ក្រសួងបរិស្ថានៈ ក្តីបារម្ភ​ពី​គុណភាព​ខ្យល់ ​ត្រូវ​បាន​បំផុស​បំផុល

ក្រសួងបរិស្ថាន បាន​ថ្លែងថា ក្តីបារម្ភ​អំពី​គុណភាព​ខ្យល់​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​បំផុស​បំផុល​ដោយ​ «ព័ត៌មាន​ក្លែង​ក្លាយ» នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​មាន​គោល​បំណង​ផ្សព្វផ្សាយ​ការ​លក់​ឧបករណ៍​ធ្វើ​តេស្ត​គុណភាព​ខ្យល់។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «មាន​ព័ត៌មាន​ក្លែងក្លាយ​ជាច្រើន​អះអាង​ថា ការ​បំពុល​ខ្យល់​ពី​ប្រទេស​ថៃ​កំពុង​ប៉ះពាល់​គុណភាព​ខ្យល់​ក្នុង​ប្រទេស​កម្ពុជា។ វា​ត្រូវ​បាន​ផ្សព្វផ្សាយ​រាល​ដាល​ដោយ​មនុស្ស​មួយ​ចំនួន​ដែល​មាន​បំណង​លក់​ផលិតផល​ធ្វើ​តេស្ត​គុណភាព​ខ្យល់​សម្រាប់​អត្ថ​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​ពួកគេ»។ …

Husain Haider
https://www.phnompenhpost.com/national/fake-news-fuels-smog-fears