​សេចក្ដី​ប្រកាស​ព័ត៌មាន​៖​ ការ​ផ្អាក​ការ​សិក្សា​ជា​បណ្ដោះអាសន្ន​ នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ ដល់​ថ្នាក់ឧត្ដម​សិក្សា​ នៅ​ក្រុង​សៀមរាប​ខេត្តសៀមរាប​

​នៅ​ថ្ងៃ​ទី​៧​ ខែ​មីនា​ឆ្នាំ​២០២០​ ក្រសួង​អប់រំ​ យុវជន​និង​កីឡា​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​មួយ​នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​ផ្លូវការ​របស់​ខ្លួន​ស្តី​ពី​ការ​ផ្អាក​ការ​សិក្សា​ជា​បណ្ដោះអាសន្ន​ នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ ដល់​ថ្នាក់ឧត្ដម​សិក្សា​ នៅ​ក្រុង​សៀមរាប ​ខេត្តសៀមរាប ​ចាប់តាំងពី​ថ្ងៃ​ជូនដំណឹង​រហូត​ដល់​មានការ​ជូនដំណឹង​សារ​ជា​ថ្មី​។​ វិធានការ​នេះ​ គឺ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល់​នៃ​ជំងឺ​កូ​វ៉ីត​១៩​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​បុរស​ជនជាតិ​ខ្មែរ​មួយ​រូប​។​

ក្រសួងអប់រំ យុវជននិងកីឡា

ទាញយក៖ pdf