ប្រទះ​ឃើញ​ដំរី​ព្រៃ ១ ក្បាល​ត្រូវ​គេ​បាញ់​ងាប់​

សត្វ​ដំរី​ព្រៃ​វ័យ​ចំណា​ស់​មួយ​ក្បាលត្រូវបាន​គេ​​ប្រទះឃើញ​​ត្រូវ​គេ​បាញ់​ងា​ប់​ នៅ​ចំណុ​ច​ចម្ការ​ស្វាយ​ចន្ទី​​រប​ស់​ប្រជា​ពល​រដ្ឋ​នៅ​ជាប់​ព្រៃ​ខ្មោច​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ស្ថិត​ក្នុង​ភូមិ​ស្រែ​ល្វី ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវសីមា។ សត្វ​ដំរី​ឈ្មោល​ដែល​​ត្រូវ​គេ​បាញ់​​ងា​ប់​​នេះត្រូវបាន​ប្រទះ​ឃើញ​កាលពី​ម្សិលមិញ ដែល​បើ​តាម​មន្ត្រី វា​​ត្រូវ​បាន​គេ​បាញ់​​​ងាប់​​ប្រមាណ​ ១០ ថ្ងៃ​មកហើយ នៅ​ចំណុច​ភូមិ​ស្រែ​ល្វី។ ដំរី​ព្រៃ​នេះមាន​កម្ពស់ ២,៧០ ម៉ែត្រ​ ប្រវែ​ង ៤,៥០ ​ម៉ែត្រ​ទទឹង ១,៥០ ម៉ែត្រ។ អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​​ឲ្យ​ដឹង​កាលពីយប់​មិញ​ថា ករណី​សត្វ​ដំរីព្រៃ​ដែល​គេ​ប្រទះ​ឃើញ​ងាប់​​នោះ​ ​គឺ​ជាដំរី​ឈ្មោល ដែល​​វា​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ដោយ​គ្រាប់​កាំភ្លើង​ ក្នុង​គោល​បំណង​កាត់​យក​ភ្លុក។ …

ឡុង គីមម៉ារីតា និង ឃុត សុភចរិយា
https://bit.ly/2EtVKo2