ស្ថានីយបូមទឹកកខ្វក់ខេត្តព្រះសីហនុ នឹងបូមសាកនៅចុងខែនេះ
មន្ត្រីជំនាញបានឲ្យដឹងថា ស្ថានីយបូមទឹកកខ្វក់ថ្មីទាំង ៤ ទីតាំងក្នុងខេត្តព្រះសីហនុនឹងសាកល្បងបូមទឹកកខ្វក់កុំឱ្យធ្លាក់ចូលសមុទ្រតទៅទៀតនៅថ្ងៃ ២៥ មីនាខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារជំនាញកំពុងប្រឹងប្រែងតទុយោនិងលូឱ្យបានចប់សព្វគ្រប់នៅមុនកាលកំណត់។ លោក យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាអ្នកដឹកនាំក្រុមការងារសាងសង់ស្ថានីយបូមទឹកកខ្វក់បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ស្ថានីយបូមទឹកកខ្វក់ទាំង ៤ ទីតាំងគឺត្រូវបានក្រុមការងារប្រឹងប្រែងសាងសង់រួចរាល់អស់ហើយ នៅឡើយតែការបញ្ចប់ការតភ្ជាប់ទុយោគ្នានិងការតភ្ជាប់លូគ្នាប៉ុណ្ណោះសម្រាប់បង្ហូរទឹកកខ្វក់ដែលបូមចេញពីស្ថានីយទាំង ៤ នោះទៅទម្លាក់នៅក្នុងអាងចម្រោះទំហំ ១៦ ហិកតា។ …
ខន សាវិ
https://bit.ly/2Whv8fX