វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ជំនាញឌីជីថល និងវិទ្យាសាស្ត្រកុំព្យូទ័រ

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ និង​បណ្តាញ​អង្គការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ដើម្បី​ការ​​អភិវឌ្ឍ​​ (ICT4D​ Network)​ គឺជា​ដៃគូ​ក្នុងស្រុក​នៅ​កម្ពុជា​ ក្នុង​ការ​អនុវត្ត​កម្មវិធី​ ASEAN​ Digital​ Innovation​ ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ អង្គការមូលនិធិអាស៊ាន (ASEAN​ Foundation)​ និង​ក្រុមហ៊ុន​ Microsoft​។​ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ ក្នុង​ការ​សហការ​រៀបចំ​ វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ស្តី​ពី​ ជំនាញ​ឌី​ជី​ថ​ល​ និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ ទៅ​កាន់​អ្នក​អប់រំ​ អ្នក​បណ្តុះបណ្តាល​នៅ​បណ្តា​អង្គការ​សង្គម​ស៊ី​វិល​ យុវជន​​ដែល​ជា​អ្នកដឹកនាំ​សហគមន៍​ និង​យុវជន​ដែល​មិនសូវ​ទទួល​បានការ​យកចិត្តទុកដាក់​។​

​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​នេះ​ មាន​គោល​​បំណង​កសាង​សមត្ថ​ភាព​អ្នក​អប់រំ​ ឬ​អ្នក​បណ្តុះបណ្តាល​ចំនួន​៨០​នាក់​ ទៅ​លើ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ដែល​មាន​លក្ខណៈ​ឆ្លើយ​តប​នឹង​យេ​ន​ឌ័​រ​ តាម​រយៈ​ការ​ប្រើប្រាស់​វេទិកា​ “futurereadyasean.com”​ ក្នុង​វគ្គ​បណ្តុះបណ្តាល​ពីរ​ផ្សេង​គ្នា​។​

កាលបរិច្ឆេទ

ទីកន្លែង

ក្រុមអ្នកចូលរូម

ថ្ងៃទី២៤ ដល់ ២៥ ខែកក្កដា ឆ្នាំ២០១៩

សណ្ឋាគារ ភ្នំពេញអេរ៉ា

ក្រុមទី១ (អ្នកចូលរួម ៤០នាក់)

ថ្ងៃទី២៦ ដល់ ២៧ ខែកក្កដា ឆ្នាំ២០១៩

សណ្ឋាគារ ភ្នំពេញអេរ៉ា

ក្រុមទី២ (អ្នកចូលរួម ៤០នាក់)


​លក្ខ​ខណ្ឌ​ជ្រើស​រើស​​អ្នកចូលរួម​៖

  • មាន​អក្ខរកម្ម​ផ្នែក​កុំ​ព្យូ​រ​ទ័​រ​ ឬ​មានបទពិសោធន៍​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ (​ឧទាហរណ៍​ការ​សរសេរ​កូដ​)
  • មាន​ជំនាញ​ប្រើប្រាស់​ Microsoft​ Office​
  • មាន​ជំនាញ​ភាសា​អង់គ្លេស​ជា​មូលដ្ឋាន​
  • មាន​បទ​ពិសោធ​ន៍បង្រៀន​ ជា​ពិសេស​សម្រាប់​យុវជន​ដែល​មិនសូវ​ទទួល​បានការ​យកចិត្តទុកដាក់​
  • ​ប្តេជ្ញា​ផ្តល់​ការ​បណ្តុះបណ្តាល​បន្ត​ដល់​យុវជន​

ផុតកំណត់ដាក់ពាក្យ៖

កាល​បរិ​ច្ឆេទ​ឈប់​ទទួល​ពាក្យ​សុំ​៖​ ថ្ងៃ​ព្រហស្បតិ៍​ ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៩

​របៀប​ដាក់​ពាក្យ​៖
​សូម​ដាក់​ពាក្យសុំ​របស់​អ្នកតា​មរយៈ​តំណ​នេះ​​៖ http://bit.ly/2Xoaw5J

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

លោក ម៉ក់ ពុទ្ធា
អ៊ីមែល៖ coordinator@ict4dcambodia.org
លេខទូរស័ព្ទ​៖ 012 429597

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​

ទាញយក៖ pdf