សេចក្តីប្រកាសស្វែងរកអ្នកស្រាវជ្រាវថ្នាក់ជាតិ គម្រោងបារូម៉ែតទិន្នន័យសកល - តំបន់អាស៊ី
ទិន្នន័យបើកទូលាយដើម្បីការអភិវឌ្ឍន៍អាស៊ី (D4Dអាស៊ី) កំពុងស្វែងរកអ្នកស្រាវជ្រាវឯករាជ្យ ថ្នាក់ជាតិ (ជាលក្ខណៈបុគ្គល ឬជាស្ថាប័ន) សម្រាប់ ប្រទេសចំនួន១៤ខាងក្រោម៖ឥណ្ឌូណេស៊ី, ហ្វីលីពីន, សិង្ហបុរី, ...
គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
គោលដៅអភិវឌ្ឍប្រកបដោយចរីភាពទី៤ គឺធានាការអប់រំប្រកបដោយ គុណភាព បរិយាបន្ន និងសមធម៌ និងលើកកម្ពស់កាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប។23 ការអប់រំ គាំទ្រសមិទ្ធផលសមភាពយេនឌ័រតាមរយៈការផ្តល់ ...
គណៈមេធាវី និងសេវាកម្មជំនួយផ្នែកច្បាប់
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (សមាគម) គឺជាស្ថាប័នមិនមែនរដ្ឋាភិបាលសម្រាប់មេធាវីកម្ពុជា។ អនុលោមតាមមាត្រា ២៤ នៃគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិស្តីពីតួនាទីមេធាវី សមាគមតំណាងឱ្យផលប្រយោជន៍របស់មេធាវី លើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាលបន្តរបស់ពូកគេ ...
ការការពារព្រៃឈើ
ការកាប់បំផ្លាញព្រៃឈើ គឺជាបញ្ហានៅក្នុងប្រទេសកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ហើយវាកាន់តែអាក្រក់ទៅៗក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ តំបន់ការពារខ្លះត្រូវបានកាប់បំផ្លាញព្រៃឈើរហូតដល់សល់ព្រៃឈើតិចតួចប៉ុណ្ណោះ។ កម្ពុជាបានបាត់បង់គម្រប ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសហគ្រាសធុនតូច និងមធ្យម
ជំងឺរាតត្បាតកូវីដ-១៩ បានបង្កឱ្យមានបញ្ហាដល់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ដោយមានការរីករាលដាលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា និងការរស់រានមានជីវិតរបស់កសិករខ្នាតតូច និងការបន្តអាជីវកម្ម។147 លោកឧកញ៉ា ...
វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
និស្សិតកំពុងឈរនៅជុំវិញ ម៉ូដែលបោះពុម្ព 3D នៅក្នុងពិព័រណ៍សំណង់មួយក្នុងរាជធានីភ្នំពេញ។ រូបភាព ថតដោយ ARC Hub PNH, ធ្នូ ២០១៤។ រូបភាពត្រូវបានប្រើដោយមានការអនុញ្ញាតពី ARC Hub PNH។ប្រទេសកម្ពុជា សម្រេចបាននូវការរីកចំរើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដ៏គួរឲ្យចាប់អារម្មណ៍ នាប៉ុន្មានទស្សវត្សចុងក្រោយនេះ ប៉ុន្តែទាក់ទងនឹងការអភិវឌ្ឍទៅលើចំណេះដឹងជាមូលដ្ឋាន កម្ពុជាមិនសូវមានការវិវឌ្ឍន៍ខ្លាំងទេ បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង ...
សំណង់
គម្រោងសាងសង់អាគារភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖ CC BY-NC 2.0វិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិនិយោគទុនក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ ជាកំណើន៤០ភាគរយពីតួរលេខ ២.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ។228ជាមួយគ្នានឹងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម វិស័យសំណង់ ជាវិស័យមួយក្នុងចំណោមវិស័យចម្បងទាំង៤ ដែលជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។229ការប៉ានស្មានរបស់ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យតំណាងឱ្យ ២ភាគរយនៃតួរលេខ៧.១ នៃកំណើនក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៤ ដែលនាំឱ្យវិស័យនេះជាវិស័យតែមួយគត់ដែលរួមចំណែកធំជាងគេក្នុងការលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំនោះ។230ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់នៃទីក្រុងជាច្រើន។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យមួយរូបបាននិយាយថា ក្នុងឆ្នាំ២០០៩ ស្ទើរតែមិនមានសំណង់អាគារខុនដូរនោះទេក្នុងរាជធានីភ្នំពេញ ប៉ុន្តែក្នុងឆ្នាំ២០១៧វិញ មានការំពឹងទុកថាសំណង់ប្រភេទនេះនឹងមានដល់ទៅ ៥,០០០ អាគារ។231កំណើននៃការសាងសង់នេះនៅតែបន្តកើនឡើង បើទោះបីជាសំណើរសើ្នរសុំការសាងសង់ត្រូវចំណាយអស់ថវិការជាច្រើន និងមានរយៈពេលយូរជាងប្រទេសដ៏ទៃទៀតក៏ដោយ។ ...
គ្រោះមហន្តរាយ
គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។270 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។271ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។272 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។273ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...
តំបន់សេដ្ឋកិច្ចពិសេស
(English) A Special Economic Zone (SEZ) is a defined area within a country that is subject to different laws and regulations than other areas of the country. These comprehensive industrial areas provide preferential incentives to investors and offer government import-export administrative support to facilitate trade. ...
អត្រានុកូលដ្ឋាន
ប្រទេសកម្ពុជា ជាប្រទេសដ៏ក្មេងខ្ចី និងមានកំណើនប្រជាជនលឿនជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានចំនួនប្រជាជនប្រមាណជា ១៦ លាននាក់នៅឆ្នាំ ២០១៩។297 យោងតាមធនាគារពិភពលោក អត្រាកំណើតក្នុង ១,០០០ នាក់របស់ប្រទេសនេះ បានធ្លាក់ចុះតិចតួច ពី ២៥,៥ នៅឆ្នាំ ២០១០ ទៅ ២២,៤ ...
រដ្ឋបាលឃុំ/សង្កាត់
អត្រានុកូលដ្ឋានប្រទេសកម្ពុជា ជាប្រទេសដ៏ក្មេងខ្ចី និងមានកំណើនប្រជាជនលឿនជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានចំនួនប្រជាជនប្រមាណជា ១៦ លាននាក់នៅឆ្នាំ ២០១៩។313 យោងតាមធនាគារពិភពលោក អត្រាកំណើតក្នុង ១,០០០ នាក់របស់ប្រទេសនេះ បានធ្លាក់ចុះតិចតួច ពី ២៥,៥ នៅឆ្នាំ ២០១០ ទៅ ២២,៤ ...
គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៨ ដែល “ធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាប័ន្ន មានមុខរបរពេញលេញ និងផលិតភាព និងមានការងារសមរម្យ សម្រាប់ប្រជាជនគ្រប់រូប” មានចំណុចដៅទូទៅចំនួន១០ និងគោលដៅអនុវត្តចំនួន២។339 ចំណុចដៅមួយ ...
សំរាម សំណល់រឹង
សកម្មភាពប្រមូលសំរាមនៅខេត្តសៀមរាប ប្រទេសកម្ពុជា។ រូបភាពដោយ David Villa ថតដោយថ្ងៃទី១២ ខែមករា ឆ្នាំ២០០៨។ ក្រោមអាជ្ញាបណ្ណ CC BY 4.0 DEED.សំរាម “សំដៅដល់របស់របរប្រើប្រាស់ សម្ភារ ផលិតផលដែលបានបន្សល់ ឬ បង្កើតពីសកម្មភាព និងជីវភាពផ្ទាល់របស់មនុស្សប្រចាំថ្ងៃ ដែលមិនមានផ្ទុកសារធាតុពុល ឬ សំណល់គ្រោះថ្នាក់”។ សំណល់រឹងទីប្រជុំជន “សំដៅដល់សំណល់រឹងដែលបានបន្សល់ ឬ បង្កើត ...
តំបន់ការពារ
ស្របពេលដែលប្រទេសកម្ពុជាបានងើបចេញពីសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំមក សម្ពាធបានកើនឡើងទៅលើការប្រើប្រាស់និងការគ្រប់គ្រងធនធានធម្មជាតិនិងតំបន់រសើបនានា។ ជាការឆ្លើយតបទៅនឹងសម្ពាធទាំងនេះ តំបន់ការពារមួយចំនួនត្រូវបានបង្កើតឡើងក្រោមព្រះរាជក្រឹត្យឆ្នាំ១៩៩៣ ដើម្បីការពារតំបន់ដែលមានសារៈសំខាន់ ផ្នែកបរិស្ថាននិង វប្បធម៌។ ...
ទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល ២០២០៖ ការជួយសង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងក្តីសង្ឃឹម!
ក្រោមពាក្យស្លោក “សិទ្ធិទទួលបានព័ត៌មាន-ការជួយសង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងក្តីសង្ឃឹម” ទិវាអន្តរជាតិនៃសិទ្ធិទទួលបានព័ត៌មានជាសកលនៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ២០២០ បានបង្ហាញពីសារៈសំខាន់នៃសិទ្ធិមួយនេះនៅពេល ...
ការប្រើប្រាស់ ICT និងផែនទីក្នុងការលើកកម្ពស់ការអប់រំ STEM ដល់វិទ្យាល័យរដ្ឋនៅកម្ពុជា
គម្រោងពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលកម្ពុជា (CCSS) ដែលឧបត្ថម្ភថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈ វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI)ត្រូវបានអនុវត្តដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ដោយសហការជាមួយនាយកដ្ឋាន ...
ការបោះឆ្នោត
សន្លឹកឆ្នោត នៅប្រទេសកម្ពុជា។ រូបថត ថតដោយ ដានីញែល លីតថលវូត កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០០៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0សវតានៃការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីរដ្ឋប្រហារឆ្នាំ១៩៧០មក ប្រទេសកម្ពុជា បានជួបប្រទះនឹងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ អស់រយៈពេលជាងម្ភៃឆ្នាំកន្លងទៅនេះ។ នៅឆ្នាំ១៩៩១ ភាគីនៅក្នុងជម្លោះបានឈានដល់ការចុះកិច្ចព្រមព្រៀង ...
គោលនយោបាយ និងការគ្រប់គ្រងការត្រៀមបង្ការគ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
នៅក្នុងសន្ទស្សន៍ហានិភ័យពិភពលោកសម្រាប់ឆ្នាំ ២០២០ កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសដែលងាយរងគ្រោះបំផុតទី ១៦ នៅក្នុងចំនោមប្រទេសចំនួន ១៨១ ជុំវិញពិភពលោក ដែលមាន ...