ប្រជាជន និងជំរឿន
table { width: 100%; } table td { vertical-align: middle; } ប្រជាជនកម្ពុជាមើលការប្រណាំងទូកនៅតាមបណ្តោយមាត់ទន្លេចតុមុខក្នុងទីក្រុងភ្នំពេញ នៅក្នុងអំឡុងពិធីបុណ្យអុំទូក។ រូបថត បានពី Patrik M. Loeff ថត ២៤ វិច្ឆិកា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ប្រជាជនជាមួយនឹងអត្រាកំណើន ១.៤៦ ភាគរយ ក្នុងមួយឆ្នាំ វិទ្យាស្ថានជាតិស្ថិតិ ប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបនៅព្រះរាជាណាចក្រកម្ពុជាមានចំនួន ១៤.៦៨ លាននាក់ ក្នុងឆ្នាំ២០១៣។9 អង្គការសហប្រជាតិ ប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបមានចំនួន ១៥.៥៨ លាននាក់ នៅឆ្នាំ២០១៥។10 ជំរឿនប្រជានជនផ្លូវការចុងក្រោយធ្វើឡើងនៅឆ្នាំ២០០៨។ស្ថិតិសំខាន់ៗមួយចំនួន៖11ប្រជាជន៧៨ ភាគរយ រស់នៅទីជនបទ។ប្រជាជន២/៣ ស្ថិតក្នុងវ័យប្រកបការងារ(១៥-៦៤ឆ្នាំ) ប្រហែល២៩ ភាគរយ ...
រ៉ែ ផលិតផលរ៉ែ និងទំនិញ
រ៉ែមកពី Halpern Mineral Collectionទីក្រុង San Francisco រូបថតដោយEric Hunt កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៦។ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ធនធានរ៉ែនៅក្នុងប្រទេសកម្ពុជាមិនទាន់មានការអភិវឌ្ឍពេញលេញនោះទេ ដោយផលិតកម្មភាគច្រើនផ្តោតទៅលើវត្ថុធាតុដើមសម្រាប់សំណង់ដូចជាកំទេចថ្ម ដីខ្សាច់ និងថ្មគ្រួសនិងចុណ្ណីសិលា។25នាពេលបច្ចុប្បន្នភាព មិនមានការទាញយករ៉ែជាលក្ខណៈឧស្សាហកម្មខ្នាតធំឡើយ។ ចាប់តាំងដើមទសវត្សនៃឆ្នាំ២០០០មក វិស័យប្រេងនិងឧស្ម័ន ព្រមទាំងរ៉ែ ...
ការបណ្តុះបណ្តាលវិជ្ជាជីវៈ
បើតាមនិយមន័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកម្មវិធីសិក្សាដែលអាចឱ្យមនុស្សទទួលបាននូវជំនាញដែលអាចផ្ទេរបាន និងអភិវឌ្ឍន៍ខ្ពស់។ កម្មវិធីនេះថែមទាំងផ្តល់ឱ្យមនុស្សនូវជំនាញបច្ចេកទេសចាំបាច់សម្រាប់អាជីពដែលពួកគេចង់បានផងដែរ ...
វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
និស្សិតកំពុងឈរនៅជុំវិញ ម៉ូដែលបោះពុម្ព 3D នៅក្នុងពិព័រណ៍សំណង់មួយក្នុងរាជធានីភ្នំពេញ។ រូបភាព ថតដោយ ARC Hub PNH, ធ្នូ ២០១៤។ រូបភាពត្រូវបានប្រើដោយមានការអនុញ្ញាតពី ARC Hub PNH។ប្រទេសកម្ពុជា សម្រេចបាននូវការរីកចំរើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដ៏គួរឲ្យចាប់អារម្មណ៍ នាប៉ុន្មានទស្សវត្សចុងក្រោយនេះ ប៉ុន្តែទាក់ទងនឹងការអភិវឌ្ឍទៅលើចំណេះដឹងជាមូលដ្ឋាន កម្ពុជាមិនសូវមានការវិវឌ្ឍន៍ខ្លាំងទេ បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង ...
ការអប់រំកម្រិតឧត្តមសិក្សា
ការអប់រំកម្រិតឧត្តមសិក្សាជាទូទៅសំដៅលើការអប់រំលើសពីកម្រិតមធ្យមសិក្សា។ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាអាចបែងចែកជាបីប្រភេទគឺ៖ រាជបណ្ឌិត្យសភា សាកលវិទ្យាល័យ និងមហាវិទ្យាល័យ។ ការអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា រួមមានសញ្ញាបត្របរិញ្ញាបត្រ ...
ស្ត្រីក្នុងការអភិវឌ្ឍ
លោកស្រីបណ្ឌិត តាន់ រស្មី ជាអ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យនៃនាយកដ្ឋានវិស្វកម្មគីមី និងបច្ចេកវិទ្យាចំណីអាហារ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ រូបថតពី USAID Asia កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។ ក្រោមអាជ្ញារបណ្ណ CC BY-NC-SA 2.0ក្របខ័ណ្ឌគោលនយោបាយជាតិដែលពាក់ព័ន្ធតាមទស្សនៈរបស់រដ្ឋាភិបាលទាំងមូល ...
អង្គការសហប្រជាជាតិ
អគ្គលេខាធិការ Antonio Guterres (ស្តាំ) ជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងញូវយ៉ក។ រូបថតពីគេហទំព័រអង្គការសហប្រជាជាតិនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។អង្គការសហប្រជាជាតិ (UN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៥ និងដឹកនាំដោយធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាអង្គការអន្តរជាតិមួយដែលមានសមាជិកចំនួន ១៩៣។316 អង្គការសហប្រជាជាតិមានអង្គសំខាន់ៗចំនួនប្រាំមួយ៖ មហាសន្និបាត ក្រុមប្រឹក្សាសន្តិសុខ ក្រុមប្រឹក្សា ...
ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា
មាត្រា ៦៨ នៃរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាបានចែងថា រដ្ឋាភិបាលត្រូវផ្តល់ការអប់រំកម្រិតបឋម និងមធ្យមសិក្សាដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋទាំងអស់ហើយម្នាក់ៗត្រូវបន្តការសិក្សាជាមូលដ្ឋានយ៉ាងហោចណាស់ឲ្យបានរយៈពេល ៩ ឆ្នាំ។ ការអប់រំគឺជាក្បាលម៉ាស៊ីន ...
ប្រព័ន្ធរដ្ឋាភិបាល
ទាហាន អ៊ុន តាក់ មកពីប្រទេសឥណ្ឌា កំពុងដើរល្បាតនៅតាមដងផ្លូវ ក្នុងខេត្តព្រៃវែង ប្រទេសកម្ពុជា នាថ្ងៃទី២នៃការបោះឆ្នោតជាតិ។ រូបភាព ថតដោយ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុន តាក់) កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ១៩៩៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ប្រទេសកម្ពុជា បានទទួលមរតកនៃប្រព័ន្ធច្បាប់ និងនយោបាយ និងរដ្ឋបាលសាធារណៈ ពីប្រទេសបារាំង។ព្រះរាជាណាចក្រមួយនេះ ស្ថិតនៅក្រោយអាណាព្យាបាលបារាំងនៅឆ្នាំ១៨៦៣ និងត្រូវដាក់ឲ្យស្ថិតនៅក្រោមអាណានិគមនិយមបារាំង នៅឆ្នាំ១៨៨៤។ នៅទី ៩ ខែវិច្ឆិកា ...
ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
ឆ័ត្រចម្រុះពណ៌ក្នុងផ្សារក្នុងស្រុកមួយកន្លែង នៅរាជធានីភ្នំពេញ។ រូបភាព ថតដោយ Roberto Trombetta, ៨ ឧសភា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ការអភិវឌ្ឍ និងការគ្រប់គ្រងតំបន់ទីក្រុងរបស់ប្រទេសកម្ពុជា បានព្យាយាមរក្សាល្បឿន ជាមួយនឹងអត្រាដ៏លឿននៃនគរូបនីយកម្ម។ ទាំងនេះរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធឯកទេសនៅតាមទីក្រុង ដូចជា សេវាជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងចរាចរណ៍ និងយានយន្ត ការអនុវត្តច្បាប់ ទឹកនិងប្រព័ន្ធលូ និងការធ្វើផែនការទីក្រុង ជាដើម។នៅឆ្នាំក្នុង២០១៣ ដង់ស៊ីតេប្រជាជនមានចំនួន ៨២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយប្រជាជននៅកម្ពុជាប្រមាណ ២១ ភាគរយ រស់នៅក្នុងតំបន់ទីក្រុង។ ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណា អត្រាប្រជាជនក្នុងទីក្រុងប្រចាំឆ្នាំ បានកើន ៣.៧ ភាគរយ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បើធៀបនឹងអត្រា ១.៣ ភាគរយ ប្រចាំឆ្នាំសម្រាប់តំបន់ជនបទ។448 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបថតពី គេហទំព័រហ្វេសប៊ុក របស់ក្រសួង ថតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ការបង្កើតទ្បើងយោងតាមព្រះរាជក្រឹត្យលេខ នស/រកម/០១៩៦/១០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) ត្រូវ ...
ទន្លេ និងបឹង
រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។531 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...
ជំនួយអភិវឌ្ឍន៍ទ្វេភាគី
ស្ពានភូមិដូងលើទន្លេតាតៃ។ រូបភាព ដោយ Robert Tyabji, ថតនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយទ្វេភាគី គឺជាជំនួយដែលផ្តល់ដោយផ្ទាល់ដោយរដ្ឋាភិបាលមួយទៅឱ្យរដ្ឋាភិបាលមួយទៀត ឬទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។570 រាជរដ្ឋាភិបាលនៃកម្ពុជាបាននឹងកំពុងទទួលជំនួយទ្វេភាគីចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះហើយ ទើបប្រទេសកម្ពុជាបានទទួលមូលនិធិយ៉ាងច្រើនសន្ធិកសន្ធាប់ពីបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។571ខ្ទង់ចំនាយផ្លូវការនៃជំនួយសម្រាប់ឆ្នាំ ២០១៥ មានចំនួន ៨១៧,៥៦៥,៧៥១ ដុល្លារអាមេរិក និងប្រាក់ចំនួន ១,០៣៩,៤៨០,២៩២ ដុល្លារអាមេរិក ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៦ (ខ្ទង់ចំនាយជាក់ស្តែងនៅមិនទាន់មាននៅឡើយទេនៅពេលនេះ)។ ជំនួយប្រភេទនេះត្រូវបានផ្តល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណង កម្ចី និង ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ អស់រយៈពេលប៉ុន្មានទស្សវត្សមកនេះ ជំនួយទ្វេភាគីបានផ្លាស់ប្តូរយ៉ាងលើសលុបលើមូលនិធិជំនួយឥតសំណងវិញ។ ប្រទេសជាច្រើនមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះប្រភេទជំនួយមួយចំនួន។572 កិច្ចព្រមព្រៀងប្រភេទទាំងនេះអនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយមានធាតុបញ្ជូលមួយចំនួន ទៅតាមប្រភេទនៃគម្រោងណាមួយដែលមូលនិធិជំនួយរបស់ពួកគេនឹងផ្តល់ទៅឱ្យ ប៉ុន្តែដោយសារតែធម្មជាតិនយោបាយនៃជំនួយទ្វេភាគី គម្រោងទាំងនេះនឹងត្រូវបានរំពឹងថានឹងមិនសូវមានច្រើននៅក្នុងគម្រោងសង្គមស៊ីវិលនានា ...
គោលដៅទី៦ ទឹកស្អាត និងអនាម័យ
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៦ មានចំណុចដៅចំនួន ៨ និងសូចនាករចំនួន ១១ ដែលនឹងត្រូវប្រើដើម្បីជម្រុញសកម្មភាពឆ្ពោះទៅរកការទទួលបានជាសកលនូវការគ្រប់គ្រងទឹកស្អាត និងអនាម័យដោយសុវត្ថិភាព និងការគ្រប់គ្រងធនធានទឹកសមស្រប។613គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ទទួលស្គាល់ ការគ្រប់គ្រងទឹកប្រកបដោយចីរភាព សំដៅលើការផ្គត់ផ្គង់ទឹកស្អាត (ចំណុចដៅ ៦.១) និងអនាម័យ (ចំណុចដៅ ៦.២) ...
តំបន់ការពារ
ស្របពេលដែលប្រទេសកម្ពុជាបានងើបចេញពីសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំមក សម្ពាធបានកើនឡើងទៅលើការប្រើប្រាស់និងការគ្រប់គ្រងធនធានធម្មជាតិនិងតំបន់រសើបនានា។ ជាការឆ្លើយតបទៅនឹងសម្ពាធទាំងនេះ តំបន់ការពារមួយចំនួនត្រូវបានបង្កើតឡើងក្រោមព្រះរាជក្រឹត្យឆ្នាំ១៩៩៣ ដើម្បីការពារតំបន់ដែលមានសារៈសំខាន់ ផ្នែកបរិស្ថាននិង វប្បធម៌។ ...
បរិស្ថាន និងធនធានធម្មជាតិ
ប្រហែលបីភាគបួននៃប្រជាជនកម្ពុជាពឹងផ្អែកលើកសិកម្ម ទិន្នផលព្រៃឈើ និងនេសាទដើម្បីចិញ្ចឹមជីវិត។ ដូច្នេះ ការថែរក្សាបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិមានសារៈសំខាន់ណាស់។ ការបាត់បង់ព្រៃឈើនៅកម្ពុជាមានទ្រង់ទ្រាយធំ។ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៥ កម្ពុជាបាត់បង់គម្របព្រៃឈើបឋម៦%ក្នុងមួយឆ្នាំ។ ប្រសិនបើអត្រាបាត់បង់ព្រៃឈើនៅតែបន្តដូចអត្រាកាលពីឆ្នាំ ២០០០ ដល់២០០៥ទៀត កម្ពុជានឹងបាត់បង់ព្រៃឈើ ២.៧ លានហិចតាបន្ថែមទៀតនៅឆ្នាំ២០២០។ [...] ...
គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១១ ស្តីពីការ “ធ្វើឱ្យទីក្រុង និងទីកន្លែងតាំងទីលំនៅថ្មីសម្រាប់ប្រជាជន មានលក្ខណៈ បរិយាប័ន្ន សុវត្ថិភាព ធន់ និងមានចីរភាព” មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលំនៅដ្ឋាន ការដឹកជញ្ជូន កន្លែងសាធារណៈ ...
ការអប់រំ និងការផ្សព្វផ្សាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ប្រទេសកម្ពុជាទទួលស្គាល់តួនាទីដ៏សំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងសតវត្សទី២១ ហើយមានបំណងផ្លាស់ប្តូរ និងបញ្ចូលបច្ចេកវិទ្យាទៅក្នុងធនធានមនុស្សតាមរយៈវិស័យអប់រំ។ គោលនយោបាយ និងយុទ្ធសាស្ត្រផ្សេងៗត្រូវបានអនុវត្តដើម្បីសម្រេចគោលដៅដូចជា គោលការណ៍ណែនាំគោលនយោបាយ ...
ជំនួយផ្នែកច្បាប់
យោងតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរទាំងអស់មានភាពស្មើភាពគ្នាចំពោះមុខច្បាប់ដោយមិនគិតពីទ្រព្យសម្បត្តិ ឬឋានៈ។762 វាជំរុញគោលការណ៍នយោបាយមួយដែលហៅថានីតិរដ្ឋ763 ដែលជាច្បាប់ដ៏ល្អមួយសម្រាប់ ...