ភ្នំពេញប៉ុស្តិ៍
លោក ហ៊ុន សែន ថាគ្មានការវិនិយោគលើបឹងយក្សឡោម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារម្សិលមិញ បានប្រកាសទាត់ចោលទាំងស្រុងនូវការវិនិយោគឯកជនទៅលើបឹងយក្សឡោម ដែលជាបឹងវប្បធម៌ធម្មជាតិ ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា បើទោះជាក្រុមហ៊ុននោះមកពីប្រទេសណាក៏ដោយ។ ...
ឃុត សុភចរិយា
https://bit.ly/2MGWYxe
ត្រូវការយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីធ្វើឲ្យវិស័យទេសចរណ៍ រីកចម្រើន
វិស័យទេសចរណ៍កម្ពុជានឹងមានការរីកចម្រើនខ្លាំងជាងមុននៅក្នុងរយៈកាល ២-៣ ឆ្នាំខាងមុខដោយសារការផ្សព្វផ្សាយលើកកម្ពស់ឧស្សាហកម្មនេះ និងការធ្វើបណ្តាញតាមរយៈសហព័ន្ធទេសចរណ៍កម្ពុជា (CTF) និងការគាំទ្រពីក្រសួងទេសចរណ៍។ ...
ភ្នំំពេញ ប៉ុស្តិ៍
https://bit.ly/2z7FV5D
ក្រសួង ២ ហាមមន្ត្រី និងអាជ្ញាធរយកឥទ្ធិពល និងទ្រព្យសម្បត្តិរដ្ឋទៅឃោសនាបម្រើបក្ស
ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី ៧ ខែកក្កដាក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំដល់អាជ្ញាធរឃុំ សង្កាត់ មិនត្រូវប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ និងមិនត្រូវប្រើប្រាស់មធ្យោបាយសម្ភារ ថវិកា ឬម៉ោងធ្វើការរបស់រដ្ឋទៅបម្រើឲ្យសកម្មភាពរបស់គណបក្សនយោបាយ ...
ម៉ិច ដារ៉ា
https://bit.ly/2z8depf
ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ បដិសេធថាមិនបានរៀបចំផែនការប្រឆាំងការបោះឆ្នោត
សមាជិករាជវង្សានុវង្ស ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់ជាមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញបានបដិសេធនូវព័ត៌មានដែលបានផ្សព្វផ្សាយដោយភ្ជាប់ព្រះអង្គថា ជាអ្នកដាក់ផែនការមួយចំនួនប្រឆាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ កក្កដា ខាងមុខ។ ...
បែន សុខហ៊ាន
https://bit.ly/2KIlOQ4
លោក ឈាង វុន អះអាងថា ពលករខ្មែរនៅថៃជិត ២០០០ នាក់នឺងមកបោះឆ្នោតឲ្យ CPP ថ្ងៃទី ២៩ កក្កដា
ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងខេត្តរ៉ាក់យ៉ង នៃប្រទេសថៃ ប្រមាណជិត ២០០០ នាក់បានអះអាងចំពោះមុខ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាថា ពួកគេនឹងវិលត្រឡប់មកកម្ពុជា ដើម្បីចូលរួមការបោះឆ្នោតជ្រើស ...
នៀម ឆេង
https://bit.ly/2tXGUj4
មន្ត្រីនគរបាលស្រុក កោះអណ្ដែតម្នាក់ ត្រូវបានព្រមាន ចំពោះការកាយប្រឡាយក្នុងតំបន់អភិរក្ស
មន្ទីរបរិស្ថានខេត្តតាកែវ នៅថ្ងៃទី ២ ខែកក្កដានេះ បានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់នៅស្រុក កោះអណ្ដែត ចំពោះការព្យាយាមប្រើគ្រឿងចក្រជីកកាយដី ...
ឃុត សុភចរិយា
https://bit.ly/2KD5fVM
ផ្ទះឈើ ១០ ខ្នងត្រូវអគ្គិភ័យឆេះខ្ទេច សង្ស័យមកពីទូស្សេខ្សែភ្លើង
ផ្ទះឈើប្រក់ស័ង្កសី ១០ ខ្នងដែលមានមនុស្សរស់នៅប្រមាណ ១៦ គ្រួសារកាលពីម្សិលមិញត្រូវបានឆាបឆេះនៅម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ២ ខែកក្កដាម្សិលមិញនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយអាជ្ញាធរសន្និដ្ឋានថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ប៉ុន្ដែម្ចាស់ផ្ទះសង្ស័យ ...
សុទ្ធ គឹមសឿន
https://bit.ly/2KGa7pI
នាយករដ្ឋមន្ត្រី សរសើរការវិនិយោគរបស់ចិននៅកម្ពុជា
លោកនាយករដ្ឋមន្ត្រីសរសើរចិនចំពោះការផ្តល់ជំនួយ និងវិនិយោគនៅកម្ពុជា ខណៈសៀវភៅមួយក្បាលដែលសរសើរពីគោលនយោបាយចិនមានចំណងជើងថា «គំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ និងការអភិវឌ្ឍប្រទេសកម្ពុជា» ត្រូវបានប្រកាសឱ្យប្រើប្រាស់ដំណាលនឹងការសម្ពោធស្ពានអាកាស ...
នៀម ឆេង
https://bit.ly/2NiHalL
នគរបាល ៤២០ នាក់ត្រូវបានហ្វឹកហាត់បន្ថែមក្នុងការបង្ក្រាបបាតុកម្ម
ស្នងការខេត្តកំពង់ចាម និងពោធិ៍សាត់បានបើកវគ្គហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រទប់ស្កាត់លើបាតុកម្ម និងកូដកម្មដល់កងកម្លាំងនគរបាល ដើម្បីត្រៀមទប់ស្កាត់លើបាតុកម្ម និងកូដកម្មដែលនឹងកើតឡើងជាយថាហេតុមុនពេល និងក្រោយពេលបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនៅចុងខែកក្កដានេះ។ ...
ម៉ិច ដារ៉ា
https://bit.ly/2tOhOnq
អាជ្ញាធរ ២ ខេត្តឆ្មក់ចាប់សាច់សត្វព្រៃជិត ៤០០ គីឡូ យកទៅដុតចោល
អាជ្ញាធរខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ២៩ មិថុនា បានបង្ក្រាប និងរឹបអូសសាច់សត្វព្រៃស្រស់ សាច់ក្រៀម រួមទាំងសត្វព្រៃ ដែលនៅរស់ពីអាជីវករ នៅផ្សារសាមគ្គីស្ទឹងត្រែង និងផ្សារមួយ នៅខេត្តរតនគីរី ប្រមាណជិត ៤០០ គីឡូក្រាម ហើយបានយកទៅដុតកម្ទេច ...
សុទ្ធ គឹមសឿន
https://bit.ly/2tXJSnF
ធនាគារជាតិនៃកម្ពុជា បន្តព្រមានពីការប្រើប្រាស់កម្ចីខុសច្បាប់
ធនាគារជាតិនៃកម្ពុជា (NBC) កំពុងស្វែងរកកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបង្ក្រាបអ្នកចងការប្រាក់ខុសច្បាប់។ នេះបើយោងតាមសេចក្ដីប្រកាសកាលពីថ្ងៃសុក្រដោយបានព្រមានដល់សាធារណជនអំពីគ្រោះថ្នាក់នៃការយកប្រាក់កម្ចីពីគ្រឹះស្ថានដែលមិនស្គាល់ច្បាស់។ ...
ហ៊ គីមសាយ
https://bit.ly/2lRKXKl
គណបក្សឆន្ទៈខ្មែរ រិះគន់អតីតមេដឹកនាំរបស់ខ្លួន ប៉ុន្តែមកអូសទាញអ្នកគាំទ្រ
គណបក្សឆន្ទៈខ្មែរដែលតាំងខ្លួនជាព្រលឹងនៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំនោះ នៅឯអង្គប្រជុំម្សិលមិញ បែរជានៅតែរិះគន់ចំពោះអតីតថ្នាក់ដឹកនាំរបស់ខ្លួននៃបក្សប្រឆាំងមួយនេះដោយថា ខ្លួនជាមេដឹកនាំស្អាតស្អំ មិនដូចអតីតមេរបស់ខ្លួនដែលមានស្នាម ...
បែន សុខហ៊ាន
https://bit.ly/2tK9wNu
គ.ជ.ប ថា ខុសច្បាប់បើ ខុមហ្វ្រែល ដាក់ពង្រាយអ្នកឃ្លាំមើលបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរំឭកដល់ប្រធានគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតថា ជារឿងខុសច្បាប់ដែលអង្គការខុមហ្វ្រែលដាក់ពង្រាយពលរដ្ឋស្ម័គ្រចិត្តដើម្បីឃ្លាំមើលបរិយាកាសនយោបាយ និងសិទ្ធិមនុស្សតាមឃុំសង្កាត់មួយចំនួន។ ប៉ុន្តែមន្ត្រីខុមហ្វ្រែលថ្លែងថា វាជាសិទ្ធិពលរដ្ឋ ...
នៀម ឆេង
https://bit.ly/2KzJI0a
កម្ពុជា បញ្ជូនក្រុមការងារទៅទប់ស្កាត់ សហភាពអឺរ៉ុប កុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធ
រដ្ឋាភិបាលកម្ពុជាបានបញ្ជូនមន្ដ្រីការបរទេសរបស់ខ្លួន ១ ក្រុមទៅកាន់សហភាពអឺរ៉ុបរយៈពេល ២ សប្ដាហ៍ដើម្បីបញ្ចុះបញ្ចូល និងទប់ស្កាត់ប្លុកសេដ្ឋកិច្ចមួយនេះកុំឲ្យដកប្រព័ន្ធអនុគ្រោះពន្ធដែល EU ផ្ដល់ឲ្យកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃ ...
ហ៊ គីមសាយ
https://bit.ly/2KuZkPb
អង្គការសហប្រជាជាតិ សម្រេចដកប្រទេសកម្ពុជា ចេញពីបញ្ជីសាធារណៈនៃរដ្ឋសមាជិកដែលធ្វើទារុណកម្ម
អនុគណៈកម្មាធិការទប់ស្កាត់ទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មដទៃទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប ហៅកាត់ថា (SPT) របស់អង្គការសហប្រជាជាតិបានសម្រេច «ដកប្រទេសកម្ពុជា» ពីបញ្ជីសាធារណៈនៃរដ្ឋសមាជិកដែលខកខានក្នុងការអនុវត្តលើមាត្រានៃអនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម។ ...
បែន សុខហ៊ាន និង សុទ្ធ គឹមសឿន
https://bit.ly/2lFxjJT
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនតំណាងរាស្ត្រ ចេញពីក្រុមកសិករ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានបញ្ចូលឈ្មោះកសិករចំនួន ១០០ នាក់ជាបេក្ខជនតំណាងរាស្ត្រក្នុងចំណោមបេក្ខជនរបស់ខ្លួន ២៧៥ រូបសម្រាប់ឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតអាណត្តិទី ៦ នាចុងខែក្រោយនេះដែលជាជំហានមួយឆ្ពោះទៅរកភាពស្និទ្ធស្នាល និង ...
មាស សុខជា
https://bit.ly/2lDv1Lo
ផ្សោតដែលប្រទះឃើញងាប់ ត្រូវបានយកទៅរក្សាទុក នៅស្នាក់ការអង្គការ WWF
ផ្សោតឈ្មោលមួយក្បាលដែលពលរដ្ឋប្រទះឃើញងាប់ អណ្ដែតទឹកនៅជិតអន្លង់កាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុក ចិត្របុរី ខេត្តក្រចេះ កាលពីល្ងាចថ្ងៃទី ២៧ ខែមិថុនា ឆ្នាំនេះ ត្រូវបានមន្ត្រីជលផលស្រង់យករក្សាទុក ...
ឃុត សុភចរិយា
https://bit.ly/2yURFbE
ស្ពានអាកាសចោមចៅ ចាប់សាងសង់នៅថ្ងៃនេះ
ស្ពានអាកាស និងផ្លូវក្រោមដីទី ៦ ដែលមានតម្លៃ ២២ លានដុល្លារត្រូវបានប្រកាសបើកដំណើរការសាងសង់នៅថ្ងៃនេះ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ស្ពានអាកាសដែលស្ថិតនៅចំណុចរង្វង់មូលចោមចៅ និងជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញនេះនឹងត្រូវសាងសង់ដោយ ...
ហ៊ឹន ពិសី
https://bit.ly/2Kx3E3E
សំរាមកកស្ទះពេញលូ ក្រោយពេលភ្លៀងធំ នៅរាជធានីភ្នំពេញ
បន្ទាប់ពីមានភ្លៀងធំ ២ ថ្ងៃជាប់ៗគ្នាសំរាមនៅភ្នំពេញត្រូវបានគេសង្កេតឃើញមានហូរពីកន្លែងនានាមកផ្ដុំពេញប្រឡាយ ជាពិសេសនៅបឹងត្របែកបណ្ដាលឱ្យចាល់ជន់លិចផ្ទះពលរដ្ឋនៅក្បែរនោះជាអ្វីដែលអាជ្ញាធរស្ដីបន្ទោសលើអ្នកចោល ...
ម៉ិច ដារ៉ា
https://bit.ly/2Kg2H0q
ក្រុមអ្នកតវ៉ាមិនសប្បាយចិត្តនឹងការផ្តល់ជូនរបស់ក្រសួង
អ្នកភូមិប្រហែល ២០០ នាក់មកពីខេត្តកោះកុង ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករស Koh Kong Sugar Industry Co Ltd ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ រារាំងមិនឱ្យធ្វើការតវ៉ានៅមុខផ្ទះរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីថ្ងៃពុធ។ កាលពីថ្ងៃ ...
គង់ មេត្តា
https://www.phnompenhpost.com/national/protesters-not-happy-ministrys-offer
JHM គ្រោងបើកសណ្ឋាគារប្រណីតនៅសៀមរាប
ក្រុមហ៊ុន Join.In Hospitality Management (JHM) មានមូលដ្ឋាននៅទីក្រុងស៊ាងហៃបានបង្ហាញពីផែនការបើកសណ្ឋាគារ Tonino Lamborghini Hotels & Resorts នៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជាដែលវានឹងក្លាយជាសណ្ឋាគារលើកដំបូងរបស់ក្រុមហ៊ុននេះនៅក្រៅប្រទេសចិនដីគោក។ ...
ហ៊ គីមសាយ
https://bit.ly/2N32wU5
ចំណតអ្នកដំណើរព្រលានយន្តហោះព្រះសីហនុ ដាក់ដំណើរការ
ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា (Cambodia Airports) ដែលកំពុងប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិទាំង ៣ នៅកម្ពុជាបានប្រកាសពីការដាក់ឲ្យដំណើរការសាកល្បងនូវចំណតអ្នកដំណើរដែលទើបនឹងកែលម្អឡើងវិញរបស់ព្រលានយន្តហោះអន្តរជាតិព្រះសីហនុកាលពីថ្ងៃពុធ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ ...
ហ៊ គីមសាយ
https://bit.ly/2tKyawt
គ.ជ.ប ប្រតិកម្មនឹងអង្គការអន្ដរជាតិមួយ រឿងគាំទ្រញត្តិលោក សម រង្ស៊ី
គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតហៅកាត់ថា គ.ជ.ប កាលពីម្សិលម្ង៉ៃបានចេញសេចក្ដីថ្លែងការណ៍ប្រតិកម្មនឹងអង្គការអន្តរជាតិមួយមានឈ្មោះថា «អង្គការសេរីនិយមអន្តរជាតិ (Liberal International) មានមូលដ្ឋាននៅចក្រភពអង់គ្លេសភ្លាមៗបន្ទាប់ពីអង្គការនេះបានគាំទ្រលើញត្តិរបស់ចលនាសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី ដែលធ្វើ ...
សុទ្ធ គឹមសឿន
https://bit.ly/2ICecty
លោក ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋងើបបះបោរផ្ដួលរំលំលោក ឬលោកសុខចិត្តចុះចេញពីអំណាច បើមិនអាចធ្វើតាមការសន្យា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីម្សិលមិញប្រកាសប្រាប់ឲ្យពលរដ្ឋងើប «បេះបោរ» ផ្តួលរំលំរូបលោកចេញពីអំណាច ឬលោកសុខចិត្តចុះចេញពីអំណាចដោយខ្លួនឯង បើមិនអាចអនុវត្តបានតាមការសន្យាក្រោយលោកជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មី ខណៈអ្នកវិភាគរំឭកឲ្យ ...
បែន សុខហ៊ាន
https://bit.ly/2MvW9aq