គោលនយោបាយអភិវឌ្ឍន៍ និងការគ្រប់គ្រង
ទំនិញពីប្រទេសវៀតណាមមកដល់កំពង់ផែស្វយ័តភ្នំពេញ ក្នុងខេត្តកណ្តាល។ រូបភាព ដោយបណ្តុំរូបភាពរបស់ធនាគារពិភពលោក, ថតនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៣។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0.កិច្ចព្រមព្រៀងសន្តិភាពនៅកម្ពុជា ដែលជាទូទៅសំដៅទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានចាត់ទុកជាការចាប់ផ្តើមនៃជំនួយបរទេសមកដល់ប្រទេសមួយ ដែលបច្ចុប្បន្ននេះ ពួកយើងទាំងអស់គ្នាស្គាល់ថាជា ប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ ត្រូវបានសម្គាល់ថាជា ...
គម្របព្រៃឈើ
គម្របព្រៃឈើ នៃប្រទេសកម្ពុជា បានថយចុះយ៉ាងគំហុកនៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ នៅឆ្នាំ១៩៧៣ ប្រទេសកម្ពុជា មានផ្ទៃដីព្រៃសរុបចំនួន ១៣.១លានហិកតា ប៉ុន្តែ គិតត្រឹមឆ្នាំ២០១៤ គម្របព្រៃរបស់ប្រទេសនេះ បានធ្លាក់ចុះមកនៅត្រឹម ៨.៧ លានហិកតា។ ជាលើកទី១ នៅក្នុងអំឡុងពេល ៤១ឆ្នាំ ដែល ភាគរយនៃគម្របដីមិនមែនព្រៃ (៤៨.៤%) មានទំហំធំជាងភាគរយនៃគម្របព្រៃឈើ (៤៧.៧%)។[ ...
ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម
អ្នកនេសាទត្រីម្នាក់កំពុងពិនិត្យមើលត្រី។ រូបភាព ថតដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID), ១៦ តុលា ២០១២។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានការនេសាទត្រីទឹកសាបដ៏ច្រើន ក្នុងពិភពលោក។ វិស័យជលផលរបស់កម្ពុជា រួមមានការនេសាទចិញ្ចឹមក្រពះ និងការនេសាទទ្រង់ទ្រាយធំ និងការប្រមូលផល ការកែច្នៃ និងទីផ្សារ។វិស័យជលផល ដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ ដែលរួមមានទឹកសាប ទឹកសមុទ្រ និងវារីវប្បកម្ម។ បឹងទន្លេសាប និងទន្លេសាប ត្រូវបានចាត់ទុកថាជាប្រភពត្រីទឹកសាបដ៏សំបូរបំផុតក្នុងពិភពលោក ដែលផ្តល់ទិន្នផលត្រីទឹកសាបប្រចាំឆ្នាំប្រមាណ៧៥ភាគរយ និង ...
គោលដៅទី១៧ ភាពជាដៃគូ ដើម្បីសម្រេចគោលដៅ
គោលដៅទី១៧ “ពង្រឹងមធ្យោបាយអនុវត្តនានា និងបង្កើតភាពរស់រវើកនៃភាពជាដៃគូសកល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” គឺស្តីអំពីការសហការគ្នារវាង រដ្ឋាភិបាល សង្គមស៊ីវិល សា្ថប័នឯកជន និង ភាគីផ្សេងៗ ដើម្បីសម្រេចបាននូវ ...
អ្នកផ្តល់ជំនួយផ្នែកច្បាប់
ជំនួយផ្នែកច្បាប់ត្រូវបានផ្តល់ជូនដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលដែលទទួលមូលនិធិអន្តរជាតិ និងក្រុមមេធាវីការពារប្រយោជន៍សាធារណៈ។ ក្រុមមេធាវីពិសេសក្រោមការត្រួតពិនិត្យរបស់នាយករដ្ឋមន្ត្រី មានគោលបំណងជួយស្ត្រីក្រីក្រ ជាពិសេសអ្នកជាប់ ...
ការបំពុលខ្យល់
ផ្សែង និងក្លិនស្អុយ ហោះហើរក្នុងខ្យល់ នៅកន្លែងចាក់សំរាមដ៏ធំមួយក្នុងរាជធានីភ្នំពេញ។ ថត ដោយអេឡែន ម៉រហ្គែន, ១៧ កញ្ញា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ការបំពុលខ្យល់មានប្រភពចេញពីការដុតឥន្ធនៈ តួយ៉ាងប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងធ្យូងសម្រាប់ការដឹកជញ្ជូន ការប្រើប្រាស់តាមផ្ទះ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងថាមពល។ ការដុតឥន្ធនៈទាំងនេះបានបញ្ចេញផ្សែងពុលចូលទៅក្នុងបរិយាកាសដែលបង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើគុណភាពខ្យល់ និងសុខភាពរបស់មនុស្ស។ទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសដែលមានឧស្សាហកម្មជឿនលឿនខ្លាំងក៏ដោយ កម្ពុជាស្ថិតក្នុងលំដាប់ទី១៦៤ ក្នុងចំណោម ១៨០ប្រទេស នៅក្នុងសន្ទស្សន៍នៃការអនុវត្តខាងបរិស្ថាន (EPI) សម្រាប់គុណភាពខ្យល់ ក្នុងឆ្នាំ២០១៨។130 សន្ទស្សន៍EPI សម្រាប់ការវាស់ស្ទង់គុណភាពខ្យល់ ដែលត្រូវបានបង្កើតឡើងដោយ សាកលវិទ្យាល័យ Yale (វិទ្យាស្ថាន Yale សម្រាប់គោលនយោបាយ និងច្បាប់បរិស្ថាន) និង សាកលវិទ្យាល័យ Columbia ((វិទ្យាស្ថានសម្រាប់បណ្ដាញនៃព័ត៌មានវិទ្យាសាស្ត្រផែនដីអន្តរជាតិ) ក្នុងកិច្ចសហប្រតិបត្តិការជាមួយ វេទិកាសេដ្ឋកិច្ចពិភពលោក បានរួមបញ្ចូលនូវសូចនាករចំនួន ៣៖ការបំពុលខ្យល់ នៅកម្រិតប៉ះពាល់ជាមធ្យមស្មើ PM2.5 (ភាគល្អិតនិចល)ការបំពុលខ្យល់ ...
ទឹក និងអនាម័យ
ក្មេងៗនៅស្រុកមោង ខេត្តបាត់ដំបង លាងដៃជាមួយទឹក នឹងសាប៊ូ។ រូបភាពដោយ អង្គការ Worldfish Cambodia បានថតនៅថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ ២០១៨។ ក្រោមអាជ្ញាបណ្ណ (CC BY-ND 2.0)។ដោយទទួលស្គាល់ថាជាទឹក និងអនាម័យជាវិបត្តិសកល អង្គការសហប្រជាជាតិបានដាក់បញ្ចូលបញ្ហានេះនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពគោលដៅទី ៦ ដើម្បីធានាឱ្យមានការប្រើប្រាស់ទឹក និង ...
ធ្យូងថ្ម
ទោះបីជាការរុករកបានបង្ហាញថាមានវត្តមានធនធានធ្យូងថ្មមួយចំនួនតូចនៅភាគខាងជើងនៃប្រទេសកម្ពុជាក៏ដោយ ពុំមានការរុករករ៉ែជាលក្ខណៈឧស្សាហកម្មណាមួយបានចាប់ផ្តើមឡើងនោះទេ។ ធ្យូងថ្មដែលប្រើប្រាស់សម្រាប់ការផលិតអគ្គិសនីនិងគោលបំណងផ្សេងទៀតត្រូវ ...
ធនាគារសំខាន់ៗ
នៅឆ្នាំ ២០២០ កូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក និងកម្ពុជា។ ប្រព័ន្ធធនាគារនៅកម្ពុជាក៏រងផលប៉ះពាល់ដែរ ប៉ុន្តែស្ថិតក្នុងកម្រិតមធ្យម និងអាចគ្រប់គ្រងបាន។248 ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ...
ការអប់រំ និងការផ្សព្វផ្សាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ប្រទេសកម្ពុជាទទួលស្គាល់តួនាទីដ៏សំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងសតវត្សទី២១ ហើយមានបំណងផ្លាស់ប្តូរ និងបញ្ចូលបច្ចេកវិទ្យាទៅក្នុងធនធានមនុស្សតាមរយៈវិស័យអប់រំ។ គោលនយោបាយ និងយុទ្ធសាស្ត្រផ្សេងៗត្រូវបានអនុវត្តដើម្បីសម្រេចគោលដៅដូចជា គោលការណ៍ណែនាំគោលនយោបាយ ...
ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
ឆ័ត្រចម្រុះពណ៌ក្នុងផ្សារក្នុងស្រុកមួយកន្លែង នៅរាជធានីភ្នំពេញ។ រូបភាព ថតដោយ Roberto Trombetta, ៨ ឧសភា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ការអភិវឌ្ឍ និងការគ្រប់គ្រងតំបន់ទីក្រុងរបស់ប្រទេសកម្ពុជា បានព្យាយាមរក្សាល្បឿន ជាមួយនឹងអត្រាដ៏លឿននៃនគរូបនីយកម្ម។ ទាំងនេះរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធឯកទេសនៅតាមទីក្រុង ដូចជា សេវាជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងចរាចរណ៍ និងយានយន្ត ការអនុវត្តច្បាប់ ទឹកនិងប្រព័ន្ធលូ និងការធ្វើផែនការទីក្រុង ជាដើម។នៅឆ្នាំក្នុង២០១៣ ដង់ស៊ីតេប្រជាជនមានចំនួន ៨២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយប្រជាជននៅកម្ពុជាប្រមាណ ២១ ភាគរយ រស់នៅក្នុងតំបន់ទីក្រុង។ ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណា អត្រាប្រជាជនក្នុងទីក្រុងប្រចាំឆ្នាំ បានកើន ៣.៧ ភាគរយ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បើធៀបនឹងអត្រា ១.៣ ភាគរយ ប្រចាំឆ្នាំសម្រាប់តំបន់ជនបទ។344 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ...
គោលដៅទី៥ សមភាពយេនឌ័រ
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៥ (គ.អ.ច ទី៥) ត្រូវបានគេបង្កើតឡើងដើម្បី “សម្រេចសមភាពយេនឌ័រ និង ផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារីទាំងអស់” ។ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ...
គោលដៅទី៤ ការអប់រំប្រកបដោយគុណភាព
គោលដៅអភិវឌ្ឍប្រកបដោយចរីភាពទី៤ គឺធានាការអប់រំប្រកបដោយ គុណភាព បរិយាបន្ន និងសមធម៌ និងលើកកម្ពស់កាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប។478 ការអប់រំ គាំទ្រសមិទ្ធផលសមភាពយេនឌ័រតាមរយៈការផ្តល់ ...
ការអភិវឌ្ឍសង្គម
បុគ្គលិកពេទ្យកំពុងស្ដាប់ចង្វាក់បេះដូងទារក នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ ប្រទេសកម្ពុជា. រូបភាព ថតដោយ ធនាគារពិភពលោក, ៣០ មករា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.ការអភិវឌ្ឍផ្នែកសង្គម បង្ហាញឱ្យឃើញពីបញ្ហាសង្គមយ៉ាងជ្រាលជ្រៅ ជាពិសេស ភាពក្រីក្រភាពគ្មានការងារធ្វើ និងការមិនរាប់បញ្ចូលផ្នែកសង្គមផ្សេងទៀត545 និងស្វែងរកការកំណត់នូវភាពក្រីក្រចំពោះវិសាលគមនៃឧបសគ្គនានាទាំងផ្នែកសង្គម និងរចនាសម្ព័ន្ធ ជំនួសកម្រិតប្រាក់ចំណូល ។ប្រទេសកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់ខ្លួនមួយចំនួន ដូចជា ការកាត់បន្ថយអត្រាមរណភាពទារក និងមាតា បីភាគបួន កម្រិតប្រាក់ចំណូលបានកើនឡើង ហើយកម្រិតនៃភាពក្រីក្រ បានធ្លាក់ចុះ ចំណែកឯស្ថិតិសុខាភិបាល និងវិស័យអប់រំជាច្រើនទៀត បានប្រសើរឡើងយ៉ាងខ្លាំង ។ទោះយ៉ាងណាក៏ដោយ ក៏នៅមានការប្រឈមធំៗជាច្រើន សម្រាប់ប្រជាជនជាច្រើន ដែលរស់នៅតាមជនបទ ដូចជា ការទទួលបានសេវាសុខភាព ឬ សេវាអប់រំ និងការផ្គត់ផ្គង់ អគ្គិសនី នៅមានកម្រិតនៅឡើយ រីឯ ប្រជាជនមួយចំនួនធំ បានទទួលរងផលប៉ះពាល់ ...
ថាមពល
ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានចាប់ផ្តើមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន យ៉ាងលឿន។ ផលិតផលក្នុងស្រុកសម្រាប់ពលរដ្ឋម្នាក់ៗ កើនឡើងបីដង នៅចន្លោះ ឆ្នាំ ១៩៩៩ និងឆ្នាំ ២០១៣។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែសង្គ្រាមរយៈពេលបីទសវត្ស និងភាពចម្រូងចម្រាស់ផ្នែកនយោបាយ ដែលបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋា រចនាសម្ព័ន្ធ របស់ប្រទេសនេះ ប្រទេស កម្ពុជា នៅតែខ្វះមធ្យោបាយចាំបាច់ក្នុងវិស័យថាមពល ដើម្បីផ្គត់ផ្គង់នូវល្បឿននៃការអភិវឌ្ឍដែរ ។ សន្តិសុខផ្នែកថាមពល បានសម្រួលដល់កំណើនសេដ្ឋកិច្ច សង្គម និង និរន្តរភាព របស់ប្រទេស កម្ពុជា ។ ការផ្គត់ផ្គង់ថាមពលអគ្គីសនី និងការទទួលបាននូវ ថាមពលប្រើប្រាស់ គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ។ [...] ...
គោលដៅទី៧ ថាមពលស្អាតដែលមានតម្លៃសមរម្យ
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៧ ផ្តោតទៅលើការទទួលបានសេវាថាមពលទំនើបដែលមានតម្លៃសមរម្យ ទុកចិត្តបាន និងមាននិរន្តរភាព។ នេះរួមបញ្ជូលទាំងការធានានូវការទទួលបានជាសកលនូវសេវាថាមពលទំនើប អាចទុកចិត្ត ...
មីក្រូហិរញ្ញវត្ថុ
ជំងឺរាតត្បាតកូវីដ-១៩ បានវាយប្រហារយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចសកលលោក និងកម្ពុជា ដោយបន្តរាលដាលដល់ស្ថិរភាពនៃប្រព័ន្ធធនាគារ។ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុបានបន្តផ្តល់សេវាដល់អតិថិជន ដែលអាចមើលឃើញ ...