តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

67 Profilesរកឃើញសម្រាប់ "the bingo maker 【Aurl:www.8233066.com】.qyyr"

លោកស្រី ស៊ីន គីមស៊ាន

លោកស្រី ស៊ីន គីមស៊ាន គឺជានាយករងកម្មវិធី និងជាអ្នកគ្រប់គ្រងជំនួយឥតសំណងនៃគម្រោងស្តីពីការពង្រឹងសមត្ថភាពសង្គមស៊ីវិលកម្ពុជា (CCSS) នៃអង្គការវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម (East-West Management Institute)។ លោកស្រី គឺជាមេធាវី ជាអាជ្ញាកណ្តាលខាងវិស័យការងារ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាអាជ្ញាកណ្តាលខាងវិស័យពាណិជ្ជកម្មនៅមជ្ឈមណ្ឌល ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាតិនៃប្រទេសកម្ពុជា និងនៅវិទ្យាស្ថានក្រុមប្រឹក្សាអាជ្ញា កណ្តាលនៃប្រទេសសិង្ហបុរី (SIArb)។ បទពិសោធន៍ការងារពីមុនរបស់លោកស្រី គឺជាមន្ត្រី កម្មវិធីនៅអង្គការមូលនិធិអាស៊ី គ្រូបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ ហើយក្រោយមកនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជាសមាជិកស្ថាប និកនៃក្រុមការងារពិសេសសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវឯកសារច្បាប់ នៃរដ្ឋសភាជាតិ។ លោកស្រី ក៏បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងសេដ្ឋកិច្ច ពីវិទ្យាស្ថានពាណិជ្ជកម្មពិភពលោកនៃ ប្រទេស ស្វីស បរិញ្ញាប័ត្រច្បាប់ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចពីប្រទេសកម្ពុជា វិញ្ញាបនប័ត្រទទួលស្គាល់ពីសាកល វិទ្យាល័យ សាន់ហ្វ្រាន់ស៊ីស្កូ វិញ្ញាបនប័ត្រទទួលស្គាល់ជាបញ្ញាវ័ន្តស្រាវជ្រាវផ្នែកច្បាប់ពី សាកលវិទ្យាល័យមីឈីហ្កាននៃសហរដ្ឋអាមេរិក។ នៅក្នុងតំណែងទាំងនេះ លោកស្រី ...

លោក អៀន រ៉ាម៊ែឃ

លោក អៀន រ៉ាម៊ែឃ (Ian RAMAGE) គឺជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Angkor Research and Consulting។ លោក អៀន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសង្គមសាស្ត្រ ផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យ វ៉ូឡុងហ្គុង នៃរដ្ឋញូវសៅវ៉ែល។ លោកបានធ្វើការងារជាអ្នកចិត្តសាស្រ្ត នៅក្នុងមជ្ឈមណ្ឌលឃុំខ្លួនអនិតិជនមួយចំនួនក្នុងប្រទេសអូស្ត្រាលី និងជាអ្នកប្រឹក្សារៀបចំគោលនយោបាយ និងគោលការណ៍ណែនាំនៃអន្តរមន្ទី ស្តីពីការគាំពារកុមារ និងអ្នកជំងឺផ្លូវចិត្ត សម្រាប់រដ្ឋាភិបាលញូវសៅវ៉ែល។ លោក បានផ្លាស់ប្តូរទីលំនៅមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលលោកបានធ្វើទស្សនកិច្ចជាគ្រូបង្រៀន និងអ្នកផ្តល់ប្រឹក្សាលើមុខវិជ្ជាផ្នែកចិត្តវិទ្យានៅឯសាកលវិទ្យាល័យភ្នំពេញ។ ចាប់តាំងពីឆ្នាំ ១៩៩៩មក លោកបានបញ្ចប់ដោយជោគជ័យនូវគម្រោងស្រាវជ្រាវ ប្រមាណ១២០គម្រោងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិ ម្ចាស់ជំនួយទ្វេភាគី និងអង្គការមិនមែនរដ្ឋាភិបាល ដោយធ្វើការផ្តោតលើការវាយតម្លៃលើកម្មវិធី និងផលប៉ះពាល់ ក្នុងវិស័យសុខភាពសាធារណៈ/សុខភាពបន្តពូជ សុខុមាលភាពសង្គម យែនឌ័រ បរិស្ថាន កសិកម្ម និងសេដ្ឋកិច្ចសង្គម។ លោក ...

លោក ណូប៊ឺត ក្លេន

លោក ណូប៊ឺត ក្លេន (Norbert KLEIN) ក៏ជាសមាជិកដើមមួយក្នុងក្រុមប្រឹក្សាភិបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ហើយក៏ជាចាស់ព្រឹទ្ធាចារ្យនៃសហគមន៍អ្នកប្រើប្រាស់អ៊ិនធឺណែតក្នុងប្រទេសកម្ពុជា ដោយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធអ៊ិនធឺណែត ក្នុងប្រទេសកម្ពុជានៅទស្សវត្សរ៍ទី៩០។ លោក ណូប៊ឺត ក៏ជាស្ថាបនិក មួយរូប និងជាប្រធាននៃអង្គការសង្គមអ៊ិនធឺណែតកម្ពុជាអស់រយៈពេលដ៏វែង ព្រមទាំងជា ស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបើកទូលាយ ដែលជាអង្គការមិន មែនរដ្ឋាភិបាលមួយនាំមុខលើវិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាដើម្បីការអភិវឌ្ឍ (ICT4D)។ លោក បានបង្កើត និងគ្រប់គ្រងអង្គភាពឌឹមីរឺ (The Mirror) ដែលជាអង្គភាព ប្រមូលផ្តុំអត្ថបទសារព័ត៌មានដំបូងៗគេ ហើយដែលបានបើកដំណើរការយ៉ាងយូរចាប់តាំង ពីឆ្នាំ ១៩៩៧ ដល់ ២០០៩។ ទោះបី លោក ណូប៊ឺត ចូលនិវត្តន៍ក្តី តែលោកនៅតែជាបុគ្គល ដ៏សកម្ម។ លោក បានបន្តផ្តល់ការប្រឹក្សា និងចែករំលែកអំពីអ៊ិនធឺណែត និងបញ្ហាអភិបាល កិច្ចអ៊ិនធឺណែតនៅជុំវិញពិភពលោក។ ...

អត្រានុកូលដ្ឋាន

​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ដ៏ក្មេងខ្ចី​ និងមានកំណើនប្រជាជន​លឿន​ជាងគេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែលមានចំនួន​ប្រជាជន​​ប្រមាណ​ជា ១៦​ លាន​នាក់​នៅឆ្នាំ ២០១៩។​9 ​យោង​តាម​ធនាគារពិភពលោក​ អត្រាកំណើត​ក្នុង​ ១,០០០​ នាក់​របស់​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​តិចតួច​ ពី​ ២៥,៥​ នៅ​ឆ្នាំ​ ២០១០​ ទៅ​ ២២,៤ ...

អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា

ដោយសារគំរូអាជីវកម្មភាគច្រើនផ្តោតទៅលើប្រាក់ចំណេញ តម្រូវការសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់អាជីវកម្មទៅលើបរិស្ថាន និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្អែកលើមូលដ្ឋាននេះ គំនិតនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវលើសពីការបង្កើតប្រាក់ចំណេញ។ វាសង្កត់ធ្ងន់លើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ ដែលអាជីវកម្មគិតគូរពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់ពួកគេលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាងមួយទស្សវត្សចុងក្រោយនេះ នៅក្នុងទិដ្ឋភាពធុរកិច្ចសកល វិធីសាស្រ្តដ៏ពេញនិយមពីរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលសំដៅទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ វិធីសាស្រ្តទាំងនោះគឺ “ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម” (CSR) និង “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច” (ESG)។ ពាក្យទាំងនេះមានលក្ខណៈប្លែកពីគេ ប៉ុន្តែក៏មានគោលការណ៍ គោលបំណង និងគោលដៅស្រដៀងគ្នាទាក់ទងនឹងអាជីវកម្មដែលមានទំនួលខុសត្រូវផងដែរ។62ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានយកមកពិភាក្សាជាលើកដំបូងក្នុងចំណោមពាណិជ្ជករដោយសេដ្ឋវិទូជនជាតិអាមេរិក លោក Howard Bowen នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ទំនួលខុសត្រូវសង្គមរបស់អ្នកជំនួញ” ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៥៣។63 ចាប់តាំងពីពេលនោះមក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែក ។ ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមទទួលយក និងបញ្ចូលវិធីសាស្រ្តទៅក្នុងគោលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ...

កិច្ចការពារព្រៃឡង់

កិច្ចការពារព្រៃឡង់ ​វិទ្យាស្ថាន​គ្រប់គ្រង​បូ​ព៌ាប​ស្ចឹ​ម (EWMI) ​បាន​ធ្វើការ​រួម​ជាមួយ​ក្រុម​សហ​គម​ន៍ចាប់តាំងពី​ឆ្នាំ​ ២០០៧​។​ ពួក​គេ​បាន​ចាប់ផ្តើម​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​​ជា​សកម្មភាព​​នានា​ រួមទាំង​សមាជិក​សហ​គមន៍​ព្រៃឈើ​ដែល​នៅ​ក្នុង​ព្រៃ​នេះ​។​ ពួក​គេ​បាន​គាំទ្រ​ដល់​បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់​ (PLCN)​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​។​​​គម្រោង​គាំទ្រ​ព្រៃឈើ​ និង​ជីវៈចម្រុះ (SFB) ​នៅ​កម្ពុជា​ (​វិច្ឆិកា​ ២០១២​ ដល់​ ​វិច្ឆិកា​ ២០១៦)​​ ផ្តល់​មូលនិធិ​ដោយ​ USAID​ និង​គ្រប់គ្រង​ដោយ​អង្គការ​ Winrock​​ អន្តរជាតិ ជាមួយនឹង​ការ​ចូលរួម​ពី​បណ្តា​អង្គការក្រៅរដ្ឋាភិបាល​នានា​ជា​ច្រើន​ផ្សេង​ទៀត​។​ គម្រោង​នេះ​ មាន​គោលបំណង​ជម្រុញ​អោយ​មាន​ភាពល្អ​ប្រសើរ​ក្នុង​កិច្ច​អភិរក្ស​ និង​ការ​គ្រប់គ្រង​ទេសភាព​ព្រៃ​ឡង់​ និង​តំបន់​វាលទំនាប​ភាគ​ខាងកើត​។​​គម្រោង​ “​គម្រោង​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការ​បាត់បង់ និង​រេចរិល​ព្រៃឈើ ​” (រេដបូក)​ គឺជា​កិច្ច​ផ្តួចផ្តើម​មួយ​របស់​អង្គការសហប្រជាជាតិ​។​ គម្រោងនេះ​បាន​បង្កើត​នូវ​ប្រព័ន្ធ​តាមដាន​ផែនទីបង្ហាញ​ផ្លូវសម្រាប់​ប្រទេស​កម្ពុជា​។​ គម្រោង​ថ្មី​របស់​ REDD+​ នឹង​ត្រូវ​ចាប់ផ្តើម​ធ្វើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅ​ឆ្នាំ​ ២០១៧​ ហើយ​វា​នឹង​ផ្តោត​គោលដៅ​លើ​បំលាស់ប្តូរ​ដី​។​ ព្រៃ​ឡង់​ ជា​ជម្រក​សំរាប់​មនុស្ស​​ ២៥០,០០០​ នាក់​ ដោយ​ភាគច្រើន​ពួក​គេ​មក​ពី​ក្រុម​ជនជាតិ​ដើម​ភាគតិច​គួ​យ​នៅ​កម្ពុជា​ ហើយ​ព្រៃ​ឡង់​ក៏​ជា​ព្រៃ​ភ្លៀង​ទំនាប​ធំ​ចុង​ក្រោយបង្អស់​នៅ​លើ​អាស៊ី​អាគ្នេយ៍​ដីគោក​ ដែល​កំពុង​ទទួល​បានការ​ខិតខំ​ប្រឹងប្រែងរ ...

គម្របព្រៃឈើ (២០១៥-បច្ចុប្បន្ន)
Forest Cover

យោង​តាម​ការ​បោះពុម្ពផ្សាយ​គម្រប​ព្រៃឈើ​កម្ពុជា​ឆ្នាំ​២០១៨​ ដែល​ចេញ​នៅ​ខែធ្នូ​ ឆ្នាំ​២០២០​ ដោយ​ក្រសួងបរិស្ថាន​13​ ប្រទេស​កម្ពុជា​បាន​ធ្វើការ​វាយតម្លៃ​ព្រៃឈើ​ថ្នាក់​ជាតិ​ចំនួន​ប្រាំបី​លើក​ក្នុង​ឆ្នាំ​១៩៥៨/៦៥​ ឆ្នាំ​១៩៩២/៩៣​ ឆ្នាំ​១៩៩៦/៩៧​ ឆ្នាំ​២០០២​ ឆ្នាំ​២០០៦​ ឆ្នាំ​២០១០​ ឆ្នាំ​២០១៤​ ឆ្នាំ ...

ស៊ីវ ​វឌ្ឍនា​

ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​គ្រប់គ្រង​មាតិកា​គេហទំព័រ​​វ​ឌ្ឍ​នា​បាន​ធ្វើការ​យ៉ាង​សកម្ម​សម្រាប់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ចាប់តាំងពី​ឆ្នាំ​ ២០១៦​ ក្នុង​តួនាទី​ជា​ បណ្ណាធិការ​-​អ្នក​ស្រាវជ្រាវ​ និង​ជា​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​ និង​មាតិកា​។​ ជាមួយនឹង ...

លោក​ ម៉ួ​ន​ ​វិចិត្រ​

លោក​ ម៉ួ​ន​ វិចិត្រ​ ធ្លាប់​ជា​សិស្ស​ឆ្នើម​ម្នាក់​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទស្សនវិជ្ជា​នៅ​ទីក្រុង​យ៉ាំ​ង​ហ្គូ​ន​ សហភាព​មី​យ៉ា​ន់​ម៉ា​ ហើយ​លោក​ធ្លាប់​ជា​អ្នក​រៀបរៀង​អត្ថបទ​ និង​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ត្រួតពិនិត្យ​បោះពុម្ពផ្សាយ​សៀវភៅ ...

សម្បទាន​ដី​សេដ្ឋកិច្ច​
ELC

កំណត់សំគាល់​៖​ សំណុំ​ទិន្នន័យ​នេះ​ មាន​ទិន្នន័យ​អំពី​សម្បទាន​ដី​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​កាលបរិច្ឆេទ​កិច្ចសន្យា​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៩៦​ ដល់​ឆ្នាំ​២០១២​។​សំណុំ​ទិន្នន័យ​នេះ​ ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​ខែវិច្ឆិកាឆ្នាំ​ ២០១៧​ ដើម្បី​រួម​បញ្ចូល​ ព័ត៌មាន​អំពី​ការ​កាត់​បន្ថយ​ទំហំ ...

លោក ប៊ុន ថារម្យ

លោក ប៊ុន ថារម្យ បច្ចុប្បន្ននេះគឺជាប្រធានក្រុមដឹកនាំទទួលបន្ទុកខាងទំនាក់ទំនង នៅអង្គការ InSTEDD iLab ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាអង្គការមួយដែល ផ្តោតទៅលើការរចនា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពផ្នែកបច្ចេកវិទ្យា ដើម្បីភាពប្រសើរឡើងក្នុងសង្គម។ ក្នុងនាមជាអ្នកសរសេរប្លក់ និងបានអះអាងចំពោះខ្លួនឯងថាជាអ្នកការទូតផ្នែកបច្ចេកវិទ្យាខាងឌីជីថលតាំងពីឆ្នាំ២០០៤ លោក ថារម្យ បានផ្តួចផ្តើមគំនិតបង្កើតឲ្យមានសន្និសិទបច្ចេកវិទ្យាដំបូងបង្អស់នៅទីក្រុងភ្នំពេញ ដែលមានឈ្មោះ បាខែមភ្នំពេញ។ លោក ក៏មានប្រវត្តិការងារជាច្រើន នៅក្នុងវិស័យសារព័ត៌មានអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗទៀតផង ដែលសមិទ្ធិផលការងាររបស់លោកអាចរកឃើញបាននៅក្នុង គេហទំព័រ GlobalVoicesOnline.org ការសែតភ្នំពេញប៉ុស្តិ៍ សារព័ត៌មាន Asian Correspondent និងសារព័ត៌មានសំឡេងសហរដ្ឋអាមេរិច (Voice of America) ។ លោក ថារម្យ គឺជាអតីតនិស្សិតអាហារូបករណ៍ម្នាក់ នៃកម្មវិធីភាពជាអ្នកដឹកនាំអ្នកធ្វើទស្សនកិច្ចអន្តរជាតិ (International Visitor Leadership Program) ដែលជាកម្មវិធីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករបស់ក្រុមវិជ្ជាជីវៈ បង្កើតឡើងដោយសហរដ្ឋអាមេរិច។ ឯកសារយោង ...

សេវា​សុខភាព​ និង​មណ្ឌល​សុខភាព​

“​សុខភាព​របស់​ប្រជារាស្ត្រ​ត្រូវ​បាន​ធានា​។​ រដ្ឋ​យកចិត្តទុកដាក់​ដល់​ការ​ការពារ​ជម្ងឺ​ និង​ព្យាបាល​ជម្ងឺ​។​ ប្រជារាស្ត្រ​ក្រីក្រ​ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ​រោគ​ដោយ​ឥត​បង់ថ្លៃ​ នៅ​តាម​មន្ទីរពេទ្យ​ គិលានដ្ឋាន​ និង​មន្ទីរ​សម្ព​ព​សាធារណៈ​។​ ​រដ្ឋ​រៀបចំ​ឲ្យ​មាន​គិលានដ្ឋាន ...

តើព្រៃឡង់ជាអ្វី?

ជាមួយនឹងវិសាលភាពគ្របដណ្តប់បណ្តាខេត្តជាច្រើនដូចជាខេត្តក្រចេះ​ ព្រះ​វិហារ​ ស្ទឹង​ត្រែង​ និង​កំពង់ធំ ព្រៃ​ឡង់​មាន​​ជម្រក​​ចំនួន​ប្រាំបីប្រភេទខុសៗ​គ្នា​ ព្រមជាមួយនឹង​សណ្ឋាន​ដី​ច្រើន​បែប​ និង​អម្បូរ​សត្វប្រមាណជា​ជាង​ ៤០០​ ប្រភេទ ដែល​ក្នុង​នោះ​ដែរ​ សត្វ​ និង​រុក្ខជាតិ​ដែលជិត​ផុត​ពូជ​មាន​ ​១៧​ ​ប្រ​ភេទ​។​​ ព្រៃនេះ ក៏​ជាជម្រក ...

លោក បេ ចន្ត្រា

លោក បេ ចន្ត្រា គឺជាអ្នកដឹកនាំរៀបចំព្រឹត្តិការណ៍បាខែមកម្ពុជា ដែលជាសន្និសិទមួយស្តីអំពី បច្ចេកវិទ្យា ដែលមានលក្ខណៈអន្តរជាតិ ច្នៃប្រឌិត និងបើកទូលាយ។ លោក ទទួលខុសត្រូវទូទៅ ក្នុងការធ្វើផែនការរៀបចំព្រឹត្តិការណ៍ ការស្វែងរកថវិកា និងការសម្របសម្រួលនូវរាល់សកម្មភាព ទាំងឡាយ ដើម្បីធានាឲ្យព្រឹត្តិការណ៍នោះអាចដំណើរការទៅមុខបានដោយរលូន និងអាចទទួល បានលទ្ធផលដែលបានរំពឹងទុក។ លោក ក៏បានរៀបចំ និងចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ និង សិក្ខាសាលាជាច្រើនទៀតផងដែរមានដូចជា កិច្ចប្រជុំកំពូលនៃក្រុមអ្នកសរសេរប្លក់ (Blogger Summit) ការជួបប្រជុំគ្នានៅចុងសប្តាហ៍ (Startup Weekend) វេទិការអ្នកប្រើប្រាស់បច្ចេកវិទ្យា (TechCamp Phnom Penh) វេទិការអ្នកសរសេរប្លក់ជនជាតិខ្មែរ (Clogger Corner) សិក្ខាសាលា បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាផ្ទាល់ខ្លួន (Personal ICT Camp) វេទិការបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាមេគង្គ (Mekong ICT Camp) ...

ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​នៃ​ជំងឺ​កូ​វី​ដ​-១៩​ មក​លើ​ប្រទេស​កម្ពុជា

ការ​ផ្ទុះ​ឡើង​ដំបូង​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ចុងឆ្នាំ​ ២០១៩​ ហើយ​នៅ​ថ្ងៃ​ទី​ ៣០​ ខែមករា​ ឆ្នាំ​ ២០២០​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ បាន​ប្រកាស​ថា​វា​ជា​ការ​ព្រួយបារម្ភ​ជា​អន្តរជាតិ ...

វេ​ង​ សៀង​ហៃ​

​អ្នកគ្រប់គ្រង​កម្មវិធី​និពន្ធ​​វេ​ង​ សៀង​ហៃ​ ចូលរួម​បម្រើ​ការ​ងារឱ្យ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក្នុង​ឆ្នាំ​ ២០២៣​ ក្នុង​តំណែង​ជា​អ្នកគ្រប់គ្រង​កម្មវិធី​និពន្ធ​ ដោយ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ប្រតិបត្តិការ​ និង​ផ្នែក​បច្ចេកទេស​ដល់​នាយក​ប្រតិបត្តិ​/ ...

គម្រប​ព្រៃ​ឈើ​ (១៩៧៣-២០១៤)

កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។ នៅ​ឆ្នាំ​២០០៦​ រដ្ឋបាល​ព្រៃឈើ​នៃ​ប្រទេស​កម្ពុជា​ បាន​បោះពុម្ពផ្សាយ​ផែនទី​មួយ​ ដែល​បង្ហាញ​ពី​គម្រប​ព្រៃ​ឈើ​នៃ​ប្រទេស​កម្ពុជា​ឆ្នាំ​២០០២​ ​។​ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០116។ ​ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​ ​ដោយសារ​តែ​មិន​មានការបោះពុម្ពផ្សាយ​ផែនទី​ផ្លូវការ​ ឬ​ការ​វិភាគ​ជាក់លាក់​ពាក់ព័ន្ធ​ជាមួយនឹង​ ប្រទេស ...

ប៉ា​ សិត​ទេវិន្ទ​

​ជំនួយការ​រ​ដ្ធ​បាល​​ទេវិន្ទ​ ទំនួល​ខុស​ត្រូវ​ចម្បង​ គឺ​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ និងរ​ដ្ធ​បាល​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ផ្នែករ​ដ្ធ​បាល​/​ភស្តុ​ភារ​សម្រាប់​ព្រឹត្តិការណ៍​ ដូច​ជា​ ការ​ប្រជុំ​និង​សិក្ខា​សិលា​ផ្សេងៗ​ ការ​រៀបចំ​ទម្រង់​បែបបទ​និង​លិខិតអនុញ្ញាត ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

w5CdU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!