តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

5300 កំណត់ត្រារកឃើញសម្រាប់ "MTSU毕业证书制作中田纳西州立大学假文凭定制QQ微信199959876做MTSU留信网教留服认证海牙认证改MTSU成绩单GPA做MTSU假学位证假文凭高仿毕业证GRE代考如何申请中田纳西州立大学Middle Tennessee State University degree offer diploma Transcript,frog=mtcgfzka"

ជំនួយពីប្រទេសចិន

ការសាងសង់បណ្ណាល័យមួយដែលផ្តល់មូលនិធិដោយថវិការបស់ចិន។ រូបភាព ដោយ Micheal Coaghlan, ថតនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៤។ ក្រោមអាជ្ញាបណ្ណ (CC-BY-SA 2.0)។ខណៈដែលពីមុនប្រទេសនេះធ្លាប់តែមិនចុះសម្រុងជាមួយរដ្ឋាភិបាលសព្វថ្ងៃ ឥឡូវនេះប្រទេសចិន បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏ធំមួយរបស់ប្រទេសកម្ពុជា។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជាតិទាំងពីរនេះ កាន់តែជិតស្និទ្ធិគ្នាឡើងៗ ដែលជាកត្តាអំណោយផលដល់ប្រទេសកម្ពុជា។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ប្រទេសចិន មានទំនាក់ទំនងជាមួយប្រទេសកម្ពុជា មិនដូចម្ចាស់ជំនួយទ្វេរភាគីដ៏ទៃទៀតនោះទេ។ មូលនិធិដែលបានផ្តល់ឱ្យដោយប្រទេសចិនមានច្រើនទម្រង់ ប៉ុន្តែទឹកប្រាក់ដ៏ច្រើនលើសលុបនៃមូលនិធិនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន និងកម្ចីមិនមែនសម្បទាន។ការវិនិយោគក្រុមហ៊ុន មានន័យថាជាការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ដោយក្រុមហ៊ុនចិន ដើម្បីសាងសង់ ឬធ្វើកិច្ចការលើគម្រោង ឬផ្តល់ជាមូលនិធិសម្រាប់ក្រុមហ៊ុនខ្មែរដែលមានស្រាប់។ ជំនួយបែបនេះ គឺត្រូវបានគេហៅថា “ការវិនិយោគផ្ទាល់ពីបរទេស (FDI)”។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មិនមែនជាមូលនិធិសប្បុរសធម៌នោះទេ។ ខណៈដែលវាពិតជាបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាអ្នកទទួលក្នុងក្របខណ្ឌខ្លះ ការជជែកពិភាក្សាជាច្រើនក៏ចោទសួរទៅលើអ្នកដែលទទួលផលប្រយោជន៍ច្រើនបំផុត (និងទទួលដែលទទួលរងផលប៉ះពាល់ច្រើនបំផុត)ពីការវិនិយោគនេះផងដែរ។ ការវិនិយោគផ្ទាល់ពីបរទេស(FDI) បានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ប៉ុន្តែកំណើនសេដ្ឋកិច្ចនេះប្រហែលជាមិនទាន់ជាប្រយោជន៍ឧត្តុង្គឧត្តមសម្រាប់ប្រជាជនខ្មែរនៅឡើយទេ។ប្រទេសចិន ...

កម្មវិធី​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​បញ្ចប់​ទៅ​ដោយ​ភាព​ជោគជ័យ​ ក្នុង​កំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​

ដោយទទួលបានការគាំទ្រពី ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​អភិវឌ្ឍ​ន៏​អន្តរជាតិ​​​ (USAID) ក្រោមគម្រោងពង្រឹង​សមត្ថភាព​សង្គម​ស៊ីវិល​នៅ​កម្ពុជា (CCSS)​ នៃវិទ្យាស្ថាន​គ្រប់គ្រង​បូព៌ា​-បស្ចឹម (EWMI) អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)​ បានបញ្ចប់ការសាកល្បងកម្មវិធីអក្ខរកម្មទិន្នន័យនៅកម្ពុជាដោយជោគជ័យ។ ...

​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ក្នុង​ប្រទេស​កម្ពុជា​

​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ (SEA)​ តំណាង​ឱ្យ​ឧបករណ៍​កម្រិត​ខ្ពស់​សម្រាប់​ការ​ប៉ាន់​ប្រមាណ​ និង​វាយតម្លៃ​ផលវិបាក​នៃ​ផែនការ​អភិវឌ្ឍ​ កម្មវិធី​ និង​គោលនយោបាយ​ជាក់លាក់​។​ ផ្ទុយ​ទៅ​នឹង​ការ​វាយតម្លៃ​ហេតុប៉ះពាល់​បរិស្ថាន​ (EIA)​ ដែល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ចុងបញ្ចប់​នៃ​ដំណើរការ ...

ការកាន់កាប់​ដីធ្លី និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​

(English) Land registration and titling of private property has been ongoing for more than a decade. As the Cambodian government works to formally register all private property, there is a dual system of soft possessory rights to be replaced by hard ownership rights through nationally-recognized ...

គោលដៅទី៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច
sdg8

គោលដៅអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​៨​ ដែល​ “​ធានា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​ មានមុខ​របរ​ពេញលេញ​ និង​ផលិតភាព​ និង​មាន​ការងារ​សមរម្យ​ សម្រាប់​ប្រជាជន​គ្រប់​រូប​”​ មាន​ចំណុច​ដៅ​ទូទៅ​ចំនួន​១០​ និង​គោលដៅ​អនុវត្ត​ចំនួន​២​។​35 ​ចំណុច​ដៅ​មួយ ...

ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិក្សា

មាត្រា​ ៦៨​ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​បាន​ចែង​ថា​ រដ្ឋាភិបាល​ត្រូវ​ផ្តល់​ការ​អប់រំ​កម្រិត​បឋម​ និង​មធ្យមសិក្សា​ដោយ​ឥត​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ហើយ​ម្នាក់ៗ​ត្រូវ​បន្ត​ការ​សិក្សា​ជា​មូលដ្ឋាន​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​រយៈពេល​ ៩​ ឆ្នាំ​។ ការ​អប់រំ​គឺជា​ក្បាលម៉ាស៊ីន ...

គោលដៅទី១៥ ជីវិតលើដី
sdg-15

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៥​ ផ្តោត​លើ​ការ​ប្រើប្រាស់​ប្រកបដោយ​ចីរភាព​នូវ​ ជីវចម្រុះ​នៅ​លើ​ដែន​គោក​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ ដូច​ជា​ព្រៃឈើ​ វាលស្មៅ​ វាល​ខ្សាច់​ និង​តំបន់​ភ្នំ​ ព្រមទាំង​ទំនាក់ទំនង​របស់​វា​ជាមួយ​ប្រព័ន្ធ​ទឹកសាប​។​ គោលដៅ​ទី​១៥​នេះ​ មាន​គោលបំណង​ការពារ ...

ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី

​សហគមន៍អគ្គិសនីជនបទក្នុងប្រទេសកម្ពុជា។ រូបភាព ដោយ Nomade Moderne, ថតនៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-NDអគ្គិសនី​ដែល​បាន​​ចែកចាយ​នៅ​កម្ពុជា​ គឺ​មួយ​ផ្នែក​បាន​មក​ពី​ការ​ផលិត​នៅ​ក្នុងស្រុក​ និង​មួយ​ផ្នែក​ទៀត​ត្រូវ​បាន​នាំ​ចូល​។​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ ការ​ផលិត​ថាមពល​នៅ​ក្នុងស្រុក​ជា​ទូទៅ​ជា​ការ​ផលិត​ខ្នាត​តូច ...

ជនជាតិភាគតិច និងជនជាតិដើមភាគតិច

យោង​តាម​ជំរឿន​ប្រជាជន​ទូទៅ​ឆ្នាំ​២០១៩​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រជាជន​កម្ពុជា​សរុប​មាន​ចំនួន​ប្រមាណ​ ១៥.៥៥២.២១១​នាក់​ (​ស្ត្រី​ ៥១,៣១​ភាគរយ​)​។​244​ ចំនួន​ប្រជាជន​បាន​កើនឡើង​ដល់​ ១៦.៥៨៩.០២៣​នាក់​នៅ​ឆ្នាំ​២០២១​។​245​ ជនជាតិ​វៀតណាម​ ចិន​ ចាម​ និង​ជនជាតិភាគតិច​ផ្សេង​ទៀត ...

គោលដៅទី៣ សុខភាព និងសុខុមាលភាពមាំមួន
sdg_goal_3

គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​៣​ (​គ​.​អ​.​ច​ ៣)​ សំដៅ​ “​ធានា​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ប្រកបដោយ​សុខភាព​ល្អ​ និង​លើកកម្ពស់​សុខុមាលភាព​របស់​មនុស្ស​គ្រប់​រូប​ និង​គ្រប់​វ័យ​”។​274 គោលដៅនេះ​ផ្តោត​លើ​ទិដ្ឋភាព​យ៉ាង​ទូលំទូលាយ​ រួម​មាន​អត្រា​មរណភាព ...

សិក្ខាសាលា​អ្នក​ពាក់ព័ន្ធ​ស្តី​ពី​ការប្រើ​ប្រាស់​ទិន្នន័យ​បើកទូលាយ​ និង​ឧបករណ៍​ឌីជីថល​សម្រាប់​ការអនុវត្ត​គម្រោង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​

នៅ​ថ្ងៃទី​ ០៤​ ខែវិច្ឆិកា​ឆ្នាំ​ ២០១៩​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (អូ​ឌី​ស៊ី​) បាន​រៀបចំ​សិក្ខាសាលា​អ្នក​ពាក់ព័ន្ធ​ដែល​មាន​រយៈពេល​មួយថ្ងៃ​ពេញ​ ស្តី​ពី​ “ការប្រើ​ប្រាស់​ទិន្នន័យ​បើកទូលាយ​ ផែនទី​ និង​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​សម្រាប់​ការអនុវត្ត​គម្រោង​កាន់តែ​ប្រសើរ​” នៅ​សណ្ឋាគារ​សាន់​វ៉េ​រាជធានី ...

ការរុករករ៉ែ

(English) The mining sector in Cambodia is mostly undeveloped, and active mining enterprises are typically small-scale quarries producing materials for construction, such as laterite, marble, granite, limestone, gravel and sand. There is no industrial-scale extraction of minerals, although many exploration licenses have been granted ...

រដ្ឋបាលថ្នាក់ខេត្ត និងមូលដ្ឋាន
https://www.flickr.com/photos/communityeyehealth/5558442167/in/photolist-imoiRC-deFTnJ-hTREx5-9zU1En-6rbbTh-9tbtcM-hTE736-6rb9Wd-jLwA1k-cR6AdW-hTJkGG-ofEDse-pSh5nU-jLwzrV-jLwzdt-jLwzfc-jLwyPH-jLy1a1-jLvMF8-jLy24A-jLwzyP-jLvMz6-jLwz6e-jLy1SJ-jLvMLi-cN29Vo-cN2aBS-cN2ahU-db16q6-cRLg55-kKiyuk-a4Xnzp-oVmBJq-pzHb8a-pRY3d8-oVmrGw-i4C7dP-oFUMR7-opw1Kx-opv91C-oprWz6-opwj9E-opw8Ag-oprM5f-oDUKuu-odBhTC-nYb547-nYcgZM-pSgTgL-cKq1G3/

អ្នកជំងឺចុះឈ្មោះ ក្នុងអំឡុងពេលពិនិត្យព្យាបាលនៅមណ្ឌលសុខភាពវៀន។ រូបថត ថតដោយសហគមន៍សុខភាពភ្នែក នៅឆ្នាំ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0ព្រះរាជាណាចក្រ​កម្ពុជា​ គឺជា​រដ្ឋ​មិន​អាចំ​បែក​បាន​។​ រដ្ឋបាល​គ្រប់គ្រង​ នៅ​គ្រប់​លំដាប់ថ្នាក់​ និង​នៅ​គ្រប់​វិស័យ​ ជា​ទូទៅ​ គឺ​ស្ថិត​នៅ​ក្រោម​ដំបូល​តែ​មួយ​នៃ​រដ្ឋាភិបាល​ជាតិ​ ។​ រដ្ឋបាល​មូលដ្ឋាន​ មិន​មាន​ស្វ័យភាព​ដាច់ខាត​ពី​រដ្ឋាភិបាល​ជាតិ​ទេ​។​ ឧទាហរណ៍​ ខណៈ​ដែល ...

សម្ពោធ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​ថ្មី​​ស្តី​ពី ​ការ​វិនិយោគ​បរទេស​នៅ​ក្នុង​ប្រទេស​​កម្ពុជា​
ODC_FIM Profile page 2022

នៅ​ថ្ងៃ​ទី​ ២៣​ ខែកុម្ភៈ​ ឆ្នាំ​ ២០២២​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិ​វ​ឌ្ឈ​ (ODC)​ បាន​​ដាក់​​ដំណើរការ​ទំព័រ​ព័ត៌មាន​ទិន្នន័យ​របស់​ខ្លួន​ថ្មី​មួយ​ស្តី​ពី​ ការ​វិនិយោគ​បរទេស​នៅ​​ក្នុង​ប្រទេស​កម្ពុជា​។​ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ ...

វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​ FFI ត្រូវបានបញ្ចប់ដោយជោគជ័យ

នៅ​ថ្ងៃ​ទី​ ០៦​ ដល់ទី​ ០៨​ ខែមេសា​ ឆ្នាំ​ ២០២២​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិ​វ​ឌ្ឍ​​ហៅ​កាត់​ថា​ អូ​ឌី​ស៊ី​ សហការ​ជាមួយ​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ​ (FFI)​បាន​បើក​វគ្គ​បណ្តុះបណ្តាល​អក្ខរកម្ម​ទិន្នន័យ​មូលដ្ឋាន​ប្រកបដោយ​ជោគជ័យ​នៅ​សណ្ឋាគារ​​ពូលូវៃ ដោយ​មានការ ...

ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​របាយការណ៍​ស្តី​ពី​ “​ការ​ការពារ​ទិន្នន័យ​ក្នុង​បរិបទ​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​”

នៅ​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២៣​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​របាយការណ៍​ស្តី​ពី​ ការ​ការពារ​ទិន្នន័យ​ក្នុង​បរិបទ​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​។​ ព្រឹត្តិការណ៍​នេះ​មាន​អ្នកចូលរួម​សរុប​ចំនួន​ ២០ ...

ចំណូលសាធារណៈពីវិស័យឧស្សាហកម្មនិស្សារណកម្ម
Extractive industry revenue

ឧស្សាហកម្ម​និស្សា​រណកម្ម​ រួម​មាន​វិស័យ​រុករក​រ៉ែ​ និង​រ៉ែ​ ការ​រុករក​ឧស្ម័ន​ធម្មជាតិ​ និង​ប្រេង​ រោងចក្រ​ចម្រាញ់​ប្រេង​ និង​ការ​ទាញ​យក​ថ្ម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​សំណង់​ ដូច​ជា​ខ្សាច់​ ថ្ម​ និង​ក្រួស​។​ ធនធាន​និស្សា​រណកម្ម​របស់​ប្រទេស​កម្ពុជា​បាន​បាត់បង់​យ៉ាង ...

ដំណើរ​នៃ​ការ​អនុវត្ត​ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​

​សន្និសីទ​សមាគម​អន្តរជាតិ​ដើម្បី​វាយតម្លៃ​ហេតុ​ប៉ះពាល់​ប្រចាំឆ្នាំ​លើក​ទី​៤៣​ បាន​ពិភាក្សា​អំពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​សម្រាប់​ការ​ផ្លាស់​ប្តូរ​ត្រឹមត្រូវ​។​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ ជា​វិធីសាស្ត្រ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​សម្រាប់​វាយតម្លៃ​ហេតុ​ប៉ះពាល់​ដែល​អាច​កើត​មាន​ នៅ ...

គ្រោះរាំងស្ងួត

ចំការដំណាំដំឡូងមីនៅខេត្តសៀមរាប, ប្រទេសកម្ពុជា. រូបថត ដោយ CIAT, ថតនៅថ្ងៃទី ០៩ ធ្នូ ២០១៤។ ក្រោមអាជ្ញាបណ្ណ CC BY-NC-SA 2.0គ្រោះរាំងស្ងួតដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមក គឺជាគ្រោះនៃកង្វះទឹកដែលជាទូទៅបណ្តាលមកពី៖រដូវវស្សាមានភាពយឺតយ៉ាវ (ជាធម្មតាចាប់ផ្តើមពីខែឧសភា ឬមិថុនា ដល់ខែតុលា ហើយនាំមកនូវទឹកភ្លៀងប្រមាណ ៨០ភាគរយនៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំ)រដូវវស្សាមានរយៈពេលខ្លី ឬមានភាពមិនប្រក្រតីភ្លៀងធ្លាក់តិចជាងកម្រឹតមធ្យមកូនរដូវប្រាំងមានរយៈពេល ៣ សប្តាហ៍ ឬច្រើនជាងនេះក្នុងអំឡុងនៃរដូវវស្សា។ កូនរដូវប្រាំងជាទូទៅកើតឡើងនៅក្នុងខែសីហា។គ្រោះរាំងស្ងួត ផ្តល់ផលប៉ះពាល់ទាំងផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដល់ប្រជាជនកម្ពុជា ដោយសារប្រជាជនភាគច្រើនរស់នៅតាមទីជនបទ និងពឹងផ្អែកយ៉ាងខ្លាំងលើរបរកសិកម្ម។ សុវត្ថិភាពទឹក ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយសុវត្ថិភាពស្បៀងអាហារ។ ភាពងាយរងគ្រោះនៃសហគមជាច្រើននៅទីជនបទ ជាមួយនឹងភាពធន់កម្រិតទាប និងធនធាននៅមានកម្រិតផងនោះ វាសរបញ្ជាក់ថា គ្រោះរាំងស្ងួតអាចត្រូវការការចំណាយច្រើន។គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានប៉ះទង្គិចដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ គ្រោះរាំងស្ងួត ជាញឹកញាប់ប្រែប្រួលពីខេត្តមួយទៅខេត្តមួយ ជាមួយគ្នានេះដែរ ខេត្តដែលរងការប៉ះពាល់ខ្លាំងជាងគេមាន ខេត្តកំពង់ស្ពឺ តាកែវ និងបាត់ដំបង។ នៅកម្រិតថ្នាក់ជាតិ ក្នុងសតវត្សនេះមានគ្រោះរាំងស្ងួតបានកើតឡើងច្រើនដូចជានៅក្នុងឆ្នាំ ...

ទំនប់​វា​រី​អគ្គិសនី​

នៅ​ក្នុង​ឆ្នាំ​ ២០០៣​ ការ​វាយតម្លៃ​វិស័យ​វា​រី​អគ្គិសនី​ថ្នាក់​ជាតិ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​ (បច្ចុប្បន្នជា ក្រសួង​រ៉ែ និងថាមពល) និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា​ (CNMC)​។​ របាយការណ៍​នេះ​ បាន​កំណត់​ទីតាំង​ដែល​មាន​សក្តានុពល​ចំនួន​ ៦០​កន្លែង​ សម្រាប់​ការ​អភិវឌ្ឍ​ថាមពល ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

m9bRx
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!