួន៧ ដែលមានឈើសរុបជាង ៦ម៉ឺនម៉ែត្រគូបដែលតម្លៃមូលដ្ឋានចាប់ពីជិត៤៩ពាន់លានរៀលស្មើនឹងជាង ១២ លានដុល្លារអាមេរិក ចាប់ពីថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី២២ ខែមិថុនានិងដេញថ្លៃចាប់ពីថ្ងៃទី២៧មិថុនា ដល់ថ្ងៃទី ១ ខែកក្កដា។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1VJaXUM
កម្ពុជាស្នើម៉ាឡេស៊ីទទួលយកពលករកម្ពុជាឲ្យច្រើន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យសមភាគីម៉ាឡេស៊ីបើកទទួលយកពលករពីកម្ពុជាឲ្យបានច្រើនថែមទៀតខណៈដែលប្រទេសកាន់សាសនាអ៊ិស្លាមមួយនេះត្រូវបានគេដឹងឮថាបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើពលករកម្ពុជារហូតដល់ពលករខ្លះត្រូវគេរំលោភបំពានរហូតដល់ពិការ និងបាត់បង់សតិក៏មាន។ ...
សែន ដាវីត
http://bit.ly/1PyMVdK