ការអភិវឌ្ឍសង្គម
សុខភាពសាធារណៈ
សេចក្តីប្រកាសរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយ ស្តីពីវិធានការការពារជំងឺកូវីដ១៩។ ក្នុងសេចក្តីប្រកាសនេះ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានធ្វើការកែសម្រួលវិធានការស្តីពីការ ...
ក្រសួងសុខាភិបាល
សេចក្ដីជូនដំណឹង ជូនដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ក្នុងរាជធានីភ្នំពេញ
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយទៅដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ក្នុងរាជធានីភ្នំពេញ អំពីសេចក្តីប្រុងប្រយ័ត្នដើម្បីទប់ស្កាត់ការរីករាលដាលការឆ្លងមេរោគកូវីដ១៩។ សេចក្តីជូនដំណឹង ...
រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីណែនាំស្តីពី ការការពារសុខភាព និងជីវភាពរបស់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅបរទេស ឬបានវិលត្រលប់មកភូមិកំណើតវិញក្នុងកំឡុងពេលការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំមួយស្តីពីការការពារសុខភាព និងជីវភាពរបស់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅបរទេស ឬបានវិលត្រលប់មកភូមិកំណើតវិញក្នុងកំឡុងពេល ...
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
សេចក្តីណែនាំស្តីពីការព្យួរកិច្ចសន្យាការងារ និងការផ្អាកបង់ភាគទាន ប.ស.ស. សម្រាប់រោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩
នៅថ្ងៃទី ១៧ ខែមេសាឆ្នាំ ២០២០ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីណែនាំមួយស្តីពីនីតិវិធីដើម្បីស្នើសុំការព្យួរកិច្ចសន្យាការងារ និងការផ្អាកបង់ភាគទានបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) សម្រាប់រោងចក្រ សហគ្រាស ...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តការរឹតបន្តឹងការធ្វើដំណើរចូលមកកម្ពុជារបស់ជនបរទេសជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត លោក លោកស្រី អគ្គកុងស៊ុល និង កុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស អំពីការបន្តអនុវត្តវិធានការរឹតបន្ដឹងការធ្វើដំណើរ និងការផ្អាកមិន ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីសម្រេចស្តីពីការបញ្ចប់សពលភាពបទបញ្ជាលេខ ០២ ប.ប. ចុះថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេច បញ្ចប់សពលភាពបទបញ្ជាលេខ ០២ ប.ប. ចុះថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅទប់ស្កាត់ការរាតត្បាត ...
រាជរដ្ឋាភិបាលកម្ពុជា
សុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសលេីកទី៣៦ បើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាជំងឺកូវីដ-១៩
នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមេដឹកនាំអាស៊ានដទៃទៀត បានបើកកិច្ចប្រជុំពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ ដែលកិច្ចប្រជុំនេះធ្វើ ...
រាជរដ្ឋាភិបាលកម្ពុជា
បទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩
នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានចេញបទបញ្ជាមួយមានគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងកាលៈទេសៈពិសេសនាពេលបច្ចុប្បន្នមិនឲ្យជំងឺនេះរាលដាលឈានចេញពីដំណាក់កាល នៃការឆ្លងដោយសារការនាំចូលពីប្រភពខាងក្រៅទៅដល់ដំណាក់កាលនៃការ ...
រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា
សេចក្តីណែនាំស្តីពីវិធានការការពារការចម្លងវីរុសកូវីដ១៩ចំពោះម្ចាស់រថយន្តនិងអ្នកធ្វើដំណើរដោយមធ្យបាយដឺកជញ្ជូនរួម ដែលផ្ទុកអ្នកដំណើរច្រើនលើសពី១០នាក់
នៅថ្ងៃទី០៥ ខែមេសាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយស្តីពីវិធានការ ការពារការចម្លង វីរុសកូវីដ១៩ ចំពោះម្ចាស់រថយន្តនិងអ្នកធ្វើដំណើរដោយមធ្យបាយដឺកជញ្ជូនរួម ដែលផ្ទុកអ្នកដំណើរច្រើនលើសពី១០ ...
ក្រសួងសុខាភិបាល
សេចក្តីណែនាំស្តីពីវិធានការការពារការចម្លងវីរុសកូវីដ១៩ នៅតាមកន្លែងកាត់សក់ ថែរក្សាសម្ភស្ស និងសេវាពាក់ព័ន្ធផ្សេងៗ
នៅថ្ងៃទី ០៥ ខែមេសាឆ្នាំ ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំ ស្តីពីវិធានការណ៍បង្ការការពារការចម្លងវីរុសកូវីដ១៩ សម្រាប់ហាងកាត់សក់ ហាងធ្វើសក់ និងសេវាកម្មពាក់ព័ន្ធ។ វិធានការណ៍នេះមានគោលបំណង ទប់ស្កាត់ការរីករាលដាលនៃ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសរបស់ក្រសួងអប់រំស្តីពីការស្នើសុំផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណនៅទូទាំងប្រទេសជាបណ្ដោះអាសន្ន
នៅថ្ងៃទី ០២ ខែមេសាឆ្នាំ ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងមួយ ទាក់ទងនឹងការស្នើសុំផ្អាក ជាបណ្តោះអាសន្ន នូវរាល់អាជីវកម្មហាត់ប្រាណ នៅទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវី ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្តីណែនាំ ដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ស្ដីពីវិធានការគ្រប់គ្រងប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩
កាលពីថ្ងៃទី ២៧ ខែមីនា ក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ដើម្បីពង្រឹងការគ្រប់គ្រង ការសម្របសម្រួល និងការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនគោកកម្ពុជា-ថៃ ...
ក្រសួងមហាផ្ទៃ
វិធានការរឹតបន្តឹងការធ្វើដំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងជំងឺកូរ៉ូណា (កូវីដ-១៩)
ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការចម្លងនៃវីរុសកូរ៉ូណា (កូវីដ-១៩) និងស្របតាមវិធានការនានារបស់បណ្តាប្រទេសអាស៊ាន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់វិធានការរឹតបន្តឹងជាបណ្តោះអាសន្ន ការចូលក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមពីលើវិធានការរបស់ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹង៖ ក្រសួងសុខាភិបាលនឹងប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ១៩
នៅថ្ងៃទី ១៧ ខែមីនា ក្រសួងសុខាភិបាល និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងក្នុងការប្រើប្រាស់សណ្ឋាគារ Great Duke (អតីតសណ្ឋាគារ អាំងទែរកុងទីណង់តាល់) ជាមន្ទីរពេទ្យសម្រាប់ត្រួតពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺ Covid-19 ។ វិធានការនេះធ្វើឡើងដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ។ ...
ក្រសួងសុខាភិបាល
សេចក្តីជូនដំណឹងស្តីការសម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដ១៩ដែលមានចំណុះ១០០គ្រែមួយទីតាំងទៀត
នៅថ្ងៃទី១៦ខែមិនាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តិប្រកាសមួយស្តីពីការបន្ថែមអគារថែទាំព្យាបាលជំងឺកូវីដ១៩ ពីលើមន្ទីព្យាបាលជំងឺកូវីដ១៩ដែលមានស្រាប់។ អគារថែទាំព្យាបាលជំងឺ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាស ស្ដីពីការបិទជាបណ្ដោះអាសន្ននូវការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយ ស្ដីពីការបិទនូវការជួបជុំបែបសាសនា (សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រឹស្ទ និងសាសនាផ្សេងៗទៀត)ជាបណ្ដោះអាសន្ននៅទូទាំងប្រទេស រហូតដល់ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសស្តីពីការបិទ KTV និងរោងភាពយន្ត នៅទូទាំងប្រទេស
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញនូវសេចក្តីប្រកាសមួយស្តីពីការបិទ KTV និងរោងភាពយន្តនៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល។ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសស្តីពីការរកឃើញ០៦ករណីថ្មីទៀត ជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធ៌សាសនា នៅប្រទេសម៉ាឡេស៊ី និង ០៣ ករណីថ្មី ជាបុរសជនជាតិម៉ាឡេស៊ី វិជ្ជមានវីរុសកូទីជ១៩
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញ សេចក្តីប្រកាសមួយស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដថ្មី ០៩ករណី ដែលក្នុងនោះមាន ០៦ករណី ជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធ៌ ...
ក្រសួងសុខាភិបាល
សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ការរកឃើញ ១១ ករណីថ្មីទៀត ជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី និងបុរសជនជាតិខ្មែរ ០១ នាក់ត្រឡប់មកពីប្រទេសថៃ វិជ្ជមានវីរុសកូវីដ១៩
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន១២នាក់ជាករណីថ្មី បន្ថែមទៀត ដែលមានដូចខាងក្រោមនេះ៖១. នៅខេត្តបន្ទាយមានជ័យ៖ ០២ ករណី ...
ក្រសួងសុខាភិបាល
សេចក្តីជូនដំណឹងស្តីពីការរកឃើញ៤ករណីថ្មីទៀត ជាជនជាតិខ្មែរឥស្លាមនៅខេត្តព្រះវិហារ បុរសជនជាតិខ្មែរមកពីប្រទេសបារាំង និង ជាកូនរបស់បារាំងវិជ្ជមានវីរុសកូវីដ១៩
នៅថ្ងៃទី១៥ខែមិនាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយ ស្តីពីការរកឃើញ៤ករណីថ្មីទៀត ជាជនជាតិខ្មែរឥស្លាម២នាក់នៅខេត្តព្រះវិហារ បុរសជនជាតិខ្មែរមកពីប្រទេសបារាំង និងជាកូនរបស់ជនជាតិ ...
ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៌មានដល់សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ឲ្យអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ស្តីពីការដាក់បម្រាមផ្អាកជនបរទេសចូលក្នុងព្រះរាជាណាចក្រកម្ពុជា
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ ក្រសួងទេសចរណ៍បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានជូនដំណឹង នៅថ្ងៃដដែល ដល់សមាគមឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ពិសេស ការីទេសចរណ៍ដែលទទួលកញ្ចប់ទស្សនកិច្ចពីទីផ្សារទេសចរណ៍អឺរ៉ុប និងអា ...
ក្រសួងទេសចរណ៍
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្តីពីករណីវិជ្ជមាន COVID-១៩ លើបុរសជនជាតិអង់គ្លេសអាយុ ៧៣ ឆ្នាំម្នាក់និងស្ត្រីជនជាតិអង់គ្លេសអាយុ ៦៩ ឆ្នាំម្នាក់ដែលជាអ្នកដំណើរនាវាវីគីងគ្រូសជ្យូណីក្នុងខេត្តកំពង់ចាម
នៅថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២០ ក្រសួងសុខាភិបាលបាន ប្រកាសសេចក្តីជូនដំណឹងមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន និយាយអំពីករណីវិជ្ជមាននៃមេរោគកូវីដ១៩លើអ្នកដំណើរចំនួន២នាក់នៅលើនាវាវីគីងគ្រូ ...
ក្រសួងសុខាភិបាល
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្តីពីករណីវិជ្ជមានកូវីដ១៩ លើស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ ឆ្នាំដែលជាអ្នកដំណើរលើនាវាវីគីងគ្រូសជ្យូណីនៅខេត្តកំពង់ចាម
នៅថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយទាក់ទងនឹងករណីវិជ្ជមានកូវីដ១៩ លើស្ត្រីអង់គ្លេសអាយុ ៦៥ ឆ្នាំដែលជាអ្នកដំណើរនៅលើនាវាវីគីងគ្រូសជ្យូណីក្នុងខេត្តកំពង់ចាម។ នាវា ...
ក្រសួងសុខាភិបាល
សេចក្ដីប្រកាសព័ត៌មាន៖ ការផ្អាកការសិក្សាជាបណ្ដោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្ដមសិក្សា នៅក្រុងសៀមរាបខេត្តសៀមរាប
នៅថ្ងៃទី៧ ខែមីនាឆ្នាំ២០២០ ក្រសួងអប់រំ យុវជននិងកីឡាបានចេញនូវសេចក្តីប្រកាសមួយនៅលើទំព័របណ្តាញសង្គមផ្លូវការរបស់ខ្លួនស្តីពីការផ្អាកការសិក្សាជាបណ្ដោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនពីថ្នាក់ម ...
ក្រសួងអប់រំ យុវជននិងកីឡា