តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

778 កំណត់ត្រារកឃើញសម្រាប់ "비아그라 먹으면 크기 k111.top 레비트라효과 온라인 약국 24 필름형 비아그라 종류 Aob"

ការដឹកជញ្ជូនប្រេង

បើ​ទោះបីជា​មាន​របក​កំ​ហើ​ញ​ប្រេង​នៅ​លើ​ដីគោក​និង​ដែនសមុទ្រ​ក្នុង​ប្រទេស​ក៏​ដោយ​ កម្ពុជា​មិន​អាច​ផលិត​ប្រេង​បាន​ឡើយ​ និង​បាន​នាំ​ចូល​ប្រេង​ពី​ប្រទេស​វៀតណាម​ ថៃ​និង​សិង្ហ​បុរី​។ សមាគម​រថយន្ត​ដឹក​ជញ្ជូន​កម្ពុជា​ (CAMTA)​ គ្រប់គ្រង​ជាង​៧០​ភាគរយ​នៃ​ការ​ដឹក​ជញ្ជូន​ប្រេង​​ទូ​ទាំង​ប្រទេស​។ ...

សំណង់

គម្រោងសាងសង់អាគារភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖ CC BY-NC 2.0វិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិនិយោគទុនក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ ជាកំណើន៤០ភាគរយពីតួរលេខ ២.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ។28ជាមួយគ្នានឹងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម វិស័យសំណង់ ជាវិស័យមួយក្នុងចំណោមវិស័យចម្បងទាំង៤ ដែលជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។29ការប៉ានស្មានរបស់ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យតំណាងឱ្យ ២ភាគរយនៃតួរលេខ៧.១ នៃកំណើនក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៤ ដែលនាំឱ្យវិស័យនេះជាវិស័យតែមួយគត់ដែលរួមចំណែកធំជាងគេក្នុងការលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំនោះ។30ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់នៃទីក្រុងជាច្រើន។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យមួយរូបបាននិយាយថា ក្នុងឆ្នាំ២០០៩ ស្ទើរតែមិនមានសំណង់អាគារខុនដូរនោះទេក្នុងរាជធានីភ្នំពេញ  ប៉ុន្តែក្នុងឆ្នាំ២០១៧វិញ មានការំពឹងទុកថាសំណង់ប្រភេទនេះនឹងមានដល់ទៅ ៥,០០០ អាគារ។31កំណើននៃការសាងសង់នេះនៅតែបន្តកើនឡើង បើទោះបីជាសំណើរសើ្នរសុំការសាងសង់ត្រូវចំណាយអស់ថវិការជាច្រើន និងមានរយៈពេលយូរជាងប្រទេសដ៏ទៃទៀតក៏ដោយ។ ...

Imported from Manual Input

Imported from Manual Input ...

ការងារ

  សេចក្ដីប្រកាសដេញថ្លៃលើការផ្គត់ផ្គង់ Server និង Software Licenses អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​ ហៅ​កាត់​ថា​អូ​ឌី​ស៊ី ជាមជ្<24;មណ្ឌល​ដែល​ធ្វើការ​នៅ​លើ​បណ្តាញ​​​​អ៊ីន​ធឺណិ​ត​​ដោយ​​ប្រមូលផ្តុំ​ទិន្នន័យ​ដែល​មាន​ជា​សាធារណៈ​ និង​​ដោយ​​មិន​គិតថ្លៃ អូ​ឌី​ស៊ីផ្តល់​ព័ត៌មាន​ត្រឹមត្រូវ​និង​ថ្មី​បំផុត​ដល់​សាធារណៈជន ...

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ធនាគារជាតិនៃកម្ពុជា នៅប្រទេសកម្ពុជា។ រូបភាព ដោយ ស្តេហ្វេន ម៉ាកក្រាត កាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0 ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៦​ ដោយ​ច្បាប់​។​54​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ត្រូវ​បាន​កំណត់​ដោយ​អនុក្រឹត្យ​ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។55​  រដ្ឋមន្ត្រី​ទទួល​បន្ទុក​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ...

ចូលរួម​សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤៣​ ជាមួយ​អង្គការ​អូ​ឌី​ស៊ី​

​កាលពី​ឆ្នាំ​មុន​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចូលរួម​ និង​ដឹកនាំ​កិច្ច​ពិភាក្សា​មួយ​ស្តី​ពី​ “​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក្នុង​ប្រទេស​តំបន់​មេគង្គ​“​ នៅ​ក្នុង​សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក ...

ODC​ និង​ ODM​ បាន​សហការ​គ្នា​លើ​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​ ដើម្បី​បង្កើន​ការ​ស្រាវជ្រាវ​ផ្អែក​លើ​ភស្តុ​តាង​ និង​ការ​សរសេរ​រឿង​ ឬ​អត្ថបទ​ដែល​ប្រើប្រាស់​ទិន្នន័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​កម្ពុជា​ (ODC)​ និង​ Open Development Mekong​ (ODM)​ បាន​សហការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​ជា​លើក​ដំបូង​ស្តី​ពី​ការ​វិនិយោគ​បរទេស​ដល់​អង្គការ​សង្គម​ស៊ី​វិល​ អ្នក​សារព័ត៌មាន​ និង​អ្នក​ស្រាវជ្រាវ​នៅ​កម្ពុជា​។​ កម្មវិធី​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង​បង្កើន ...

អបអរសាទរ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ឆ្នាំ​ ២០២០

​អង្គការសហប្រជាជាតិ​បាន​ប្រកាស​ថ្ងៃ​ទី​៩​ ខែសីហា​ ជា​ទិវា​អន្តរជាតិ​របស់​ជនជាតិ​ដើម​ភាគ​តិចនៅ​លើ​ពិភពលោក​។​ ជា​រៀង​រាល់​ឆ្នាំ​ព្រឹត្តិការណ៍​និង​សកម្មភាព​នានា​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ជុំវិញ​ពិភពលោក​ ដើម្បី​អបអរ​ជនជាតិ​ដើម​ភាគតិច​ វប្បធម៌​ជំនឿ​ និង​ប្រពៃណី​របស់​ពួក ...

រដ្ឋបាលថ្នាក់ខេត្ត និងមូលដ្ឋាន
https://www.flickr.com/photos/communityeyehealth/5558442167/in/photolist-imoiRC-deFTnJ-hTREx5-9zU1En-6rbbTh-9tbtcM-hTE736-6rb9Wd-jLwA1k-cR6AdW-hTJkGG-ofEDse-pSh5nU-jLwzrV-jLwzdt-jLwzfc-jLwyPH-jLy1a1-jLvMF8-jLy24A-jLwzyP-jLvMz6-jLwz6e-jLy1SJ-jLvMLi-cN29Vo-cN2aBS-cN2ahU-db16q6-cRLg55-kKiyuk-a4Xnzp-oVmBJq-pzHb8a-pRY3d8-oVmrGw-i4C7dP-oFUMR7-opw1Kx-opv91C-oprWz6-opwj9E-opw8Ag-oprM5f-oDUKuu-odBhTC-nYb547-nYcgZM-pSgTgL-cKq1G3/

អ្នកជំងឺចុះ<24;្មោះ ក្នុងអំឡុងពេលពិនិត្យព្យាបាលនៅមណ្ឌលសុខភាពវៀន។ រូបថត ថតដោយសហគមន៍សុខភាពភ្នែក នៅឆ្នាំ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0ព្រះរាជាណាចក្រ​កម្ពុជា​ គឺជា​រដ្ឋ​មិន​អាចំ​បែក​បាន​។​ រដ្ឋបាល​គ្រប់គ្រង​ នៅ​គ្រប់​លំដាប់ថ្នាក់​ និង​នៅ​គ្រប់​វិស័យ​ ជា​ទូទៅ​ គឺ​ស្ថិត​នៅ​ក្រោម​ដំបូល​តែ​មួយ​នៃ​រដ្ឋាភិបាល​ជាតិ​ ។​ រដ្ឋបាល​មូលដ្ឋាន​ មិន​មាន​ស្វ័យភាព​ដាច់ខាត​ពី​រដ្ឋាភិបាល​ជាតិ​ទេ​។​ ឧទាហរណ៍​ ខណៈ​ដែល ...

ផលិតកម្មអគ្គិសនី

នៅកម្ពុជា​ តម្រូវកា​រអគ្គីសនី​ ត្រូវ​បាន​ព្យាករថា នឹង​កើនឡើងប្រមាណ ១៧.៩ ភាគរយ ជា​រៀងរាល់ឆ្នាំ ពីឆ្នាំ ២០១២ រហូត​ដល់ឆ្នាំ ​២០២០។83 យោងតាម​ជំរឿន​ប្រជាជន​ឆ្នាំ ​២០០៨ ​ប្រជាជន​ ៨០ ភាគរយ ​រស់នៅ​តំបន់​ជនបទ។84 ប្រជាជនសរុប​ទូទាំងប្រទេស ​​កើនឡើង​ដល់ ១៥.៥ លាន​នាក់ នៅឆ្នាំ​២០១៤។85បង្គោលខ្សែភ្លើង។ រូបភាព ថតដោយ Michael Coghlan, ១០ មករា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0។ទីក្រុងភ្នំពេញ ដែល​ជា​រាជធានី​របស់ប្រទេសកម្ពុជា មាន​ប្រជាជនប្រើប្រាស់​ថាមពល​អគ្គីសនី​ប្រមាណ​ ៩០ ភាគរយ នៃកា​រប្រើប្រាស់​ទូទាំងប្រទេស។ ការ​ពង្រីក​បណ្តាញ​ចែកចាយ​ទៅ​តំបន់ជនបទ ដែលមាន​ប្រជាជនកម្ពុជា​ប្រមាណ ៨០ ភាគ​រយ កំពុងរស់នៅ នៅមានកម្រិតនៅឡើយ។86 នៅឆ្នាំ ២០១៣ មាន​ប្រជាជន​ជនបទ ...

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ជំនាញឌីជីថល និងវិទ្យាសាស្ត្រកុំព្យូទ័រ

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​បណ្តាញ​អង្គការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ដើម្បី​ការ​​អភិវឌ្ឍ​​ (ICT4D​ Network)​ គឺជា​ដៃគូ​ក្នុងស្រុក​នៅ​កម្ពុជា​ ក្នុង​ការ​អនុវត្ត​កម្មវិធី​ ASEAN​ Digital​ Innovation​ ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ អង្គការមូលនិធិអាស៊ាន (ASEAN​ Foundation)​ និង​ក្រុមហ៊ុន ...

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​

ទាញយក៖ pdf

ក្រសួងពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៦​ ដោយ​ច្បាប់​។ ​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួងពាណិជ្ជកម្ម​ ត្រូវ​បាន​កំណត់​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ក្រសួងពាណិជ្ជកម្ម​ ត្រូវ​បាន​ជ្រើសរើស​ដោយ​នាយក​រដ្ឋមន្ត្រី​ និង​ តែងតាំង​ដោយ​ព្រះ​មហា​ក្សត្រ​។​ បន្ទាប់​ពី​​បាន​ទទួលសេចក្តីទុកចិត្ត​ពី​រដ្ឋសភា​ រដ្ឋមន្ត្រី​ត្រូវ​បាន​តែងតាំង​ជាមួយនឹង​គណៈរដ្ឋមន្ត្រី​ទាំងមូល​ ដោយ​ព្រះរាជក្រឹត្យ​។ ...

ជីវៈចម្រុះ

​ជីវៈចម្រុះ​ សំដៅ​ដល់​សារពាង្គ​កាយ​ខុស​គ្នា​នៅ​ក្នុង​ប្រភេទ​តែ​មួយ​ ឬ​ប្រភេទ​ផ្សេង​គ្នា​ និង​បណ្តា​សារពាង្គកាយ​រស់​នៃ​គ្រប់​លំដាប់ថ្នាក់​ និង​ប្រភព​ទាំងអស់​ រួម​ទាំង​ប្រព័ន្ធ​អេកូឡូស៊ី​ដែនដី​គោក​ ដែនសមុទ្រ​ ដែនទឹក​សាប​ និង​បណ្តា​ទំនាក់ទំនង​អេកូឡូស៊ី​ ដែល​នៅ​ក្នុង​នោះ​មាន ...

ក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន និងលោកស្រី ជូលី <24;ុង នៅក្នុងពិធីសម្ពោធសាលារៀងនរ៉ាយអាខាដេមី នៅប្រទេសកម្ពុជា។ រូបភាព ថតដោយស្ថានទូតសហរដ្ឋ​អាមេរិចប្រចាំទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0 ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៦​ ដោយ​ច្បាប់​។​148  ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ត្រូវ​បាន​កំណត់​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។149​  រដ្ឋមន្ត្រី​ទទួល​បន្ទុក​ក្រសួង​ ...

បរិស្ថាន និងធនធានធម្មជាតិ

ប្រហែល​បី​ភាគ​បួន​នៃ​ប្រជាជន​កម្ពុជា​ពឹង​ផ្អែក​លើ​កសិកម្ម ទិន្នផល​ព្រៃឈើ និង​នេសាទ​ដើម្បី​ចិញ្ចឹម​ជីវិត។ ដូច្នេះ ការ​ថែ​រក្សា​បរិស្ថាន និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​មាន​សារៈសំខាន់​ណាស់។ ការ​បាត់​បង់​ព្រៃ​ឈើ​នៅ​កម្ពុជា​មាន​ទ្រង់​ទ្រាយ​ធំ។ ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០០៥ កម្ពុជា​បាត់​បង់​គម្រប​ព្រៃឈើ​បឋម​៦%​ក្នុង​មួយ​ឆ្នាំ។ ប្រសិន​បើ​អត្រា​បាត់​បង់​ព្រៃ​ឈើ​នៅ​តែ​បន្ត​ដូច​អត្រា​កាល​ពី​ឆ្នាំ ២០០០ ដល់​២០០៥​ទៀត កម្ពុជា​នឹង​បាត់​បង់​ព្រៃ​ឈើ​ ២.៧ លាន​ហិចតា​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២០។ [...] ...

ប្រព័ន្ធរដ្ឋាភិបាល
https://www.flickr.com/photos/un_photo/3331241679/in/photolist-2wRPW-2Gg26r-2wUt1-65nu6n-uFgESg-uCXi7w-6xhhno-2Gg4QR-2GkpJw-2Gg5QD-2Gkm4C-2Gg42z-uEPMtm-uoFDid-2jCRep-75ibyG-bRRaeD-bCWrs5-75ejp6-75ibmA-75ejdP-75ibrs-8VjmtK-8k1pb1

ទាហាន អ៊ុន តាក់ មកពីប្រទេសឥណ្ឌា កំពុងដើរល្បាតនៅតាមដងផ្លូវ ក្នុងខេត្តព្រៃវែង ប្រទេសកម្ពុជា នាថ្ងៃទី២នៃការបោះឆ្នោតជាតិ។ រូបភាព ថតដោយ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុន តាក់) កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ១៩៩៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ប្រទេស​កម្ពុជា​ បាន​ទទួល​មរតក​នៃ​ប្រព័ន្ធ​ច្បាប់​ និង​នយោបាយ​ និង​រដ្ឋបាល​សាធារណៈ​ ពី​ប្រទេស​បារាំង​។​ព្រះរាជាណាចក្រ​មួយ​នេះ​ ស្ថិត​នៅ​ក្រោយ​អាណាព្យាបាល​បារាំង​នៅ​ឆ្នាំ​១៨៦៣​ និង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​អាណានិគមនិយម​បារាំង​ នៅ​ឆ្នាំ​១៨៨៤​។​ នៅ​ទី​ ៩​ ខែវិច្ឆិកា ...

ទំនប់​វា​រី​អគ្គិសនី​

នៅ​ក្នុង​ឆ្នាំ​ ២០០៣​ ការ​វាយតម្លៃ​វិស័យ​វា​រី​អគ្គិសនី​ថ្នាក់​ជាតិ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ (បច្ចុប្បន្នជា ក្រសួង​រ៉ែ និងថាមពល) និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ (CNMC)​។​ របាយការណ៍​នេះ​ បាន​កំណត់​ទីតាំង​ដែល​មាន​សក្តានុពល​ចំនួន​ ៦០​កន្លែង​ សម្រាប់​ការ​អភិវឌ្ឍ​ថាមពល ...

គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន​ សែន​ បាន​ចូលរួម​ក្នុង​កម្មវិធី​ជំនួយ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​សកល​ឆ្នាំ​ ២០១៩​។​ រូបភាព​ ដោយ​ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO),​ ថត​នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​ ឆ្នាំ​២០១៩​។​ ក្រោម​អាជ្ញា​បណ្ណ​ CC BY-SA 2.0។​ពាណិជ្ជកម្ម​អន្តរជាតិ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង ...

គោលនយោបាយ និងបទប្បញ្ញត្តិស្តីអំពីភាពក្រីក្រ

ក្នុងនាមជាប្រទេសអភិវឌ្ឍមានល្បឿនលឿន ប្រទេសកម្ពុជាតែងតែជួបប្រទះភាពក្រីក្រជាបញ្ហាប្រ<24;មចម្បងរបស់ខ្លួន។ យុទ្ធសាស្ត្រចតុកោណចែងថាការលុបបំបាត់ភាពក្រីក្រគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។301 បន្ទាប់ពីការបោះឆ្នោតដ៏ធំលើកដំបូងក្រោយសង្គ្រាមស៊ីវិលរបស់ប្រទេសក្នុងឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាមានការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។302 ព្រះរាជាណាចក្រកម្ពុជាបានអនុវត្តគោលនយោបាយកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានសេរីភាវូបនីយកម្ម និងនាំប្រទេសកម្ពុជាទៅក្នុងទីផ្សារតំបន់ និងពិភពលោក។303 រដ្ឋាភិបាលក៏បានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម និងផ្តល់ការលើកទឹកចិត្តលើការវិនិយោគបរទេសនិងការលើកលែងពន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែម។304 កត្តាទាំងនេះបាននាំឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកាត់បន្ថយភាពក្រីក្រ។305 យោងតាមធនាគារពិភព លោកប្រទេសកម្ពុជាបានរក្សាកំណើនប្រចាំឆ្នាំជាមធ្យម ៧.៧ ភាគរយចាប់តាំងពីឆ្នាំ ១៩៩៨ មក។306 ប្រទេសនេះត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការរីកចម្រើនលឿនបំផុតមួយនៅលើពិភពលោក។ ប្រទេសកម្ពុជាបានបញ្ចប់ការសិក្សាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ហើយបានកំណត់គោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។307កសិករខ្មែរម្នាក់កំពុងច្រូតស្រូវដំបូងជាមួយប្តី។ រូបភាពដោយ ធនាគារពិភពលោក, ថតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤។ ក្រោម​អាជ្ញា​បណ្ណ​ CC BY-ND 2.0​។កំណើននេះបានរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាភាពក្រីក្រ។ នៅឆ្នាំ ១៩៩៣ អត្រាភាពក្រីក្រនៅក្នុងប្រទេសមានប្រហែល ៣៩ ភាគរយ។​308 នៅឆ្នាំ ២០១៤ អត្រាភាពក្រីក្របានធ្លាក់ចុះមកត្រឹម ១៣.៥ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

DJgnr
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!