ភាសាខ្មែរបកប្រែដោយអូឌីស៊ី
ទិដ្ឋាការប្រាំប្រទេសអាចនឹងចូលជាធរមាននៅឆ្នាំក្រោយ
ដប់ឆ្នាំនៅក្នុងការបង្កើតនេះ ក្រោមប្រធានបទ “ប្រទេសប្រាំ ទិសដៅតែមួយ” ដែលជាកម្មវិធីទិដ្ឋាការរួមមួយសម្រាប់ការចូលទស្សនាប្រទេសទាំងប្រាំ អាចចាប់ផ្តើមនៅឆ្នាំក្រោយ បន្ទាប់ពីមានការលើកទឹកចិត្តនិងការជួយសម្រួលដល់វិស័យទេសចរណ៍រវាងខេត្តសៀមរាបនិងចំណុចទេសចរណ៍សំខាន់ៗ ក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ និងវៀតណាម។ ...
Naomi-Collett Ritz
http://www.khmertimeskh.com/news/15754/five-country-visa-may-take-effect-next-year/
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ៖ ការប្រើប្រាស់ផែនទីធំផ្ទុយនឹងរដ្ឋធម្មនុញ្ញ
កាលពីថ្ងៃអង្គារ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានរិះគន់ការសារភាពរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីសប្តាហ៍មុន ដែលថា រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាមិនបានប្រើប្រាស់ផែនទី ដែលត្រូវបានអនុម័តដោយរដ្ឋធម្មនុញ្ញ សម្រាប់ការបោះបង្គោលព្រំដែន របស់ខ្លួននៅប្រទេសកម្ពុជាជាមួយ ប្រទេសវៀតណាមឡើយ។ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/cnrp-lawmaker-says-use-of-larger-maps-unconstitutional-94341/
អង្គភាពប្រឆាំងអំពើពុករលួយបានចោទប្រកាន់ស្ថាប័នចំនួនបីរបស់រដ្ឋទាក់ទិននឹងការរអនុវត្តខុសប្រក្រតី
បន្ទាប់ពីត្រូវបានត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អស់រយៈពេលដ៏យូររួចមក ស្ថាប័នចំនួនបីរបស់រដ្ឋត្រូវបានចោទប្រកាន់ ពីបទមិនគោរពតាមតម្រូវការផ្លូវច្បាប់ ក្នុងការផ្តល់កិច្ចសន្យានិងត្រូវបានប្រាប់ឱ្យមានការគោរពតាមច្បាប់កំណត់ឬត្រូវប្រឈមនឹងការដាក់ទោសទណ្ឌ ។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/acu-accuses-three-state-bodies-of-malpractice-94339/
អ្នកនាំពាក្យរដ្ឋាភិបាលនិយាយថា កម្ពុជានឹងមិនសុើបអង្កេតលើការបាញ់សម្លាប់នៅក្នុងការតវ៉ាទេ
ខណៈពេលដែលអង្គការសិទ្ធិមនុស្សកម្ពុជា បានរិះគន់ពីរបត់ផ្លូវគ្រោះថ្នាក់របស់ប្រជាជាតិអាសុីអាគ្នេយ៍មួយ នេះពីប្រជាធិបតេយ្យ អ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា បាននិយាយនៅថ្ងៃនេះថា អាជ្ញាធរនឹងមិនបន្តការចោទសួរលើការបាញ់សម្លាប់បុរសម្នាក់ ក្នុងអំឡុងព្រឹត្តិការណ៍ ...
ម៉ម មុនីរតន៍
http://www.rfa.org/english/news/cambodia/investigate-09152015173349.html
ខណៈពេលដែលសកម្មជនខ្លួនកំពុងជាប់ពន្ធនាគារ មេដឹកនាំគណបក្សប្រឆាំងពិភាក្សាយុទ្ធសាស្ត្រ
កាលពីថ្ងៃច័ន្ទ សមាជិកសំខាន់ៗនៃគណបក្សប្រឆាំង គណបក្សសង្គ្រោះជាតិ បានជួបប្រជុំគ្នា ដើម្បីរៀបចំយុទ្ធសាស្ត្រ សម្រាប់ជម្លោះនយោបាយដែលកំពុងបន្តជាមួយនឹងគណបក្សកាន់អំណាច ពាក់ព័ន្ធនឹងការកំណត់ព្រំដែន និងការចោទប្រកាន់ពីការរំលោភព្រំដែនដោយវៀតណាមមកលើដែនដីនៃប្រទេសកម្ពុជា។ ...
នៅ វណ្ណារិន
http://www.voacambodia.com/content/its-activists-still-jailed-opposition-leaders-discuss-strategy/2963293.html
កម្មករចំណាកស្រុកមិនយល់ពីគ្រោះថ្នាក់
អ្នកជំនាញ និយាយថា កម្មករចំណាកស្រុកខ្វះខាតព័ត៌មានចាំបាច់ អំពីការគម្រាមគំហែងចំពោះពួកគេនៅឯនាយសមុទ្រ ដោយធ្វើឲ្យពួកគេងាយនឹងរងគ្រោះជាមួយនឹងការកេងប្រវ័ញ្ច។យ៉ាងណាមុិញ ជូ ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និង ...
ហ៊ាន សុជាតា
http://www.voacambodia.com/content/many-migrant-workers-dont-understand-the-dangers/2963306.html
រដ្ឋាភិបាលកាត់បន្ថយរយៈពេលជួលដីសម្បទាន
រដ្ឋាភិបាល បានប្រកាសពីការពិនិត្យថ្មីមួយលើសម្បទានដីសេដ្ឋកិច្ច ដោយកាត់បន្ថយរយៈពេលពី៩៩ឆ្នាំ ឲ្យមកនៅត្រឹម ៥០ឆ្នាំ ប៉ុន្តែអង្គការឃ្លាំមើលនិយាយថា ការអនុវត្តតឹងរឹងលើច្បាប់ដទៃទៀត ក៏ចាំបាច់ដែរ។ ...
ហ៊ាន សុជាតា
http://www.voacambodia.com/content/government-shortens-lease-time-on-land-concessions/2964663.html
សមាគមរោងចក្រកាត់ដេរនិយាយថាសហគ្រាសមួយចំនួនធំកំពុងព្យួរការងារកម្មករ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និយាយថា យ៉ាងតិច១៥រោងចក្រកាត់ដេរ បានព្យួរការងារកម្មករ ដោយសារមិនត្រូវការកម្លាំងពលកម្មបន្ថែម បើទោះបីជាមេដឹកនាំសហជីព និយាយថា ពួកគេនឹងទាមទារប្រាក់ឈ្នួលអប្បរមាខ្ពស់ជាងមុន។ ...
តំណាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនឹងធ្វើទស្សនកិច្ចផ្លូវការមកកម្ពុជានៅថ្ងៃស្អែក
អ្នករាយការណ៍ពិសេសថ្មីលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជារបស់ អង្គការសហ ប្រជាជាតិ រ៉ូណា ស្មីត នឹងធ្វើទស្សនកិច្ចផ្លូវការលើកទី១ សម្រាប់រយៈពេលប្រាំបីថ្ងៃ នៅក្នុងប្រទេសកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/un%E2%80%99s-new-rights-envoy-to-make-official-visit-to-cambodia-tomorrow-8955
រដ្ឋមន្ត្រីបញ្ជានាយកយូនីសេហ្វថ្មីមិនឲ្យអត្ថាធិប្បាយលើច្បាប់អង្គការ
អង្គការសិទ្ធិមនុស្សបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិ ការអន្តរជាតិ ធ្វើមិនត្រឹមត្រូវក្នុងការស្នើតំណាងរបស់យូនីសេហ្វថ្មី មិនឲ្យធ្វើអត្ថាធិប្បាយលើច្បាប់ចម្រូងចម្រាស សំដៅគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពី ...
រដ្ឋាភិបាលកម្ពុជាអះអាងថាម៉ុងតាញ៉ាគឺជាជនភៀសខ្លួនសេដ្ឋកិច្ចត្រូវគេជួញដូរ
អ្នកនាំពាក្យរដ្ឋាភិបាល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជា បានប្រកាសថា ម៉ុងតាញ៉ា ដែលបានចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ដោយអះអាងពីការរត់គេចពី ការធ្វើទុក្ខបុកម្នេញ នៅក្នុងប្រទេសវៀតណាម គឺជាជនភៀសខ្លួនខាងសេដ្ឋកិច្ច មិនមែនខាង ...
យង់ ចាន់ដារ៉ា
http://www.rfa.org/english/news/cambodia/government-claims-montagnards-are-trafficked-economic-refugees-09152015153955.html
បន្ទាប់ពីមានការចាប់ខ្លួន អង្គការសិទ្ធិមនុស្សបង្ហាញពីគោលការណ៍ទាំង៩នៃសេរីភាពអុីនធឺណេត
បន្ទាប់ពីមានការចាប់ខ្លួនសកម្មជន សម្រាប់ការបញ្ចេញមតិលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហ្វេសប៊ុក ក្រុមអង្គការសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ បានសរសេរសេចក្តីថ្លែងការណ៍ អំពីគោលការណ៍ណែនាំសេរីភាពអុីនធឺណេតនៅក្នុងប្រទេសកម្ពុជា។ ...
នៅ វណ្ណារិន
http://www.voacambodia.com/content/following-arrests-groups-issue-nine-principles-of-internet-freedom/2964547.html
កម្មកររោងចក្រធានធាន រកការងារធ្វើ
កម្មកររោងចក្រធានធាននៅខេត្តកណ្តាល ប្រហែល ៩០ ភាគរយ បានរកការងារថ្មី ខណៈពេលដែលថៅកែរោងចក្រជនជាតិចិន បានបាត់ខ្លួន និងមិនបានបើកប្រាក់ឈ្នួលប្រមាណ ៣០,០០០ ដុល្លារ កាលពីខែមុន។ នេះបើយោងតាមបុគ្គលិក និងមន្រ្តីសហជីព។ ...
មុំ គន្ធា
http://www.phnompenhpost.com/national/tien-tien-workers-find-jobs-seek-pay
ពិព័រណ៍នៅតាមដងផ្លូវរាជធានីភ្នំពេញជាលើកដំបូងនៅទួលទំពូង
ពិព័រណ៍តាមផ្លូវជាលើកដំបូងក្នុងរាជធានីភ្នំពេញនឹងត្រូវរៀបចំឡើងនៅផ្សារទួលទំពូងត្រូវបានគេស្គាល់ផងដែរថាជាផ្សាររុស្ស៊ីនៅថ្ងៃស្អែកនេះ។ ...
Srey Kumneth and Nou Sotheavy
http://www.khmertimeskh.com/news/15703/first-phnom-penh-street-fair-at-toul-tom-poung/
សេចក្តីព្រាងច្បាប់អ៊ិនធឺណិតផ្តល់ជាឧបករណ៍ដល់ការឃ្លាំមើលរបស់រដ្ឋាភិបាល
អនុក្រឹត្យដែលកំពុងព្រាងឡើងដោយក្រសួងមហាផ្ទៃនឹងផ្តល់អំណាចទូលំទូលាយដើម្បីឱ្យក្រសួងមានសក្តានុពលពង្រីកការត្រួតពិនិត្យរបស់ខ្លួនទៅលើប្រជាពលរដ្ឋ។ ...
Jonathan Cox
http://www.khmertimeskh.com/news/15722/draft-internet-law-gives-new-tools-to-surveillance-state/
អភិបាលក្រុងព្រមានមន្ត្រីពីស្តង់ដារសាងសង់អាគារ
កាលពីថ្ងៃចន្ទ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានព្រមានក្រុមមន្ត្រីសុរិយោដីពីសាងសង់ក្នុងស្រុកនិងការបញ្ឈប់ជាផ្លូវការ ប្រសិនបើពួកគេ បរាជ័យក្នុងការធានាឱ្យបានពីស្តង់ដារសំណង់អគារនៅទូទាំងទីក្រុងនេះឱ្យត្រូវតាមក្រឹត្យក្រមដែលបញ្ជាក់នៅក្នុងផែនការរបស់ពួកគេ។ ...
ខេង សុធា
https://www.cambodiadaily.com/news/city-governor-cautions-officials-on-building-codes-94210/
រដ្ឋមន្រ្តីព្រមានតំណាងយូនីសេហ្វ (UNICEF) ចំពោះការរិះគន់លើច្បាប់អង្គការមិនមែនរដ្ឋាភិបាល
កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោណាំហុង បានប្រាប់អ្នកតំណាងថ្មីប្រចាំប្រទេសរបស់អង្គការយូនីសេហ្វ (Unicef) ឱ្យផ្តោតសំខាន់លើការជួយកុមារតាមចិញ្ចើមផ្លូវនិងចៀសវាងការរិះគន់លើច្បាប់ដ៏ចម្រូងចម្រាស់ថ្មីរបស់អង្គការមិនមែនរដ្ឋាភិបាលនិងសមាគមនៅក្នុងប្រទេសនេះ។ ...
សេក ឧត្តម
https://www.cambodiadaily.com/news/minister-warns-unicef-rep-over-ngo-law-criticism-94208/
ក្រសួងការបរទេសស្នើសុំជំនួយបន្ថែមពី យូនីសេហ្វ (UNICEF)
រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោណាំហុង បានស្នើឱ្យអង្គការ យូនីសេហ្វ (UNICEF)ផ្តល់ជំនួយបន្ថែមទៀតសម្រាប់ដោះស្រាយបញ្ហាកុមារក្រីក្រ តាមដងផ្លូវ ដែលជាសំណើរបន្ថែមលើទឹកប្រាក់ ១០ លានដុល្លារដែលអង្គការនេះបានផ្តល់ឱ្យលើវិស័យអប់រំនិងសុខភាព។ ...
Ban Sokrith and Phun Chan Ousaphea
http://www.khmertimeskh.com/news/15704/foreign-ministry-requests-more-help-from-unicef/
សិស្សានុសិស្សដាក់ពាក្យបណ្តឹងទាក់ទងនឹងពិន្ទុប្រឡងថ្នាក់ជាតិនៅក្រសួង
បន្ទាប់ពីលទ្ធផលនៃការប្រឡងថ្នាក់ជាតិសម្រាប់សិស្សវិទ្យាល័យបានចេញផ្សាយនៅចុងសប្តាហ៍នេះ មានសិស្សប្រមាណ៥៦ ភាគរយបានប្រឡង ជាប់វិញ្ញាសារប្រឡងនិង សិស្សមួយចំនួនទៀតដែលធ្លាក់។សិស្សានុសិស្សដែលមិនបានជាប់បានធ្វើដំណើរទៅកាន់ក្រសួងអប់រំ នៅថ្ងៃចន្ទដើម្បី ដាក់ពាក្យបណ្តឹងជាផ្លូវការ។ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/students-head-to-ministry-to-appeal-national-exam-scores-94215/
ជនជាប់ចោទពីបទរំលោភក្មេងស្រីទទូចសុំសវនការជំនុំជម្រះដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន
កាលពីថ្ងៃចន្ទ បុរសជនជាតិអង់គ្លេសម្នាក់ដែលបានចំណាយពេលប្រាំឆ្នាំនៅក្នុងពន្ធនាគារពីបទចាប់រំលោភក្មេងស្រីអាយុ ១៦ ឆ្នាំ បានធ្វើការស្នើសុំទៅកាន់សាលាឧទ្ធរណ៍ ដើម្បីបើកសវនការជំនុំជម្រះក៏ដូចជាផ្តល់ឱកាសដល់រូបលោកដើម្បីបង្ហាញភស្តុតាងដែលមិនទាន់ បានផ្តល់ជូនចំពោះមុខតុលាការ ដែលលោកបានអះអាងថា នឹងបង្ហាញពីភាពស្អាតស្អំរបស់ខ្លួន ។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/convicted-rapist-insists-retrial-will-prove-his-innocence-94212/
នាយករដ្ឋមន្ត្រីព្រមានជាថ្មីថានឹងដកហូតសម្បទានដីសេដ្ឋកិច្ចពីក្រុមហ៊ុនឯកជន
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលនឹងដកហូតសម្បទានដីសេដ្ឋកិច្ចពីក្រុមហ៊ុនឯកជនណា ដែលមិនអនុវត្តតាមកិច្ចសន្យាចុះហត្ថលេខាជាមួយនឹងរដ្ឋាភិបាល។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/prime-minister-again-warns-to-confiscate-elcs-from-private-company-8952
បង្កើនកិច្ចសហប្រតិបត្តិការជាអាទិភាពសម្រាប់ឯកអគ្គរាជទូតថ្មីប្រចាំសហរដ្ឋអាមេរិច
ឯកអគ្គរាជទូតថ្មីនៃប្រទេសកម្ពុជា ប្រចាំសហរដ្ឋអាមេរិច បានឲ្យដឹងថា ប្រទេសកម្ពុជាចង់ឲ្យមានពាណិជ្ជកម្មបន្ថែមទៀតជាមួយនឹងសហរដ្ឋអាមេរិច ព្រមទាំងមធ្យោបាយផ្សេងទៀតសម្រាប់ភាពជាដៃគូរទ្វេភាគី។ ...
ម៉ែន គឹមសេង
http://www.voacambodia.com/content/more-cooperation-a-priority-for-new-ambassador-to-us/2963045.html
ជនភៀសខ្លួនក្រុមទី២គ្រោងនឹងមកដល់នៅខែក្រោយ
នៅក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងជាមួយនឹងប្រទេសអូស្ត្រាលី ជនភៀសខ្លួនក្រុមទី២នៅប្រទេសកោះណូរូ ត្រូវបានគ្រោងនឹងមកដល់ភ្នំពេញនៅខែក្រោយ។ ...
នៅ វណ្ណារិន
http://www.voacambodia.com/content/second-group-of-nauru-refugees-slated-to-arrive-next-month/2963005.html
ក្រុមហ៊ុនជំនួញកម្ពុជាបារម្ភពីភូមា
ខណៈពេលដែលការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាធម្មតាអាចប្រៀប ធៀបជាមួយនឹងបណ្តាប្រទេសជិតខាង ប្រទេសវៀតណាម និងប្រទេសថៃ អ្នកនៅក្នុងឧស្សាហកម្មនិយាយថា ប្រទេសកម្ពុជា ត្រូវពិនិត្យមើលឲ្យដិតដល់ពីការរីកចម្រើនឥតឈប់ ...
បុគ្គលិកសារព័ត៌មាន Myanmar Times
http://www.mmtimes.com/index.php/business/16458-cambodia-businesses-fret-myanmar.html