អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានចេញផ្សាយស្រទាប់ផែនទី និងសំណុំទិន្នន័យថ្មីអំពី «ក្រុងគោលដៅក្នុងឆ្នាំ២០២០ សម្រាប់ការអនុវត្តគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)»
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយស្រទាប់ផែនទីថ្មីអំពី តំបន់គោលដៅសម្រាប់អនុវត្តឆ្នាំ២០២០ ដែលកំណត់ក្នុងអនុស្សារណៈរវាងលេខាធិការដ្ឋានគ.ជ.អ.ប និងអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI360) នៅលើទំព័រផែនទីអន្តរកម្ម ដែលស្ថិតនៅក្រោមចំណាត់ថ្នាក់ “រដ្ឋាភិបាល”។ សំណុំទិន្នន័យភូមិសាស្ត្រតំណាងក្រុងដែលត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC) ដោយអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI360)។ សំណុំទិន្នន័យនេះអាចស្វែងរកបាន និងចូលទៅប្រើប្រាស់បានទាំងជាខេមរភាសា និងភាសាអង់គ្លេស។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រផែនទីអន្តរកម្មរបស់អូឌីស៊ី។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រសំណុំទិន្នន័យអំពី “ក្រុងគោលដៅក្នុងឆ្នាំ២០២០ សម្រាប់ការអនុវត្តគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)”។