រដ្ឋាភិបាលអះអាងថាកូដកម្មធ្វើឱ្យវិស័យឧស្សាហកម្មដាំក្បាលចុះក្រោម
មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារបាននិយាយថា កូដកម្ម និងបាតុកម្មកំពុងរំខានដល់ការវិនិយោគក្នុងវិស័យឧស្សាហកម្មវាយភណ្ឌ និងបានអះអាងថា សហជីព និងនិយោជកមួយចំនួនមិនបានគោរពដល់សិទ្ធិ និងសេរីភាពដែលបានផ្តល់ឱ្យសម្រាប់កម្មករតាមរយៈច្បាប់ស្តីពីការងារ និងអនុសញ្ញាពលកម្មអន្តរជាតិនោះទេ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/25622/gov---t-claims-strikes-upending-industry/
ជ័យលាភីរង្វាន់ Goldman មានជំនឿថា កិច្ចការរបស់លោកផ្តល់ការយល់ដឹងដល់ក្មេងជំនាន់ក្រោយ
ក្នុងបន្ទប់ដែលមានបិទស្លាកសម្គាល់«នាយកប្រចាំប្រទេស» លោក ទុយ សេរីវឌ្ឍនា កំពុងតែអង្គុយនៅមុខកុំព្យូទ័រផ្ទាល់ខ្លួន ឆ្លើយឆ្លងការងារតាមសារអេឡិចត្រូនិច ឬ Email ជាមួយនឹងមិត្តរួមការងាររបស់លោកនៅផ្នែកឯទៀតនៃផែនដី។ ...
នូវ ពៅលក្ខិណា
http://khmer.voanews.com/a/former-goldman-prize-winner-on-bridging-business-environmentalist-divide/3379312.html
ឧបករណ៍ថ្មីក្នុងការបញ្ជ្រាបសេវាហិរញ្ញវត្ថុ
ការស្ទាបស្ទង់មតិដោយល្អិតល្អន់ទីមួយនៃការទទួលបាននិងការប្រើប្រាស់សេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា បានរកឃើញថា ប្រមាណ១៧ភាគរយនៃប្រជាជនពេញវ័យក្នុងប្រទេសបានប្រើប្រាស់សេវាធនាគារ ដោយមានការទទួលយកក្នុងកម្រិតទាបទៅកាន់សេវាហិរញ្ញវត្ថុជាឧសគ្គចម្បងនៃការបញ្ជ្រាបសេវាហិរញ្ញវត្ថុទៅកាន់អ្នកដែលរស់នៅទីជនបទ។ ...
Cam McGrath
http://www.phnompenhpost.com/business/new-tool-financial-inclusion
ក្រសួងពាណិជ្ជកម្មពន្យារការចុះបញ្ជីឡើងវិញតាមអនឡាញ
ក្រសួងពាណិជ្ជកម្មកម្ពុជាបានពន្យារពេលការចុះបញ្ជីពាណិជ្ជកម្មឡើងវិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ឬតាមអនឡាញខណៈក្រុមហ៊ុន និងសហគ្រាសមួយចំនួននៅតែមិនទាន់មកចុះបញ្ជីឡើងវិញនៅឡើយ។ នេះបើយោងតាមសេចក្តីជូន ...
ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2dwQPVP
Rhona Smith បញ្ចប់ទស្សនកិច្ចនៅកម្ពុជា ដោយការព្រួយបារម្ភផ្នែកសិទ្ធមនុស្ស និងប្រព័ន្ធយុត្តិធម៌
ក្នុងដំណើរត្រឡប់មកកាន់ប្រទេសកម្ពុជា នៅក្នុងបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ លើកទីបីរបស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត (Rhona Smith) បានចេញនូវការពិនិត្យនៃស្ថានភាពសិទ្ធិមនុស្សយ៉ាងខ្លាំងក្លានៅកម្ពុជា ដោយបានលើក ...
Safiya Charles
http://bit.ly/2eTApsl
លោក សមរង្ស៊ី ចាប់ផ្ដើមប្រើប្រព័ន្ធធ្វីធើរសម្រាប់ផ្ញើសារ
មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី បានចាប់ផ្ដើមចូលទៅប្រើប្រព័ន្ធធ្វីធើរ (Twitter) ជាកម្មវិធីដែលលោកទើបប្រើលើកដំបូង និងជាគេហទំព័រដែលលោកបានប្រើដើម្បីផ្ញើសារអបអរសាទរដល់ប្រធានាធិបតីសហរដ្ឋអាមេរិកដែលទើបជាប់ឆ្នោតថ្មីគឺលោក ដូណាល់ ត្រាំ ផងដែរហើយបន្ទាប់ ...
Alex Willemyns
http://bit.ly/2g1R773
លោក ហ៊ុន សែន ឲ្យឡាវសង់ទំនប់វារីអគ្គិសនី ទោះបី NGO បារម្ភ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបប្រជុំទ្វេភាគីជាមួយលោក ថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅក្នុងសណ្ឋាគារអប្សរាផាឡែសខេត្តសៀមរាបកាលពីម្សិលមិញបានយល់ព្រមជាមួយដៃគូឲ្យចាប់ដំណើរការសាងសង់គម្រោងវារីអគ្គិសនីដែលស្ថិតនៅក្នុងខេត្តចំប៉ាសាក់ចម្ងាយ ១,៥ គីឡូម៉ែត្រពី ...
វង្ស សុខេង
http://bit.ly/2fx0k8k
ក្រុមហ៊ុន MQ នឹងវិនិយោគ៣០លានដុល្លារបង្កើតកាស៊ីណូនៅខេត្តព្រៃវែង
ក្រុមហ៊ុន MQ Technology Bhd ចុះបញ្ជីនៅម៉ាឡេស៊ីកំពុងសម្លឹងទៅរកការបង្កើតការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាទើបបង្កើតថ្មី Cambodian Resorts and Entertainment Co. Ltd ដើម្បីបង្កើតសួនកម្សាន្ត និងកាស៊ីណូតម្លៃ៣០លានដុល្លារនៅខេត្តព្រៃវែងនៅជិតព្រំដែនវៀតណាម។ នេះបើ ...
Kali Kotoski
http://bit.ly/2hk8ShO
ការផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរមានកំណើនលឿន
ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនៅកម្ពុជាមានកំណើនលឿនបំផុតក្នុងចំណោមឧស្សាហកម្មផ្សព្វផ្សាយពាណិជ្ជកម្ម ដែលអ្នកស្រាវជ្រាវអាជីវកម្ម និងអ្នករកស៊ីនៅក្នុងឧស្សាហកម្មនេះឲ្យដឹងថា ថវិកាផ្សព្វផ្សាយពាណិជ្ជកម្មដោយក្រុមហ៊ុនស្រាបៀរនានាបានកើនឡើងពីរខ្ទង់ប្រចាំឆ្នាំ។ ...
ហ៊ គឹមសាយ
http://bit.ly/2mjlHz9
មូលនិធិ៥លានដុល្លារ បង្កើតឡើងសម្រាប់ជួយជំរុញសហគ្រិនផ្នែកឌីជីថល
មូលនិធិចំនួន៥លានដុល្លារសម្រាប់គាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនសេវាកម្មឌីជីថល និងក្រុមហ៊ុនបង្កើតថ្មីផ្នែកឌីជីថលនៅកម្ពុជាត្រូវបានប្រកាសឡើងកាលពីម្សិលមិញដើម្បីផ្តល់ដល់សហគ្រិនវ័យក្មេងទាក់ទងទៅនឹងពាណិជ្ជកម្មឌីជីថល ជំរុញការអភិវឌ្ឍ នៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ Smart AxiataDigitalInnovationជាមូលនិធិនឹងឆ្លើយតប ...
ជា វណ្ណៈ
http://bit.ly/2o5lRdo
ការចុះបញ្ជីម៉ាកតាមប្រព័ន្ធអនឡាញនឹងត្រូវបានចាប់ផ្តើម
ក្រសួងពាណិជ្ជកម្មកំពុងជម្រុញពាណិជ្ជកម្មក្នុងស្រុក និងបរទេស ដើម្បីចុះបញ្ជីម៉ាកពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាតាមរយៈប្រព័ន្ធអនឡាញថ្មី។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា ប្រព័ន្ធនេះនឹងបម្រើដល់ទាំងសាធារណៈជន និងវិស័យឯកជន និងធ្វើ ...
សុខ ចាន់
http://www.khmertimeskh.com/news/38781/online-trademarks-go-live/
តម្រូវការច្បាប់ស្តីពីការចំនាយក្នុងយុទ្ធនាការឃោសនាបោះឆ្នោត
ទំហំថវិកានៃគណបក្សនយោបាយដែលបានចំនាយនៅក្នុងយុទ្ធនាការឃោសនាមុនថ្ងៃបោះឆ្នោតឃុំ-សង្កាត់ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃម្សិលមិញ មានការខុសប្លែកគ្នាច្រើន ជាមួយគ្នានេះដែរ អ្នកអង្កេតការណ៍ និងសមាជិកបក្សកាលពីម្សិលមិញ ...
Yesenia Amaro
http://www.phnompenhpost.com/national/law-needed-campaign-spending
ទីផ្សារខុនដូកើនឡើងច្រើន ខណៈតម្រូវការធ្លាក់ចុះយ៉ាងសន្សឹមៗ
រាជធានីភ្នំពេញ បានត្រៀមខ្លួនស្វាគមន៍សម្រាប់ទីផ្សារផ្គត់ផ្គង់អាគារស្នាក់នៅដែលគួរឱ្យកត់សម្គាល់ខ្លាំងក្នុងឆ្នាំ ២០១៧នេះ ជាមួយនឹងចំនួន ៧,០០០ យូនីត ដែលនឹងត្រូវផ្តល់ជូននៅក្នុងឆ្នាំនេះ។ យ៉ាងណាមិញ តម្រូវការសម្រាប់ខុនដូហាក់ដូចជាកំពុងធ្លាក់ចុះសន្សឹមៗ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/39724/more-condos-on-market-as-demand-drops-slightly/
លោក ហ៊ុន សែន គ្រោងចុះជួបកម្មកររោងចក្រកាត់ដេរមុនបោះឆ្នោត២០១៨
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃសុក្រថា លោកនឹងចុះទៅជួបសំណេះសំណាលជាមួយកម្មករកាត់ដេរទូទាំងប្រទេសដើម្បីយល់ដឹងប្រសើរជាងមុនអំពីតម្រូវការរបស់កម្មករ ខណៈមេដឹកនាំសហជីពឯករាជ្យម្នាក់បានហៅការទៅជួបកម្មករនេះថា ដើម្បីទទួលបានសំឡេងគាំទ្រសម្រាប់ការបោះឆ្នោត។ ...
គង់ មេត្តា
http://bit.ly/2vvK0gY
ប្រធានបក្សអំណាចខ្មែរត្រូវចាប់ខ្លួនពីបទញុះញង់បំបែកបំបាក់កងទ័ពមិនឱ្យស្តាប់បញ្ជាលោក ហ៊ុន សែន
នគរបាលជាតិកាលពីម្សិលមិញ បានចាប់ដាក់ខ្នោះភ្លាមៗ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ចំពោះអ្វីដែលត្រូវចោទប្រកាន់ថាបានញុះញង់ និងបំបែកបំបាក់កងទ័ពមិនឱ្យស្តាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបញ្ជូនទ័ពទៅបណ្តេញកងទ័ពឡាវ ដែលចូលមកបោះទីតាំងនៅក្នុងទឹកដីកម្ពុជានៅខេត្តស្ទឹងត្រែង។ ...
មាស សុខជា
http://bit.ly/2uBPAPq
កម្ពុជានឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍កាន់តែច្រើន
កម្ពុជាអាចនឹងមានសមត្ថភាពផលិតស៊ីម៉ង់ត៍ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ២០ លានតោនក្នុងមួយឆ្នាំ នៅពេលដែលរោងចក្រផលិតស៊ីម៉ង់ត៍ទាំង ៦ ដំណើរការ និងពង្រីកសមត្ថភាពផលិតពេញលេញនៅពេលខាងមុខ។ នេះបើយោងតាមមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ...
ចេង សុខហ័ង
http://www.phnompenhpost.com/business/insiders-say-new-concrete-factories-not-enough-stabilise-local-sector
ការអបអរបុណ្យចូលឆ្នាំចិនបានកើនឡើង
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីម្សិលមិញ បាននិយាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថាចំនួនប្រជាជនដែលប្រារព្ធពិធីចូលឆ្នាំចិននៅកម្ពុជាកំពុងតែកើនឡើង។លោកហ៊ុនសែន បានមានប្រសាសន៍ថាប្រទេសកម្ពុជាបច្ចុប្បន្នប្រារព្ធពិធី ...
មុំ សុភ័ណ
http://www.khmertimeskh.com/50105458/chinese-new-year-parties-rise/
ជម្លោះដីដ៏រ៉ាំរ៉ៃនៅកោះកុងត្រូវបានដោះស្រាយបញ្ចប់
ករណីវិវាទដីដ៏រ៉ាំរ៉ៃជិត ១០ ឆ្នាំរវាងពលរដ្ឋ ៣៧៥ គ្រួសារជាមួយនឹងក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ក្នុងឃុំដងពែង ឃុំជីខលើ ស្រុកស្រែអំបិល និងឃុំកណ្តោល ស្រុកបទុមសាគរ ខេត្តកោះកុងត្រូវបានមន្ត្រីអន្តរក្រសួងដោះស្រាយបញ្ចប់កាលពីម្សិលមិញ បន្ទាប់ពីភាគីនីមួយៗព្រមទទួលយកតាមស្មារតីនៃកិច្ចសម្របសម្រួល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ...
សុទ្ធ គឹមសឿន
https://bit.ly/2Gg6gRe
M-CRIL ទទួលបានមូលនិធិ $១,៥លានពី ADB
ក្រុមហ៊ុន Micro-Credit Ratings International Limited (M-CRIL) របស់ប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនផ្ដល់សេវាចំណាត់ថ្នាក់ និងសេវាប្រឹក្សាយោបល់ដល់ឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ ទទួលបានកិច្ចព្រមព្រៀងវិនិយោគមូលនិធិ១,៥លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី ...
Post Staff
http://bit.ly/2murdOK
កម្ពុជាឈ្នះអាសនៈនៅក្រុមប្រឹក្សាអភិវឌ្ឍអង្គការសហប្រជាជាតិ
ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិ នៃកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ឲ្យដឹងថា ប្រទេសកម្ពុជា នឹងកាន់តួនាទីនេះ សម្រាប់ រយៈពេល ៣ឆ្នាំ ចាប់ពីខែមករា ...
ឃី សុវុឌ្ឍី
http://www.khmertimeskh.com/news/38996/cambodia-wins-place-on-un-board-of-development/