សិក្ខាសាលា​ស្ដី​អំពី​បណ្ណសារ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​

​នៅ​ភ្នំពេញ​ថ្ងៃ​ទី​ ២១​ ខែតុលា​ឆ្នាំ​ ២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​បណ្ណសារ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្តនៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​បង្កើន​បទ​ពិសោធន៍​អ្នក​ប្រើប្រាស់​នៅលើ​ទំព័រ​ ​“​ឯកសារ​ច្បាប់​” លើ​គេហទំព័រ​អូ​ឌី​ស៊ី​។

​ក្នុង​សិក្ខាសាលា​ សិក្ខាកាម​មក​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា​ សិក្ខាកាម​ខ្លះមក​ពី​អង្គការ​សង្គម​ស៊ី​វិល​ និង​ខ្លះ​ទៀត​ជា​និស្សិត​ច្បាប់​ និង​និស្សិត​សិក្សារ​អន្តរជាតិ​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​ ពួក​គេ​មាន​បំណង​រួម​គ្នា​ដើម្បី​ជួយ​កែ​លម្អ​ទំព័រ​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​លើ​គេហទំព័រ​អូ​ឌី​ស៊ី​។​

​ការ​គាំទ្រ​ដល់​ទិន្នន័យ​បើកចំហរ​ផ្នែក​ឯកសារ​ច្បាប់​នៃ​គេហទំព័រ​ជួយ​អ្នក​ប្រើប្រាស់​ក្នុង​ការ​ស្វែងរក​ឯកសារ​ផ្លូវការ​នានា​ រួម​មានច្បាប់​ជាតិ​ និង​អន្តរជាតិ​ ព្រះរាជក្រឹត្យ​ អនុក្រឹត្យ​ ប្រកាស​ សេចក្ដីសម្រេច​ សារាចរ​ និង​ឯកសារ​ច្បាប់​ផ្សេង​ទៀត​។​ ជា​អកុសល​ ផ្នែក​នេះ​មាន​បញ្ហា​ក្នុង​ការ​ប្រើប្រាស់​ទាក់ទង​នឹង​ការ​រៀបចំ​ការ​ ស្វែងរក​ឯកសារ​និង​ ចន្លោះ​ប្រហោង​នៃ​ព័ត៌មាន​។​ ដូច្នេះ​ សិក្ខាសាលា​នេះ​មាន​គោលបំណង​ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​សំខាន់​ពីរ​។​ ទី​មួយ​ អូ​ឌី​ស៊ី​ចង់​ណែនាំ​ទំព័រ​ឯកសារ​ច្បាប់​ និង​ណែនាំ​អ្នកចូលរួម​អំពី​ការ​ប្រើប្រាស់​វា​ ដើម្បី​ស្វែងរក​ និង​ទាញ​យក​ឯកសារ​ច្បាប់​ដែល​មាននៅ​លើ​វេទិកា​។​ ទី​ពីរ​ អូ​ឌី​ស៊ី​ចង់​ស្វែង​យល់​អំពី​តម្រូវការ​របស់​អ្នកចូលរួម​ និង​ប្រមូល​ព័ត៌មាន​ស្តី​ពី​វិធី​ដែល​ទំព័រ​ផ្នែក​ច្បាប់​អាច​កែ​លម្អ​ ជា​ពិសេស​តាម​រយៈ​ការ​កំណត់​ព័ត៌មាន​ដែល​ខ្វះ​ និង​ប្រធានបទ​ពាក់ព័ន្ធ​។​

​សិក្ខាសាលា​បាន​ចាប់ផ្តើម​ជាមួយនឹង​ការ​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ដោយ​អូ​ឌី​ស៊ី​។​ លោក​ ធី​ ទ្រី​ ជានា​យក​ប្រតិបត្តិ​ និង​ ជា​និពន្ធ​នាយក​ របស់​អូ​ឌី​ស៊ី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​អ្នកចូលរួម​ទាំងអស់​។​ លោក​បាន​ប្រាប់​ពួក​គេ​ថា​ “​អូ​ឌី​ស៊ី​កំពុងធ្វើការ​ ដើម្បី​ស្វែងរក​ និង​រៀបចំ​ឯកសារ​ច្បាប់​ដែល​មាន​ស្រាប់​ទាំងអស់​ឱ្យទៅ​ជា​ច្រក​ទិន្នន័យ​មួយ​ និង​ជា​មជ្ឈមណ្ឌល​ទិន្នន័យ​មួយ​ចាប់តាំងពី​ឆ្នាំ​ ២០១១។”​​ ឯកសារ​ច្បាប់​ទាំងនេះ​មិន​ត្រូវ​បាន​កំណត់​ចំពោះ​ប្រភេទ​ច្បាប់​ទេ​ ប៉ុន្តែ​មាន​គោលបំណង​ដាក់​បញ្ចូល​គ្នា​នូវ​ច្បាប់​ដែល​មាន​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ លោក​បន្ត​ថា​ “​ផ្នែក​ច្បាប់​នៅ​ក្នុង​អូ​ឌី​ស៊ី​នឹង​ជួយ​ដល់​និស្សិត​ អ្នក​ស្រាវជ្រាវ​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការ​ស្វែងរក​ឯកសារ​ច្បាប់​ ដែល​មាន​ភាព​ងាយស្រួល​ និង​ដោយ​កាត់​បន្ថយ​ពេលវេលា​ដែល​ចំណាយ​លើ​ការ​ស្វែងរក​​។​” អ្នក​ស្រាវជ្រាវ​គួរតែ​យក​ពេលវេលា​របស់​ពួក​គេ​ដើម្បី​ផ្តោត​លើ​ការ​វិភាគ​ជំនួស​ឱ្យ​ការ​ចាយ​ពេលវេលា​ច្រើន​ដើម្បី​ស្វែងរក​ប្រមែប្រមូល​ទិន្នន័យ​។​ សិក្ខាសាលា​នេះ​ផ្តល់​ជូន​សិក្ខាកាម​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​របៀប​ចូល​មើល​មាតិកា​ជា​ទូទៅ​ដែល​មាននៅ​លើ​គេហទំព័រ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​ជា​ពិសេស​ទំព័រ​ផ្នែក​ឯកសារ​ច្បាប់​។​

លោកស្រី​ ស៊ី​ន​ គី​ម​ស៊ា​ន​ ជា​នាយករង​កម្មវិធី​ និង​ជា​អ្នកគ្រប់គ្រង​ជំនួយ​ឥត​សំណង​នៃ​គម្រោង​ស្តី​ពី​ការ​ពង្រឹងសមត្ថភាព​សង្គម​ស៊ី​វិល​កម្ពុជា​ (CCSS)​ នៃ​អង្គការ​វិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​-​បស្ចិម​ (East-West​ Management​ Institute)​ ក៏​បាន​ផ្តល់​សុន្ទរកថា​បើក​សិក្ខាសាលា​ផង​ដែរ​ លោកស្រី​ ស៊ី​ន​ គី​ម​ស៊ា​ន​ បាន​មាន​ប្រសាសន៍​ថា​ “​អូ​ឌី​ស៊ី​គឺជា​គេហទំព័រ​មួយ​ក្នុង​ចំណោម​គេហទំព័រ​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​ដែល​មានច្បាប់​ និង​ទិន្ន័យ​ជា​ច្រើន​ ដែល​មានការ​ស្រាវជ្រាវ​ពី​បរិស្ថាន​ បញ្ហា​ជុំវិញ​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​ នយោបាយ​និង​បច្ចុប្បន្នភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​ ជំងឺ​កូ​វី​ដ​-១៩​ ជាដើម​។”​ លោកស្រី​ ស៊ី​ន​ គី​ម​ស៊ា​ន​ បាន​កត់​សម្គាល់ថា​ អូ​ឌី​ស៊ី​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ និង​សម្រួល​ដល់​ការ​ទទួល​បាន​ព័ត៌មាន​តាម​វិធី​ផ្សេងៗ​គ្នា​។​ ឧទាហរណ៍​ ក្នុង​ការ​ប្រមូល​ឯកសារ​ច្បាប់​ដែល​បាន​ពិភាក្សា​នៅ​ក្នុង​សិក្ខាសាលា​នេះ​។​ លោកស្រី​បាន​បន្ថែម​ថា​ “​ដោយ​តាម​រយៈ​ការ​មើលឃើញ​ពី​បញ្ហា​នៅ​ទំព័រ​ផ្នែក​ឯកសារ​ច្បាប់​នេះ​ យើង​អាច​ចូលរួម​ជា​វិភាគទាន​តាម​រយៈ​សកម្មភាព​របស់​យើង​ ដែល​នេះ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គេហទំព័រ​របស់​អូ​ឌី​ស៊ី​។​”​ 

​លោក​ វង្ស​ ពិ​សិទ្ធ​ បាន​ផ្តល់​នូវ​ទិដ្ឋភាព​សង្ខេបនៃ​ផ្នែក​ច្បាប់​លើ​គេហទំព័រ​អូ​ឌី​ស៊ី​។​ សិក្ខាកាម​ត្រូវ​បាន​ផ្តល់​ជា​កម្រង​សំណួរ​ទាក់ទង​នឹង​ការ​ស្វែងរក​ឯកសារ​ច្បាប់​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​ផង​ដែរ​។​ កម្រង​សំណួរ​នេះ​មាន​គោលបំណង​ស្វែង​យល់​ពី​ឥរិយាបថ​របស់​អ្នក​ប្រើប្រាស់​ទូទៅ​ក្នុង​ការ​ស្វែងរក​ឯកសារ​ច្បាប់​តាម​អ៊ី​ន​ធឺ​ណែ​ត​ ដើម្បី​កំណត់​អំពី​បញ្ហា​ប្រឈម​រួម​ និង​ដើម្បី​ប្រមូល​នូវ​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​នៅ​លើ​ UI​ /​ UX​ និង​មុខងារ​សម្រាប់​ពង្រឹង​ទំព័រ​ច្បាប់​។​

​លោក​ សំ​អាន​ ម៉ារ​ឌី​ បាន​សួរ​សំណួរ​ទៅ​កាន់​សិក្ខាកាម​។​ ក្រុមការងារ​អូ​ឌី​ស៊ី​ បាន​អញ្ជើញ​សិក្ខាកាម​ដើម្បី​ ចែករំលែក​បទ​ពិសោធន៍​នៃ​ការ​ស្រាវជ្រាវ​ដោយ​ស្ម័គ្រចិត្ត​។​

​សិក្ខាកាម​ម្នាក់​បាន​លើក​ឡើង​ថា​ “​ខ្ញុំ​ភាគច្រើន​ចូល​មើល​ ឬ​ស្រាវជ្រាវ​ច្បាប់​ដោយ​ប្រើប្រាស់​កុំព្យូទ័រ​យួរដៃ​ ប៉ុន្តែ​ក្នុង​ករណី​ដែល​ខ្ញុំ​ប្រញាប់​ ខ្ញុំ​ជ្រើសរើស​ទូរស័ព្ទ​ដៃ​។​ បញ្ហា​ប្រឈម​ក្នុង​ការ​ស្វែងរក​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​គឺ​ កង្វះ​ឯកសារ​ច្បាប់​សម្រាប់​ថ្នាក់​ក្រោម​ជាតិ​ ជា​ពិសេស​ច្បាប់​ស្តី​ពី​សហគមន៍​នេសាទ​ ក៏​ដូច​ជា​សេចក្តីព្រាងច្បាប់​។​

​សិក្ខាកាម​ម្នាក់​ទៀត​ក៏​បាន​ចែករំលែក​បទ​ពិសោធន៍​របស់​គាត់​ដែរ​ “​ការ​ស្រាវជ្រាវ​ច្បាប់​ គឺជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើការ​រាល់ថ្ងៃ​ ទោះ​យ៉ាងណា​ព័ត៌មាន​ច្បាប់​មួយ​ចំនួន​មិន​អាច​ត្រូវ​បាន​គេ​ចូល​មើល​តាម​អ៊ី​ន​ធឺ​ណែ​ត​ បាន​ទេ​”​។​ ភាគច្រើន​ គាត់​សំដៅ​ទៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​សម្រាប់​ឯកសារ​សមាគម​ផ្សេងៗ​ និង​ក្រសួង​ពាក់ព័ន្ធ​។​ នាង​បាន​បន្ថែម​ទៀត​ថា​ ការ​ស្វែងរក​តាម​អ៊ី​ន​ធឺ​ណែ​ត​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ស្វែងរក​ច្បាប់​ដែល​មាន​ភាព​ងាយស្រួល​ជាង​មុន​ ប៉ុន្តែ​បញ្ហា​ប្រឈម​បច្ចុប្បន្ន​នេះ​ គឺ​ការ​ស្វែងរក​សេចក្តីព្រាងច្បាប់​ និង​ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម​រួច​។​ ដូច្នេះ​លោកស្រី​បាន​ផ្តល់​អនុសាសន៍​ថា​ “​អូ​ឌី​ស៊ី​គួរ​រៀបចំ​ឯកសារ​ច្បាប់​តាម​ ប្រភេទ​ ឬ​ វិស័យ​។​”

​បន្ទាប់​ពី​ការ​ចែករំលែក​ដោយ​សិក្ខាកាម​ លោក​ វង្ស​ ពិ​សិទ្ធ​ បាន​ណែនាំ​ដល់​សិក្ខាកាម​អំពី​គេហទំព័រ​ និង​ទំព័រ​ច្បាប់​របស់​អូ​ឌី​ស៊ី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។​ លោក​មាន​ប្រសាសន៍​ថា​ “​មនុស្ស​ភាគច្រើន​មិន​អាច​ចូល​មើល​ច្បាប់​ និង​ឯកសារ​គតិ​យុ​ត្ត​ទាំងអស់​តាម​អ៊ីនធឺណិត​បាន​ទេ​ ពីព្រោះ​ឯកសារ​ច្បាប់​ថ្មី​មួយ​ចំនួន​មិន​មាន​ ឬ​ អាច​ចូល​ដំណើរការ​បាន​តាម​អ៊ី​ន​ធឺ​ណែ​ត​នោះ​ទេ​”​។​ លោក​បន្ត​ថា​ សិក្ខាសាលា​នេះ​សង្ឃឹមថានឹង​ទទួល​បាន​មតិ​ត្រឡប់​ពី​អ្នកចូលរួម​ដើម្បី​ធ្វើការ​កែ​លម្អ​ទំព័រ​នេះ​។​

​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​ មាតិកា​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ប្រធានបទ​ធំៗ​ ចំនួន​ ៣​ ក្រោម​៖​ បរិស្ថាន​និង​ដីធ្លី​ សេដ្ឋកិច្ច​ និង​ប្រជាជន​។​ ឯ​ឯកសារ​ច្បាប់​គឺ​ខុស​គ្នា​ទៅ​តាម​វិស័យ​ និង​ប្រធានបទ​។​
​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្វែងរក​ អូ​ឌី​ស៊ី​ធ្វើ​ចំណាត់ថ្នាក់​ឯកសារ​ច្បាប់​ដោយ​ផ្អែក​លើ​ប្រភេទ​ឯកសារ​ដូច​ជា​ ច្បាប់​ សេចក្តី​ព្រាង​ អនុក្រឹត្យ​ជាដើម​។​ ទំព័រ​ច្បាប់​អូ​ឌី​ស៊ី​មាន​ធាតុ​ “​ព័ត៌មាន​បន្ថែម​”​ ភ្ជាប់​ទៅ​នឹង​ឯកសារ​ទាំងអស់​ ដែល​មាន​ព័ត៌មាន​សង្ខេប​អំពី​ច្បាប់​។​ អ្នក​ប្រើប្រាស់​អាច​រកបាន​ទាំង​ជា​ឯកសារ​ខ្មែរ​ និង​អង់គ្លេស​នៅ​លើ​គេហទំព័រ​។​

​ក្នុងអំឡុងពេល​នៃ​ការ​ធ្វើតេស្ត​អ្នក​ប្រើប្រាស់​ លោកស្រី​ ស៊ីវ​ វ​ឌ្ឍ​នា​ បាន​ស្នើ​សុំ​ឱ្យ​សិក្ខាកាម​ស្វែងរក​សេចក្តី​ព្រាង​ក្រម​ស្តី​ពី​បរិស្ថាន​ និង​ធនធានធម្មជាតិ​ ដើម្បី​ពិនិត្យ​មើល​ថា​ តើ​ភាគច្រើន​នៃ​អ្នកចូលរួម​អាច​ចូល​ទៅ​រក​ឯកសារ​នោះ​នៅ​លើ​គេហទំព័រ​អូ​ឌី​ស៊ី​បាន​ដែរ​ឬទេ​។​ ហើយ​ក៏​មាន​សំណួរ​ជា​ច្រើន​ទៀត​សម្រាប់​តាមដាន​សិក្ខាកាម​ផង​ដែរ​។​ សិក្ខាកាម​ខ្លះ​អាច​រក​សេចក្តីព្រាងច្បាប់​បាន​ដោយ​ប្រើ​ពាក្យ​គន្លឹះ​ ក្នុង​ការ​ស្វែងរក​ពាក្យ​ ខណៈ​សិក្ខាកាម​ខ្លះ​ពុំ​អាច​រក​ឃើញ​ដោយ​គិត​ថា​ គេហទំព័រ​អូ​ឌី​ស៊ី​គឺ​មាន​ភាព​ស្មុគស្មាញ​។​

​ក្រុមការងារ​អូ​ឌី​ស៊ី​បាន​រៀបចំ​កម្រង​សំណួរ​តូច​មួយ​សម្រាប់​សិក្ខាកាម​។​ និស្សិត​ផ្នែក​ច្បាប់​ម្នាក់​ មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​រដ្ឋបាល​បាន​មាន​និយាយ​ថា​ “​ឥរិយា​បទ​របស់ខ្ញុំ​ក្នុង​ការ​ស្វែងរក​ឯកសារ​ច្បាប់​ គឺ​តាម​រយៈ​ការ​វាយ​ចំណងជើង​ ពាក្យ​គន្លឹះ​ នៅ​ក្នុង​ Google​ ។​ ប្រសិនបើ​ខ្ញុំ​រក​មិនឃើញ​ ខ្ញុំ​នឹង​ទៅ​រក​មើល​នៅ​ក្រសួង​ ឬ​ក្រសួង​ពាក់ព័ន្ធ​ ដែល​ពេល​ខ្លះ​ខ្ញុំ​មានការ​លំបាក​។​ ក្រសួង​មិន​មានការ​ប្រមូល​កំណត់​ត្រា​ ហើយ​ដូច្នេះ​ វា​ពិបាក​រក​ទីតាំង​ឯកសារ​ច្បាប់​ណាស់​។​ តាម​គំនិត​របស់ខ្ញុំ​ ខ្ញុំ​គិត​ថា​កំណែ​អូ​ឌី​ស៊ី​មុន​ប្រសើរ​ជាង​កំណែ​បច្ចុប្បន្ន​ ពីព្រោះ​រចនាសម្ព័ន្ធ​មាន​លក្ខណៈ​សាមញ្ញ​ក្នុង​ការ​ស្វែងរក​ឯកសារ​ផ្សេងៗ​។​”

លោកម៉ារឌីបានប្រមូលនូវមតិត្រឡប់របស់អ្នកចូលរួម។

​ហើយ​សិក្ខាកាម​ដទៃ​ទៀត​មក​ពី​អង្គការក្រៅរដ្ឋាភិបាល​ បាន​ចែករំលែក​យោបល់​របស់​នាង​ថា​ “​វា​ស្មុគស្មាញ​ណាស់​ ប៉ុន្តែ​វា​ងាយស្រួល​យល់​ពី​យន្តការ​របស់​វា​។​ ជា​លទ្ធផល​ អូ​ឌី​ស៊ី​គួរតែ​ផលិត​វី​ដេ​អូ​ណែនាំ​ខ្លីៗ​មួយ​អំពី​របៀប​ប្រើប្រាស់​គេហទំព័រ​អូ​ឌី​ស៊ីក្នុង​រយៈពេល​ពី​ ២០​ វិនាទី​ទៅ​ ១​ នាទី​ គឺ​សមរម្យ​។​ អ្នក​ប្រើប្រាស់​ផ្សេង​ទៀត​នឹង​មាន​ភាព​ងាយស្រួល​ និង​សមត្ថភាព​ប្រើប្រាស់​ទំព័រ​ច្បាប់​អូ​ឌី​ស៊ី​បាន​ពេញលេញ​។​”​ ដើម្បី​ធ្វើ​ឱ្យ​គេហទំព័រ​អូ​ឌី​ស៊ី​ មិន​មានការ​លំបាក​ និង​ទាក់ទាញ​អ្នក​ប្រើប្រាស់​ក្នុង​ការ​រក​ទីតាំង​ឯកសារ​ របា​ម៉ឺ​នុយ​ “​ឯកសារ​ច្បាប់​”​ នឹង​ត្រូវ​ជំនួស​ដោយ​របា​ម៉ឺ​នុយ​ “​ឃ្លាំង​ទិន្នន័យ​”​។​ ដូច្នេះ​អ្នក​ប្រើប្រាស់​ថ្មី​អាច​មាន​អារម្មណ៍​ថា​ អូ​ឌី​ស៊ី​មាន​ទិន្នន័យ​ច្រើន​ជាង​ជា​ឃើញ​តែ​ឯកសារ​ច្បាប់​នៅ​ពេល​ដល់​គេហទំព័រ​ដំបូង​។​

​ឆ្លើយ​តប​នឹង​យោបល់​របស់​នាង​ សិក្ខាកាម​ចុង​ក្រោយមក​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែរ​បាន​ឆ្លើយ​តប​ថា​ “​តាម​គំនិត​របស់ខ្ញុំ​ របារ​ម៉ឺ​នុយ​ “​ឃ្លាំង​ទិន្នន័យ​”​ មិន​គួរ​ត្រូវ​បាន​ជំនួស​ទេ​ ពីព្រោះ​អូ​ឌី​ស៊ី​មាន​ឃ្លាំង​ទិន្នន័យ​នៅ​លើ​ម៉ឺ​នុយ​រួច​ហើយ​ រក្សា​ឃ្លាំង​ទិន្នន័យ​នៅ​លើ​ម៉ឺ​នុយ​ វា​ងាយស្រួល​ក្នុង​ការ​ចូល​មើល​ និង​ស្វែងរក​ឯកសារ​ស្របច្បាប់​។​ ហើយ​ខ្ញុំ​ផ្ទាល់​គិត​ថា​ អូ​ឌី​ស៊ី​ប្រសើរ​ជាង​គេហទំព័រ​ដទៃ​ទៀត​ដែល​មាន​ស្រាប់​ ពីព្រោះ​វា​ផ្តល់​នូវ​ឯកសារ​ជា​ច្រើន​ទៀត​ដើម្បី​ចូល​ និង​វិធី​ដែល​អូ​ឌី​ស៊ី​ដោះស្រាយ​ និង​ចងក្រង​ឯកសារ​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ខ្ញុំ​គិត​ថា​អូ​ឌី​ស៊ី​គួរតែ​ធ្វើការ​បន្ថែម​ទៀត​លើ​ផ្នែក​ច្បាប់​ ជា​ពិសេស​ការ​រៀបចំ​ឡើង​វិញ​នូវ​ធាតុ​នៅ​ក្នុង​ផ្នែក​ច្បាប់​ ដែល​ស្រ​ដៀង​នឹង​អ្វី​ដែល​អូ​ឌី​ស៊ី​បាន​ធ្វើ​នៅ​លើ​ទំព័រ​ច្បាប់​នៃ​គេហទំព័រ​ជំនាន់​ចាស់​។​ អូ​ឌី​ស៊ី​គួរ​ធ្វើ​ឱ្យ​លេច​ចេញ​នូវ​អ្វី​ដែល​សំខាន់​បំផុត​នៅ​ផ្នែក​ខាងលើ​ហើយ​អ្វី​ដែល​មិន​សំខាន់​គឺ​ ស្ថិត​នៅ​ផ្នែក​ខាងក្រោម​នៃ​ទំព័រ​ច្បាប់​នេះ​។​

អត្ថបទ​សរសេរ​ដោយ​៖​ លោក ជោ​ត្ត​ ច័ន្ទ​សម្បត្តិ​​​ អ្នក​ហាត់​ការ​​ផ្នែកមាតិកា និងស្រាវជ្រាវនៅ​អូឌីស៊ី​។​