ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃ

ឧទ្យាន​ជាតិ​ និង​ដែនជម្រកសត្វព្រៃ​នៃ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​ស្តី​ពី​ការ​បង្កើត​ និង​កំណត់​តំបន់ការពារធម្មជាតិ​ ឆ្នាំ​១៩៩៣​។​

22191562280_614d5a554f_k

ដើមឈើ​លិច​ទឹក​ នៅ​ខាងក្រៅ​ច្រក​ខាងត្បូង​នៃ​ប្រាសាទអង្គរធំ​។​ រូបភាព ថតដោយ Mild Delirium,​ ២៥ ធ្នូ ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

បញ្ជី​ខាងក្រោម​រាយ​ឈ្មោះ​ តំបន់​ការពារ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ និង​បង្កើត​ឡើង​ដោយ​ ព្រះរាជក្រឹត្យ​ក្នុង​ឆ្នាំ​១៩៩៣​។​ ទោះបីជា​ តំបន់​ផ្សេង​ទៀត​ ត្រូវ​បាន​បង្កើត​បន្ថែម​ ប៉ុន្តែ​មិន​ទាន់​មាន​បញ្ជី​រាយ​ឈ្មោះ​ និង​ព្រំដែន​របស់​តំបន់​ការពារ​ទាំង​អស់នោះ​ ត្រូវ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​ និង​ផ្លូវការ​នៅឡើយ​។1

តំបន់​ឧទ្យាន​ជាតិ

តំបន់​ត្រូវ​បាន​ទុក​បម្រុង​ សម្រាប់​ធម្មជាតិ​ និង​ទេសភាព​។​ តំបន់​នេះ​ ត្រូវ​បាន​ការពារ​សម្រាប់​គោលបំណង​ផ្សេងៗ​ រួម​មានការ​កំសាន្ត​ ការ​អប់រំ​ និង​វិទ្យាសាស្ត្រ​៖

  • គិរី​រម្យ​ (​ខេត្តកំពង់ស្ពឺ​ និង​កោះកុង​)​ ទំហំ​ ៣៥,០០០​ ហិ​កតា​
  • បូកគោ​ (​ខេត្តកំពត​)​ ទំហំ​ ១៤០,០០០​ ហិ​កតា
  • ​កែប​ (​ខេត្តកំពត​)​ ទំហំ​ដើម​ ៥,០០០​ ហិ​កតា​ ក្រោយមក​ធ្វើ​វិសោធនកម្ម​ទៅ​ជា​ ១,១៥២​ ហិ​កតា​
  • រាម​ (​ខេត្ត​ព្រះ​សីហ​នុ​)​ ទំហំ​ ១៥០,០០០​ ហិ​កតា​
  • ​បុ​ទុម​សាគរ​ (​ខេត្តកោះកុង​)​ ទំហំ​ ១៧១,២៥០​ ហិ​កតា
  • ​ភ្នំ​គូលែន​ (​ខេត្តសៀមរាប​)​ ទំហំ​ ៣៧,៥០០​ ហិ​កតា​
  • ​វី​រៈ​ជ័យ​ (​ខេត្តស្ទឹងត្រែង​ និង​រតនៈគីរី​)​ ទំហំ​ ៣៣២,៥០០​ ហិ​កតា​

​តំបន់​ដែនជម្រកសត្វព្រៃ

តំបន់​ ដែល​ត្រូវ​រក្សា​ទុក​នូវ​ស្ថានភាព​ធម្មជាតិ​ ដើម្បី​ការពារ​សត្វព្រៃ​ រុក្ខជាតិ​ និង​តុល្យភាព​បរិស្ថាន​ធម្មជាតិ​៖

  • ភ្នំ​ឱរ៉ា​ល់​ (​ខេត្តកោះកុង​ ពោធិ៍សាត់​ និង​កំពង់ឆ្នាំង​)​ ទំហំ​ ២៥៣,៧៥០​ ហិ​កតា​
  • ពាម​ក្រសោប​ (​ខេត្តកោះកុង​)​ ទំហំ​ ២៣,៧៥០​ ហិ​កតា​
  • ​ភ្នំ​សំ​កុស​ (​ខេត្តកោះកុង​)​ ទំហំ​ ៣៣៣,៧៥០​ ហិ​កតា​
  • ​រនាម​ដូន​សំ​ (​ខេត្តបាត់ដំបង​)​ ទំហំ​ ១៧៨,៧៥០​ ហិ​កតា​
  • ​គូលែន​ព្រហ្ម​ទេព​ (​ខេត្តសៀមរាប​ និង​ព្រះ​វិហារ​)​ ទំហំ​ ៤០២,៥០០​ ហិ​កតា​
  • ​បឹង​ពែរ​ (​ខេត្តកំពង់ធំ​)​ ទំហំ​ ២៤២,៥០០​ ហិ​កតា​
  • លំ​ផាត់​ (​ខេត្តរតនៈគិរី​ និង​មណ្ឌលគិរី​)​ ទំហំ​ ២៥០,០០០​ ហិ​កតា​
  • ភ្នំ​ព្រេច​ (​ខេត្តមណ្ឌលគិរី​ និង​ក្រចេះ​)​ ទំហំ​ ២២២,៥០០​ ហិ​កតា​
  • ​ភ្នំ​ណា​ម​លៀរ​ (​ខេត្តមណ្ឌលគិរី​)​ ទំហំ​ ៤៧,៥០០​ ហិ​កតា​

ដែនជម្រកសត្វព្រៃ​ក៏​អាច​ត្រូវ​បាន​រំលាយ​ ដោយ​ព្រះរាជក្រឹត្យ​ផង​ដែរ​។​ នៅ​ខែកុម្ភៈ​ ឆ្នាំ​២០១៨​ដែនជម្រកសត្វព្រៃ​ស្នួល​ នៅ​ខេត្តក្រចេះ​ (​គ្របដណ្ដប់​លើ​ផ្ទៃដី​ ៧៥,០០០​ ហិ​កតា​ ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៣)​ និង​ដែនជម្រកសត្វព្រៃ​រនាម​ដូន​សំ​ នៅ​ខេត្តបាត់ដំបង​ (​គ្របដណ្ដប់​លើ​ផ្ទៃដី​ ៣៩,៩៦១​ ហិ​កតា​ ដែល​បាន​បង្កើត​ក្នុង​ឆ្នាំ​២០០៣)​ ត្រូវ​បាន​រំលាយ​ចោល​។2

តំបន់​រ៉ា​ម​សារ​

​កិច្ច​ការពារ​ដាច់​ដោយឡែក​ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ ខែមិថុនា​ ឆ្នាំ​១៩៩៩​ នៅ​ពេល​ដែល​ តំបន់ដីសើម​ចំនួន​៣​ ត្រូវ​បាន​កំណត់​ជា​ “​តំបន់​រ៉ា​ម​សារ​”​ ក្រោម​អនុសញ្ញា​រ៉ា​ម​សារ​។​3​ សន្ធិសញ្ញា​អន្តររដ្ឋាភិបាល​មួយ​នេះ​ ទទួលស្គាល់​ពី​សារៈសំខាន់​ផ្នែក​អេកូឡូស៊ី​នៃ​តំបន់ដីសើម​សំខាន់ៗ​ និង​តម្រូវការ​សម្រាប់​ការ​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។​ តំបន់​ទាំងនេះ​ ស្ថិត​​ក្រោម​ការ​គ្រប់គ្រង​របស់​នាយកដ្ឋាន​ អភិរក្ស​តំបន់ដីសើម​ទឹកសាប​នៃ​ក្រសួងបរិស្ថាន។​

តំបន់​រ៉ា​ម​សារ​ទាំង​ ៥​ (​គិត​ត្រឹម​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨)4​ មាន​ដូច​ជា​៖

  • លាតសន្ធឹង​តាម​ទន្លេមេគង្គ​ ប្រមាណ​ ៣៧​ គីឡូម៉ែត្រ​ និង​មាន​ផ្ទៃដី​ ១៤,៦០០​ ហិ​កតា​ ស្ថិត​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​។​
  • តំបន់​រ៉ា​ម​សារ​បឹង​ឆ្មា​ ប្រព័ន្ធ​ទន្លេ​ និង​តំបន់​លិច​ទឹក​ មាន​ទំហំ​ ២៨,០០០​ ហិ​កតា​ ស្ថិត​ក្នុង​ខេត្តកំពង់ធំ​ និង​សៀមរាប​ (​ផ្នែក​មួយ​នៃ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​)​។​
  • ​កោះ​កាពិ​ និង​ប្រជុំ​កូន​កោះ​ មាន​ទំហំ​ ១២,០០០​ ហិ​កតា​ ស្ថិត​ក្នុង​ខេត្តកោះកុង​ (​ផ្នែក​មួយ​នៃ​ដែនជម្រកសត្វព្រៃ​)​។​
  • តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់​ ជម្រក​ពង​កូន​សត្វ​ស្លាប​ទឹក​ ដែល​មាន​ទំហំ​ ២១,៣៤២​ ហិ​កតា​ (​ជា​ជម្រក​ពង​កូន​សត្វ​ស្លាប​ទឹកធំ​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​)​ ត្រូវ​បាន​ប្រកាស​ជា​តំបន់​រ៉ា​ម​សារ​ទី​៤​ នៅ​ខែតុលា​ ឆ្នាំ​២០១៥
  • ​តំបន់​រ៉ា​ម​សារ​ស្ទឹង​សែន​ ស្ថិត​តាម​បណ្ដោយ​ភាគ​និរតី​នៃ​បឹង​ទន្លេសាប​ ភាគច្រើន​ជា​ព្រៃ​លិច​ទឹក​ដ៏​ល្អ​ ត្រូវ​បាន​ទទួលស្គាល់​ជា​តំបន់​រ៉ា​ម​សារ​ទី​៥​ នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០១៨​។​

​ធ្វើ​បច្ចុប្បន្នភាព​នៅ​ថ្ងៃ​ទី​ ២៣​ ខែឧសភា​ ឆ្នាំ​២០១៩

ទាក់ទងនឹងឧទ្យានជាតិ និងដែនជម្រកសត្វព្រៃ

ឯកសារយោង

  • 1. ព្រះរាជក្រឹត្យ​ស្តី​ពី​ការ​បង្កើត​ និង​កំណត់​តំបន់ការពារធម្មជាតិ​ ឆ្នាំ​១៩៩៣, មាត្រា ១ និង ២។
  • 2. ប៉ិច​ សុធា​រី​​។​ “​រាជរដ្ឋាភិបាល​រំលាយ​តំបន់​ដែនជម្រកសត្វព្រៃ​ចំនួន​ពីរ​។”​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចេញផ្សាយ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៨​។​ http://www.khmertimeskh.com/50114695/government-dissolves-two-wildlife-sanctuaries/​ ចូល​អាន​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៨​។​
  • 3. អនុសញ្ញា​រ៉ា​ម​សារស្ដី​ពី​តំបន់​ដីសើម​។ ឆ្នាំ២០១២។​ “បញ្ជីរាយនាមតំបន់​រ៉ា​ម​សារ​៖ ប្រទេសកម្ពុជា។” ចូល​អាន​ថ្ងៃ​ទី​ ២៣​ ខែមេសា​ ឆ្នាំ​២០១៥​។ https://www.ramsar.org/wetland/cambodia
  • 4. រ៉ា​ម​សារ។ ឆ្នាំ២០១៤។ “សង្ខេប​របស់​ប្រទេសកម្ពុជា។” ចូល​អាន​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៩។ https://www.ramsar.org/wetland/cambodia
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

j4ncm
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!