ព័ត៌មាន
សាលារាជធានីគ្រោងលែងឲ្យមានរោងចក្រ និងឃ្លាំងទំនិញក្នុងក្រុង
ដើម្បីបញ្ចៀសកុំឱ្យមានរថយន្តធំៗបើកបរចូលក្នុងក្រុង បង្កការកកស្ទះចរាចរណ៍ សាលារាជធានីភ្នំពេញកំពុងរៀបចំគម្រោងឱ្យឃ្លាំងផ្ទុកទំនិញ និងរោងចក្រវាយនភណ្ឌទាំងអស់ ដែលកំពុងស្ថិតនៅក្នុងក្រុងត្រូវប្ដូរទីតាំងទៅនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី ៣ វិញ បន្ទាប់ពី ...
ខន សាវិ
https://bit.ly/2T9jmmI
រដ្ឋមន្ត្រី៖ អ្នកបើកបររថយន្តធុនធ្ងន់ប្រមាណ ២៥% គ្មានប័ណ្ណបើកបរ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល កាលពីម្សិលមិញបានអះអាងថា អ្នកបើកបររថយន្តធុនធ្ងន់ (ឡានធំ) ប្រមាណ ២៤ ទៅ ២៥ ភាគរយគ្មានប័ណ្ណបើកបរត្រឹមត្រូវតាមប្រភេទរថយន្តក្នុងនោះ ១០ ភាគរយប្រើប័ណ្ណបើកបរក្លែងក្លាយ ខណៈរថយន្តធុនធ្ងន់ចំនួន ២៣ ម៉ឺនគ្រឿងបានចុះបញ្ជី ប៉ុន្ដែអ្នកមានប័ណ្ណបើកបរតាម ...
សុទ្ធ គឹមសឿន
https://bit.ly/2Ru0RIw
ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែប៉ះពាល់ដល់កម្ពុជា
បើទោះបីជាមានការកើនឡើងនៃការអនុវត្តច្បាប់ចរាចរណ៍ និងការយល់ដឹងក៏ដោយ ក៏ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានបន្តកើតមានឡើងនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេល ៦ ខែដំបូងនៃឆ្នាំ ២០១៨។ អគ្គនាយកដ្ឋានចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ...
សែន ដាវីត
https://www.khmertimeskh.com/50508968/traffic-deaths-still-plague-kingdom/
សេវាឡានក្រុងខាតបង់ប្រាក់ចំនួន ១៥០ ពាន់ដុល្លារ រៀងរាល់ខែ
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងថា សាលារាជធានីភ្នំពេញខាតបង់ថវិកាចំនួន ១៥០ ០០០ ដុល្លារ ជារៀងរាល់ខែ ដោយចំណាយទៅលើប្រាក់ខែបុគ្គលិក និងចំណាយផ្សេងៗដើម្បីឧបត្ថម្ភលើសេវាឡានក្រុងសាធារណៈ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ...
មុំ សុភ័ណ
http://www.khmertimeskh.com/50104614/bus-service-loses-150k-per-month/
លោកនាយករដ្ឋមន្ត្រីគាំទ្រសេវាដឹកជញ្ជូនផ្លូវទឹកថ្មី
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីម្សិលមិញបានបញ្ចេញការគាំទ្រចំពោះសេវាដឹកជញ្ជូនផ្លូវទឹកពីព្រែកព្នៅ មកភ្នំពេញ និងទៅក្រុងតាខ្មៅ ដែលនឹងត្រូវសម្ភោធមុនពេលចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ ...
មុំ សុភ័ណ
http://www.khmertimeskh.com/50102045/prime-minister-supportive-of-water-taxi-system/
ប្អូនលោក ហ៊ុន សែន ថាលោក ប៉ា សុជាតិវង្ស ហែកសន្លឹកឆ្នោត
លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការរិះគន់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញថាកំពុងហែកសន្លឹកឆ្នោតរបស់គណបក្សប្រជាជនចោល បន្ទាប់ពីអភិបាលក្រុងរូបនេះបានថ្លែងពីគម្រោងចង់ផ្លាស់ប្តូរយានដ្ឋានជួសជុលយានយន្ត និងឃ្លាំងស្តុកទំនិញធំៗពីកណ្តាលក្រុងឲ្យចេញទៅក្រៅក្រុង ...
គង់ មេត្ដា and សូ វិសាល
http://bit.ly/2pV8kFO
ក្រសួងសាធារណការដាក់ប្រព័ន្ធស្វ័យប្រវត្តិកម្មដើម្បីសម្រួលសេវា
ក្រសួងសាធារណការ និងដឹកជញ្ជូនពីម្សិលមិញបានដាក់ឲ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ចុះបញ្ជីយានជំនិះដើម្បីសម្រួលបញ្ហាស្មុគស្មាញមួយចំនួន និងអាចលុបបំបាត់សេវាផងដែរ។ ប្រព័ន្ធនេះមានមុខងារសំខាន់ ៤ គឺការចុះបញ្ជីយានជំនិះការ ...
សែន ដាវីត
http://bit.ly/2jPuXWx
ស្ពានជ្រោយចង្វារនឹងត្រូវបិទរយៈពេល២ឆ្នាំដើម្បីជួសជុល
សាលារាជធានីភ្នំពេញនឹងបិទស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារ)មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ស្ពានប្រមាណជាងពីរឆ្នាំដើម្បីអនុញ្ញាតឲ្យអ្នកជំនាញការមកពីប្រទេសជប៉ុនជួសជុលឡើងវិញក្រោយពីបានរកឃើញថា ស្ពាននេះទ្រុឌទ្រោមខ្លាំងផ្នែកកំណល់នៃទម្រស្ពាន។ លោក មាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រាប់ថា ស្ពាននេះនឹងចាប់ផ្តើមជួសជុលនៅដើមឆ្នាំ២០១៧ ដោយប្រើប្រាស់ជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ លោកថា៖ «យើងនឹងបិទរយៈពេល២២ខែ សម្រាប់ធ្វើការជួសជុលស្ពាន ដោយចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០១៧»។ ...
វ៉ែន រដ្ឋាវង្ស
http://bit.ly/2aMPn0d
ដំឡើងស្លាកសញ្ញាចរាចរណ៍ក្នុងក្រុងបន្ថែម ដើម្បីបន្ថយគ្រោះថ្នាក់
សាលារាជធានីភ្នំពេញបានចាប់ផ្តើមដំឡើងស្លាកសញ្ញាចរាចរណ៍នៅតាមមហាវិថីនិងផ្លូវនានាក្នុងទីក្រុង ដែលគិតមកដល់ដើមសបា្តហ៍នេះ មានចំនួនជាង៦០០ផ្លាក ដោយមន្ត្រីអង្គការក្រៅរដ្ឋាភិបាលថា ការដាក់នេះនឹងអាចជួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែទាមទារឲ្យមានការផ្សព្វផ្សាយពីសញ្ញាទាំងនេះឲ្យបានទូលំទូលាយផងដែរ។ លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ បានសរសេរនៅលើគេហទំព័រសង្គមរបស់លោកកាលពីថ្ងៃអង្គារ ម្សិលមិញថា គិតមកត្រឹមថ្ងៃទី៤ ខែកក្កដា នេះរដ្ឋបាលរាជធានីភ្នំពេញ បានដំឡើងស្លាកសញ្ញាចរាចរណ៍នៅតាមមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី បានចំនួន៦១៥ស្លាក លើផែនការសរុបចំនួន៥០០០ស្លាក ដែលត្រូវជា១២ភាគរយ។ ...
មុំ គន្ធា
http://bit.ly/29g7Az6
គ្រោះថ្នាក់ចរាចរណ៍ជាមូលហេតុនៃការស្លាប់នាំមុខគេនៅកម្ពុជា
គ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុនៃការស្លាប់នាំមុខគេនៅកម្ពុជា ដែលមិនត្រឹមតែបានបំផ្លាញអាយុជីរិតមនុស្ស ប៉ុន្តែវាបានបំផ្លាញទាំងសីលធម៌ជាតិ សេចក្តីថ្លៃថ្នូរ ទ្រព្យសម្បត្តិ និងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍនានា នេះបើតាមការរៀបរាប់របស់អ្នកឯកទេសខាងសុវត្ថិភាពផ្លូវថ្នល់បានប្រាប់ Hello VOA តាមកម្មវិធីសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃពុធ។ ...
ឌី ខេមបូលី
http://www.voanews.com/content/traffic-accidents-are-leading-cause-of-death-in-cambodia/3403777.html
កុមារនៅតែមានកម្រិតទាបក្នុងការពាក់មួកសុវត្ថិភាព
ការស្រាវជ្រាវមួយដោយអង្គការមូលនិធិបង្ការរបួសអាស៊ី (AIPF) បានរកឃើញថាការប្រើប្រាស់មួកការពារសុវត្ថិភាពដោយអ្នកធ្វើដំណើរដោយម៉ូតូដែលជាកុមារនៅមានចំនួនទាបកាលពីខែមករាបើទោះបីជាមានការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ក៏ដោយ។ ...
ប៊ុន សេងគង់
http://bit.ly/1VyyHLf