តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

110 Topicsរកឃើញសម្រាប់ "프리드라이프 가입문의 1544-9083ㅣ장례토탈케어서비스ㅣ만기 후 100% 환급"

ប្រជាជន និងជំរឿន

table { width: 100%; } table td { vertical-align: middle; } ប្រជាជនកម្ពុជាមើលការប្រណាំងទូកនៅតាមបណ្តោយមាត់ទន្លេចតុមុខក្នុងទីក្រុងភ្នំពេញ នៅក្នុងអំឡុងពិធីបុណ្យអុំទូក។ រូបថត បានពី Patrik M. Loeff ថត ២៤ វិច្ឆិកា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0។ប្រជាជនជាមួយ​នឹង​អត្រា​កំណើន​ ១.៤៦ ភាគរយ ​ក្នុង​មួយ​ឆ្នាំ វិទ្យាស្ថានជាតិស្ថិតិ ប៉ាន់ប្រមាណថា ចំនួន​ប្រជាជន​សរុប​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​​មានចំនួន ១៤.៦៨ លាន​នាក់ ក្នុង​ឆ្នាំ​២០១៣។9 អង្គការសហប្រជាតិ ប៉ាន់ប្រមាណថា ចំនួន​ប្រជាជន​សរុប​មានចំនួន ១៥.៥៨ លាននាក់ នៅឆ្នាំ២០១៥។10 ជំរឿន​ប្រជានជនផ្លូវការចុង​ក្រោយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០៨។ស្ថិតិ​សំខាន់ៗ​មួយ​ចំនួន៖11ប្រជាជន៧៨ ភាគរយ រស់​នៅ​ទី​ជនបទ។ប្រជាជន២/៣​ ស្ថិត​ក្នុងវ័យ​ប្រកប​ការងារ(១៥-៦៤ឆ្នាំ) ប្រហែល​២៩ ភាគរយ ...

រដ្ឋាភិបាល

ព្រះរាជាណាចក្រ​កម្ពុជា​ ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ស្រប​តាម​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​។​ ព្រះមហាក្សត្រ​ ជា​ព្រះ​ប្រមុខរដ្ឋ​ ហើយ​នាយក​រដ្ឋមន្ត្រី​ ជា​ប្រមុខ​រាជរ​ដ្ឋា​ភិ​បា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ព្រះមហាក្សត្រ​ ព្រះករុណា​ព្រះបាទ​ នរោត្ដម​ សីហ​មុនី​31 ទ្រង់​យាង​ឡើង​សោយរាជ្យ​នៅ​ឆ្នាំ​២០០៤ ...

សុខភាពមាតា និងទារក

ចំនួន​ម្តាយ​ដែល​ស្លាប់​នៅ​ក្នុងអំឡុងពេល​សម្រាលបុត្របាន​កាត់​បន្ថយ​ជិត​ពាក់កណ្តាល​ក្នុង​រយៈពេល​ជាង​បួន​ឆ្នាំ​មកនេះ ពី​ចំនួន ១៨២​ នាក់​ នៅ​ឆ្នាំ​ ២០១១​ មកនៅ​ត្រឹម​ ១០០​ នាក់​ នៅ​ឆ្នាំ​ ២០១៥​។​56 ការ​ស្លាប់​ក្នុង​ចំនោម​កុមារ​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ​ បើ​ទោះជា​ចំនួននេះនៅ​តែ ...

គោលដៅទី៦ ទឹកស្អាត និងអនាម័យ
SDG6_600x500

គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពទី ៦ មានចំណុចដៅចំនួន ៨ និងសូចនាករចំនួន ១១ ដែលនឹងត្រូវប្រើដើម្បី​ជម្រុញ​សកម្មភាព​ឆ្ពោះ​ទៅ​រកការ​ទទួល​បាន​ជាសកល​នូវ​ការគ្រប់គ្រង​ទឹកស្អាត និង​អនាម័យ​ដោយ​សុវត្ថិភាព និងការគ្រប់គ្រង​​ធនធានទឹកសមស្រប។94​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៦​ ទទួលស្គាល់​  ការ​គ្រប់គ្រង​ទឹក​ប្រកបដោយ​ចីរភាព​ សំដៅលើ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ (​ចំណុច​ដៅ​ ៦.១)​ និង​អនាម័យ​ (​ចំណុច​ដៅ​ ៦.២) ...

គោលនយោបាយ និងការគ្រប់គ្រងទឹក

នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។134ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។135ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ136 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។137យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/  ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...

​តំបន់​សមុទ្រ និង​ឆ្នេរ​

បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ ឆ្នេរដែលមានប្រវែង ៤៤០ គីឡូម៉ែត្រនេះ រួមបញ្ជូលទាំងតំបន់ដ៏ធំមួយដែលមិនទាន់មានការធ្វើនគរូបនីយកម្មនៅឡើយ ជាទីសម្រាប់ប្រជាជនក្នុងតំបន់អាចប្រកបរបរចិញ្ចឹមជីវិតដោយអាស្រ័យធនធាននានានៅតាមឆ្នេរសមុទ្រ។ ឆ្នេរសមុទ្រកម្ពុជាលាតសន្ធឹងនៅតាមបណ្តោយនៃឈូងសមុទ្រថៃ ហើយរួមមានខេត្តចំនួន ៤ ដូចជា៖ខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតខេត្តកែបសិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរ (ប្រហែល ៣៧០.៤ គីឡូម៉ែត្រ) គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥,៦០០ គីឡូម៉ែត្រក្រឡា ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ដែនសមុទ្រ168 និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធាននៃតំបន់ឆ្នេររបស់ខ្លួន។តំបន់សមុទ្រ និងឆ្នេរ រួមបញ្ជូលទាំងដី, ទាំងក្នុងសមុទ្រ និងនៅលើគោក រួមទាំងព្រៃកោងកាង ហើយលើកលែងទន្លេ និងបឹងបួរចេញ។169ឆ្នេរសមុទ្រព្រះសីហនុ ប្រទេសកម្ពុជា។ រូបភាពដោយ Axel Drainville បានបង្ហោះនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.បញ្ហានានាដែលទាក់ទងនឹងជីវសាស្ត្រ គឺត្រូវបានយកចិត្តទុកដាក់ជាពិសេសសម្រាប់សង្គមស៊ីវិល ហើយវាក៏ជាបញ្ហាមួយដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងដែរ។ ការស្រាវជ្រាវថ្មីៗ ...

ការនាំចេញ/នីហរណ

នាយករដ្ឋមន្រ្តីនៃកម្ពុជាលោក ហ៊ុន សែន និងរដ្ឋមន្រ្តីកម្ពុជាដទៃទៀតបានចូលរួមក្នុងកម្មវិធីជំនួយសម្រាប់ការធ្វើពាណិជ្ជកម្មសកលឆ្នាំ ២០១៩។ រូបភាព ដោយ អង្គការពាណិជ្ជកម្មពិភពលោក (WTO), ថតនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩។ ក្រោមអាជ្ញាបណ្ណ CC BY-SA 2.0។បន្ទាប់​ពី​ដំណើរការ​សេដ្ឋកិច្ច​រឹង​មាំ​អស់​រយៈពេល​ពីរ​ទសវត្សរ៍​ ប្រទេស​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ក្រុម​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​ ២០១៥​ ហើយ​បាន​កំណត់​ទិស​ដៅ​នៃ​ការ​ឈាន​ទៅ​ក្លាយជា​ក្រុម​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ ...

ថ្មគ្រួសនិងចុណ្ណីសិលា

ថ្មក្រួសក្នុងសណ្ឋានដើម។ រូបភាព​ ថតដោយ touch and see កាលពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ចាប់តាំងពី​ឆ្នាំ​ ​២០១០​មក​ វិស័យ​ឧស្សាហកម្ម​រ៉ែ​ក្នុង​ប្រទេស​កម្ពុជា ​មាន​កំណើន​ក្នុង​ផលិតកម្ម​កម្ទេច​ថ្ម​ខ្សាច់​ និង​ក្រួស​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ការ​អភិវឌ្ឍ​យ៉ាង​សម្បើម​លើ​វិស័យ​សំណង់​ក្នុងស្រុក​។​ ក្នុង​ឆ្នាំ​ ២០១៥​ នេះ​ វិនិយោគទុន​ដែល ...

ផលិតកម្មថាមពលកើតឡើងវិញ

(English) Renewable sources of energy include biofuels, solar, wind, tidal and geothermal energy. Fossil fuels such as petroleum or coal are not renewable. ...

ទន្លេ និងបឹង

រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។255 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...

វិវាទព្រហ្មទណ្ឌ

វិវាទ​ព្រហ្មទណ្ឌ សំដៅ​ទៅលើប្រព័ន្ធនីតិវិធីតុលាការដែលធ្វើឡើងនៅចំពោះមុខតុលាការព្រហ្មទណ្ឌដើម្បីដោះស្រាយការចោទប្រកាន់ ដែលធ្វើឡើងប្រឆាំងនឹងបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ ដូចមានចែងនៅក្នុងច្បាប់ “គោលបំណងនៃសកម្មភាពព្រហ្មទណ្ឌគឺដើម្បីពិនិត្យមើលវត្តមាននៃបទល្មើស ក្នុងគោលដៅបង្ហាញពីកំហុសឆ្គងរបស់ជនល្មើស និងផ្តន្ទាទោសជននោះទៅតាមផ្លូវច្បាប់”។309នៅក្នុងប្រទេសកម្ពុជា ការបង្កើតក្របខ័ណ្ឌច្បាប់ព្រហ្មទណ្ឌដែលយោងទៅតាមស្តង់ដារអន្តរជាតិគឺជាការអភិវឌ្ឍថ្មីមួយរបស់ប្រទេស។310 រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ចែងអំពីការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចដែលបានធានានៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធផ្សេងៗ។311ក្រប​សៀវភៅ​ក្រម​នីតិ​វិធី​ព្រ​ហ្ម​ទណ្ឌ និងក្រមព្រហ្មទណ្ឌ​​នៃ​ព្រះរាជាណាចក្រកម្ពុជា​។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ​ (ODC)។​ ក្រោមអាជ្ញាបណ្ណ ​CC BY-SA 4.0។ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាក្នុងឆ្នាំ២០០៧ នៅឆ្នាំ ២០១០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័ត។312 ឯកសារទាំងពីរនេះ គឺជាក្របខ័ណ្ឌច្បាប់នៃក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ ច្បាប់នេះបានកំណត់ចេញជាបញ្ជីនៃបទល្មើសរបស់ព្រហ្មទណ្ឌ។ ភាគច្រើននៃបទល្មើសទាំងនេះ និងលក្ខខណ្ឌផ្សេងៗដែលត្រូវបង្គ្រប់ ត្រូវបានរកឃើញនៅក្នុងក្រមព្រហ្មទណ្ឌ។ តាមលក្ខណៈបច្ចេកទេស បុគ្គលម្នាក់អាចត្រូវបានផ្តន្ទាទោស ប្រសិនបើធាតុទាំងអស់នៃនិយមន័យនៃបទល្មើសត្រូវបានប្រព្រឹត្តិ។313បណ្ដុំ​វីដេអូ​ពន្យល់​​​ចំនួន​ ០៨ នៃ​ “កម្មវិធី​ផ្សព្វ​ផ្សាយ​ច្បាប់​” ដែល​ផលិត​ដោយ​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​ព័ត៌មាន​៖ ក្រម​ព្រហ្ម​ទណ្ឌ​ ២០១០ បណ្ដុំ​វីដេអូ​ពន្យល់​​ចំនួន​ ...

វិនិយោគិនបរទេស

អ្វី​ដែល​អ្នក​គួរ​ដឹង​អំពី​ប្រទេស​កម្ពុជា​មុន​ពេល​វិនិយោគ​​កន្លង​មក​ប្រទេស​កម្ពុជា​បាន​ទទួល​​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជា​ច្រើន​ ដែល​ប្រសើរ​ជាង​ការ​ព្យាករណ៍​ចំនួន​បី​ដង​ ហើយ​ទទួល​បាន​ពិន្ទុ​ ៣,៦​ ដែល​បាន​ក្លាយជា​ប្រទេស​កំពូល​ទាំង ...

រចនាសម្ព័ន្ធពាណិជ្ជកម្ម និងការចុះបញ្ជីស្របច្បាប់

ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​ ១៩៩០​ មក​ សេដ្ឋកិច្ច​កម្ពុជា​បាន​កត់សំគាល់​នូវ​ការ​លូតលាស់​ដ៏​ល្អ​មួយ​ ដែល​ជំរុញ​បាន​ដោយ​វិស័យ​ទេសចរណ៍​ ផលិតកម្ម​ និង​សំណង់​។​ ក្នុង​នាម​ជា​ប្រទេស​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​មួយ​នៅ​លើ​ពិភពលោក​ កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន ...

គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចរី​ភាព​ទី​៤​ គឺ​ធានា​ការ​អប់រំ​ប្រកបដោយ​ គុណភាព​ បរិ​យា​បន្ន​ និង​សមធម៌​ និង​លើកកម្ពស់​កាលានុវត្តភាព​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ប្រជាជន​គ្រប់​រូប​។​402​​ ការ​អប់រំ​ គាំទ្រ​សមិទ្ធផល​សមភាព​យេ​ន​ឌ័​រ​តាម​រយៈ​ការ​ផ្តល់ ...

សហគ្រាសធុនតូច និងមធ្យម

សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កម្លាំង​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​សម្រាប់​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​រីក​លូតលាស់​។​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ក៏​ជំរុញ​ផង​ដែរ​ដល់​ការ​បង្កើត​ការងារ​នៅ​ទូ​ទាំង​ប្រទេស​។​ សន្ទុះ​កំណើន​ចំនួន​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ជា​ហេតុ​ធ្វើ​ឲ្យ​ ការ​ធ្វើ​ចំណាកស្រុក​រក​ការងារ​ទៅ​កាន់​ប្រទេស​ជិតខាង​ និង​អត្រា​គ្មាន​ការងារ​បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ ដែល​ជា​លទ្ធផល​បណ្តាល​ឲ្យ​មានការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​។​ ...

ជំនួយពីសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​បំផុត​មួយ​សំរាប់​ប្រទេស​កម្ពុជា​។​455 456 ប្រវត្តិ​នៃ​កិច្ច​សហប្រតិបត្តិការ​ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ចាប់ផ្តើម​តាំងពី​ដើម​ទស​វត្ស​ទី​៥០​ បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពេញលេញ​ពី​ប្រទេស​បារាំង​។​ នៅឆ្នាំ១៩៥៥​ កម្មវិធី​ជំនួយ​ដំបូង ...

គោលដៅ​ទី​ ១៨​ កម្ពុជា​គ្មាន​គ្រាប់​មីន​ ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​

​ប្រទេស​កម្ពុជា​បាន​បន្ថែម​គោលដៅ​ទី​ ១៨​ លើ​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដែល​បាន​ខ្លួន​បាន​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បញ្ចប់​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​របស់​គ្រាប់​មីន​/​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ និង​ជំរុញ ...

ជំនួយពីប្រទេសអូស្ត្រាលី

នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី ឯកឧត្តម អេនសូនី អាល់បូនីស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាត្រីសមោសរជូនប្រមុខរដ្ឋ/រដ្ឋាភិបាល/ប្រតិភូអាស៊ាន ប្រមុខរដ្ឋ/រដ្ឋាភិបាល/ប្រតិភូនៃប្រទេសដៃគូសន្ទនាអាស៊ាន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាព ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។កម្ពុជា​ និង​អូស្ត្រាលី​បាន​បង្កើត​ទំនាក់ទំនង​ការទូត​របស់​ពួក​គេ​នៅ​ឆ្នាំ​១៩៥២​។​ ទំនាក់ទំនង​ទ្វេភាគី​នេះ​អនុញ្ញាត​ឱ្យ​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ និង​ការ​កែ​លម្អ​ដោយ​ការ​ចូលរួម​ក្នុង​បញ្ហា​ទ្វេភាគី​ បញ្ហា​តំបន់​ និង​បញ្ហា​យុទ្ធសាស្ត្រ​។​577​ ប្រទេស​ទាំង​ពីរ​បាន​ធ្វើការ ...

​ផលិតផល​ព្រៃឈើ​

ដែនជម្រកសត្វព្រៃព្រៃឡង់។ រូបភាពដោយ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ ថតថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦។​ ក្រោម​អាជ្ញាប័ណ្ណក្រោម CC BY-ND 2.0។​ប្រទេស​កម្ពុជា​មាន​ធនធាន​ព្រៃឈើ​ជាង​ ៨​លាន​ហិ​កតា​ក្នុង​ឆ្នាំ​ ២០២០​ ស្មើនឹង​ ៤៤,៧%​ នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​។​605​ រាជរដ្ឋាភិបាល​កាន់កាប់​ផ្ទៃដី​ព្រៃឈើ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ នេះ​មាន​ន័យ​ថា​រដ្ឋាភិបាល​អាច​ផ្ទេរ​ដី​ព្រៃ​ទៅ​សហគមន៍​មូលដ្ឋាន ...

ធនាគារអភិវឌ្ឍន៏អាស៊ី (ADB)

​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៦​ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ម៉ា​នី​ឡា​ ហើយ​បច្ចុប្បន្ន​នេះ​មាន​សមាជិក​ចំនួន​ ៦៨​ ស្ថិត​ក្រោម​ស្ថាប័ន​របស់​ខ្លួន​។​ ធនាគារអភិវឌ្ឍន៍អាស៊ី​មាន​គោលបំណង​ជួយ​សមាជិក​ និង​ដៃគូ​ដោយ​ផ្តល់​ឥណទានសម្បទាន ជំនួយ​បច្ចេកទេស​ ហិរញ្ញប្បទានឥតសំណង​ និង​ការ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fyZzc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!