តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

71 Profilesរកឃើញសម្រាប់ "新英格兰大学毕业证成绩单教育部留学服务留信认证QQ微信199959876(University of New England毕业证degree offer diploma Transcript),frog=iijs7l5w"

លោក​ ពុទ្ធ​ ច័ន្ទ​ជោត

លោក​ ពុទ្ធ​​ ច័ន្ទ​​ជោត​ គឺជា​អ្នកគ្រប់គ្រង​ផ្នែក​ ICT​ នៃ​អង្គការ​មនុស្សធម៌​អន្តរជាតិ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ មិនតែប៉ុណ្ណោះ​ លោក​ក៏​ជា​សមាជិក​ម្នាក់​នៃ​ក្រុមការងារ​បច្ចេកទេស​របស់​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (​គ​សក​)​ ផង​ដែរ​ ដែល​ក្រុមការងារ​មួយ​នេះ​បាន ...

លោក អៀន រ៉ាម៊ែឃ

លោក អៀន រ៉ាម៊ែឃ (Ian RAMAGE) គឺជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Angkor Research and Consulting។ លោក អៀន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសង្គមសាស្ត្រ ផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យ វ៉ូឡុងហ្គុង នៃរដ្ឋញូវសៅវ៉ែល។ លោកបានធ្វើការងារជាអ្នកចិត្តសាស្រ្ត នៅក្នុងមជ្ឈមណ្ឌលឃុំខ្លួនអនិតិជនមួយចំនួនក្នុងប្រទេសអូស្ត្រាលី និងជាអ្នកប្រឹក្សារៀបចំគោលនយោបាយ និងគោលការណ៍ណែនាំនៃអន្តរមន្ទី ស្តីពីការគាំពារកុមារ និងអ្នកជំងឺផ្លូវចិត្ត សម្រាប់រដ្ឋាភិបាលញូវសៅវ៉ែល។ លោក បានផ្លាស់ប្តូរទីលំនៅមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលលោកបានធ្វើទស្សនកិច្ចជាគ្រូបង្រៀន និងអ្នកផ្តល់ប្រឹក្សាលើមុខវិជ្ជាផ្នែកចិត្តវិទ្យានៅឯសាកលវិទ្យាល័យភ្នំពេញ។ ចាប់តាំងពីឆ្នាំ ១៩៩៩មក លោកបានបញ្ចប់ដោយជោគជ័យនូវគម្រោងស្រាវជ្រាវ ប្រមាណ១២០គម្រោងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិ ម្ចាស់ជំនួយទ្វេភាគី និងអង្គការមិនមែនរដ្ឋាភិបាល ដោយធ្វើការផ្តោតលើការវាយតម្លៃលើកម្មវិធី និងផលប៉ះពាល់ ក្នុងវិស័យសុខភាពសាធារណៈ/សុខភាពបន្តពូជ សុខុមាលភាពសង្គម យែនឌ័រ បរិស្ថាន កសិកម្ម និងសេដ្ឋកិច្ចសង្គម។ លោក ...

ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​នៃ​ជំងឺ​កូ​វី​ដ​-១៩​ មក​លើ​ប្រទេស​កម្ពុជា

ការ​ផ្ទុះ​ឡើង​ដំបូង​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កើតឡើង​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ចុងឆ្នាំ​ ២០១៩​ ហើយ​នៅ​ថ្ងៃ​ទី​ ៣០​ ខែមករា​ ឆ្នាំ​ ២០២០​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ បាន​ប្រកាស​ថា​វា​ជា​ការ​ព្រួយបារម្ភ​ជា​អន្តរជាតិ ...

អាជីវកម្មប្រកបដោយទំនួលខុសត្រូវនៅកម្ពុជា

ដោយសារគំរូអាជីវកម្មភាគច្រើនផ្តោតទៅលើប្រាក់ចំណេញ តម្រូវការសម្រាប់អាជីវកម្មដែលមានទំនួលខុសត្រូវ ដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់អាជីវកម្មទៅលើបរិស្ថាន និងសង្គមដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្អែកលើមូលដ្ឋាននេះ គំនិតនៃការធ្វើអាជីវកម្មប្រកបដោយទំនួលខុសត្រូវលើសពីការបង្កើតប្រាក់ចំណេញ។ វាសង្កត់ធ្ងន់លើប្រតិបត្តិការប្រកបដោយទំនួលខុសត្រូវ ដែលអាជីវកម្មគិតគូរពីផលប៉ះពាល់អវិជ្ជមាននៃសកម្មភាពរបស់ពួកគេលើសង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ជាងមួយទស្សវត្សចុងក្រោយនេះ នៅក្នុងទិដ្ឋភាពធុរកិច្ចសកល វិធីសាស្រ្តដ៏ពេញនិយមពីរត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅពេលសំដៅទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ វិធីសាស្រ្តទាំងនោះគឺ “ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម” (CSR) និង “គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច” (ESG)។ ពាក្យទាំងនេះមានលក្ខណៈប្លែកពីគេ ប៉ុន្តែក៏មានគោលការណ៍ គោលបំណង និងគោលដៅស្រដៀងគ្នាទាក់ទងនឹងអាជីវកម្មដែលមានទំនួលខុសត្រូវផងដែរ។145ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR)ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ត្រូវបានយកមកពិភាក្សាជាលើកដំបូងក្នុងចំណោមពាណិជ្ជករដោយសេដ្ឋវិទូជនជាតិអាមេរិក លោក Howard Bowen នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា “ទំនួលខុសត្រូវសង្គមរបស់អ្នកជំនួញ” ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៥៣។146 ចាប់តាំងពីពេលនោះមក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម បានក្លាយជាប្រធានបទនៃការពិភាក្សា និងជជែកវែកញែក ។ ក្រុមហ៊ុន និងអាជីវកម្មបានចាប់ផ្តើមទទួលយក និងបញ្ចូលវិធីសាស្រ្តទៅក្នុងគោលនយោបាយផ្ទៃក្នុងរបស់ពួកគេ។ ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ...

កិច្ចការពារព្រៃឡង់

កិច្ចការពារព្រៃឡង់ ​វិទ្យាស្ថាន​គ្រប់គ្រង​បូ​ព៌ាប​ស្ចឹ​ម (EWMI) ​បាន​ធ្វើការ​រួម​ជាមួយ​ក្រុម​សហ​គម​ន៍ចាប់តាំងពី​ឆ្នាំ​ ២០០៧​។​ ពួក​គេ​បាន​ចាប់ផ្តើម​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​​ជា​សកម្មភាព​​នានា​ រួមទាំង​សមាជិក​សហ​គមន៍​ព្រៃឈើ​ដែល​នៅ​ក្នុង​ព្រៃ​នេះ​។​ ពួក​គេ​បាន​គាំទ្រ​ដល់​បណ្តាញ​សហ​គមន៍​ព្រៃ​ឡង់​ (PLCN)​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ផង​ដែរ​។​​​គម្រោង​គាំទ្រ​ព្រៃឈើ​ និង​ជីវៈចម្រុះ (SFB) ​នៅ​កម្ពុជា​ (​វិច្ឆិកា​ ២០១២​ ដល់​ ​វិច្ឆិកា​ ២០១៦)​​ ផ្តល់​មូលនិធិ​ដោយ​ USAID​ និង​គ្រប់គ្រង​ដោយ​អង្គការ​ Winrock​​ អន្តរជាតិ ជាមួយនឹង​ការ​ចូលរួម​ពី​បណ្តា​អង្គការក្រៅរដ្ឋាភិបាល​នានា​ជា​ច្រើន​ផ្សេង​ទៀត​។​ គម្រោង​នេះ​ មាន​គោលបំណង​ជម្រុញ​អោយ​មាន​ភាពល្អ​ប្រសើរ​ក្នុង​កិច្ច​អភិរក្ស​ និង​ការ​គ្រប់គ្រង​ទេសភាព​ព្រៃ​ឡង់​ និង​តំបន់​វាលទំនាប​ភាគ​ខាងកើត​។​​គម្រោង​ “​គម្រោង​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការ​បាត់បង់ និង​រេចរិល​ព្រៃឈើ ​” (រេដបូក)​ គឺជា​កិច្ច​ផ្តួចផ្តើម​មួយ​របស់​អង្គការសហប្រជាជាតិ​។​ គម្រោងនេះ​បាន​បង្កើត​នូវ​ប្រព័ន្ធ​តាមដាន​ផែនទីបង្ហាញ​ផ្លូវសម្រាប់​ប្រទេស​កម្ពុជា​។​ គម្រោង​ថ្មី​របស់​ REDD+​ នឹង​ត្រូវ​ចាប់ផ្តើម​ធ្វើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅ​ឆ្នាំ​ ២០១៧​ ហើយ​វា​នឹង​ផ្តោត​គោលដៅ​លើ​បំលាស់ប្តូរ​ដី​។​ ព្រៃ​ឡង់​ ជា​ជម្រក​សំរាប់​មនុស្ស​​ ២៥០,០០០​ នាក់​ ដោយ​ភាគច្រើន​ពួក​គេ​មក​ពី​ក្រុម​ជនជាតិ​ដើម​ភាគតិច​គួ​យ​នៅ​កម្ពុជា​ ហើយ​ព្រៃ​ឡង់​ក៏​ជា​ព្រៃ​ភ្លៀង​ទំនាប​ធំ​ចុង​ក្រោយបង្អស់​នៅ​លើ​អាស៊ី​អាគ្នេយ៍​ដីគោក​ ដែល​កំពុង​ទទួល​បានការ​ខិតខំ​ប្រឹងប្រែងរ ...

ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា

ទំព័រ​ព័ត៌មាន​ទិន្នន័យ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​លើក​ដំបូង​​៖ ថ្ងៃ​ទី​១២​​ ខែមករា​ ​ឆ្នាំ​២០២២​​តើ​ការ​វិនិយោគ​បរទេស​គឺជា​អ្វី​?ការ​វិនិយោគ​បរទេស​ គឺ​សំដៅ​ទៅ​លើ​ការ​វិនិយោគ​ដោយ​ជនបរទេស​នៅ​ក្នុង​ប្រទេស​មួយ​ផ្សេង​ទៀត​ ហើយ​អនុញ្ញាត ...

កញ្ចប់ព័ត៌មានសហគ្រាសធុនតូច និងមធ្យម

ស​និទាន​ ​ក្នុង​ឆ្នាំ​ ២០១៨​ ចំនួន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​បាន​ចុះបញ្ជី​សរុប​មាន​ចំនួន​ ១៥៥,៧៤៥​ ។​ ជាង​ ៩០​ ភាគរយ​នៃ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺជា​សហគ្រាស​ធុន​តូច​ និង​មធ្យម​។​ ទោះបីជា​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​សង្គម ...

អត្រានុកូលដ្ឋាន

​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ដ៏ក្មេងខ្ចី​ និងមានកំណើនប្រជាជន​លឿន​ជាងគេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែលមានចំនួន​ប្រជាជន​​ប្រមាណ​ជា ១៦​ លាន​នាក់​នៅឆ្នាំ ២០១៩។​17 ​យោង​តាម​ធនាគារពិភពលោក​ អត្រាកំណើត​ក្នុង​ ១,០០០​ នាក់​របស់​ប្រទេស​នេះ​ បាន​ធ្លាក់​ចុះ​តិចតួច​ ពី​ ២៥,៥​ នៅ​ឆ្នាំ​ ២០១០​ ទៅ​ ២២,៤ ...

គម្រប​ព្រៃ​ឈើ​ (១៩៧៣-២០១៤)

កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។ នៅ​ឆ្នាំ​២០០៦​ រដ្ឋបាល​ព្រៃឈើ​នៃ​ប្រទេស​កម្ពុជា​ បាន​បោះពុម្ពផ្សាយ​ផែនទី​មួយ​ ដែល​បង្ហាញ​ពី​គម្រប​ព្រៃ​ឈើ​នៃ​ប្រទេស​កម្ពុជា​ឆ្នាំ​២០០២​ ​។​ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០32។ ​ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​ ​ដោយសារ​តែ​មិន​មានការបោះពុម្ពផ្សាយ​ផែនទី​ផ្លូវការ​ ឬ​ការ​វិភាគ​ជាក់លាក់​ពាក់ព័ន្ធ​ជាមួយនឹង​ ប្រទេស ...

លោកស្រី ស៊ីន គីមស៊ាន

លោកស្រី ស៊ីន គីមស៊ាន គឺជានាយករងកម្មវិធី និងជាអ្នកគ្រប់គ្រងជំនួយឥតសំណងនៃគម្រោងស្តីពីការពង្រឹងសមត្ថភាពសង្គមស៊ីវិលកម្ពុជា (CCSS) នៃអង្គការវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម (East-West Management Institute)។ លោកស្រី គឺជាមេធាវី ជាអាជ្ញាកណ្តាលខាងវិស័យការងារ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាអាជ្ញាកណ្តាលខាងវិស័យពាណិជ្ជកម្មនៅមជ្ឈមណ្ឌល ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាតិនៃប្រទេសកម្ពុជា និងនៅវិទ្យាស្ថានក្រុមប្រឹក្សាអាជ្ញា កណ្តាលនៃប្រទេសសិង្ហបុរី (SIArb)។ បទពិសោធន៍ការងារពីមុនរបស់លោកស្រី គឺជាមន្ត្រី កម្មវិធីនៅអង្គការមូលនិធិអាស៊ី គ្រូបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ ហើយក្រោយមកនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជាសមាជិកស្ថាប និកនៃក្រុមការងារពិសេសសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវឯកសារច្បាប់ នៃរដ្ឋសភាជាតិ។ លោកស្រី ក៏បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងសេដ្ឋកិច្ច ពីវិទ្យាស្ថានពាណិជ្ជកម្មពិភពលោកនៃ ប្រទេស ស្វីស បរិញ្ញាប័ត្រច្បាប់ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចពីប្រទេសកម្ពុជា វិញ្ញាបនប័ត្រទទួលស្គាល់ពីសាកល វិទ្យាល័យ សាន់ហ្វ្រាន់ស៊ីស្កូ វិញ្ញាបនប័ត្រទទួលស្គាល់ជាបញ្ញាវ័ន្តស្រាវជ្រាវផ្នែកច្បាប់ពី សាកលវិទ្យាល័យមីឈីហ្កាននៃសហរដ្ឋអាមេរិក។ នៅក្នុងតំណែងទាំងនេះ លោកស្រី ...

រ័ត្ន សារ៉ាត់

មន្ត្រី​​ជាន់​ខ្ពស់​​ផ្នែក​ហិរញ្ញវត្ថុ​ និង​ រដ្ឋបាលតម្លាភាព គណនេយ្យភាព នឹង​ ភាពស្មោះត្រង់ គឺជាគុណតម្លៃរបស់ សារ៉ាត់។ មានតួនាទីជា មន្ត្រីហិរញ្ញវត្ថុ និងរដ្ឋបាលជាន់ខ្ពស់ប្រចាំនៅ​​ អូឌីស៊ី​ សារ៉ាត់ធ្វើការសហការណ៍យ៉ាងជិតស្និតជាមួយក្រុមការងារទាំងអស់ ដើម្បីផលិតអោយបាន នូវសមិទ្ធផលដូចជា ធានាថា​រាល់ឯកសារចំណូល​ ចំណាយទាំងអស់ពិតជាត្រឹមត្រូវ​តាមច្បាប់គណនេយ្យ និង គោលការណ៍របស់ស្ថាប័ន នឹង​ធ្វើការទូទាត់រាល់ការចំណាយទាំងនោះអោយបានទាន់ពេលវេលា ធ្វើការកត់ត្រារាល់ការចំណាយទាំងអស់ក្នុងប្រព័ន្ធគណនេយ្យអោយត្រឹមតាមខ្ទង់នីមួយៗ នឹងផលិតរបាយការណ័ហិរញ្ញវត្ថុអោយបានត្រឹមត្រូ ទាន់ពេលវេលា និងធ្វើការសហការណ៍ជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ដូចជា មន្ត្រីពន្ធដា មន្ត្រីរបបសន្ដិសុខសង្គម មន្ត្រីមន្ទីរការងារ បុគ្គលិកអង្គការ ក៏ដូចជាក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីអនុវត្តកាតាព្វកិច្ចច្បាប់ពន្ធ និងរក្សាបានអត្ថប្រយោជន៍របស់បុគ្គលិក ស្របតាមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។សារ៉ាត់បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ក្នុងឆ្នាំ២០១៩។​ មុន​ពេល​ចូល​បម្រើ​ការងារ​នៅ​អូ​ឌី​ស៊ី​ សារ៉ាត់មានបទពិសោធន៍​ ១០​ ឆ្នាំ​មក​ហើយ​លើ​ការងារ​ផ្នែក​ហិរញ្ញវត្ថុ​ និង​រដ្ឋបាល​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​និង​អន្តរជាតិ​។ ...

លោក​ ម៉ួ​ន​ ​វិចិត្រ​

លោក​ ម៉ួ​ន​ វិចិត្រ​ ធ្លាប់​ជា​សិស្ស​ឆ្នើម​ម្នាក់​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទស្សនវិជ្ជា​នៅ​ទីក្រុង​យ៉ាំ​ង​ហ្គូ​ន​ សហភាព​មី​យ៉ា​ន់​ម៉ា​ ហើយ​លោក​ធ្លាប់​ជា​អ្នក​រៀបរៀង​អត្ថបទ​ និង​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ត្រួតពិនិត្យ​បោះពុម្ពផ្សាយ​សៀវភៅ ...

លោក ណូប៊ឺត ក្លេន

លោក ណូប៊ឺត ក្លេន (Norbert KLEIN) ក៏ជាសមាជិកដើមមួយក្នុងក្រុមប្រឹក្សាភិបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ហើយក៏ជាចាស់ព្រឹទ្ធាចារ្យនៃសហគមន៍អ្នកប្រើប្រាស់អ៊ិនធឺណែតក្នុងប្រទេសកម្ពុជា ដោយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធអ៊ិនធឺណែត ក្នុងប្រទេសកម្ពុជានៅទស្សវត្សរ៍ទី៩០។ លោក ណូប៊ឺត ក៏ជាស្ថាបនិក មួយរូប និងជាប្រធាននៃអង្គការសង្គមអ៊ិនធឺណែតកម្ពុជាអស់រយៈពេលដ៏វែង ព្រមទាំងជា ស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបើកទូលាយ ដែលជាអង្គការមិន មែនរដ្ឋាភិបាលមួយនាំមុខលើវិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាដើម្បីការអភិវឌ្ឍ (ICT4D)។ លោក បានបង្កើត និងគ្រប់គ្រងអង្គភាពឌឹមីរឺ (The Mirror) ដែលជាអង្គភាព ប្រមូលផ្តុំអត្ថបទសារព័ត៌មានដំបូងៗគេ ហើយដែលបានបើកដំណើរការយ៉ាងយូរចាប់តាំង ពីឆ្នាំ ១៩៩៧ ដល់ ២០០៩។ ទោះបី លោក ណូប៊ឺត ចូលនិវត្តន៍ក្តី តែលោកនៅតែជាបុគ្គល ដ៏សកម្ម។ លោក បានបន្តផ្តល់ការប្រឹក្សា និងចែករំលែកអំពីអ៊ិនធឺណែត និងបញ្ហាអភិបាល កិច្ចអ៊ិនធឺណែតនៅជុំវិញពិភពលោក។ ឯកសារយោង1. Rainforest ...

លោកស្រី​ ធុ​ល​ ស៊ី​វ៉ា​ណេ

លោកស្រី​ ធុ​ល​ ស៊ី​វ៉ា​ណេ​ ថ្មីៗ​នេះ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ពី​សាកលវិទ្យាល័យ​មែ​ល​ប៊​ន​ ប្រទេស​អូស្ត្រាលី​។​ លោកស្រី​ក៏​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ផ្នែក​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gSFJz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!