បរិស្ថាន និងធនធានធម្មជាតិ

អា​មេ​រិ​ក​ផ្ដល់​ជំនួយ​ការពារ​តំបន់​ព្រៃ​ឡង់​

សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ផ្តល់​ប្រាក់​ជំនួយ​ចំនួន​ ៣៧​ លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ការ​ការពារ​តំបន់​ការពារ​ព្រៃ​ឡង់​។​ តំបន់​អភិរក្ស​ព្រៃ​ឡង់​គ្របដណ្តប់​ខេត្ត​បួន​ផ្សេង​គ្នា​ រួម​មាន​ខេត្តកំពង់ធំ​ ក្រចេះ​ ស្ទឹង​ត្រែង​ និង​ព្រះ​វិហារ​។​​ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50589794/us-aids-prey-lang-area-with-protection-fund/

បុរស ២ នាក់ ត្រូវចាប់ខ្លួន​ពាក់ព័ន្ធ​ការ​នាំ​ពលរដ្ឋ​ទន្ទ្រាន​ដី​រដ្ឋ​នៅ​តំបន់​រាម

ជន​សង្ស័យ​ជា​មេខ្លោង ​២ នាក់ ដែល​បាន​ដឹក​នាំ​ប្រជា​ពល​រដ្ឋ​ប្រមាណ ៣០ នាក់​មក​កាប់​រុក​រាន​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ ​ដោយ​ខុស​ច្បាប់​ នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សីហនុ ​(រាម) ក្នុង​ខេត្ត​ព្រះ​សីហនុ ធ្វើ​ជា​កម្ម​សិទ្ធិ ​ត្រូវ​បាន​សមត្ថ​​កិច្ច​ខេត្ដ​ ចាប់ខ្លួន​កាល ...

វ៉ន ដារ៉ា
https://bit.ly/2uugEgZ

គយរឹតបន្តឹង​ការ​ងារ​បង្ក្រាប​ការ​ឆ្លង​កាត់ ​ភ្លុក​ដំរី កុយ​រមាស

ក្នុង​នាម​ជា​រដ្ឋ​សមា​ជិក​នៃ​អនុ​សញ្ញាស្តីពី​ការ​ធ្វើ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​លើ​ប្រភេទ​សត្វ​ព្រៃ ​និង​រុក្ខជាតិ​កំពុង​រង​គ្រោះ​ថ្នាក់ កម្ពុជា​បាន​និង​កំពុង​បន្ត​ជំរុញ​ ​យន្ត​ការ​ពង្រឹង​ការ​អនុ​វត្ត​ច្បាប់​ ​រឹត​បន្តឹង​ការងារ​ទប់​ស្កាត់​និង ...

ឃុត សុភចរិយា
https://bit.ly/2CBnpBX

ស្ថានីយ​បូមទឹក​កខ្វក់​ខេត្ត​ព្រះ​សីហ​នុ​ នឹង​បូម​សាក​នៅ​ចុងខែ​នេះ​

​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ ស្ថានីយ​បូមទឹក​កខ្វក់​ថ្មី​ទាំង​ ៤​ ទីតាំង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នឹង​សាកល្បង​បូមទឹក​កខ្វក់​កុំឱ្យ​ធ្លាក់​ចូល​សមុទ្រ​តទៅ​ទៀត​នៅ​ថ្ងៃ​ ២៥​ មីនា​ខាង​មុខ​នេះ​ ខណៈ​បច្ចុប្បន្ន​ក្រុមការងារ​ជំនាញ​កំពុង​ប្រឹងប្រែង​ត​ទុយោ​និង ...

ខន សាវិ
https://bit.ly/2Whv8fX

ក្រសួង​ប្រាប់​ឲ្យ​ការពារ​ជំងឺ​ ពេល​ក្ដៅ​ខ្លាំង

ក្រសួងសុខាភិបាល​បានចេញ​សេចក្ដីណែនាំ​ពី​វិធី​បង្ការ​ជំងឺ​ដែល​បណ្តាល​មក​ពី​អាការ​ធាតុ​ក្តៅ​ខ្លាំង​ហើយ​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព និង​អាយុ​ជីវិត ដោយសារ​បញ្ហា​ជំងឺ​បេះដូង សួត និង​អាច​មាន​ជំងឺ​ឆ្លង​ផ្សេងៗ ដូចជា ជំងឺ​រាក​រូស ឬ​ជំងឺ​កង្វះ​ចំណី​អាហារ​ជាដើម។ ...

ឡុង គីមម៉ារីតា
https://bit.ly/2TizKAt

មន្ត្រី​ឧទ្យានុរក្ស​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​កាប់​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​

មន្ត្រី​ឧទ្យានុរក្ស​ម្នាក់​ប្រចាំ​ការ​នៅច្រក​របៀងអភិរក្ស​ជីវៈចម្រុះ​ព្រៃអង់តែន ខេត្ត​កំពង់ធំ​​ ត្រូវបាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​បាន​កាប់​ជាច្រើន​កាំបិត ត្រូវ​ចំក្បាល​ កញ្ចឹងក និង​កដៃ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ធ្ងរ ពេលកំពុង​ចុះ​បំពេញ​ការ​ងារការពារ​បរិស្ថាននិង​ធនធាន​ធម្មជាតិ។ រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​​​ក្រសួង​បរិស្ថាន​ លោក ...

ប៉ិច សុធារី
https://bit.ly/2TO6LcZ

កម្ពុជា​ផលិត​ដំឡូង​មី ១៣ ​លាន​តោន​នៅ ២០១៨​

​កម្ពុជា​ផលិត​ដំឡូង​មី​បាន​ជាង ១៣ ​លាន​តោន​កាល​ ពី​ឆ្នាំ​មុន ​​គឺ​ធ្លាក់​ចុះ​ជិត ​១ ​ភាគរយ​ធៀប​នឹង​ឆ្នាំ ​២០១៧ ទោះ​បី​ជា​ទំហំ​នៃ​ការ​ដាំដុះ​បាន​កើន​ ៦​​ ភាគរយ​ ដល់​ ៦៥០ ​៥១០ ​ហិកតា​នៅ​ទូទាំង​ប្រទេស​ក៏​ដោយ​។ ...

ចេង សុខហ័ង
https://bit.ly/2FdMN1g

NGO​ មួយ​នៅ​បារម្ភ​ពី​ការ​លុប​ឆ្នេរ​ ខណៈ​លទ្ធផល​សិក្សា​មិន​ទាន់​បង្ហាញ​

អង្គការ​សង្គម​ស៊ី​វិល​ដែល​តាមដាន​បញ្ហា​ដីធ្លី​នៅ​ខេត្ដ​ព្រះ​សីហ​នុ​បាន​បន្ដ​រិះគន់​ចំពោះ​ការ​ចាក់​ដី​លុប​សមុទ្រ​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដើម្បី​ធ្វើ​កំពង់​ផែ​អ៊ូ​ទូក​ នៅ​ភូមិ​ ៤​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ដ​ព្រះ ...

វ៉ន ដារ៉ា
https://bit.ly/2UIZaJc

​លោកនាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​បញ្ហា​គ្រោះ​រាំង​ស្ងួត​បណ្តាល​ឱ្យ​មានការ​កាត់​បន្ថយថាមពល

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃ​សៅរ៍​បាន​មាន​ប្រសាសន៍​ថា​ បច្ចុប្បន្ន​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​អគ្គី​ស​នី​ប្រហែល​ ៤០០​ មេ​ហ្គា​វ៉ា​ត់​ ដែល​បណ្តាល​ឱ្យ​មានការ​ដាច់​ចរន្តអគ្គិសនី​ ហើយ​បាន​អំពាវនាវ​ដល់​ប្រជាជន​ ជា​ពិសេស​អាជីវករ​ទាំងអស់​ មេត្តា​យោគយល់​អធ្យាស្រ័យ ...

តាំង វីដា
https://www.khmertimeskh.com/50587742/dry-spell-causing-power-cuts-pm-2/

លោក​ ហ៊ុន​ សែន​ ស្វែងរក​ការ​គាំទ្រ​ដល់​ប្រព័ន្ធ​ទន្លេ​

កាលពី​ថ្ងៃ​សៅរ៍​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​គ្រប់​ក្រសួង​ទាំងអស់​ និង​ស្ថាប័ន​ពាក់ព័ន្ធ​រារាំង​ការ​បូម​ខ្សាច់​ខុសច្បាប់​ ការ​នេសាទ​ត្រី​ និង​ការ​កាប់​ដើម​កោង​កាង​។​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ ...

ឃី សុវុទ្ធី
https://www.khmertimeskh.com/50587743/hun-sen-seeks-support-for-river-systems/

យុវជន​ស្ម័គ្រចិត្ត ​១ ​ក្រុម​បន្ត​ចុះ​ប្រមូល​សំរាម​ចេញ​ពី​ក្នុង​លូទឹក​ស្អុយ​បឹង​ត្របែក

ដោយ​សារ​តែ​មាន​ចិត្ត​ស្រឡាញ់​បរិស្ថាន ចង់​ឲ្យ​ទី​ក្រុង​ស្អាត​មាន​សោភណភាព​ល្អ និង​ចង់​ផ្ញើ​សារ​ទៅ​អ្នក​ដែល​តែង​តែ​​មាន​ទម្លាប់​បោះ​ចោល​សំរាម​ពាស​វាល​ពាស​កាល​នោះឲ្យ​ងាក​មក​វិច​ខ្ចប់​សំរាម​ហើយ​ដាក់​​ចូល​ទៅ​ក្នុង​ធុង ...

ឡុង គីមម៉ារីតា
https://bit.ly/2HncJe8

លោក​ ហ៊ុន សែន ជំរុញ​ឲ្យ​លុបបំបាត់​ការនាំ​ឈើ​ចេញ ខណៈ​ចំនួន​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ថយ​ចុះ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទប់​ស្កាត់ និង​លុប​បំបាត់​ការ​នាំចេញ​ឈើ​គ្រប់​ប្រភេទ​ទៅ​ក្រៅ​ប្រទេស​ដែល​គ្មាន​ការ​អនុញ្ញាត​ឲ្យ​មាន​ប្រសិទ្ធភាព​និង​តម្លាភាព ខណៈ​ក្រសួង​កសិកម្ម​បាន​បង្ហាញ​របាយការណ៍​ថា ពេញ ១ ឆ្នាំ ២០១៨ សមត្ថកិច្ច​បាន​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ សត្វ​ព្រៃ​បាន​សរុប​ចំនួន ១ ០៩៣ ករណី គឺមាន​ការ ...

សុទ្ធ គឹមសឿន
https://bit.ly/2JhXLrM

អ្នក​ភូមិ ១០ នាក់​​លួច​កាប់​រានដី​ព្រៃ​អភិរក្ស​ត្រូវ​បាន​ហាម​ឃាត់ ​និង​អប់រំ​ណែនាំ

អ្នក​ភូមិ​​ចំនួន ១០ ​នាក់​ត្រូវ​បាន​ក្រុម​មន្ត្រី​ឧទ្យា​ន​ជាតិ​ព្រះសីហ​នុ​រាម ចុះ​ធ្វើការ​ហាម​ឃាត់ និង​​អប់​រំណែ​នាំ​​ឲ្យរុះរើ​តង់​របស់​ពួក​គេ​ចេញ​ពី​ក្នុង​តំបន់​ព្រៃ​អភិរក្សខណៈ​ពួក​គេ​​បាន​​លួច​ឆ្មក់​ចូល​ទៅបោះ​តង់​ ដើម្បី ...

ឃុត សុភចរិយា
https://bit.ly/2u6Knw3

ព្រៃឈើរាប់រយហិកតា នៅខេត្ត ២ ត្រូវបានភ្លើងឆេះ

ភ្លើង​ឆេះ​ព្រៃ​នា​ប៉ុន្មាន​ថ្ងៃ​នេះ​បាន​បង្ក​ការ​ខូច​ខាត​ដល់ព្រៃ​ឈើដែលដាំ​ថ្មីនិង​ព្រៃ​ធម្ម​ជាតិ​របស់​រដ្ឋ​អស់រាប់​រយ​ហិក​តា​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​សៀម​រាប​ និង​ខេត្ត​កំពង់​ធំ​ខណៈ​មូល​ហេតុ​អាចដោយ​សារ​កត្តា​មនុស្ស​ដែល​ធ្វេស​ប្រហែស ...

ឃុត សុភចរិយា
https://bit.ly/2F0Bjhs

ក្រសួង​ផ្អាក​អាជីវកម្ម​ក្រុមហ៊ុន​រ៉ែថ្ម ​និង​ខ្សាច់ ​៩០ នៅ​​ខេត្ត​កំពង់ស្ពឺ

ក្រសួង​រ៉ែ និង​ថាមពល បាន​សម្រេច​ផ្អាក​​អាជីវកម្ម​ក្រុមហ៊ុន​រ៉ែ​ចំនួន ៩០ នៅ​ទូទាំង​ខេត្ត​​កំពង់ស្ពឺ​​ មិន​ឲ្យ​ធ្វើ​សកម្មភាព​រយៈពេល ១ សបា្តហ៍ គិត​ចាប់​ពី​ថ្ងៃ​ទី ៧ ខែ ​មីនា ដើម្បី​ស្រោច​ទឹក​តាម​ផ្លូវ ត្រូវ​ជួសជុល​ផ្លូវ បាញ់​ទឹក​នៅ​ការដ្ឋាន​កិន​ថ្ម​កុំ​ឲ្យ​ហុយ និង​កែ​តម្រូវ​បច្ចេកទេស​នានា​ជា​មួយ ...

សុទ្ធ គឹមសឿន
https://bit.ly/2EWryke

ពលរដ្ឋ និង NGO បារម្ភ​ពី​ការ​សង់​ស្ថានីយ​ប្រេង​នៅ​សមុទ្រ​កោះរ៉ុង​សន្លឹម

តំណាង​ពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​បានសម្ដែង​ក្ដីបារម្ភ​ពី​ផលប៉ះ​ពាល់​បរិស្ថាន​នៅ​តំបន់​ទេស​ចរណ៍​នៃ​កោះ​រ៉ុង​សន្លឹម ​បន្ទាប់​ពី​បាន​ដឹង​ថា​ លោក​អភិ​បាល​ខេត្ដ​ព្រះសី​ហនុ​បាន​ឯក​ភាពឲ្យ​ក្រុម​ហ៊ុន​ជីធី​វីស៊ីអឹម​ផត ខូអិលធី​ឌី របស់​លោក ទៀ វិចិត្រ សាង​​សង់​ស្ថានីយ​ប្រេង ...

វ៉ន ដារ៉ា
https://bit.ly/2H2UGtH

អាវុធ​ហត្ថ​ចាប់​ឡាន​ដឹក​ឈើ​ ២ គ្រឿង

​រថយន្ត ​២ គ្រឿង​ដែ​ល​ផ្ទុក​ពេញ​ដោយ​ឈើ​លេខ​ ១ ​និង​គំនរ​ឈើជា​ច្រើន​ដុំ​ផ្សេង​ទៀត​ត្រូវបាន​កម្លាំង​កង​រាជ​អា​​វុធ​ហត្ថខេ​ត្ត​រតនគិរី បង្ក្រាប​ចា​ប់​ និង​រឹ​ប​អូស​យក​ទៅ​ប្រគល់​ឲ្យ​ខាង​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើខេត្ត ...

ឃុត សុភចរិយា
https://bit.ly/2UjbQpP

ក្នុងខែកុម្ភៈ​ឧបករណ៍​ចាប់​សត្វ​ព្រៃ ៦១៦ ត្រូវ​បាន​បង្ក្រាប​នៅ​ស្ទឹងត្រែង

ឧបក​រណ៍​ប្រ​ព្រឹត្ត​បទ​ល្មើស​ចំនួន ​៦១៦ ​មាន​ដូច​ជា កាំភ្លើងកែច្នៃ ២ ដើម​មន​ចាប់​សត្វ​ចំនួន​ ៥ ​ដៃឧបករណ៍​ឆក់​ត្រី​ ១ ​គ្រឿង[ប្រើ​ចាប់​សត្វ]​និង​អន្ទាក់​ ៦០៨ ខ្សែ​ត្រូវ​បង្ក្រាប​​បាន​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​សៀម​ប៉ាង​ និង​សៀម​ប៉ាង​ខាងលិច​នៃ​ខេត្ត​ស្ទឹង​ត្រែងនៅក្នុ ...

ខន សាវិ
https://bit.ly/2NGsH3x

អាជ្ញាធរ​ប្រកាស​កើប​សំរាម​ចេញ​ពី​ប្រឡាយ​ទឹក ក្រោយ​មាន​ការ​រិះគន់

មន្ទីរ​សាធារណការ ​និង​ដឹក​ជ​ញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ​ខ្លួន​កំពុង​ប្រមូល និង​គ្រោង​កើប​សំរាម​ចេញ​ពី​ប្រឡាយ​ទឹក​ស្អុយ ​ដែល​ប្រជា​ពលរដ្ឋ​បាន​បោះ​ចូល​នៅ​សប្តាហ៍​ក្រោយ​ ហើយបាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មេត្តា​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ​ចៀសវាង​បោះ​សំរាម​ចូលក្នុង​ប្រឡាយ ...

ឡុង គីមម៉ារីតា
https://bit.ly/2SKk49a

ក្រសួងបរិស្ថានៈ ក្តីបារម្ភ​ពី​គុណភាព​ខ្យល់ ​ត្រូវ​បាន​បំផុស​បំផុល

ក្រសួងបរិស្ថាន បាន​ថ្លែងថា ក្តីបារម្ភ​អំពី​គុណភាព​ខ្យល់​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​បំផុស​បំផុល​ដោយ​ «ព័ត៌មាន​ក្លែង​ក្លាយ» នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​មាន​គោល​បំណង​ផ្សព្វផ្សាយ​ការ​លក់​ឧបករណ៍​ធ្វើ​តេស្ត​គុណភាព​ខ្យល់។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «មាន​ព័ត៌មាន​ក្លែងក្លាយ ...

Husain Haider
https://www.phnompenhpost.com/national/fake-news-fuels-smog-fears

តំបន់​ខ្លះ​នៃ​ខេត្ត​ចំនួន ៨ ប្រឈម​ការ​ខ្វះ​ទឹក

គិត​ត្រឹម​ពីដើម​ខែ​កុម្ភៈ​រហូត​មក​ទល់​ពេល​នេះ មាន​ភូមិ-ឃុំ​មួយ​ចំនួន​ក្នុង​​ខេត្ត​ចំនួន ៨​ ដែល​រួម​មាន​ ខេត្ត​បាត់​ដំបង​ បន្ទាយ​មាន​ជ័យ កំពង់ធំ កោះ​កុង ព្រះវិហារ ឧត្តរ​មានជ័យ​ ស្ទឹង​ត្រែង និង​ខេត្តព្រៃ​វែង កំពុង​​ប្រឈម​នឹង​​បញ្ហា​កង្វះទឹក​​ប្រើ​ប្រាស់។ នេះ​បើ​តាម​លោ​ក កែវ វី អ្នកនាំ ...

ឃុត សុភចរិយា
https://bit.ly/2T4EOxe

​អង្គការ​មិនមែន​រដ្ឋាភិបាល​ចង់ឱ្យ​មានការ​ទទួល​បាន​របាយការណ៍​អំពី​ផល​ប៉ះពាល់​បរិស្ថាន​

កាលពី​ម្សិលមិញ​ អង្គការ​សង្គម​ស៊ី​វិល​ដែល​កំពុង​ដោះស្រាយ​បញ្ហា​បរិស្ថាន​ បាន​ជំរុញ​ឱ្យ​ក្រសួងបរិស្ថាន​ បង្ហាញ​របាយការណ៍​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ ដោយសារ​តែ​កង្វះ​ព័ត៌មាន​ជា​សាធារណៈ​ ថា​តើ​ក្រុមហ៊ុន​នានា​គោរព​តាម​របាយការណ៍​របស់​ខ្លួន​ឬ​យ៉ាងណា​ បន្ទាប់​ពី​គម្រោង​អភិវឌ្ឍន៍​ត្រូវ​បាន​អនុម័ត ...

ប៉ិច សុធារី
https://www.khmertimeskh.com/50581980/ngos-want-environmental-impact-report-access/

ភាពរាំងស្ងួត​បន្ត​ឲ្យ​មាន​ការ​ខ្វះ​ទឹក​ទៅ​តំបន់​ខ្លះ ​នៃ​ខេត្ត​មួយ​ចំនួន​ទៀត

អាកាសធាតុ​រាំងស្ងួត​បាន​បន្ត​ហួត​ហែង​ដល់​តំបន់​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បន្ទាយ​មានជ័យ ក៏បាន​ចាប់​ផ្ដើម​ខ្វះខាត​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់​ផង​ដែរ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​ស្ថានភាព​ប៉ះពាល់​ដល់​ពលរដ្ឋ​ធ្ងន់ធ្ងរ​នោះ​ទេ។ យោង​តាម​ការ​អះអាង​របស់​លោក ចាន់ យុត្ថា អ្នក​នាំពាក្យ​ក្រសួង​ធនធាន ...

វ៉ន ដារ៉ា
https://bit.ly/2TaheOX

ប្រទះ​ឃើញ​ដំរី​ព្រៃ ១ ក្បាល​ត្រូវ​គេ​បាញ់​ងាប់​

សត្វ​ដំរី​ព្រៃ​វ័យ​ចំណា​ស់​មួយ​ក្បាលត្រូវបាន​គេ​​ប្រទះឃើញ​​ត្រូវ​គេ​បាញ់​ងា​ប់​ នៅ​ចំណុ​ច​ចម្ការ​ស្វាយ​ចន្ទី​​រប​ស់​ប្រជា​ពល​រដ្ឋ​នៅ​ជាប់​ព្រៃ​ខ្មោច​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ស្ថិត​ក្នុង​ភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុម ស្រុក ...

ឡុង គីមម៉ារីតា និង ឃុត សុភចរិយា
https://bit.ly/2EtVKo2

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CYS8J
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!