សិទ្ធិអ្នកជំងឺ

សិទ្ធ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ដែល​មានគុណ​ភាព​គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ និង​ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​ប្រទេស​នានា​លើ​ពិភពលោក​។​ ទន្ទឹម​នឹង​ការ​កើនឡើង​នៃ​តម្រូវការ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​សុខភាព​សាធារណៈ​ល្អ​ប្រសើរ​ និង​ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​គ្រប់គ្រាន់​ ប្រទេស​ជា​ច្រើន​ជួប​ប្រទះ​នឹង​បញ្ហា​ពង្រឹង​គោលនយោបាយ​ថែទាំ​សុខភាព​របស់​ពួក​គេ​ដើម្បី​លើកកំពស់​សិទ្ធិ​អ្នកជំងឺ​។​ រួម​ពេល​ដែល​ប្រព័ន្ធ​សុខាភិបាល​ធ្វើ​ពិពិធ​កម្ម​ និង​ពង្រីក​ ដោយ​រួម​បញ្ចូល​សេវាកម្ម​សុខភាព​បន្ថែម​ទៀត​ ដូច​ជា​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ប្រទេស​នានា​កំពុង​កំណត់​គោលនយោបាយ​សំខាន់ៗ​ដើម្បី​លើកកម្ពស់​សុខុមាលភាព​អ្នកជំងឺនិង​ការ​ទទួល​បានការ​ថែទាំ​សុខភាព​។​1 ដូច​ប្រទេស​ដទៃ​ទៀត​ដែរ​ ប្រទេស​កម្ពុជា​មាន​គោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​ដែល​លើកកម្ពស់​សិទ្ធិ​អ្នកជំងឺ​។​

ស្ថានភាព​ក្រោយ​សង្គ្រាម​ បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​មួយ​ ដោយ​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​ ឬ​ អ្នកជំនាញ​ដែល​មាន​សមត្ថភាព​ រួម​ជាមួយនឹង​សុខភាព​ខ្សោយ​បំផុត​ក្នុង​ចំណោម​ប្រជាជន​របស់​ខ្លួន​។​2​ ជា​ផ្នែក​មួយ​នៃ​ការ​ស្តា​ឡើង​វិញ​នៃ​វិស័យ​សុខាភិបាល​របស់​ខ្លួន​ ប្រទេស​កម្ពុជា​បាន​ទទួលស្គាល់​ការ​ថែរក្សា​សុខភាព​ជា​សិទ្ធិ​មួយ​របស់​មនុស្ស​ ហើយ​បាន​យល់ព្រម​អភិវឌ្ឍ​សេវាកម្ម​ថែទាំ​សុខភាព​ និង​យក​សេវា​ទាំងនោះ​ទៅ​ជិត​តំបន់​ដែល​ប្រជាជន​រស់នៅ​។​​3

នារីម្នាក់កំពុងពិភាក្សាជាមួយគ្រូពេទ្យរបស់គាត់ស្តីពីផែនការគ្រួសារ។ រូបថតដោយ ILO AISA-PACIFIC។ ថតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១១។ ឮអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

ការ​ការពារ​ពី​ជម្ងឺ​ត្រូវ​បាន​បង្កើត​ឡើងជា​អាទិភាព​រួម​ជាមួយ​ផែនការ​កែ​លម្អ​ការ​ទទួល​បាន​និង​ការ​ទទួល​បានការ​ថែទាំ​ចាំបាច់​ដល់អ្នកជំងឺ​ពី​សហគមន៍​ងាយ​រង​គ្រោះ​ និង​នៅ​តំបន់​ដាច់​ស្រយាល​។​ ប្រទេស​កម្ពុជា​បាន​ដាក់​បញ្ចូល​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDGs)​ ទៅ​ក្នុង​គោលនយោបាយ​សុខាភិបាល​របស់​ខ្លួន​ ដោយ​សង្កត់ធ្ងន់​ជា​ពិសេស​ទៅ​លើ​សុខភាព​មាតា​ និង​កុមារ​ ការ​ឆ្លង​ជម្ងឺអេដស៍​ និង​ជម្ងឺរបេង​។​4​ ការ​កើនឡើង​នូវ​កន្លែង​ថែទាំ​សុខភាព​ និង​ការ​ទទួល​បាន​សេវា​សុខាភិបាល​ក៏​បាន​ជួយ​កាត់​បន្ថយ​អត្រា​ជម្ងឺ​ដែល​មិន​ឆ្លង​ផង​ដែរ​ដូច​ជា​ជម្ងឺ​ស្ទះ​សរសៃឈាម​បេះដូង​ និង​ទឹកនោមផ្អែម​។​

ប្រទេស​កម្ពុជា​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ផ្លាស់​ប្តូរ​ប្រជាសាស្ត្រ​យ៉ាង​ឆាប់រហ័ស​ ដែល​កត្តា​នេះ​បាន​បង្ក​បញ្ហា​ប្រឈម​ជា​ច្រើន​ដល់​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​។​ អត្រា​មរណភាព​របស់​ទារក​នៅ​តែ​ខ្ពស់​ ដែល​មាន​ទារក​ស្លាប់​ ២២​ នាក់​ក្នុង​ចំនោម​ ១០០០​ នាក់​ (​កុមារ​ក្រោម​ ៥​ ឆ្នាំ​)5​ ប៉ុន្តែ​អត្រា​នេះ​បាន​ធ្លាក់​ចុះ​វិញ​ ហើយ​ឥឡូវនេះ​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា​មាន​កម្រិត​ទាប​ជាង​មធ្យមភាគ​ពិភពលោក​។ អត្រា​មរណភាព​មាតា​ក៏​ខ្ពស់​ដែល​មាន​មាតា​ ១៧០​ នាក់​ទទួលមរណភាព​ ក្នុង​ចំណោម​មាតា​ ១​ ម៉ឺន​នាក់​។​​6

ស្របគ្នា​នេះ​ អត្រា​មានកូន​កំពុង​ថយ​ចុះ​ហើយ​អាយុកាល​របស់​មនុស្ស​នៅ​តែ​បន្ត​កើនឡើង​ ដែល​កត្តា​នេះ​នាំ​ឱ្យ​មាន​មនុស្ស​វ័យ​ចំណាស់​កើនឡើង​។​ ការ​ផ្លាស់​ប្តូរ​នេះ​គួប​ផ្សំ​ជាមួយនឹង​អត្រា​ភាព​ក្រីក្រ​ខ្ពស់​ បាន​ជំរុញ​តួនាទី​របស់​បុគ្គលិក​សុខាភិបាល​សហគមន៍​ (CHW)​ ក្នុង​ការ​ដោះស្រាយ​ និង​ផ្តល់​តម្រូវការ​សុខភាព​នៅ​ថ្នាក់​សហគមន៍​។​78​ ចំនុច​នេះ​បាន​ជួយ​ឱ្យ​ក្រសួងសុខាភិបាល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្សព្វផ្សាយ​ និង​ការ​ផ្តល់​សេវា​សុខភាព​នៅ​ទូ​ទាំង​ប្រទេស​។​ ការ​ពង្រីក​សេវា​ថែទាំ​សុខភាព​បឋម​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​នាំ​សេវា​ថែទាំ​សុខភាព​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​នឹង​សហគមន៍​។​

ចំ​ពេល​មានការ​ផ្លាស់​ប្តូរ​បែប​នេះ​ សេវាកម្ម​ថែទាំ​សុខភាព​បាន​ផ្តោត​សំខាន់​យ៉ាង​ខ្លាំង​ចំពោះអ្នកជំងឺ។​ រដ្ឋធម្មនុញ្ញ​ក៏​ឃើញ​មាន​សិទ្ធិ​អ្នកជំងឺ នៅ​ក្នុង​ការ​ទទួល​បានការ​ថែទាំ​សុខភាព​ ដែល​រួម​មាន​សិទ្ធិ​អ្នកជំងឺក្នុង​ការ​ពិនិត្យ​ និង​ព្យាបាល​ដោយ​អ្នកជំនាញ​សុខភាព​ដោយ​យកចិត្តទុកដាក់​ និង​ស្មោះត្រង់​។​​9 គ្រូពេទ្យ​ និង​អ្នកជំនាញ​ថែទាំ​សុខភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​កាតព្វកិច្ច​ផ្តល់​ដំបូន្មាន​ប្រកបដោយ​វិជ្ជាជីវៈ​ល្អ​បំផុត​ដល់​អ្នកជំងឺ​របស់​ពួក​គេ​ និង​ស្វែងរក​ការពិគ្រោះ​យោបល់​បន្ថែម​នៅ​ពេល​ចាំបាច់​។​ លើស​ពី​នេះ​ទៅ​ទៀត​ អ្នកជំងឺ​មាន​សិទ្ធិ​ជ្រើសរើស​វេជ្ជបណ្ឌិត​របស់​ពួក​គេ​។10​ ក្រៅពី​ការ​ផ្តល់​ការ​ព្យាបាល​ល្អ​បំផុត​ វេជ្ជបណ្ឌិត​ និង​អ្នក​ផ្តល់​សេវា​សុខភាព​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ស្ថេ​រ​ភាព​ផ្លូវអារម្មណ៍​របស់អ្នកជំងឺដោយ​ផ្តល់​ការ​គាំទ្រ​ និង​ការពិគ្រោះ​យោបល់​ដែល​គោរព​ចំណង់​ចំណូលចិត្ត​ និង​ការ​សម្រេចចិត្ត​របស់​អ្នកជំងឺ​។​​​11

អ្នកជំងឺ​មាន​សិទ្ធិ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​សុខភាព​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ ដើម្បី​រក្សា​ការ​សម្ងាត់ ​ប្រសិនបើ​វា​ជា​ទិន្នន័យ​ដែល​ងាយ​រង​គ្រោះ​ខ្លាំង។​​12 ការ​ចេញផ្សាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​អំពី​បញ្ហា​សុខភាព​ អាច​ប៉ះពាល់​ដល់​សុខុមាលភាព​ផ្ទាល់ខ្លួន​ សង្គម​ និង​វិជ្ជាជីវៈ​របស់​អ្នកជំងឺនិង​នាំ​ឱ្យ​មានការ​មាក់ងាយ​។​ ការ​ចែកចាយ​ព័ត៌មាន​អ្នកជំងឺ​ដោយ​ចេតនា​ក្តី​ ដោយ​អ​ចេតនា​ក្តី​ អាច​នាំ​ឱ្យ​មានការ​ដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នក​ទទួលខុសត្រូវ​ឬ​ អង្គភាព​ពាក់​ពន្ធ​។​ ក្នុង​ករណី​ដែល​ព័ត៌មាន​ណាមួយ​ត្រូវការ​ចែករំលែក​ ការ​ព្រមព្រៀង​របស់អ្នកជំងឺ​គឺ​ត្រូវធ្វើ​ជា​ដាច់ខាត​។​

អ្នកជំងឺក៏​មាន​សិទ្ធិ​ទទួល​បានការ​ជូនដំណឹង​អំពី​កាតព្វកិច្ច​របស់​អ្នក​ថែទាំ​របស់​ពួក​គេ​ផង​ដែរ​ ។​​13 វា​មាន​អត្ថប្រយោជន៍​ក្នុង​ការ​អះអាង​គណនេយ្យ​ភាព​ និង​ធានា​ថា​អ្នកជំនាញ​សុខភាព​អនុវត្ត​តាម​កាតព្វកិច្ច​របស់​ពួក​គេ​ជាមួយ​អ្នកជំងឺ​។​

​ភាព​ជឿនលឿន​ផ្នែក​សុខាភិបាល​នា​ពេល​ថ្មីៗ​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ធ្វើ​ឲ្យ​មានការ​កើនឡើង​នៃ​សេវា​ថែទាំ​សុខភាព​តាម​គេហដ្ឋាន​ ដែល​គិលានុបដ្ឋាយិកា​ និង​គ្រូពេទ្យ​ជាអ្នក​ផ្តល់​ការ​ថែទាំ​ដល់​ផ្ទះ​របស់​​អ្នកជំងឺផ្ទាល់​។​ ក្នុង​ឱកាស​បែប​នេះ​ អ្នកជំនាញ​ផ្នែក​សុខភាព​ត្រូវ​តែ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​វិសាលភាព​នៃ​ការ​ទទួលខុសត្រូវ​របស់​ពួក​គេ​ដល់អ្នកជំងឺ​ ដើម្បី​ព​ន្លឿ​នការ​ព្យាបាល ឬ ​ជា​សះស្បើយ​​​។​ អ្នកជំងឺអាច​យល់​ព្រមទៅ​នឹង​លក្ខខណ្ឌ​របស់​គ្រូពេទ្យ​ តាម​រយៈ​ការ​លាយលក្ខណ៍អក្សរ​ ឬ​ ប្រើប្រាស់​ពាក្យ​សំដី​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ប្រសិនបើអ្នកជំងឺ​មិន​ឆ្លើយ​តប​ឬ​មិន​មាន​សមត្ថភាព​អាច​ឆ្លើយ​បាន​ សាច់ញាតិ​ភ្លាមៗ​អាច​ជា​អ្នក​សម្រេចការ​យល់ព្រម​ជំនួស​។​

​ប្រទេស​កម្ពុជា​មានភាព​ជឿនលឿន​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​ខ្លួន​ ដើម្បី​កាត់​បន្ថយ​ក្តីបារម្ភ​អំពីបញ្ហា​សុខភាព​ដែល​កំពុង​កើត​មាន​ឡើង​។​ ប្រទេស​នេះ​បាន​បង្កើន​មូលដ្ឋាន​សុខាភិបាល​របស់​ខ្លួន​ដោយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ទទួល​បាន​សេវាសុខភាពនៅ​កម្រិត​សហគមន៍​ ដោយ​កំណត់​ទីតាំង​សុខាភិបាល​នៅ​ជិត​ប្រជាជន​ ជា​ពិសេស​នៅ​តំបន់​ជនបទ​។​​​14

ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បទ​ប្បញ្ញត្តិ​ និង​គណនេយ្យ​ភាព​នៃ​ប្រព័ន្ធ​ថែទាំ​សុខភាព​ ដោយ​លើកកម្ពស់​សិទ្ធិ​របស់អ្នកជំងឺ​ដោយ​ធានា​ថា​ទិន្នន័យ​សុខភាព​នៅ​តែ​រក្សា​ជា​ការ​សម្ងាត់​ និង​ធ្វើ​ឱ្យ​ប្រាកដ​ថាអ្នកជំងឺ​ត្រូវ​បាន​ជូនដំណឹង​ឱ្យ​បាន​ត្រឹមត្រូវ​អំពី​ការ​ព្យាបាល​ដែល​ទទួល​បាន​។​​​15 ទោះបី​មាន​របកគំហើញ​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​វិស័យ​សុខាភិបាល​ក៏​ដោយ​ ក៏​ប្រទេស​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ភាព​ខុស​គ្នា​ផ្នែក​សុខភាព​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​តាម​តំបន់​នានា​ក្នុង​ប្រទេស​។​​16 អត្រា​មរណភាព​ជា​ពិសេស​ក្នុង​ចំណោម​កុមារ​នៅ​តែ​ខ្ពស់​។​ ភាព​ក្រីក្រ​ក៏​បន្ត​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា​ជិត​ ៤០%​ ដែរ​។]ដូច្នោះ​ហើយ​ ទើប​វា​ចាំបាច់​ត្រូវ​បង្កើន​ការ​គ្របដណ្តប់​សុខភាព​ និង​លើក​ស្ទួយ​សិទ្ធិ​អ្នកជំងឺជាមួយ​ស្ថាប័ន​សុខាភិបាល​នានា​នៅ​កម្ពុជា​។​

ទាក់ទងនឹង​សិទ្ធិ​អ្នកជំងឺ

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

nHxPw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!