ព័ត៌មាន​

អភិបាលក្រុង​ថា​ ការដោះស្រាយ​បញ្ហា​នៅ​ជ្រោយចង្វារ​នឹង​បញ្ចប់​ឆាប់ៗ

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អះអាងថា ការដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ដែល​រងប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​ជ្រោយចង្វារ​របស់​ក្រុមហ៊ុន​ OCIC ​នឹងត្រូវ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ ខណៈ​ក្រុមហ៊ុន​បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​នៅ​សេសសល់​មាន​ត្រឹមតែ​ជាង​ ៧ ​ភាគរយ​។ កាលពី​ថ្ងៃទី​ ២០ ​មករា​លោក ឃួង ស្រេង បានប្រគល់​បណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ...

ខន សាវិ
https://bit.ly/37uQa0R

គម្រោង​ព្រលានយន្តហោះ​ថ្មី ​នឹង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន

ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បាន​ឲ្យ​ដឹងថា ខ្លួន​បានផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​សាងសង់​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន​សម្រាប់​គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​តម្លៃ​ជាង​ ១,៥ ​ពាន់​លាន​ដុល្លារ​នៅ​ទីក្រុង​ភ្នំពេញ​។ ...

ម៉ៃ គុណមករា
https://bit.ly/2tiUq4v

ការ​សាង​សង់​ព្រលា​នយន្តហោះ​ភ្នំពេញថ្មី​នឹង​ដំណើរការ​តាម​កំណត់​

ការ​អភិវឌ្ឍ​អាកាសយាន​ដ្ឋាន​ថ្មី​នៅ​រាជធានី​ភ្នំពេញ​គឺ​កំពុងតែ​ដំណើរការ​ ហើយ​គម្រោង​នេះ​អាច​នឹង​បញ្ចប់​នៅដើម​ឆ្នាំ​ ២០២៣​។ លោក​ ពុង​ ឃា​វសែ​ ប្រធាន​សាជីវកម្ម​វិនិយោគទុន​នៅ​ក្រៅប្រទេស​ (OCIC​) ដែល​ជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​គម្រោង​នេះ​ បាន​មានប្រសាសន៍​ថា​ ពួកគេ​កំពុង​សាងសង់​មូលដ្ឋាន​អាកាសយាន ...

សុខ ចាន់
https://www.khmertimeskh.com/50667677/construction-of-new-phnom-penh-airport-on-schedule/

ស្ពាន​អាកាស​រង្វង់មូល​ចោមចៅ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុង​សប្តាហ៍​នេះ

តំណាង​ក្រុមហ៊ុន OCIC ដែល​អភិវឌ្ឍ​គម្រោង​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ដំណើរការ​ឈូសឆាយ​រង្វង់មូល​ហើយ​កាល​ថ្ងៃ​ម្សិលមិញ បន្ទាប់​បាន​ជួប​ជាមួយ​អាជ្ញាធរ និង​អ្នក​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការងារ​នេះ​ឲ្យ​បញ្ចប់​តាម​ពេល​កំណត់​នៅ​ចុង​ឆ្នាំ​ ២០២០ ខាង​មុខ​។ ...

ហ៊ឹន ពិសី
https://bit.ly/2RyAe5r

​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​ជុំវិញ​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ OCIC

ជាពលរដ្ឋ​រាប់រយ​នាក់​ដែល​ជាប់​គាំង​ក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា​ ​នៅ​ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​គ្រប់គ្រង​ដែនដី​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50497921/residents-rally-over-ocic-land-dispute/

ការ​ចរចា​សំណង​គម្រោង​ព្រ​លាន​យន្តហោះ​ថ្មី​ចាប់ផ្ដើម​

ក្រុម​មន្ត្រី​កំពុង​ចរចា​រឿង​ផ្ដល់​ប្រាក់​សំណង​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​នៅ​ក្នុង​ខេត្តកណ្ដាល​ ដែល​ពួក​គេ​ទំនងជា​នឹង​ត្រូវ​ជម្លៀស​ចេញ​ ដើម្បី​យក​ទីតាំង​នោះ​សម្រាប់​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ដ៏​ធំ​មួយ​។​ ប្រជាពលរដ្ឋ​ និង​ក្រុម​មន្ត្រី​បាន​ជួប​ប្រជុំ ...

ម៉ិច ដារ៉ា
http://www.phnompenhpost.com/national/money-discussed-families-set-be-displaced-new-kandal-airport

ទីបំផុត​ ទីតាំង​ព្រលាន​យន្តហោះ​ថ្មី ​ពិតប្រាកដ​នៅ​មិន​ឆ្ងាយ​ពី​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

នៅ​ទីបំផុត​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី (​កម្រិត F4) ដែល​មាន​តម្លៃ​វិនិយោគ​ ១៥០០ ​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​កំណត់​ពេលវេលា​សាងសង់ ទំហំ និង​ទីតាំង​ជាក់លាក់​ហើយ​ដោយ​អាច​ស្ថិត​នៅ​មាត់បឹង​នៃ​ស្រុក​កណ្តាលស្ទឹង​គឺ​ប្រមាណ ១០ គីឡូម៉ែត្រ​ពី​ក្រុង​តាខ្មៅ​ជា​ទី​ដែល​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ថិត​នៅឯ ...

ស៊ីវ ម៉េង និង មឿន ញាណ
http://bit.ly/2DkVtVn

រដ្ឋាភិបាល​ឯកភាព ​សំណើ​ព្រលាន​យន្ត​ហោះ​ថ្មី

រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ព្រម​លើ​គម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ ដោយ​អនុញ្ញាត​ឲ្យ​សាងសង់​អាកាស​យានដ្ឋាន​អន្តរជាតិ​ថ្មី​មួយ​នៅ​ក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។ នេះ​បើ​យោង​តាម​ឯកសារ​របស់​រដ្ឋាភិបាល និង​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​មន្ត្រី​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ពីថ្ងៃ​ម្សិលមិញ ...

ហ៊ គីមសាយ
http://bit.ly/2B0Wvju

ស្ពានថ្មីឆ្លងកាត់ទន្លេសាប

ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជាលីមិត​ធីត (OCIC) នឹងចំណាយ ៣៥ លានដុល្លារដើម្បីសាងសង់ស្ពានបេតុងមួយឆ្លងកាត់ទន្លេសាបពីស្ថានីយ៍ប្រេងសាំងសូគីម៉ិចក្នុងខណ្ឌឫស្សីកែវទៅសង្កាត់ព្រែកតាសៀកក្នុងសង្កាត់ជ្រោយចង្វារ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/5082569/new-bridge-span-tonle-sap/

ស្ពានបណ្តោះអាសន្ននឹឹងត្រូវបានសាងសង់ នៅពេលស្ពានជ្រោយចង្វារស្ថិតនៅក្រោមការស្តារឡើងវិញ

សាលារាជធានីភ្នំពេញគ្រោងសាងសង់ស្ពានដែកបណ្តោះអាសន្នឆ្លងកាត់ទន្លេសាបនៅភ្នំពេញ ដើម្បីដោះស្រាយបញ្ហាចរាចរ នៅពេលស្ពានមិត្តភាពកម្ពុជា-ជប៉ុនស្ថិតនៅក្រោមការស្តារឡើងវិញ។ ...

មុំ​ ចាន់​តារា សូឡី
http://www.akp.gov.kh/?p=108244

OCIC គ្រោង​ចំណាយ​​​ជាង​ ១ ​លាន​ដុល្លារ​​សង់​ផ្លូវ​ថ្មើរជើង​ថ្មី​ នៅ​ចំណុច​ប្រសព្វ​រង្វង់មូល​នាង​គង្ហីង

ក្រុមហ៊ុន OCIC គ្រោង​ចំណាយ​ទឹកប្រាក់​ជាង​ ១ ​លាន​ដុល្លារ​ដើម្បី​សាងសង់​ផ្លូវ​ថ្មើរជើង​ថ្មី​មួយ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​អតីតៈ​រង្វង់មូល​នាងគង្ហីង​ជា​ទីតាំង​ស្ថិត​នៅ​ទល់មុខ​គម្រោង Olympia City ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មួយ​នេះ​។ ...

ស៊ីវ ម៉េង
http://bit.ly/2oZSH0t

OCIC គ្រោង​ចំណាយ​​​ជាង​ ១ ​លាន​ដុល្លារ​​សង់​ផ្លូវ​ថ្មើរជើង​ថ្មី​ នៅ​ចំណុច​ប្រសព្វ​រង្វង់មូល​នាង​គង្ហីង

ក្រុមហ៊ុន OCIC គ្រោង​ចំណាយ​ទឹកប្រាក់​ជាង​ ១ ​លាន​ដុល្លារ​ដើម្បី​សាងសង់​ផ្លូវ​ថ្មើរជើង​ថ្មី​មួយ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​អតីតៈ​រង្វង់មូល​នាងគង្ហីង​ជា​ទីតាំង​ស្ថិត​នៅ​ទល់មុខ​គម្រោង Olympia City ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​មួយ​នេះ​។ ...

ស៊ីវ ម៉េង
http://bit.ly/2oZSH0t

វិវាទ​ដី​នៅ​ជ្រោយចង្វារ​ឈាន​ដល់​ដាក់​ញត្តិ​មក​ក្រសួង

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ក្រុង​រណប​ជ្រោយចង្វារ​ប្រមាណ​​ ៥០ ​នាក់​​បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី​កាលពី​ម្សិលមិញ​ដើម្បី​ដាក់​ញត្តិ​ជំទាស់​នឹង​ឱសានវាទ​របស់​សាលា​រាជធានី​ភ្នំពេញ និង​ទាមទារ​ឲ្យ​ក្រសួង​នេះ​ជួយ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ ខណៈ​សាលា ...

ទូច សុខា
http://bit.ly/2nkTbd2

ពលរដ្ឋ​​ឱ្យ​សាលា​ក្រុង ផ្តល់​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​

ប្រជាពលរដ្ឋ​ប្រមាណ៧០​នាក់​មក​ពី​សហគមន៍​ចំនួន​ ៦ នៅ​ខណ្ឌ​ទួលគោក និង​ខណ្ឌ​ដូនពេញ បាន​ស្នើ​ជា​ថ្មី​ដល់​សាលា​រាជធានី​ភ្នំពេញផ្តល់​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញខណៈ​ដែល​ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​លំនៅឋានក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​ថារាជរដ្ឋាភិបាល ...

ប៉ិច សុធារី
http://bit.ly/2mL3CH2

អ្នក​ជ្រោយចង្វារ​ ដាក់​ញត្តិ​តវ៉ា​មក​សាលា​ក្រុង

ពលរដ្ឋ​ដែល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​ប្រមាណ​​ ៧០ ​នាក់​​កាលពី​ម្សិលមិញ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​រាជធានី​ដើម្បី​​ដាក់​ញត្តិ​​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលា​រាជធានី​កាលពី​ចុង​ខែ​មុន​ដែល​​ផ្តល់​ដី​ ...

ទូច សុខា
http://bit.ly/2mQ8cH2

សាលាក្រុង​ឱ្យ​អ្នក​ជ្រោយចង្វារ​ មក​ទទួល​ដី​គោលនយោបាយ​ជាថ្មី

​សាលា​រាជធានី​ភ្នំពេញ​ជា​ថ្មី​ម្តង​ទៀត​បាន​ចេញ​លិខិត​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ដែល​មាន​ដី​ក្នុង​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ​ឲ្យ​មក​ទទួល​យក​ដី​គោលនយោបាយ​ចំនួន​ ១០ ​ភាគរយ​នៃ​ផ្ទៃ​ដី​របស់​​ខ្លួន​ដោយ​បាន​ទុក​ពេល​ត្រឹម​​ ១ ខែ​ប៉ុណ្ណោះ ...

ទូច សុខា
http://bit.ly/2mgKRNO

ពុង ឃាវសែ ​ថា​នឹង​បន្ត​លើក​កម្ពស់​ពាណិជ្ជកម្ម​ ចិន-​កម្ពុជា

លោក ពុង ឃាវសែ ដែល​ជា​វិនិយោគិន​ល្បី​ឈ្មោះ​ម្នាក់ និង​កំពុង​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​ធំៗ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ជា​ពាណិជ្ជករ​ធនាគារ​ផង​នោះ​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​សមាគម​ខ្មែរ​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពីថ្ងៃ​ម្សិលមិញ​បន្ត​ពី​លោក ដួង ឈីវ ដែល​ចូល​និវត្តន៍ បន្ទាប់​ពី​ការ​កាន់​តួនាទី ...

ហ៊ គឹមសាយ
http://bit.ly/2jIMGza

ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ជ្រោយចង្វារ​រក​ដំណោះ​ស្រាយ

សហគមន៍​រង​គ្រោះ​រឿង​ដីធ្លី​ចំនួន​៥នៅ​សង្កាត់​ចំនួន​៣ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ជា​ថ្មី​ដល់​អាជ្ញាធរនិង​ក្រុមហ៊ុនOCICដែល​ជា​ភាគី​ទំនាស់រក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ឲ្យ​មាន​តម្លាភាពនិង​ស្មើ​មុខ​គ្នា​ចំពោះ​មុខ​ច្បាប់ នៅ​មុន​ការ​បោះឆ្នោត​ដែល​ជិត​ឈាន​មក​ដល់។ ...

ប៉ិច សុធារី
http://bit.ly/2jeQSa7

OCIC ជីក​ដី​ដាំ​បង្គោល​របង​លើ​ដីជម្លោះ​ជាថ្មី​​ ទោះ​ពលរដ្ឋ​ជំទាស់

កម្មករ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ OCIC កាលពី​ម្សិលមិញ​បាន​ជីក​ដី​ដាំ​បង្គោល​របង​លើ​ដី​ភូមិ​សា​ជាថ្មី​ទៀត​ដែល​ជនរងគ្រោះ​ចាត់ទុក​ថា​ជា​ការ​បំពាន​មក​លើ​សិទ្ធិ​កាន់​ទ្រព្យ​សម្បត្តិ​របស់​ពួកគាត់​ខណៈ​ជម្លោះ​កំពុង​តែ​បន្ត​ដោយ​មិន​ទាន់​មាន​ការ ...

ទូច សុខា
http://bit.ly/2eT2Vd5

ពលរដ្ឋ​បដិសេធ​ចំពោះ​ការ​ដាក់​កំហិត​ ទទួល​យក​ប័ណ្ណ​ដី​ពី​សាលា​រាជធានី

ពលរដ្ឋ​ប្រហែល​ ៤០ ​នាក់​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ OCIC នៅ​ទីក្រុង​រណប​ជ្រោយចង្វារ​ពី​ម្សិលមិញ​ច្រាន​ចោល​ឱសានវាទ​សាលា​រាជធានី​ភ្នំពេញ​ដែល​ដាក់​កំហិត​ ២ ​ខែ​សម្រាប់​ការ​ទទួល​យក​ប័ណ្ណ​គោលនយោបាយ​ ១០ ​ភាគរយ​នៃ​ដី​ពួកគាត់ និង​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​សមរម្យ​ចំពោះ​អ្វី ...

ទូច សុខា
http://bit.ly/2f2Pju6

សាលា​ក្រុង​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​ OCIC ​ទៅ​ទទួល​យក​ប័ណ្ណ​ដី​

សាលារាជធានីភ្នំពេញ បានជូនដំណឹងជាថ្មី ដោយទុកពេល ២ខែ ជូនប្រជាពលរដ្ឋដែលរស់នៅស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCICឲ្យទៅទទួលយកប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន១០ភាគរយនៃទំហំដីកាន់កាប់បើពុំនោះទេសាលារាជធានីភ្នំពេញនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់អត្ថប្រយោជន៍ពាក់ព័ន្ធនឹងក្បាលដីនេះឡើយ។ អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង បានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៤ ខែកញ្ញា ដោយលើកឡើងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ជម្រើសជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះ ឲ្យមកទទួលប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន ១០ភាគរយ នៃទំហំដីកាន់កាប់ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួន ពុំទាន់បានមកទទួលយកប័ណ្ណនេះនៅឡើយ។ ...

ប៉ិច សុធារី
http://bit.ly/2cJ5I5F

រដ្ឋាភិបាល​បន្ទោស​ក្រុមហ៊ុន​សំណង់​​​​មួយ​​​ចំពោះ​ការ​បាក់​ស្រុត​ផ្លូវ​​​នៅជិត​​​ពហុកីឡដ្ឋានជាតិ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ការ​សើ​ុ​ប​អង្កេត​របស់​រដ្ឋាភិបាល​ពី​ការ​បាក់​ស្រុត​ផ្លូវ​នៅ​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ក្នុង​រាជធានី​ភ្នំពេញ​ អំឡុង​ពេល​ទឹក​ជន់​លិច​ភ្លាមៗ​កាលពី​ថ្ងៃ​ពុធ​ បាន​សន្និដ្ឋាន​ថា​ ការដ្ឋាន​សំណង់ ...

អ៊ួច សូនី
http://www.cambodiadailykhmer.com/32080

ផ្សារ​ទំនើប Olympia plaza ត្រូវ​បាន​វិនិយោគ $៦០​លាន

ក្រុមហ៊ុន​វិនិយោគ​កោះ​ពេជ្រ OCIC វិនិយោគ​ទឹក​ប្រាក់ ៦០​លាន​ដុល្លារ​លើ​សំណង់​ផ្សារ​ទំនើប Olympia plaza កម្ពស់ ៧​ជាន់។ នេះ​បើ​តាម​លោក ទូច សំណាង អគ្គនាយក​រង​ក្រុមហ៊ុន​អាណិកជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស (OCIC) ។លោក ម៉េង ចំរើន ប្រធាន​វិស្វករ​សម្រាប់​គម្រោង Olympia City បាន​ថ្លែង​ថា​ការ​សាងសង់​ផ្សារ​ទំនើប​Olympia plaza សម្រេច​បាន ពី ១៥ ដល់ ២០​ភាគរយ​ហើយ ហើយ​បើ​ផែន​ការ​នេះ​មិន​ត្រូវ​ផ្លាស់​ប្តូរ Olympia plaza នឹង​បញ្ចប់ ...

ចេង សុខហ័ង
http://bit.ly/1XvbWqq

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7ewaA
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!