គោលនយោបាយ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ
កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៧ស្តីពី «សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា»។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ ថតថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0.។ដោយមានប្រជាជន ៧៦ ភាគរយនៃចំនួនប្រជាជនសរុបកំពុងរស់នៅតាមតំបន់ជនបទ17 ប្រទេសកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនរស់នៅតាមទី ...
សិក្ខាសាលាស្ដីអំពីបណ្ណសារច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
នៅភ្នំពេញថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលាស្តីពីបណ្ណសារច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ សិក្ខាសាលានេះមានគោលបំណងបង្កើនបទពិសោធន៍ ...
គេហទំព័ររដ្ឋបាលស្រុកដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាដែលត្រូវបានចុះបញ្ជីជាផ្លូវការពីក្រសួង និងត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់តម្លាភាពថវិកាថ្នាក់ក្រោមជាតិ
ស្រុកអូរជ្រៅស្ថិតនៅភាគខាងលិចនៃខេត្តបន្ទាយមានជ័យ ដែលជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំងប្រាំបួននៃខេត្តបន្ទាយមានជ័យ។ ដោយមានព្រំដែនជាប់ជាមួយប្រទេសថៃ បានធ្វើឱ្យស្រុកអូរជ្រៅក្លាយជាស្រុក ...
គោលនយោបាយ និងការគ្រប់គ្រងទឹក
នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។48ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។49ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ50 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។51យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/ ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីអំពីភាពក្រីក្រ
ក្នុងនាមជាប្រទេសអភិវឌ្ឍមានល្បឿនលឿន ប្រទេសកម្ពុជាតែងតែជួបប្រទះភាពក្រីក្រជាបញ្ហាប្រឈមចម្បងរបស់ខ្លួន។ យុទ្ធសាស្ត្រចតុកោណចែងថាការលុបបំបាត់ភាពក្រីក្រគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។110 បន្ទាប់ពីការបោះឆ្នោតដ៏ធំលើកដំបូងក្រោយសង្គ្រាមស៊ីវិលរបស់ប្រទេសក្នុងឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាមានការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។111 ព្រះរាជាណាចក្រកម្ពុជាបានអនុវត្តគោលនយោបាយកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានសេរីភាវូបនីយកម្ម និងនាំប្រទេសកម្ពុជាទៅក្នុងទីផ្សារតំបន់ និងពិភពលោក។112 រដ្ឋាភិបាលក៏បានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម និងផ្តល់ការលើកទឹកចិត្តលើការវិនិយោគបរទេសនិងការលើកលែងពន្ធដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែម។113 កត្តាទាំងនេះបាននាំឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកាត់បន្ថយភាពក្រីក្រ។114 យោងតាមធនាគារពិភព លោកប្រទេសកម្ពុជាបានរក្សាកំណើនប្រចាំឆ្នាំជាមធ្យម ៧.៧ ភាគរយចាប់តាំងពីឆ្នាំ ១៩៩៨ មក។115 ប្រទេសនេះត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានការរីកចម្រើនលឿនបំផុតមួយនៅលើពិភពលោក។ ប្រទេសកម្ពុជាបានបញ្ចប់ការសិក្សាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ ហើយបានកំណត់គោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ ។116កសិករខ្មែរម្នាក់កំពុងច្រូតស្រូវដំបូងជាមួយប្តី។ រូបភាពដោយ ធនាគារពិភពលោក, ថតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-ND 2.0។កំណើននេះបានរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាភាពក្រីក្រ។ នៅឆ្នាំ ១៩៩៣ អត្រាភាពក្រីក្រនៅក្នុងប្រទេសមានប្រហែល ៣៩ ភាគរយ។117 នៅឆ្នាំ ២០១៤ អត្រាភាពក្រីក្របានធ្លាក់ចុះមកត្រឹម ១៣.៥ ...
សហគមន៍ព្រៃឈើ
(English) The Forest Law of 2002 provides a legal basis for rural communities to use and help manage forests through community forestry. ...
វគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មទិន្នន័យសម្រាប់សមាជិកចង្កោមអង្គការសង្គមស៊ីវិល
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានបើកវគ្គបណ្តុះបណ្តាលមួយស្តីពីអក្ខរកម្មទិន្នន័យសម្រាប់សមាជិកក្រុមគាំទ្រសង្គមស៊ីវិល និងបណ្តាញសមាជិករបស់ពួកគេ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះត្រូវបាន ...
គោលនយោបាយ និងសិទ្ធិជនជាតិភាគតិច និងជនជាតិដើមភាគតិច
ប្រទេសកម្ពុជាត្រូវបានគេស្គាល់តាមរយៈភាពសម្បូរបែបនៃវប្បធម៌ រួមទាំងជនជាតិភាគតិច និងសហគមន៍ជនជាតិដើមភាគតិច។ នៅពេលដែលប្រទេសរីកចម្រើន ការខិតខំប្រឹងប្រែងបានធ្វើឡើងដើម្បីទទួលស្គាល់ និងការពារសិទ្ធិរបស់ក្រុមទាំងនេះ តាមរយៈ ...
កិច្ចប្រជុំបណ្តាញប្រើប្រាស់បច្ចេកវិទ្យាដើម្បីការតស៊ូមតិសង្គម
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានសហការជាមួយនឹងក្រុមគោលរបស់បណ្តាញអង្គការប្រើប្រាស់បច្ចេកវិទ្យាដើម្បីការអភិវឌ្ឍ (ICT4D Cambodia Network) អង្គការអ៊ីនស្តេត (InSTEDD) និងវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) ក្នុងការរៀបចំឡើង ...
ឌិន លីសីណែត៖ ការឆ្លុះបញ្ចាំងពីបទពិសោធន៍កម្មសិក្សារបស់ខ្ញុំនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ
ខ្ញុំធ្លាប់ជាអ្នកចូលមើលគេហទំព័រ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ជាញឹកញាប់ដើម្បីស្វែងរកព័ត៌មានដែលទាក់ទងនឹងកម្ពុជាក៏ដូចជាសម្រាប់គោលបំណងសិក្សា។ ខ្ញុំធ្លាប់មានការងឿងឆ្ងល់ថាតើអាចសាកល្បងនៅទីនេះបាន ...
សិក្ខាសាលាស្តីពី តួនាទីនៃ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (អាយស៊ីធី) នៅក្នុងវិស័យសេវាសាធារណៈនៅកម្ពុជា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដោយសហការជាមួយ អង្គការស្តារកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានរៀបចំសិក្ខាសាលាមួយស្តីពី “តួនាទីនៃ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (អាយស៊ីធី) នៅក្នុង ...
ជំនួយពីប្រទេសស៊ុយអែត
ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា ឯកឧត្តម Björn Häggmark បានចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។ រូបភាព ពីទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។ប្រទេសកម្ពុជា និងប្រទេសស៊ុយអែតបានបង្កើតចំណងការទូតនៅឆ្នាំ១៩៦១។ ប្រទេសស៊ុយអែតបានចាប់ផ្តើមផ្តល់ការជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើកដំបូងដល់ប្រទេសកម្ពុជា ...
វេទិកាអាយស៊ីធី និងឌីជីថលកម្ពុជា លើកទី៧៖ ជំរុញចំណេះដឹង និងការសហការ
វេទិកាអាយស៊ីធី និងឌីជីថលកម្ពុជា លើកទី៧ ឬហៅកាត់ថា CamIDF លើកទី៧ ដែលប្រារព្ធឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានប្រមូលផ្តុំអ្នកជំនាញ អ្នកចូលចិត្ត និងអ្នកពាក់ព័ន្ធទៅលើវិស័យនេះ ដើម្បី ...
មីក្រូហិរញ្ញវត្ថុ
ជំងឺរាតត្បាតកូវីដ-១៩ បានវាយប្រហារយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចសកលលោក និងកម្ពុជា ដោយបន្តរាលដាលដល់ស្ថិរភាពនៃប្រព័ន្ធធនាគារ។ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុបានបន្តផ្តល់សេវាដល់អតិថិជន ដែលអាចមើលឃើញ ...
សុខភាពមាតា និងទារក
ចំនួនម្តាយដែលស្លាប់នៅក្នុងអំឡុងពេលសម្រាលបុត្របានកាត់បន្ថយជិតពាក់កណ្តាលក្នុងរយៈពេលជាងបួនឆ្នាំមកនេះ ពីចំនួន ១៨២ នាក់ នៅឆ្នាំ ២០១១ មកនៅត្រឹម ១០០ នាក់ នៅឆ្នាំ ២០១៥។244 ការស្លាប់ក្នុងចំនោមកុមារក៏បានធ្លាក់ចុះផងដែរ បើទោះជាចំនួននេះនៅតែ ...
ជំងឺរាតត្បាត
ជំងឺរាតត្បាត គឺជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដែលជាលទ្ធផលនៃការចម្លងពីមនុស្សទៅមនុស្ស។ អត្ថបទវេជ្ជសាស្ត្រជាច្រើនមិនកំណត់អត្ថន័យនៃពាក្យ "ជំងឺរាតត្បាត" នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លក្ខណៈ ...
ការនេសាទត្រីបែបពាណិជ្ជកម្ម និងធនធានជលផលធម្មជាតិ
ត្រីនៅក្នុងបឹងទន្លេសាប ប្រទេសកម្ពុជា។ រូបភាព ដោយ llee Wu, ថតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១០។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។យោងតាមច្បាប់ជលផលឆ្នាំ២០០៦ សកម្មភាពនេសាទ ចែកចេញជាបីប្រភេទធំៗ ដូចជា ការនេសាទលក្ខណៈគ្រួសារឬចិញ្ចឹមជីវិត ការនេសាទលក្ខណៈខ្នាតតូច និងការនេសាទលក្ខណៈពាណិជ្ជកម្ម។ការនេសាទត្រីលក្ខណៈពាណិជ្ជកម្ម ត្រូវបានអនុញ្ញាតឱ្យធ្វើការនេសាទ តែនៅក្នុងរដូវកាលនេសាទ អំឡុងខែតុលាដល់ខែឧសភា ខណៈពេលដែលការនេសាទជាលក្ខណៈគ្រួសារ អាចចូលនេសាទបានពេញមួយឆ្នាំ។ ទោះបីជាមានការរឹតបន្តឹងលើការប្រតិបត្ដិការពាណិជ្ជកម្ម និងការប្រើប្រាស់ប្រភេទឧបករណ៍នេសាទក្តី ផលចាប់ត្រីបាន នៅមានបរិមាណច្រើន។312វិទ្យាស្ថានការអភិវឌ្ឍស្រាវជ្រាវជលផល បានប៉ាន់ប្រមាណតម្លៃសរុបនៃផលិតកម្មជលផលកម្ពុជា ស្ថិតនៅចន្លោះពី ១.២ ទៅ ១.៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះមាន៖313៨០០ លានដុល្លារអាមេរិក ដល់ ១,០០០ លានដុល្លារអាមេរិក បានមកពីធនធានជលផលទឹកសាប៩៧ លានដុល្លារអាមេរិក ដល់ ១១៧ លានដុល្លារអាមេរិក បានមកពីវារីវប្បកម្មទឹកសាប១១ លានដុល្លារអាមេរិក ...
វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពសាយប័រ
នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពីសន្តិសុខសាយប័រសម្រាប់សមាជិកចង្ហោមអង្គការសង្គមស៊ីវិល និងបណ្តាញរបស់ពួកគេ។ វគ្គបណ្តុះបណ្តាល ...
គោលដៅទី១០ កាត់បន្ថយវិសមភាព
របៀបវារៈឆ្នាំ២០៣០ ត្រូវបានបង្កើតឡើងដើម្បីឆ្លុះបញ្ចាំងថា “សហគមន៍អន្តរជាតិ បានធ្វើការបោះជំហានយ៉ាងសំខាន់ ក្នុងការលើកកម្ពស់មនុស្សចេញពីភាពក្រីក្រ ()។ ទោះជាយ៉ាងណាក៏ដោយ វិសមភាពនៅតែមាន ហើយវាមានភាពខុសគ្នាយ៉ាង ...
គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីសេវាកម្មធនាគារ និងហិរញ្ញវត្ថុ
ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគ្រប់វិស័យបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្តរបស់វិនិយោគិនសាធារណៈ និងបរទេស ហើយក៏បានរក្សាសុវត្ថិភាព និងភាពរឹងមាំនៃប្រព័ន្ធធនាគារនៅកម្ពុជាផងដែរ។ ជាក់ស្តែង វិស័យធនាគារនៅតែបន្តមានកំណើនគួរឱ្យ ...