តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

72 Profilesរកឃើញសម្រាប់ "wordpress seo all in one���telegram���@dremf���TUTU"

លោកស្រី ស៊ីន គីមស៊ាន

លោកស្រី ស៊ីន គីមស៊ាន គឺជានាយករងកម្មវិធី និងជាអ្នកគ្រប់គ្រងជំនួយឥតសំណងនៃគម្រោងស្តីពីការពង្រឹងសមត្ថភាពសង្គមស៊ីវិលកម្ពុជា (CCSS) នៃអង្គការវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម (East-West Management Institute)។ លោកស្រី គឺជាមេធាវី ជាអាជ្ញាកណ្តាលខាងវិស័យការងារ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាអាជ្ញាកណ្តាលខាងវិស័យពាណិជ្ជកម្មនៅមជ្ឈមណ្ឌល ក្រុមប្រឹក្សាអាជ្ញាកណ្តាលជាតិនៃប្រទេសកម្ពុជា និងនៅវិទ្យាស្ថានក្រុមប្រឹក្សាអាជ្ញា កណ្តាលនៃប្រទេសសិង្ហបុរី (SIArb)។ បទពិសោធន៍ការងារពីមុនរបស់លោកស្រី គឺជាមន្ត្រី កម្មវិធីនៅអង្គការមូលនិធិអាស៊ី គ្រូបង្រៀនផ្នែកច្បាប់នៅសាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ ហើយក្រោយមកនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ជាសមាជិកស្ថាប និកនៃក្រុមការងារពិសេសសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយក៏ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវឯកសារច្បាប់ នៃរដ្ឋសភាជាតិ។ លោកស្រី ក៏បានបញ្ចប់ការសិក្សាថ្នាក់ អនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងសេដ្ឋកិច្ច ពីវិទ្យាស្ថានពាណិជ្ជកម្មពិភពលោកនៃ ប្រទេស ស្វីស បរិញ្ញាប័ត្រច្បាប់ពីវិទ្យាស្ថានជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចពីប្រទេសកម្ពុជា វិញ្ញាបនប័ត្រទទួលស្គាល់ពីសាកល វិទ្យាល័យ សាន់ហ្វ្រាន់ស៊ីស្កូ វិញ្ញាបនប័ត្រទទួលស្គាល់ជាបញ្ញាវ័ន្តស្រាវជ្រាវផ្នែកច្បាប់ពី សាកលវិទ្យាល័យមីឈីហ្កាននៃសហរដ្ឋអាមេរិក។ នៅក្នុងតំណែងទាំងនេះ លោកស្រី ...

លោក អៀន រ៉ាម៊ែឃ

លោក អៀន រ៉ាម៊ែឃ (Ian RAMAGE) គឺជាស្ថាបនិក និងនាយកនៃក្រុមហ៊ុន Angkor Research and Consulting។ លោក អៀន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតសង្គមសាស្ត្រ ផ្នែកចិត្តវិទ្យា នៃសាកលវិទ្យាល័យ វ៉ូឡុងហ្គុង នៃរដ្ឋញូវសៅវ៉ែល។ លោកបានធ្វើការងារជាអ្នកចិត្តសាស្រ្ត នៅក្នុងមជ្ឈមណ្ឌលឃុំខ្លួនអនិតិជនមួយចំនួនក្នុងប្រទេសអូស្ត្រាលី និងជាអ្នកប្រឹក្សារៀបចំគោលនយោបាយ និងគោលការណ៍ណែនាំនៃអន្តរមន្ទី ស្តីពីការគាំពារកុមារ និងអ្នកជំងឺផ្លូវចិត្ត សម្រាប់រដ្ឋាភិបាលញូវសៅវ៉ែល។ លោក បានផ្លាស់ប្តូរទីលំនៅមកប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលលោកបានធ្វើទស្សនកិច្ចជាគ្រូបង្រៀន និងអ្នកផ្តល់ប្រឹក្សាលើមុខវិជ្ជាផ្នែកចិត្តវិទ្យានៅឯសាកលវិទ្យាល័យភ្នំពេញ។ ចាប់តាំងពីឆ្នាំ ១៩៩៩មក លោកបានបញ្ចប់ដោយជោគជ័យនូវគម្រោងស្រាវជ្រាវ ប្រមាណ១២០គម្រោងនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិ ម្ចាស់ជំនួយទ្វេភាគី និងអង្គការមិនមែនរដ្ឋាភិបាល ដោយធ្វើការផ្តោតលើការវាយតម្លៃលើកម្មវិធី និងផលប៉ះពាល់ ក្នុងវិស័យសុខភាពសាធារណៈ/សុខភាពបន្តពូជ សុខុមាលភាពសង្គម យែនឌ័រ បរិស្ថាន កសិកម្ម និងសេដ្ឋកិច្ចសង្គម។ លោក ...

លោក ណូប៊ឺត ក្លេន

លោក ណូប៊ឺត ក្លេន (Norbert KLEIN) ក៏ជាសមាជិកដើមមួយក្នុងក្រុមប្រឹក្សាភិបាល នៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ ហើយក៏ជាចាស់ព្រឹទ្ធាចារ្យនៃសហគមន៍អ្នកប្រើប្រាស់អ៊ិនធឺណែតក្នុងប្រទេសកម្ពុជា ដោយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធអ៊ិនធឺណែត ក្នុងប្រទេសកម្ពុជានៅទស្សវត្សរ៍ទី៩០។ លោក ណូប៊ឺត ក៏ជាស្ថាបនិក មួយរូប និងជាប្រធាននៃអង្គការសង្គមអ៊ិនធឺណែតកម្ពុជាអស់រយៈពេលដ៏វែង ព្រមទាំងជា ស្ថាបនិក និងសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបើកទូលាយ ដែលជាអង្គការមិន មែនរដ្ឋាភិបាលមួយនាំមុខលើវិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាដើម្បីការអភិវឌ្ឍ (ICT4D)។ លោក បានបង្កើត និងគ្រប់គ្រងអង្គភាពឌឹមីរឺ (The Mirror) ដែលជាអង្គភាព ប្រមូលផ្តុំអត្ថបទសារព័ត៌មានដំបូងៗគេ ហើយដែលបានបើកដំណើរការយ៉ាងយូរចាប់តាំង ពីឆ្នាំ ១៩៩៧ ដល់ ២០០៩។ ទោះបី លោក ណូប៊ឺត ចូលនិវត្តន៍ក្តី តែលោកនៅតែជាបុគ្គល ដ៏សកម្ម។ លោក បានបន្តផ្តល់ការប្រឹក្សា និងចែករំលែកអំពីអ៊ិនធឺណែត និងបញ្ហាអភិបាល កិច្ចអ៊ិនធឺណែតនៅជុំវិញពិភពលោក។ ...

ប៉ា​ សិត​ទេវិន្ទ​

មន្ត្រីផ្នែករដ្ធបាល និងហិរញ្ញវត្ថុ​​ទេវិន្ទទំនួលខុសត្រូវចម្បង គឺជួយផ្នែកហិរញ្ញវត្ថុ និងរដ្ធបាលក្នុងការផ្តល់ការគាំទ្រផ្នែករដ្ធបាល/ភស្តុភារសម្រាប់ព្រឹត្តិការណ៍ ដូចជា ការប្រជុំ និងសិក្ខាសិលាផ្សេងៗ ការរៀបចំទម្រង់បែបបទ និងលិខិតអនុញ្ញាតការធ្វើដំណើរ ការថែរក្សាទ្រព្យសម្បត្តិអសកម្មរបស់អង្គការ ការងារលទ្ធកម្ម គ្រប់គ្រងសាច់ប្រាក់បុរេប្រទាន ការថតចម្លងឯកសារហិរញ្ញវត្ថុផ្សេងៗ ព្រមទាំងការទូទាត់ទាន់ពេលវេលាដល់ បេឡាជាតិរបបសន្តិសុខសង្គម និងការបង់ពន្ធ។ បន្ថែមពីនេះគាត់ក៏មានសម្របសម្រួលជាមួយបុគ្គលិក បណ្ណាល័យអ្នកប្រយុទ្ធ និងអ្នកស្ម័គ្រចិត្ត ដើម្បីជួយសម្រួលដល់ការទូទាត់ប្រចាំខែ និងការផ្គត់ផ្គង់ការិយាល័យ។ទេវិន្ទ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ ២០២០។ មុនពេលចូលបម្រើការងារនៅអូឌីស៊ី ទេវិន្ទមានបទពិសោធន៍ជាង ៣ ឆ្នាំជាមួយវិស័យក្រុមហ៊ុនឯកជនក្នុងផ្នែករដ្ឋបាល និងផ្នែកលទ្ធកម្ម។ ...

សុខ​ ហាំ​ង​ឃាង​

​មន្ត្រី​ផ្នែក​ទំនាក់ទំនង​ឃាង​ ទទួល​បន្ទុក​ផលិត​សម្ភារៈ​ទំនាក់ទំនង​ និង​គាំទ្រ​សកម្មភាព​ផ្សេងៗរួម​ទាំង​វគ្គ​បណ្តុះបណ្តាល​ សិក្ខាសាលា​ និង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ និង​ដៃគូ​សំខាន់ៗ​​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ (អូឌីស៊ី)។​ លោក​ក៏​សរសេរ​អត្ថបទ​ប្លុក​អំពី​សកម្មភាពផ្សេងៗ​ដែល​រៀបចំ​ដោយ​អូឌីស៊ី​ផង ...

លោក ប៊ុន ថារម្យ

លោក ប៊ុន ថារម្យ បច្ចុប្បន្ននេះគឺជាប្រធានក្រុមដឹកនាំទទួលបន្ទុកខាងទំនាក់ទំនង នៅអង្គការ InSTEDD iLab ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាអង្គការមួយដែល ផ្តោតទៅលើការរចនា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពផ្នែកបច្ចេកវិទ្យា ដើម្បីភាពប្រសើរឡើងក្នុងសង្គម។ ក្នុងនាមជាអ្នកសរសេរប្លក់ និងបានអះអាងចំពោះខ្លួនឯងថាជាអ្នកការទូតផ្នែកបច្ចេកវិទ្យាខាងឌីជីថលតាំងពីឆ្នាំ២០០៤ លោក ថារម្យ បានផ្តួចផ្តើមគំនិតបង្កើតឲ្យមានសន្និសិទបច្ចេកវិទ្យាដំបូងបង្អស់នៅទីក្រុងភ្នំពេញ ដែលមានឈ្មោះ បាខែមភ្នំពេញ។ លោក ក៏មានប្រវត្តិការងារជាច្រើន នៅក្នុងវិស័យសារព័ត៌មានអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗទៀតផង ដែលសមិទ្ធិផលការងាររបស់លោកអាចរកឃើញបាននៅក្នុង គេហទំព័រ GlobalVoicesOnlIne.org ការសែតភ្នំពេញប៉ុស្តិ៍ សារព័ត៌មាន Asian Correspondent និងសារព័ត៌មានសំឡេងសហរដ្ឋអាមេរិច (Voice of America) ។ លោក ថារម្យ គឺជាអតីតនិស្សិតអាហារូបករណ៍ម្នាក់ នៃកម្មវិធីភាពជាអ្នកដឹកនាំអ្នកធ្វើទស្សនកិច្ចអន្តរជាតិ (International Visitor Leadership Program) ដែលជាកម្មវិធីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករបស់ក្រុមវិជ្ជាជីវៈ បង្កើតឡើងដោយសហរដ្ឋអាមេរិច។ ...

ហេង ហ៊ុយអេង

​​អ្នក​ប្រឹក្សា​ផ្នែក ព័​ត៌​មាន​វិទ្យា/គេហទំព័រហ៊ុយ​អេ​ង​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​​​លើ​ជំនាញ​ ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) និង​ ផ្នែកសិក្សាអន្តរជាតិ ពីវិទ្យាស្ថានភាសាបរទេស (IFL)។​ នាង​ បាន​ធ្វើការ​លើ​គម្រោង​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ចាប់តាំងពី​គម្រោង​នេះ​ត្រូវ​បាន​បង្កើត​ឡើង ...

ឆេង ភត្រា

មន្ដ្រីគម្រោង/អ្នកសម្របសម្រួលគម្រោងភ​ត្រា​ មាន​តួនាទី​សម្រប​សម្រួលការ​បណ្ដុះបណ្ដាល​និង​សិក្ខាសាលា​ ហើយ​ចងក្រង​ឯកសារ​សម្រាប់​សកម្មភាព​នានា​ ព្រមទាំង​ត្រួតពិនិត្យ​ វាយតម្លៃ​ និង​រាយការណ៍​ពី​វឌ្ឍនភាព​គម្រោង​។​ បន្ថែម​ពី​នេះ​ លោក​ក៏​មាន​តួនាទី​ក្នុង​ការ​រៀបចំ​ផែនការ​សារ​គមនាគមន៍​របស់​គម្រោង​ និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ភាគី​ពាក់ព័ន្ធ ...

ធី ទ្រី

នាយកប្រតិបត្តិ/និពន្ធនាយកធី​ ទ្រី​ ជានា​យក​ប្រតិបត្តិ​/​និពន្ធ​នាយក​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​។​ លោក​បាន​ចូល​បម្រើ​ការងារ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​តាំងពី​ឆ្នាំ​២០១១​ និង​បាន​បន្ត​ក្លាយ​ខ្លួន​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ...

លោក អ៊ំ វណ្ណថារិទ្ធ

លោក អ៊ំ វណ្ណថារិទ្ធ គឺជាអ្នកតស៊ូមតិដើម្បីផ្លាស់ប្តូរចំណេះដឹង បែបសេរី និងបើកទូលាយក្នុងប្រទេសកម្ពុជា។ លោកចាប់អារម្មណ៍លើប្រធានបទដូចជា ទិន្នន័យបើកទូលាយ ការទទួលបានព័ត៌មានបើកទូលាយ ការផ្តល់អាជ្ញាប័ណ្ណបើកទូលាយ ការប្រមូលគំនិតពីប្រភពមជ្ឈដ្ឋាននានា កិច្ចសហប្រត្តិបត្តិការតាមប្រព័ន្ធអ៊ិនធឺណែត និងមីក្រូហិរញ្ញវត្ថុ។ ដំបូង លោកបានចូលរួមជាមួយនឹងចលនាប្រភពបើកទូលាយ តាមរយៈការបកប្រែជាភាសារខ្មែរ។ ក្រោយមក លោក បានដឹងអំពីវីគីភីឌា និងបានក្លាយទៅជាអ្នកស្ម័គ្រចិត្តមួយរូប តាំងពីឆ្នាំ២០០៦ និងបានធ្វើជាអភិបាល (Administrator) នៃវីគីភីឌាភាសាខ្មែរ នៅឆ្នាំ២០០៩។​លោកក៏ជាអ្នកកាន់គម្រោងស៊ីស៊ីកម្ពុជា (ccCambodia) ដើម្បីលើកកម្ពស់ចលនាផ្តួចផ្តើមគំនិតរួមមួយ នៅក្នុងប្រទេសកម្ពុជា។ ចំណាប់អារម្មណ៍ទូទៅរបស់លោក គឺភាសារបរទេស ការថតរូប និងការធ្វើដំណើរទេសចរណ៍។ ...

ស៊ីវ ​វឌ្ឍនា​

ប្រធាន​ផ្នែក​ស្រាវជ្រាវ​ និង​គ្រប់គ្រង​មាតិកា​គេហទំព័រ​​វ​ឌ្ឍ​នា​បាន​ធ្វើការ​យ៉ាង​សកម្ម​សម្រាប់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ចាប់តាំងពី​ឆ្នាំ​ ២០១៦​ ក្នុង​តួនាទី​ជា​ បណ្ណាធិការ​-​អ្នក​ស្រាវជ្រាវ​ និង​ជា​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​ និង​មាតិកា​។​ ជាមួយនឹង ...

តំបន់ការពារធម្មជាតិ

សំណំុទិន្នន័យ​នេះ​ ប្រមូលផ្តុំ​ទិន្នន័យ​អំពី​តំបន់​ការពារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចំនួន​ ៨​ ប្រភេទ​ (​តំបន់​ឧទ្យាន​ជាតិ​ តំបន់​ដែនជម្រកសត្វព្រៃ​ តំបន់ការពារទេសភាព​ តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ តំបន់​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ​ តំបន់​រ៉ា​ម​សារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល និងតំបន់ឧទ្យានជាតិសមុទ្រ​)​ ជាមួយនឹង​កាលបរិច្ឆេទ​ នៃ​ការ​បង្កើត​ ចាប់ពី​ឆ្នាំ​១៩៩៣​ ដល់ ...

វេ​ង​ សៀង​ហៃ​

​អ្នកគ្រប់គ្រង​កម្មវិធី​និពន្ធ​​វេ​ង​ សៀង​ហៃ​ ចូលរួម​បម្រើ​ការ​ងារឱ្យ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ក្នុង​ឆ្នាំ​ ២០២៣​ ក្នុង​តំណែង​ជា​អ្នកគ្រប់គ្រង​កម្មវិធី​និពន្ធ​ ដោយ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ប្រតិបត្តិការ​ និង​ផ្នែក​បច្ចេកទេស​ដល់​នាយក​ប្រតិបត្តិ​/ ...

លោកស្រី​ ធុ​ល​ ស៊ី​វ៉ា​ណេ

លោកស្រី​ ធុ​ល​ ស៊ី​វ៉ា​ណេ​ ថ្មីៗ​នេះ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​ពី​សាកលវិទ្យាល័យ​មែ​ល​ប៊​ន​ ប្រទេស​អូស្ត្រាលី​។​ លោកស្រី​ក៏​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ផ្នែក​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង ...

សំអាន ម៉ារឌី
Sam An Mardy

ប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងគេហទំព័រទំនួលខុសត្រូវចំបងរបស់ម៉ារឌីគឺ គ្រប់គ្រង និងពិនិត្យជារួមទៅលើគេហទំព័រ និងប្រព័ន្ធបណ្តាញរបស់អូឌីស៊ី។ គាត់ទទួលខុសត្រូវក្នុងការចូលរួម និងការពិនិត្យតាមដានលើការអភិវឌ្ឍ និងតំហែទាំគេហទំព័ររបស់អូឌីស៊ី ដោយមានកិច្ចសហការពីសំណាក់ក្រុមការងារផ្នែកនានារបស់អូឌីស៊ី។ លើសពីនេះ គាត់ក៏មានទំនួលខុសត្រូវក្នុងការផ្តល់នូវការណែនាំ និងជំនួយបច្ចេកទេស ក៏ដូចជាកំណត់ បង្ការ និងកាត់បន្ថយហានិភ័យនៃបញ្ហាបច្ចេកវិទ្យានានានៅលើប្រព័ន្ធបណ្តាញ និងការអនុវត្តគម្រោងរបស់អូឌីស៊ី។​​ម៉ារ​ឌី​ ជា​និស្សិត​បញ្ចប់​ការ​សិក្សាថ្នាក់​បរិញ្ញាបត្រ​ផ្នែកវិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ និង​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ភាសា​អង់គ្លេស​ផ្នែក​អប់រំ​ពី​វិទ្យាស្ថាន​ភាសាបរទេស​ ។​ ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3ZtdD
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!