សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ការរកឃើញ ១១ ករណីថ្មីទៀត ជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី និងបុរសជនជាតិខ្មែរ ០១ នាក់ត្រឡប់មកពីប្រទេសថៃ វិជ្ជមានវីរុសកូវីដ១៩
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសមួយស្តីពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន១២នាក់ជាករណីថ្មី បន្ថែមទៀត ដែលមានដូចខាងក្រោមនេះ៖
១. នៅខេត្តបន្ទាយមានជ័យ៖ ០២ ករណី បុរសជនជាតិខ្មែរឥស្លាម១នាក់ និង បុរសជនជាតិខ្មែរ១នាក់មកពីប្រទេសថៃ
២. នៅរាជធានីភ្នំពេញ៖ ០២ ករណី បុរសខ្មែរឥស្លាមចំនួន ០២នាក់ (អាយុ ៦៣ឆ្នាំម្នាក់ និងអាយុ ៦៤ឆ្នាំម្នាក់)
៣. នៅខេត្តកំពង់ឆ្នាំង៖ ០២ ករណី បុរសខ្មែរឥស្លាមចំនួន ០២នាក់ (អាយុ ៧៥ឆ្នាំម្នាក់ និងអាយុ ២៨ឆ្នាំម្នាក់)
៤. នៅបាត់ដំបង៖ ០៤ ករណី បុរសខ្មែរឥស្លាមចំនួន ០៤នាក់ (អាយុ ៣៨ឆ្នាំ ដល់ ៤៥ឆ្នាំ)
៥. នៅខេត្តកំពត៖ ០១ ករណី បុរសខ្មែរឥស្លាមចំនួន ០១នាក់ (អាយុ ៣០ឆ្នាំ)
៦. នៅខេត្តត្បូងឃ្មុំ៖ ០១ ករណី៊ បុរសខ្មែរឥស្លាមចំនួន ០១នាក់ (អាយុ ៦១ឆ្នាំ)
គួររំលឹកផងដែរថា ជនជាតិខ្មែរឥស្លាមទាំងអស់សុទ្ធតែបានចូលរួមកម្មវិធីបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី។
ក្រសួងសុខាភិបាល