តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

4883 កំណត់ត្រារកឃើញសម្រាប់ "办LSBU毕业证,Q微1688 99991办伦敦南岸大学毕业证成绩单学位证,教育部留服认证Bachelor Master|LSBU毕业证书|LSBU文凭|改LSBU成绩单GPA|offer申请学校London South Bank University Diploma Degree Transcript,frog=uuac9r5t"

គោលនយោបាយ​និង​ការគ្រប់គ្រង​ថាមពល

អគ្គីសនីកម្ពុជា (EdC)។ រូបភាព ថតដោយ bmeabroad, ១០ វិច្ឆិការ ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0។អត្រាអគ្គីសនី​ភាវូបនីយកម្មទាប និង​ការ​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចូល​ឥន្ធនៈផូស៊ីល បាន​ធ្វើ​ឱ្យកម្ពុជា​ក្លាយ​ជា​ប្រទេស​លំដាប់​ទី១២០/១២៤ នៃ​បណ្តា​ប្រទេស​ផ្សេង​ទៀត ក្នុងរបាយការណ៍​សន្ទស្សន៍​ប្រសិទ្ធភាព​ផ្នែក​ស្ថាបត្យ​កម្ម​ថាមពល​សកល​របស់​វេទិកាសេដ្ឋកិច្ច​ពិភពលោកឆ្នាំ២០១៤ (ហៅ​កាត់​ថា EAPI)  ដែល​ត្រូវ​បាន​គណនា​ដោយ​កំណត់​មធ្យមភាគ​ពិន្ទុ​របស់​ប្រទេសក្នុង​កំណើន​សេដ្ឋកិច្ច​ និង​ការ ...

បរិស្ថាន និងធនធានធម្មជាតិ

ប្រហែល​បី​ភាគ​បួន​នៃ​ប្រជាជន​កម្ពុជា​ពឹង​ផ្អែក​លើ​កសិកម្ម ទិន្នផល​ព្រៃឈើ និង​នេសាទ​ដើម្បី​ចិញ្ចឹម​ជីវិត។ ដូច្នេះ ការ​ថែ​រក្សា​បរិស្ថាន និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​មាន​សារៈសំខាន់​ណាស់។ ការ​បាត់​បង់​ព្រៃ​ឈើ​នៅ​កម្ពុជា​មាន​ទ្រង់​ទ្រាយ​ធំ។ ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០០៥ កម្ពុជា​បាត់​បង់​គម្រប​ព្រៃឈើ​បឋម​៦%​ក្នុង​មួយ​ឆ្នាំ។ ប្រសិន​បើ​អត្រា​បាត់​បង់​ព្រៃ​ឈើ​នៅ​តែ​បន្ត​ដូច​អត្រា​កាល​ពី​ឆ្នាំ ២០០០ ដល់​២០០៥​ទៀត កម្ពុជា​នឹង​បាត់​បង់​ព្រៃ​ឈើ​ ២.៧ លាន​ហិចតា​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២០។ [...] ...

សិទ្ធិអ្នកជំងឺ

សិទ្ធ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ដែល​មានគុណ​ភាព​គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ និង​ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ប្រទេស​នានា​លើ​ពិភពលោក​។​ ទន្ទឹម​នឹង​ការ​កើនឡើង​នៃ​តម្រូវការ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ ...

វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​ ក្នុងអំឡុងពេល​នៃ​ជំងឺ​កូ​វី​ដ​-១៩​

​វិស័យ​កសិកម្ម​ នៅ​តែ​ត្រូវ​បាន​គេ​ចាត់ទុកជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​។​ ប្រជាជន​ប្រមាណ​ជា​ ៧៦%​ នៃ​ចំនួន​ប្រជាជន​សរុប​ កំពុង​រស់នៅ​តំបន់​ជនបទ​ ខណៈ​វិស័យ​កសិកម្ម​បាន​ផ្តល់​ការងារ​ចំនួន​ ៣១,២%​ នៃ​ចំនួន​ការងារ​សរុប​ និង​បាន​ចូលរួម​ចំណែក​ ២០,៧%​ ចូល​ទៅ​ក្នុង ...

ការបំពុលខ្យល់

ផ្សែង និងក្លិនស្អុយ ហោះហើរក្នុងខ្យល់ នៅកន្លែងចាក់សំរាមដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ ថត ដោយអេឡែន ម៉រហ្គែន, ១៧ កញ្ញា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ការបំពុលខ្យល់មានប្រភពចេញពីការដុតឥន្ធនៈ តួយ៉ាងប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងធ្យូងសម្រាប់ការដឹកជញ្ជូន ការប្រើប្រាស់តាមផ្ទះ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងថាមពល។ ការដុតឥន្ធនៈទាំងនេះបានបញ្ចេញផ្សែងពុលចូលទៅក្នុងបរិយាកាសដែលបង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើគុណភាពខ្យល់ និងសុខភាពរបស់មនុស្ស។ទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលមានឧស្សាហកម្មជឿនលឿនខ្លាំងក៏ដោយ កម្ពុជាស្ថិតក្នុងលំដាប់ទី១៦៤ ក្នុងចំណោម ១៨០ប្រទេស នៅក្នុងសន្ទស្សន៍នៃការអនុវត្តខាងបរិស្ថាន (EPI) សម្រាប់គុណភាពខ្យល់ ក្នុងឆ្នាំ២០១៨។125 សន្ទស្សន៍EPI សម្រាប់ការវាស់ស្ទង់គុណភាពខ្យល់ ដែលត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យ Yale (វិទ្យាស្ថាន Yale សម្រាប់គោលនយោបាយ និងច្បាប់បរិស្ថាន) និង សាកលវិទ្យាល័យ Columbia ((វិទ្យាស្ថានសម្រាប់បណ្ដាញនៃព័ត៌មានវិទ្យាសាស្ត្រផែនដីអន្តរជាតិ) ក្នុងកិច្ចសហប្រតិបត្តិការជាមួយ វេទិកាសេដ្ឋកិច្ចពិភពលោក បានរួមបញ្ចូលនូវសូចនាករចំនួន ៣៖ការបំពុលខ្យល់ នៅកម្រិតប៉ះពាល់ជាមធ្យមស្មើ PM2.5 (ភាគល្អិតនិចល)ការបំពុលខ្យល់ ...

ពល​កម្ម

កម្មករកាត់ដេរ កំពុងតម្រង់ជួររង់ចាំទទួលអាហារ។ រូបភាព ថតដោយ អង្គការ ពលកម្មអន្តរជាតិ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៥។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0​ប្រទេសកម្ពុជា ជាប្រទេសដែលមានអត្រា​ចូលរួម​កម្លាំង​ពលកម្ម និងកម្រិតនៃ​ការបំពេញការងារ​ដោយ​ខ្លួនឯង​ខ្ពស់​ ខណៈពេលដែលអត្រានៃ​អ្នកអត់​ការងារធ្វើនៃប្រទេសនេះមានកម្រិត​ទាប​ កត្តាទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីការពឹងផ្អែករបស់ប្រទេស​នេះទៅ​លើ​វិស័យ​កសិកម្ម​ ​ដើម្បីទ្រទ្រង់ដល់​ជីវភាព​នៅក្នុងគ្រួសារ​ និងដើម្បីជួយទ្រទ្រង់វិសាលភាពនៃវិស័យសេដ្ឋកិច្ច​។ ប្រជាជន​កម្ពុជាជា​ច្រើនកំពុង​ងាក​ទៅ​រកការងារ​មិនត្រូវការ​ជំនាញនានា​នៅ​ក្នុង​ទីក្រុង នេះដោយសារ​ការ​អភិវឌ្ឍ​នៃវិស័យឧស្សាហកម្ម​ ដែលជាវិស័យមួយ​អាច​ផ្តល់​ប្រាក់​ឈ្នួល​ខ្ពស់​ និងមិនសូវជា​ប្រឈម ...

សំរាម សំណល់រឹង

សកម្មភាពប្រមូលសំរាមនៅខេត្តសៀមរាប ប្រទេសកម្ពុជា។ រូបភាពដោយ David Villa ថតដោយថ្ងៃទី១២ ខែមករា ឆ្នាំ២០០៨។ ក្រោមអាជ្ញាបណ្ណ CC BY 4.0 DEED.សំរាម​ “​សំដៅ​ដល់​របស់របរ​ប្រើប្រាស់​ សម្ភារ​ ផលិតផល​ដែល​បាន​បន្សល់​ ឬ​ បង្កើត​ពី​សកម្មភាព​ និង​ជីវភាព​ផ្ទាល់​របស់​មនុស្ស​ប្រចាំ​ថ្ងៃ​ ដែល​មិន​មាន​ផ្ទុក​សារធាតុពុល​ ឬ​ សំណល់​គ្រោះថ្នាក់​”​។​ សំណល់​រឹង​ទីប្រជុំជន​ “​សំដៅ​ដល់​សំណល់​រឹង​ដែល​បាន​បន្សល់​ ឬ​ បង្កើត ...

គោលនយោបាយ និងការគ្រប់គ្រងទឹក

នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។311ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។312ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ313 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។314យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/  ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...

ODC Participated in TechCamp Phnom Penh

Greg Bem and Penhleak ChanOn September 25-26, ODC representatives Penhleak Chan and Greg Bem attended TechCamp Phnom Penh at the Royal University of Phnom Penh’s Cambodia-Korea Cooperation Center. Part think tank and part networking party, TechCamp brought minds from all sectors to work together and ...

ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃ

(English) Cambodia’s national parks (or ‘natural parks’) and wildlife preserves were established under the 1993 Royal Decree on the Protection of Natural Areas. Although other areas have been added subsequently, there is currently no officially available list of all protected areas and their boundaries. ...

សំណង់

គម្រោងសាងសង់អាគារភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖ CC BY-NC 2.0វិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិនិយោគទុនក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ ជាកំណើន៤០ភាគរយពីតួរលេខ ២.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ។352ជាមួយគ្នានឹងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម វិស័យសំណង់ ជាវិស័យមួយក្នុងចំណោមវិស័យចម្បងទាំង៤ ដែលជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។353ការប៉ានស្មានរបស់ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យតំណាងឱ្យ ២ភាគរយនៃតួរលេខ៧.១ នៃកំណើនក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៤ ដែលនាំឱ្យវិស័យនេះជាវិស័យតែមួយគត់ដែលរួមចំណែកធំជាងគេក្នុងការលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំនោះ។354ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់នៃទីក្រុងជាច្រើន។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យមួយរូបបាននិយាយថា ក្នុងឆ្នាំ២០០៩ ស្ទើរតែមិនមានសំណង់អាគារខុនដូរនោះទេក្នុងរាជធានីភ្នំពេញ  ប៉ុន្តែក្នុងឆ្នាំ២០១៧វិញ មានការំពឹងទុកថាសំណង់ប្រភេទនេះនឹងមានដល់ទៅ ៥,០០០ អាគារ។355កំណើននៃការសាងសង់នេះនៅតែបន្តកើនឡើង បើទោះបីជាសំណើរសើ្នរសុំការសាងសង់ត្រូវចំណាយអស់ថវិការជាច្រើន និងមានរយៈពេលយូរជាងប្រទេសដ៏ទៃទៀតក៏ដោយ។ ...

​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ធនធាន​អប់រំ​ឌី​ជី​ថ​ល​ជា​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្រិត​បឋម​សិក្សា​

​នៅ​ថ្ងៃ​ទី​ ០២​ ខែមីនា​ ឆ្នាំ​ ២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍន​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ សិក្ខាសាលា​ពិគ្រោះយោបល់​ស្តី​ពី​ធនធាន​អប់រំ​ឌី​ជី​ថ​លជា​ភាសា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្រិត​បឋម​សិក្សា​ ក្នុង​កិច្ចសហការ​ប្រកបដោយ​អត្ថន័យ​ និង​សកម្ម​ជាមួយ ...

គោលនយោបាយ និងបទប្បញ្ញត្តិស្តីអំពីភាពក្រីក្រ

ក្នុងនាមជាប្រទេសអភិវឌ្ឍមានល្បឿនលឿន ប្រទេសកម្ពុជាតែងតែជួបប្រទះភាពក្រីក្រជាបញ្ហាប្រឈមចម្បងរបស់ខ្លួន។ យុទ្ធសាស្ត្រចតុកោណចែងថាការលុបបំបាត់ភាពក្រីក្រគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។421 បន្ទាប់ពីការបោះឆ្នោតដ៏ធំលើកដំបូងក្រោយសង្គ្រាមស៊ីវិលរបស់ប្រទេសក្នុងឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាមានការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។422 ព្រះរាជាណាចក្រកម្ពុជាបានអនុវត្តគោលនយោបាយកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានសេរីភាវូបនីយកម្ម និងនាំប្រទេសកម្ពុជាទៅក្នុងទីផ្សារតំបន់ និងពិភពលោក។423 រដ្ឋាភិបាលក៏បានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម និងផ្តល់ការលើកទឹកចិត្តលើការវិនិយោគបរទេសនិងការលើកលែងពន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែម។424 កត្តាទាំងនេះបាននាំឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកាត់បន្ថយភាពក្រីក្រ។425 យោងតាមធនាគារពិភព លោកប្រទេសកម្ពុជាបានរក្សាកំណើនប្រចាំឆ្នាំជាមធ្យម ៧.៧ ភាគរយចាប់តាំងពីឆ្នាំ ១៩៩៨ មក។426 ប្រទេសនេះត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការរីកចម្រើនលឿនបំផុតមួយនៅលើពិភពលោក។ ប្រទេសកម្ពុជាបានបញ្ចប់ការសិក្សាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ហើយបានកំណត់គោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។427កសិករខ្មែរម្នាក់កំពុងច្រូតស្រូវដំបូងជាមួយប្តី។ រូបភាពដោយ ធនាគារពិភពលោក, ថតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤។ ក្រោម​អាជ្ញា​បណ្ណ​ CC BY-ND 2.0​។កំណើននេះបានរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាភាពក្រីក្រ។ នៅឆ្នាំ ១៩៩៣ អត្រាភាពក្រីក្រនៅក្នុងប្រទេសមានប្រហែល ៣៩ ភាគរយ។​428 នៅឆ្នាំ ២០១៤ អត្រាភាពក្រីក្របានធ្លាក់ចុះមកត្រឹម ១៣.៥ ...

រុក្ខជាតិ

ទោះបីជា​មាន​របកគំហើញ​ថ្មីៗ​ក៏​ដោយ​ ក៏​កង្វះខាត​ទិន្នន័យ​បច្ចុប្បន្នភាព​សកល​នៅ​លើ​ការ​ស្រាវជ្រាវ​ផ្នែក​រុក្ខសាស្ត្រ​ធ្វើ​ឱ្យ​ជីវចម្រុះ​នៃ​រុក្ខជាតិ​មានការ​លំបាក​ក្នុង​ការ​វាយតម្លៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​481​ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តា​ប្រទេស​ជិតខាង​ ចំនួន​នៃ​ប្រភេទ​រុក្ខជាតិ​នៅ ...

កិច្ចសហការ​រវាង​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (ODC)​ និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែក​លៀប​ (PLNIA)

​ក្នុង​គោលបំណង​លើកកម្ពស់​ការ​ប្រើប្រាស់​ទិន្នន័យ​បើក​ទូលាយ​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​គាំទ្រ​អ្នក​ស្រាវជ្រាវ​វ័យក្មេង​ជាមួយនឹង​និក្ខេបបទ​របស់​ពួក​គេ​។​ នៅ​ក្នុង​ឆ្នាំ​២០១៨​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​វិទ្យាស្ថាន ...

សិក្ខាសាលា​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នូវ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ថ្មី​ ស្តី​ពី​ចំណូល​សាធារណ​ក្នុ​ងវិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​

នៅ​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នូវ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ថ្មី​ ស្តី​ពី​ចំណូល​សាធារណ​ក្នុ​ងី​វិស័យ​ឧស្សាហកម្ម​និស្សា​រណកម្ម​។​ ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម ...

គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការដោះមីន

(English) Cambodia is one of the countries most affected by land mines and explosive remnants of war as a result of its tumultuous history. The country is working with a variety of partners to demine the country by 2019. ...

ការ​លើក​កម្ពស់​គណនេយ្យ​ភាព​សង្គម​តាម​រយៈ​ឧបករណ៍​ឌី​ជី​ថ​ល

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ចែករំលែក​នូវ​ការ​ចូលរួម​របស់​យើង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​រៀបចំ​ដោយ​គម្រោងការ​ច្នៃប្រឌិត​ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ (ISAC)​ នៅ​ថ្ងៃ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០២៤ ...

មណ្ឌលសុខភាព

បន្ទាប់​ពី​របប​ខ្មែរក្រហម​ត្រូវ​បាន​បញ្ចប់​ វិស័យ​សុខាភិបាល​ទាំងមូល​របស់​ប្រទេស​កម្ពុជា​ រួម​មាន​ប្រព័ន្ធ​សុខាភិបាល​ មណ្ឌល​សុខភាព​ និង​ឧបករណ៍​វិ​ជ្ជ​សាស្ត្រ​នានា​ត្រូវ​បាន​បំផ្លាញ​ស្វើ​រទាំង​ស្រុង​។​523​ ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​ ១៩៩០​ មក​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោត​ជា​សំខាន់ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VZkVd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!