សាលាបឋមសិក្សា
ប្រព័ន្ធអប់រំនៅកម្ពុជាត្រូវបានបែកចែកទៅជារូបមន្ត ៦+៣+៣ សិស្សចំណាយពេល ៦ ឆ្នាំដំបូងនៅបឋមសិក្សា (ថ្នាក់ទី ១ ដល់ទី ៦) បន្ទាប់មកត្រូវចំណាយពេល ៣ ឆ្នាំនៅអនុវិទ្យាល័យ (ថ្នាក់ទី ៧-៩) និង ៣ ឆ្នាំនៅវិទ្យាល័យ ...
(English) Job Announcement: Administrative Assistant and Web Development and IT Officer (21 Oct 2020)
Sorry, this entry is only available in អង់គ្លេស (ស.រ.អ). ...
ប្រព័ន្ធរដ្ឋាភិបាល
ទាហាន អ៊ុន តាក់ មកពីប្រទេសឥណ្ឌា កំពុងដើរល្បាតនៅតាមដងផ្លូវ ក្នុងខេត្តព្រៃវែង ប្រទេសកម្ពុជា នាថ្ងៃទី២នៃការបោះឆ្នោតជាតិ។ រូបភាព ថតដោយ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុន តាក់) កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ១៩៩៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0ប្រទេសកម្ពុជា បានទទួលមរតកនៃប្រព័ន្ធច្បាប់ និងនយោបាយ និងរដ្ឋបាលសាធារណៈ ពីប្រទេសបារាំង។ព្រះរាជាណាចក្រមួយនេះ ស្ថិតនៅក្រោយអាណាព្យាបាលបារាំងនៅឆ្នាំ១៨៦៣ និងត្រូវដាក់ឲ្យស្ថិតនៅក្រោមអាណានិគមនិយមបារាំង នៅឆ្នាំ១៨៨៤។ នៅទី ៩ ខែវិច្ឆិកា ...
ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
ឆ័ត្រចម្រុះពណ៌ក្នុងផ្សារក្នុងស្រុកមួយកន្លែង នៅរាជធានីភ្នំពេញ។ រូបភាព ថតដោយ Roberto Trombetta, ៨ ឧសភា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ការអភិវឌ្ឍ និងការគ្រប់គ្រងតំបន់ទីក្រុងរបស់ប្រទេសកម្ពុជា បានព្យាយាមរក្សាល្បឿន ជាមួយនឹងអត្រាដ៏លឿននៃនគរូបនីយកម្ម។ ទាំងនេះរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធឯកទេសនៅតាមទីក្រុង ដូចជា សេវាជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងចរាចរណ៍ និងយានយន្ត ការអនុវត្តច្បាប់ ទឹកនិងប្រព័ន្ធលូ និងការធ្វើផែនការទីក្រុង ជាដើម។នៅឆ្នាំក្នុង២០១៣ ដង់ស៊ីតេប្រជាជនមានចំនួន ៨២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយប្រជាជននៅកម្ពុជាប្រមាណ ២១ ភាគរយ រស់នៅក្នុងតំបន់ទីក្រុង។ ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណា អត្រាប្រជាជនក្នុងទីក្រុងប្រចាំឆ្នាំ បានកើន ៣.៧ ភាគរយ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បើធៀបនឹងអត្រា ១.៣ ភាគរយ ប្រចាំឆ្នាំសម្រាប់តំបន់ជនបទ។102 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបថតពី គេហទំព័រហ្វេសប៊ុក របស់ក្រសួង ថតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ការបង្កើតទ្បើងយោងតាមព្រះរាជក្រឹត្យលេខ នស/រកម/០១៩៦/១០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFAIC) ត្រូវ ...
ករណីជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលស្តីពីអក្ខរកម្មទិន្នន័យ៖ លោក រឿន ណារិទ្ធ
សិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលតម្លាភាពទិន្នន័យជាច្រើនបានប្រើប្រាស់ទិន្នន័យតាមរបៀបផ្សេងៗនៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ។ ពួកគេបានចុះឈ្មោះនៅក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីបង្កើនសមត្ថភាពខ្លួនក្នុងការប្រើប្រាស់ទិន្នន័យ ...
ទន្លេ និងបឹង
រូបចាងឆ្លុះនៃបឹងទន្លេសាប។ រូបភាពដោយ Mariusz Kluzniak។ បង្ហោះថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0បើទោះបីជាគ្រោះរាំងស្ងួតកើតមាននៅក្នុងប្រទេសកម្ពុជាជារឿយៗ ប្រទេសកម្ពូជាមានប្រភពទឹកជាច្រើន ដែលភាគច្រើនហូរទៅកាន់ទន្លេមេគង្គនិងបឹងទន្លេនៃទន្លេសាប។ បឹងនិងទន្លេនៅក្នុងប្រទេសកម្ពុជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនិងអេកូឡូស៊ី។ប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៃបឹងនិងទន្លេទន្លេមេគង្គស្ថិតក្នុងចំណោមទន្លេដែលវែងជាងគេនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅក្នុងពិភពលោក ហើយទន្លេនេះដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជានិងបម្រើជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។185 ទន្លេនេះមានប្រភពនៃខ្ពង់រាបទីបេបក្នុងរយៈកម្ពស់ប្រមាន ៤,៥០០ម៉ែត្រ ដោយហូរកាត់ប្រទេសចំនួន៦ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងទៅកាន់សមុទ្រចិនខាងត្បូង។ ទន្លេនេះមានប្រវែង ៤,៨០០ គីឡូម៉ែត្រនិងមានផ្ទៃស្ទុកទឹកទំហំ ៧៩៥,០០០ ម៉ែត្រក្រឡា។ មានដៃទន្លេជាច្រើនដែលជំនួសដល់ការហូរកាត់របស់ទន្លេនេះ យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជា ទន្លេមេគង្គក្តោបក្តាប់៩៥ភាគរយនៃប្រភពទឹកសរុបរបស់ប្រទេសនេះ។ ទន្លេនេះបង្ហាញពី”ចំនុចរបត់” សម្រាប់វារីអគ្គិសនីចំនួន ៣៖ក្រុងស្ទឹងត្រែង (ប្រមាណ ៥០គីឡូម៉ែត្រពីប្រទេសឡាវ) ដែលមានទន្លេសេកុង ទន្លេសេសាននិង ស្ទឹងពួកហូរចូលទៅក្នុងទន្លេធំ។ខេត្តក្រចេះ ដែលសណ្ឋានដីផ្លាស់ប្តូរពីខ្ពង់រាបទៅកាន់ទំនាប ដែលជំរុញឱ្យមានការ ផ្លាស់ប្តូរនៃការស្តុកទឹកសម្រាប់ជលសាស្ត្រនិងអាងស្តុកទឹក។ក្រុងភ្នំពេញ ដែលជាកន្លែងចាប់ផ្តើមនៃប្រព័ន្ធអាងទន្លេមេគង្គ ពិសេសស្រាប់តំបន់មេគង្គក្រោម។ព្រែកតូចៗចំនួន៤ បានបែកចេញពីទន្លេមេគង្គ៖ ព្រែកព្រះ ...
(English) Reflections from Eight Months with the ODC Library
Sorry, this entry is only available in អង់គ្លេស (ស.រ.អ). ...
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា
នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៣ អង្គការទិន្នន័យអំពីការអភិវឌ្ឍន (អូឌីស៊ី) បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ស្តីពីធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅកម្រិតបឋមសិក្សា ក្នុងកិច្ចសហការប្រកបដោយអត្ថន័យ និងសកម្មជាមួយ ...
សេចក្តីប្រកាសស្វែងរកអ្នកស្រាវជ្រាវថ្នាក់ជាតិ គម្រោងបារូម៉ែតទិន្នន័យសកល - តំបន់អាស៊ី
ទិន្នន័យបើកទូលាយដើម្បីការអភិវឌ្ឍន៍អាស៊ី (D4Dអាស៊ី) កំពុងស្វែងរកអ្នកស្រាវជ្រាវឯករាជ្យ ថ្នាក់ជាតិ (ជាលក្ខណៈបុគ្គល ឬជាស្ថាប័ន) សម្រាប់ ប្រទេសចំនួន១៤ខាងក្រោម៖ឥណ្ឌូណេស៊ី, ហ្វីលីពីន, សិង្ហបុរី, ...
សាកលវិទ្យាល័យកូឡុំបៀ នាយកដ្ឋានផ្នែកកិច្ចការអន្តរជាតិ និងសាធារណៈ
នៅ ខែ តុលា ឆ្នាំ ២០១៣ អង្គការ ទិន្នន័យអំពីការអភិវឌ្ឍ និងនាយកដ្ឋានផ្នែកកិច្ចការអន្តរជាតិ និងសាធារណៈ របស់សាកលវិទ្យាល័យ កូឡុំបៀ បានបង្កើតកិច្ចសហការក្នុងភាពជាដៃគូ ដើម្បីប្រមូលទិន្នន័យ និងអធិប្បាយអំពី និន្នាការដែលទាក់ទងទៅនឹងម្ចាស់ជំនួយ ប្រទេសជាដៃគូ និងជំនួយអភិវឌ្ឍន៍នៃប្រទេសកម្ពុជា។ ភាពជាដៃគូនេះ គឺចងភ្ជាប់ទៅនឹងសិក្ខាសាលាស្តីអំពីការអនុវត្តនៅក្នុងវិស័យអភិវឌ្ឍន៍របស់ SIPA ដែលជាវគ្គបណ្តុះបណ្តាល ...
ទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកល ២០២០៖ ការជួយសង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងក្តីសង្ឃឹម!
ក្រោមពាក្យស្លោក “សិទ្ធិទទួលបានព័ត៌មាន-ការជួយសង្គ្រោះជីវិត ការកសាងទំនុកចិត្ត និងក្តីសង្ឃឹម” ទិវាអន្តរជាតិនៃសិទ្ធិទទួលបានព័ត៌មានជាសកលនៅថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ២០២០ បានបង្ហាញពីសារៈសំខាន់នៃសិទ្ធិមួយនេះនៅពេល ...
ជំនួយអភិវឌ្ឍន៍ទ្វេភាគី
ស្ពានភូមិដូងលើទន្លេតាតៃ។ រូបភាព ដោយ Robert Tyabji, ថតនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១០។ ក្រោមអាជ្ញារបណ្ណ CC BY-NC-ND 2.0។ជំនួយទ្វេភាគី គឺជាជំនួយដែលផ្តល់ដោយផ្ទាល់ដោយរដ្ឋាភិបាលមួយទៅឱ្យរដ្ឋាភិបាលមួយទៀត ឬទៅឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ។224 រាជរដ្ឋាភិបាលនៃកម្ពុជាបាននឹងកំពុងទទួលជំនួយទ្វេភាគីចាប់តាំងពីការបោះឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះហើយ ទើបប្រទេសកម្ពុជាបានទទួលមូលនិធិយ៉ាងច្រើនសន្ធិកសន្ធាប់ពីបណ្តាដៃគូអភិវឌ្ឍន៍អន្តរជាតិនានា។225ខ្ទង់ចំនាយផ្លូវការនៃជំនួយសម្រាប់ឆ្នាំ ២០១៥ មានចំនួន ៨១៧,៥៦៥,៧៥១ ដុល្លារអាមេរិក និងប្រាក់ចំនួន ១,០៣៩,៤៨០,២៩២ ដុល្លារអាមេរិក ដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០១៦ (ខ្ទង់ចំនាយជាក់ស្តែងនៅមិនទាន់មាននៅឡើយទេនៅពេលនេះ)។ ជំនួយប្រភេទនេះត្រូវបានផ្តល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណង កម្ចី និង ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)។ អស់រយៈពេលប៉ុន្មានទស្សវត្សមកនេះ ជំនួយទ្វេភាគីបានផ្លាស់ប្តូរយ៉ាងលើសលុបលើមូលនិធិជំនួយឥតសំណងវិញ។ ប្រទេសជាច្រើនមាន “កិច្ចព្រមព្រៀងសហប្រតិបត្តិការ” ជាមួយរាជរដ្ឋាភិបាលកម្ពុជាចំពោះប្រភេទជំនួយមួយចំនួន។226 កិច្ចព្រមព្រៀងប្រភេទទាំងនេះអនុញ្ញាតឱ្យប្រទេសម្ចាស់ជំនួយមានធាតុបញ្ជូលមួយចំនួន ទៅតាមប្រភេទនៃគម្រោងណាមួយដែលមូលនិធិជំនួយរបស់ពួកគេនឹងផ្តល់ទៅឱ្យ ប៉ុន្តែដោយសារតែធម្មជាតិនយោបាយនៃជំនួយទ្វេភាគី គម្រោងទាំងនេះនឹងត្រូវបានរំពឹងថានឹងមិនសូវមានច្រើននៅក្នុងគម្រោងសង្គមស៊ីវិលនានា ...
ទិវាទិន្នន័យបើកទូលាយអន្តរជាតិឆ្នាំ ២០២១៖ ទិន្នន័យនៅក្នុងបរិបទកូវីដ-១៩
នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២១ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងសមាគមន៍អាយស៊ីធី បានប្រារព្ធទិវាទិន្នន័យបើកទូលាយអន្តរជាតិ ដោយបានរៀបចំសិក្ខាសិលាដែលមានរយៈពេលកន្លះថ្ងៃ ក្រោមប្រធានបទ “ទិន្នន័យនៅ ...
គោលដៅទី៦ ទឹកស្អាត និងអនាម័យ
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៦ មានចំណុចដៅចំនួន ៨ និងសូចនាករចំនួន ១១ ដែលនឹងត្រូវប្រើដើម្បីជម្រុញសកម្មភាពឆ្ពោះទៅរកការទទួលបានជាសកលនូវការគ្រប់គ្រងទឹកស្អាត និងអនាម័យដោយសុវត្ថិភាព និងការគ្រប់គ្រងធនធានទឹកសមស្រប។267គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ទទួលស្គាល់ ការគ្រប់គ្រងទឹកប្រកបដោយចីរភាព សំដៅលើការផ្គត់ផ្គង់ទឹកស្អាត (ចំណុចដៅ ៦.១) និងអនាម័យ (ចំណុចដៅ ៦.២) ...
តំបន់ការពារ
ស្របពេលដែលប្រទេសកម្ពុជាបានងើបចេញពីសង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំមក សម្ពាធបានកើនឡើងទៅលើការប្រើប្រាស់និងការគ្រប់គ្រងធនធានធម្មជាតិនិងតំបន់រសើបនានា។ ជាការឆ្លើយតបទៅនឹងសម្ពាធទាំងនេះ តំបន់ការពារមួយចំនួនត្រូវបានបង្កើតឡើងក្រោមព្រះរាជក្រឹត្យឆ្នាំ១៩៩៣ ដើម្បីការពារតំបន់ដែលមានសារៈសំខាន់ ផ្នែកបរិស្ថាននិង វប្បធម៌។ ...
ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមនៃជំងឺកូវីដ-១៩ មកលើប្រទេសកម្ពុជា
ការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩ ត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅក្នុងប្រទេសចិននៅចុងឆ្នាំ ២០១៩ ហើយនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថាវាជាការព្រួយបារម្ភជាអន្តរជាតិ ...
បរិស្ថាន និងធនធានធម្មជាតិ
ប្រហែលបីភាគបួននៃប្រជាជនកម្ពុជាពឹងផ្អែកលើកសិកម្ម ទិន្នផលព្រៃឈើ និងនេសាទដើម្បីចិញ្ចឹមជីវិត។ ដូច្នេះ ការថែរក្សាបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិមានសារៈសំខាន់ណាស់។ ការបាត់បង់ព្រៃឈើនៅកម្ពុជាមានទ្រង់ទ្រាយធំ។ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០៥ កម្ពុជាបាត់បង់គម្របព្រៃឈើបឋម៦%ក្នុងមួយឆ្នាំ។ ប្រសិនបើអត្រាបាត់បង់ព្រៃឈើនៅតែបន្តដូចអត្រាកាលពីឆ្នាំ ២០០០ ដល់២០០៥ទៀត កម្ពុជានឹងបាត់បង់ព្រៃឈើ ២.៧ លានហិចតាបន្ថែមទៀតនៅឆ្នាំ២០២០។ [...] ...
គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១១ ស្តីពីការ “ធ្វើឱ្យទីក្រុង និងទីកន្លែងតាំងទីលំនៅថ្មីសម្រាប់ប្រជាជន មានលក្ខណៈ បរិយាប័ន្ន សុវត្ថិភាព ធន់ និងមានចីរភាព” មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលំនៅដ្ឋាន ការដឹកជញ្ជូន កន្លែងសាធារណៈ ...