កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យដំបូងគេក្នុងប្រទេសកម្ពុជាត្រូវបានបញ្ចប់ទៅដោយភាពជោគជ័យ ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩
![](https://opendevelopmentcambodia.net/wp-content/uploads/2020/07/Final-workshop-small-150x150.jpg)
ដោយទទួលបានការគាំទ្រពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ (USAID) ក្រោមគម្រោងពង្រឹងសមត្ថភាពសង្គមស៊ីវិលនៅកម្ពុជា (CCSS) នៃវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) បានបញ្ចប់ការសាកល្បងកម្មវិធីអក្ខរកម្មទិន្នន័យនៅកម្ពុជាដោយជោគជ័យ។ ...
គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច
![](https://opendevelopmentcambodia.net/wp-content/uploads/2021/01/Used-for-Feature-150x150.jpg)
បន្ទាប់ពីការបោះឆ្នោតជាតិលើកដំបូងនៅឆ្នាំ ១៩៩៣ រដ្ឋាភិបាលបានរៀបចំ និងអនុវត្តគោលនយោបាយកំណែទម្រង់មីក្រូ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងកម្មវិធីកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោកក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។54 ក្នុងរយៈពេល ...
គោលដៅទី១៥ ជីវិតលើដី
![sdg-15](https://opendevelopmentcambodia.net/wp-content/uploads/2018/07/SDG15-150x150.png)
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៥ ផ្តោតលើការប្រើប្រាស់ប្រកបដោយចីរភាពនូវ ជីវចម្រុះនៅលើដែនគោក និងប្រព័ន្ធអេកូឡូស៊ី ដូចជាព្រៃឈើ វាលស្មៅ វាលខ្សាច់ និងតំបន់ភ្នំ ព្រមទាំងទំនាក់ទំនងរបស់វាជាមួយប្រព័ន្ធទឹកសាប។ គោលដៅទី១៥នេះ មានគោលបំណងការពារ ...
ដីធ្លី
![](https://opendevelopmentcambodia.net/wp-content/uploads/2015/08/5571170652_c58a94d9d6_b-150x150.jpg)
ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។236 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។237នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។238 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ239 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។240កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែភាគច្រើននៃពួកគេរស់ក្នុងតំបន់ទីជនបទ និងពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខ ...
ការអភិវឌ្ឍសង្គម
![https://www.flickr.com/photos/worldbank/8758052647/in/photolist-em25EC-em25kN-ekViVH-ekVjd6-ekVjng-em263q-em25sh-ekVj8H-em266E-ekViYD-ekVjhp-em25pq-em26a9-5cWAHN](https://opendevelopmentcambodia.net/wp-content/uploads/2015/10/Social-development-150x150.jpg)
បុគ្គលិកពេទ្យកំពុងស្ដាប់ចង្វាក់បេះដូងទារក នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ ប្រទេសកម្ពុជា. រូបភាព ថតដោយ ធនាគារពិភពលោក, ៣០ មករា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ការអភិវឌ្ឍផ្នែកសង្គម បង្ហាញឱ្យឃើញពីបញ្ហាសង្គមយ៉ាងជ្រាលជ្រៅ ជាពិសេស ភាពក្រីក្រភាពគ្មានការងារធ្វើ និងការមិនរាប់បញ្ចូលផ្នែកសង្គមផ្សេងទៀត326 និងស្វែងរកការកំណត់នូវភាពក្រីក្រចំពោះវិសាលគមនៃឧបសគ្គនានាទាំងផ្នែកសង្គម និងរចនាសម្ព័ន្ធ ជំនួសកម្រិតប្រាក់ចំណូល ។ប្រទេសកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនមួយចំនួន ដូចជា ការកាត់បន្ថយអត្រាមរណភាពទារក និងមាតា បីភាគបួន កម្រិតប្រាក់ចំណូលបានកើនឡើង ហើយកម្រិតនៃភាពក្រីក្រ បានធ្លាក់ចុះ ចំណែកឯស្ថិតិសុខាភិបាល និងវិស័យអប់រំជាច្រើនទៀត បានប្រសើរឡើងយ៉ាងខ្លាំង ។ទោះយ៉ាងណាក៏ដោយ ក៏នៅមានការប្រឈមធំៗជាច្រើន សម្រាប់ប្រជាជនជាច្រើន ដែលរស់នៅតាមជនបទ ដូចជា ការទទួលបានសេវាសុខភាព ឬ សេវាអប់រំ និងការផ្គត់ផ្គង់ អគ្គិសនី នៅមានកម្រិតនៅឡើយ រីឯ ប្រជាជនមួយចំនួនធំ បានទទួលរងផលប៉ះពាល់ ...
ការអភិវឌ្ឍ និងជំនួយសម្រាប់កាត់បន្ថយភាពក្រីក្រ និងសន្តិសុខស្បៀង
![](https://opendevelopmentcambodia.net/wp-content/uploads/2022/05/12174040825_603fac0c4b_c-150x150.jpg)
កម្មវិធីប្រមូលផលរបស់ទីភ្នាក់ងារផ្តល់ជំនួយអភិវឌ្ឍន៍ ស.រ.អា. កំពុងជួយកសិករកម្ពុជា។ រូបភាព ដោយទីភ្នាក់ងារផ្តល់ជំនួយអភិវឌ្ឍន៍ ស.រ.អា. បានថតនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពគួរឱ្យកត់សម្គាល់ តែទោះជាយ៉ាងណាក៏ដោយ ភាពក្រីក្រ និងសន្តិសុខស្បៀងនៅតែជាបញ្ហាប្រឈម។ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថាដើម្បីកាត់បន្ថយភាពក្រីក្រ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម
![](https://opendevelopmentcambodia.net/wp-content/uploads/2021/10/48187213862_69fea95d52_c-150x150.jpg)
នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានចូលរួមក្នុងកម្មវិធីជំនួយសម្រាប់ការធ្វើពាណិជ្ជកម្មសកលឆ្នាំ ២០១៩។ រូបភាព ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO), ថតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0។ពាណិជ្ជកម្មអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ក្នុង ...
ការគាំទ្រកិច្ចការពារព្រៃឈើ
![](https://opendevelopmentcambodia.net/wp-content/uploads/2022/05/27282346100_d748d5e4f7_c-1-150x150.jpg)
ប្រទេសកម្ពុជាកំពុងព្យាយាមការពារព្រៃឈើរបស់ខ្លួន ខណៈពេលដែលរក្សានូវកំណើនសេដ្ឋកិច្ច ដោយសារប្រជាជនជាច្រើនប្រកបរបរចិញ្ចឹមជីវិតតាមរយៈការធ្វើស្រែចម្ការ ការទន្ទ្រានដី និងសកម្មភាពផ្សេងៗទៀតដែលអាចនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ។ ស្ទើរតែ ៨០% នៃ ...
អង្គការសហប្រជាជាតិ
![](https://opendevelopmentcambodia.net/wp-content/uploads/2023/08/UN7953992-150x150.jpg)
អគ្គលេខាធិការ Antonio Guterres (ស្តាំ) ជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងញូវយ៉ក។ រូបថតពីគេហទំព័រអង្គការសហប្រជាជាតិនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។អង្គការសហប្រជាជាតិ (UN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៥ និងដឹកនាំដោយធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាអង្គការអន្តរជាតិមួយដែលមានសមាជិកចំនួន ១៩៣។489 អង្គការសហប្រជាជាតិមានអង្គសំខាន់ៗចំនួនប្រាំមួយ៖ មហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សា ...
វិមជ្ឈការ និងវិសហមជ្ឈការ
![https://www.flickr.com/photos/worldbank/10476009745/](https://opendevelopmentcambodia.net/wp-content/uploads/2015/12/Decentralization-150x150.jpg)
វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានគេមើលឃើញថាជា កំណែទម្រង់ “ចេញពីឆន្ទះ”528 ដែល រដ្ឋាភិបាលជាតិ ធ្វើការផ្ទេរអំណាច ជាដំណាក់ៗ ទាំងអំណាចហិរញ្ញវត្ថុ ឬអំណាចរដ្ឋបាល ទៅឱ្យ រដ្ឋបាលមូលដ្ឋាន ដើម្បីគ្រប់គ្រងកិច្ចការក្នុងតំបន់របស់គេ។ស៊ុន សុវ៉ាត់ អាយុ ២៧ឆ្នាំ ទ្រទ្រង់គ្រួសាររបស់លោក ដោយការចិញ្ចឹមមាន់ នៅខេត្តកំពង់ធំ ប្រទេសកម្ពុជា។ រូបថត ថតដោយ ធនាគារពិភពលោក កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណCC BY-NC-ND 2.0កំណែទម្រង់តាមបែបប្រជាធិបតេយ្យ ...
មូលនិធិសម្រាប់គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
![](https://opendevelopmentcambodia.net/wp-content/uploads/2021/10/7127665339_d7cebc2101_c-150x150.jpg)
ប្រទេសកម្ពុជាបានចាប់ផ្តើមបញ្ចូលគោលដៅភាពធន់ទៅនឹងគ្រោះមហន្តរាយ និងអាកាសធាតុ ទៅក្នុងគោលនយោបាយជាតិរបស់ខ្លួន ប៉ុន្តែការអនុវត្តនៅតែមានការពិបាក។ នៅក្នុងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០១៤-២០១៨ រដ្ឋាភិបាលផ្តល់ ...
សិក្ខាសាលាស្តីពី «ការបើកទូលាយរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីជំរុញគណនេយ្យភាព និងតម្លាភាពក្នុងការងារអភិបាលកិច្ចបរិស្ថានក្នុងប្រទេសកម្ពុជា»
![](https://opendevelopmentcambodia.net/wp-content/uploads/2020/10/EIA-Workshop-150x150.jpg)
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលារយៈពេលកន្លះថ្ងៃស្តីពី «ការបើកទូលាយរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដើម្បីជំរុញគណនេយ្យភាព និងតម្លាភាពក្នុងការងារអភិបាលកិច្ចបរិស្ថាន»។ ...
វិស័យកសិកម្មនៅប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩
![](https://opendevelopmentcambodia.net/wp-content/uploads/2021/04/4144957609_cab1f1d0da_o-150x150.jpg)
វិស័យកសិកម្ម នៅតែត្រូវបានគេចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ប្រជាជនប្រមាណជា ៧៦% នៃចំនួនប្រជាជនសរុប កំពុងរស់នៅតំបន់ជនបទ ខណៈវិស័យកសិកម្មបានផ្តល់ការងារចំនួន ៣១,២% នៃចំនួនការងារសរុប និងបានចូលរួមចំណែក ២០,៧% ចូលទៅក្នុង ...
ការជួញដូរកាបូន និងការចំណាយប្រាក់ដទៃទៀត ដើម្បីទទួលបានសេវាកម្មអេកូឡូស៊ី
![](https://opendevelopmentcambodia.net/wp-content/uploads/2022/03/photo_2022-03-07_11-52-16-150x150.jpg)
ស្ថានភាពព្រៃឈើ។ រូបភាព អង្គការទិន្នន័យអំពីការអភិវឌ្ឍ ថតនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២១។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ប្រទេសកម្ពុជាគ្របដណ្តប់ដោយព្រៃឈើដែលមានចំនួនប្រហែល ១៣,១ លានហិកតា ក្នុងឆ្នាំ១៩៧៣ ហើយវាបានធ្លាក់ចុះមកនៅត្រឹម ៨,៧ លានហិកតាក្នុងឆ្នាំ២០១៤។663 យោងទៅតាមក្រសួងបរិស្ថាន ព្រៃឈើបានគ្របដណ្តប់ ៧៣% នៃផ្ទៃដីសរុបក្នុង ...
សហគ្រាសធុនតូច និងមធ្យម
![](https://opendevelopmentcambodia.net/wp-content/uploads/2020/06/Priniting-house-worker-in-Cambodia_ILO-150x150.jpg)
សហគ្រាសខ្នាតតូច និងមធ្យម ត្រូវបានគេចាត់ទុកថាជាកម្លាំងជំរុញដល់កំណើនសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងរីកលូតលាស់។ សហគ្រាសខ្នាតតូច និងមធ្យម ក៏ជំរុញផងដែរដល់ការបង្កើតការងារនៅទូទាំងប្រទេស។ សន្ទុះកំណើនចំនួនសហគ្រាសខ្នាតតូច និងមធ្យម ជាហេតុធ្វើឲ្យ ការធ្វើចំណាកស្រុករកការងារទៅកាន់ប្រទេសជិតខាង និងអត្រាគ្មានការងារបានថយចុះគួរឲ្យកត់សម្គាល់ ដែលជាលទ្ធផលបណ្តាលឲ្យមានការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។ ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយស្រទាប់ផែនទី និងសំណុំទិន្នន័យថ្មីអំពី «ក្រុងគោលដៅក្នុងឆ្នាំ២០២០ សម្រាប់ការអនុវត្តគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយស្រទាប់ផែនទីថ្មីអំពី តំបន់គោលដៅសម្រាប់អនុវត្តឆ្នាំ២០២០ ដែលកំណត់ក្នុងអនុស្សារណៈរវាងលេខាធិការដ្ឋានគ.ជ.អ.ប និងអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI360) នៅលើទំព័រផែនទីអន្តរកម្ម ដែលស្ថិត ...
ពលកម្ម
![](https://opendevelopmentcambodia.net/wp-content/uploads/2015/04/19682560085_0fc495e981_h-150x150.jpg)
កម្មករកាត់ដេរ កំពុងតម្រង់ជួររង់ចាំទទួលអាហារ។ រូបភាព ថតដោយ អង្គការ ពលកម្មអន្តរជាតិ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៥។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0ប្រទេសកម្ពុជា ជាប្រទេសដែលមានអត្រាចូលរួមកម្លាំងពលកម្ម និងកម្រិតនៃការបំពេញការងារដោយខ្លួនឯងខ្ពស់ ខណៈពេលដែលអត្រានៃអ្នកអត់ការងារធ្វើនៃប្រទេសនេះមានកម្រិតទាប កត្តាទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីការពឹងផ្អែករបស់ប្រទេសនេះទៅលើវិស័យកសិកម្ម ដើម្បីទ្រទ្រង់ដល់ជីវភាពនៅក្នុងគ្រួសារ និងដើម្បីជួយទ្រទ្រង់វិសាលភាពនៃវិស័យសេដ្ឋកិច្ច។ ប្រជាជនកម្ពុជាជាច្រើនកំពុងងាកទៅរកការងារមិនត្រូវការជំនាញនានានៅក្នុងទីក្រុង នេះដោយសារការអភិវឌ្ឍនៃវិស័យឧស្សាហកម្ម ដែលជាវិស័យមួយអាចផ្តល់ប្រាក់ឈ្នួលខ្ពស់ និងមិនសូវជាប្រឈម ...
ជំងឺរាតត្បាត
![](https://opendevelopmentcambodia.net/wp-content/uploads/2022/01/photo_2022-01-12_15-18-03_EDIT-150x150.jpg)
ជំងឺរាតត្បាត គឺជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលជាលទ្ធផលនៃការចម្លងពីមនុស្សទៅមនុស្ស។ អត្ថបទវេជ្ជសាស្ត្រជាច្រើនមិនកំណត់អត្ថន័យនៃពាក្យ "ជំងឺរាតត្បាត" នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈ ...
ស្ត្រីក្នុងការអភិវឌ្ឍ
![](https://opendevelopmentcambodia.net/wp-content/uploads/2023/09/29057358215_a1347d5172_4k-150x150.jpg)
លោកស្រីបណ្ឌិត តាន់ រស្មី ជាអ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យនៃនាយកដ្ឋានវិស្វកម្មគីមី និងបច្ចេកវិទ្យាចំណីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ រូបថតពី USAID Asia កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។ ក្រោមអាជ្ញារបណ្ណ CC BY-NC-SA 2.0ក្របខ័ណ្ឌគោលនយោបាយជាតិដែលពាក់ព័ន្ធតាមទស្សនៈរបស់រដ្ឋាភិបាលទាំងមូល ...
ការបោះឆ្នោត
![](https://opendevelopmentcambodia.net/wp-content/uploads/2015/12/Ballot-for-national-election_Election-150x150.jpg)
សន្លឹកឆ្នោត នៅប្រទេសកម្ពុជា។ រូបថត ថតដោយ ដានីញែល លីតថលវូត កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០០៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0សវតានៃការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីរដ្ឋប្រហារឆ្នាំ១៩៧០មក ប្រទេសកម្ពុជា បានជួបប្រទះនឹងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ អស់រយៈពេលជាងម្ភៃឆ្នាំកន្លងទៅនេះ។ នៅឆ្នាំ១៩៩១ ភាគីនៅក្នុងជម្លោះបានឈានដល់ការចុះកិច្ចព្រមព្រៀង ...