កិច្ចព្រមព្រៀងនាំអង្ករទៅបង់ក្លាដែសត្រូវបានលុបចោល
កិច្ចព្រមព្រៀងនាំចេញអង្កររបស់កម្ពុជាទៅបង់ក្លាដែស ២៥០ ០០០ តោនក្នុងដំណាក់កាលដំបូងត្រូវបានលុបចោល ខណៈប្រទេសទាំងពីរបានបរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងចុងក្រោយ។ ...
ចេង សុខហ័ង
http://bit.ly/2hyQBlP
រាជរដ្ឋាភិបាលនឹងប្រារព្ធពិធីបន់ស្រន់ នៅ ប្រាសាទអង្គរវត្ត
រដ្ឋាភិបាលនឹងប្រារព្ធធ្វើពិធីបន់ស្រន់ធំមួយនៅប្រាសាទអង្គវត្ត នៅដើមខែធ្នូ ជាអ្វីដែលលោកនាយករដ្ឋមន្រ្តីបានអធិប្បាយថា ដើម្បីបង្ហាញទៅសហគមន៍អន្តរជាតិអំពី “សន្តិភាព ឯករាជភាព និងស្ថិរភាពនយោបាយ” ដែលកំពុងបន្តមាន ខណៈក្រុមអ្នកអង្កេតការណ៍និយាយថា លោក ...
គង់ មេត្ដា និង Ananth Baliga
http://bit.ly/2mUFENk
ឈើប្រណីតជាង ២០០ ដុំ ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃ
ក្រុមកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ និងបរិស្ថាន ខេត្តរតនគិរី បានជញ្ជូនឈើប្រណីតប្រភេទសុក្រំ និងឈ្លីក ចំនួន ២០១ ដុំ ចេញពីតំបន់ដែនជម្រកសត្វព្រៃលំផាត់ ក្រោយពីបានរកឃើញ និងរឹបអូសពីក្នុងទីតាំងស្ដុកឈើខុសច្បាប់មួយកន្លែងស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំ ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/timber-seized-raids-ratanakkiri-kratie
GMAC: ការឃាត់រថយន្តដឹកកុងតឺន័រប៉ះពាល់ផលិតកម្មកាត់ដេរ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា (CAMFFA) កាលពីម្សិលមិញ បានលើកឡើងពីបន្ទុកថ្មីមួយទាក់ទងនឹងការអនុវត្តច្បាប់លើរថយន្តកុងតឺន័រ ដែលមានប្រវែងលើសពី ១៦ ម៉ែត្រ ដោយបញ្ជាក់ថា វិធានការនេះបានធ្វើ ...
ហ៊ គឹមសាយ
http://bit.ly/2ByloGT
ការភ្ជាប់ផ្លូវដែកទៅ ក្នុងPPSEZ នឹងធ្វើឡើងឆាប់ៗ
រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្ដេជ្ញាថា នឹងពង្រឹងឡើងវិញគម្រោងដែលគ្មានសកម្មភាពរយៈពេលយូរមកហើយក្នុងការតភ្ជាប់ផ្លូវដែករបស់កម្ពុជាជាមួយតំបន់សេដ្ឋកិច្ចពិសេសដែលអភិវឌ្ឍ ...
Kali Kotoski
http://bit.ly/2h3LVjq
ពលរដ្ឋមានជម្លោះដីធ្លីនៅជ្រោយចង្វាររកដំណោះស្រាយ
សហគមន៍រងគ្រោះរឿងដីធ្លីចំនួន៥នៅសង្កាត់ចំនួន៣ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានអំពាវនាវជាថ្មីដល់អាជ្ញាធរនិងក្រុមហ៊ុនOCICដែលជាភាគីទំនាស់រកដំណោះស្រាយលើបញ្ហាដីធ្លីរបស់ពួកគាត់ឲ្យមានតម្លាភាពនិងស្មើមុខគ្នាចំពោះមុខច្បាប់ នៅមុនការបោះឆ្នោតដែលជិតឈានមកដល់។ ...
ប៉ិច សុធារី
http://bit.ly/2jeQSa7
ប្រធានពន្ធនាគារបន្ទាយមានជ័យ បដិសេធធ្វើទារុណកម្មអ្នកទោស
ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានបដិសេធទៅនឹងការចោទប្រកាន់ទៅលើមន្ត្រីពន្ធនាគារខេត្តនេះ ប្រើទារុណកម្មទៅលើអ្នកទោសដែលកំពុងជាប់ក្នុងមន្ទីរឃុំឃាំងដោយមន្ត្រីរូបនេះអះអាងថាមិនមានអ្នកទោសណាត្រូវបានវាយធ្វើបាបនោះទេ។ ...
មុំ គន្ធា
http://bit.ly/2ntjr5M
គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក កែម ឡី មានវត្តមាននៅក្នុងការបោះឆ្នោត
បន្ទាប់ពីបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ បានអង្គុយនៅក្នុងទីស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញសម្រាប់សមាជមុនការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ ពួកគេបានអោនគោរពបិតាស្ថាបនិកនៅក្នុងការ ...
George Wright និង សេក ឧត្តម
https://www.cambodiadaily.com/news/kem-ley-lives-grassroots-democracy-party-elections-130233/
កិច្ចសន្យាកសិកម្ម កំពុងតែត្រូវបានពង្រីកកាន់តែធំ
ក្រុមហ៊ុននាំចេញអង្ករ អេមរូ រ៉ាយស៍ កាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងធានាទិញស្រូវសរីរាង្គពីកសិករសរុប ៤ ០០០ គ្រួសារនៅខេត្តព្រះវិហារ ដោយគ្រោងចំណាយប្រាក់ប្រមាណ៧លានដុល្លារ ដើម្បីទិញស្រូវសរីរាង្គជាង២ម៉ឺនតោននៅរដូវប្រមូលផលឆ្នាំនេះ។ នេះបើតាមសេចក្តីជូន ...
ហ៊ គីមសាយ
http://bit.ly/2u6XpLP
អាជ្ញាធរថា អ្នកតាំងលំនៅខុសច្បាប់ត្រូវបានអនុញ្ញាតឲ្យចូលតំបន់ឧទ្យានបុរាណអង្គរដើម្បីជៀសវាងអំពើហិង្សា
ប្រធានស្ថាប័នរដ្ឋាភិបាលដែលគ្រប់គ្រងតំបន់អង្គរបានទទួលស្គាល់កាលពីម្សិលមិញថា ប្រជាពលរដ្ឋរាប់រយគ្រួសារដែលឥឡូវកំពុងតស៊ូជំទាស់នឹងការបណ្តេញចេញត្រូវបានអនុញ្ញាតឲ្យចូលមកតាំងលំនៅក្នុងតំបន់នេះដោយខុសច្បាប់មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ប៉ុន្តែលោកបាននិយាយកាពារការសម្រេចនេះ។ ...
អង្គការសុខភាពពិភពលោកធ្វើតេស្តព្យាបាលជំងឺគ្រុនចាញ់ថ្មី
អត្រាបរាជ័យខ្ពស់នៃឱសថកម្រិតខ្ពស់ដើម្បីព្យាបាលជំងឺគ្រុនចាញ់នៅវៀតណាមភាគខាងត្បូងបានធ្វើឱ្យមានក្តីបារម្ភថា ថ្នាំប៉ារ៉ាសិតដែលមានប្រតិកម្មទៅនឹងថ្នាំច្រើនប្រភេទ ដែលត្រូវបានពិនិត្យលើកដំបូងនៅខេត្តប៉ៃលិនអាចនឹងរីករាលដាល។ ទន្ទឹមនឹងនេះដែរអ្នកជំនាញនៅកម្ពុជាកំពុងធ្វើតេស្តជម្រើសនៃការព្យាបាលជំនួសដើម្បីរក្សាភាពសុំា។ ...
Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/who-tests-new-malaria-therapy
ពលរដ្ឋដាក់ញត្តិទៅក្រសួងដែនដីសុំប្លង់កម្មសិទិ្ធកាន់កាប់ដីមានជម្លោះ
ពលរដ្ឋចំនួន ៧ នាក់ដែលអះអាងថា ជាតំណាងពលរដ្ឋចំនួន៥៦ គ្រួសាររស់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារបានប្រមូលផ្ដុំគ្នាមកដាក់ញត្តិទៅក្រសួងដែនដី កាលពីថ្ងៃសុក្រសបា្ដហ៍មុន ដើម្បីរកដំណោះស្រាយបញ្ហាដីធ្លីជាមួយនឹងក្រុមហ៊ុនរ៉ែមាស ...
ផាក់ ស៊ាងលី
http://bit.ly/2D364Ac
ពលរដ្ឋជាង ២០០ នាក់តវ៉ានៅសាលាឃុំ ២ធ្នូ ប្រឆាំងនឹងការបណ្តេញចេញពីដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនវៀតណាម
ពលរដ្ឋជាង ២០០ នាក់ ក្នុងចំណោមជាង ៤០០ គ្រួសារ នៅស្រុកស្នួល ខេត្ដក្រចេះ កាលពីព្រឹកថ្ងៃចន្ទនេះ បានលើកគ្នាមកតវ៉ានៅសាលាឃុំពីរធ្នូ ដើម្បីទាមទារឲ្យអាជ្ញាធរជួយអន្តរាគមន៍ និងប្រឆាំងនឹងការបណ្ដេញពួកគាត់ពីដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនវៀតណាម ដោយសុំឲ្យអាជ្ញាធរ កំណត់ ...
សុទ្ធ គឹមសឿន
http://bit.ly/2EZ3k8P
ការចុះឈ្មោះបោះឆ្នោតបានបញ្ចប់ហើយដោយមានអ្នកចុះឈ្មោះ៨០%
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងកាលពីម្សិលមិញថា ពួក គេមានការរីករាយដែលបានចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៨០ ភាគរយ ក្នុងចំណោមអ្នកមានសិទិ្ធបោះឆ្នោតប្រមាណ ៩,៦ លាននាក់ ក្នុងរយៈកាលបីខែកន្លងមក។ ...
ប៊ុន សេងគង់
http://bit.ly/2gNej7J
ដែនជម្រកសត្វព្រៃត្រូវបានកំណត់ និងបែងចែកតំបន់គ្រប់គ្រងជាលើកដំបូង
ស្ទើរតែរយៈពេល ៩ ឆ្នាំហើយ បន្ទាប់ពីប្រទេសកម្ពុជាបានកំណត់អាណត្តិតំបន់នៃតំបន់ការពារទាំងអស់ ដើម្បីការពារផ្នែកដែលមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍ ជាចុងក្រោយនេះ រដ្ឋាភិបាលបានកំណត់ និងបែកចែកតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃចំនួនពីរ កាលពីស ...
អូន ភាព និង Zsombor Peter
https://www.cambodiadaily.com/news/wildlife-sanctuaries-issued-first-zoning-plans-123189/
LOLC ក្លាយជាម្ចាស់ភាគហ៊ុនធំនៅប្រាសាក់
Bank of East Asia ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុឈានមុខគេរបស់ទីក្រុងហុងកុង និងក្រុមហ៊ុន LOLC របស់ស្រីលង្កា បានប្រកាសកាលពីថ្ងៃសុក្រថា ពួកគេបានក្លាយជាភាគទុនិកភាគច្រើនរបស់ប្រាសាក់ ដែលកិច្ចព្រមព្រៀងនេះត្រូវបានរាយការណ៍ថាមានតម្លៃ ១៨៦ លានដុល្លារ។ ...
Kali Kotoski
http://bit.ly/2n5nNRW
ក្រុមអ្នកសង្កេតការណ៍ឯករាជ្យនិយាយថាមានបញ្ហារំខានតិចតួចទោះបីជាការបោះឆ្នោតទៅដោយរលូនក៏ដោយ
ក្រុមអ្នកសង្កេតការណ៍ឯករាជ្យបានកោតសរសើរពីប្រព្រឹត្តទៅនៃការបោះឆ្នោតឃុំ-សង្កាត់នៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យថា មានភាពរលូន និងដោយសន្តិភាពច្រើន បើទោះបីជាពួកគេបានកត់សម្គាល់ឃើញថាមានបញ្ហារំខានតិចតួចរួមមាន មន្ត្រីមិនមានសមត្ថកិច្ច ...
Ben Sokhean and Zsombor Peter
https://www.cambodiadaily.com/news/independent-observers-say-smooth-vote-still-marred-by-problems-130973/
សម្ពោធដាក់ឲ្យដំណើរការ សារមន្ទីរសន្តិភាព
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧នេះ អញ្ជើញសម្ពោធដាក់ឲ្យដំណើរការ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ដែលមានទឹកប្រាក់ចំនួន ៧០០,០០០ ដុល្លារ នៅខេត្តសៀមរាប បន្ថែមពីនេះរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាសម្ភារៈបច្ចេកទេសបោសសម្អាតមីន ដែលសរុប ...
ឃុត សុភចរិយា
http://www.phnompenhpost.com/national/peace-museum-opens
KrisEnergy ប្តេជ្ញាពីការបូមប្រេងនៅកម្ពុជា
ក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ដែលជាប្រតិបត្តិករអណ្ដូងប្រេងក្នុង Block A របស់កម្ពុជាបានប្រកាសពីការសម្រេចចិត្តចុងក្រោយក្នុងការវិនិយោគលើការបូមប្រេងនៅកម្ពុជា នៅអណ្ដូងប្រេងអប្សរាដោយអះអាងថា កម្ពុជានឹងក្លាយជាប្រទេសផលិតប្រេងមួយក្នុងរយៈពេល២៤ខែទៀត។ ...
Kali Kotoski និង ហ៊ គីមសាយ
http://bit.ly/2y2waET
លោកហ៊ុន ម៉ាណែតថា កងទ័ពប្ដេជ្ញាកម្ចាត់បដិវត្តន៍ពណ៌
លោកហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាមន្ត្រីយោធាជាន់ខ្ពស់ កាលពីម្សិលមិញ បានថ្លែងថា កងយោធពលខេមរភូមិន្ទកម្ពុជា ប្ដេជ្ញាចិត្តកម្ចាត់ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលតាមរយៈ«បដិវត្តន៍ពណ៌»ខណៈលោកកំពុងបង្ហាញសម្ភារយោធានៅ ...
ម៉ិច ដារ៉ា
http://bit.ly/2FsdEpF