សេចក្តីថ្លែងការណ៍រួមស្តីពីជំហររបស់សង្គមស៊ីវិលក្នុងការចូលរួមសង្កេតការលើដំណើរការនៃការដោះស្រាយបញ្ហាលំនៅដ្ឋាននៅសហគមន៍បុរីកីឡា
យើងជាក្រុមអង្គការសង្គមស៊ីវិល រួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), សមាគមការពារសិទ្ធិមនុស្សកម្ពុជានិងអភិវឌ្ឍន៍ (ADHOC), សមាគមន៍ធាងត្នោត (STT), ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF) និង គណៈកម្មាធិការសកម្មភាពសិទ្ធិមនុស្សកម្ពុជា (CHRAC) ដែលជាអ្នកធ្វើសេចក្តីថ្លែងការណ៍រួម ...
ក្រុមអង្គការសង្គមស៊ីវិល
សេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០២២ ក្រសួងក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រួមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជា។ សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ជាថ្មី និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការថែទាំសុខភាព សន្តិសុខ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ...
ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ
សេចក្តីប្រកាសរបស់ក្រសួងការបរទេសអំពីជំហររបស់កម្ពុជាក្នុងជម្លោះសមុទ្រចិនខាងត្បូង
កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍កំនត់យកថ្ងៃទី១២ ខែកក្កដា ជាថ្ងៃចេញសាលដីការជុំវិញពាក្យបណ្តឹងរបស់ប្រទេសហ្វីលីពីនទៅកាន់ប្រទេសចិនលើបញ្ហារឿងក្តីជម្លោះសមុទ្រចិនខាងត្បូង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប្រកាសអំពីគោលជំហររបស់ប្រទេសកម្ពុជាជុំវិញបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ដោយរួមមានបីចំណុចជាសងេ្ខប៖បណ្តឹងនេះជាការដោះស្រាយជម្លោះរវាងប្រទេសហ្វីលីពីននិងប្រទេសចិន ហើយដំណើរការនេះមិនពាក់ព័ន្ធទៅនឹងបណ្តាប្រទេសដែលជាសមាជិកអាស៊ាននោះទេ។កម្ពុជានឹងមិនចូលរួមបញ្ចេញជំហរណាមួួយអំពីសាលដីការរបស់តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ជុំវិញបញ្ហាជម្លោះនេះទេ។កម្ពុជាអំពាវនាវដល់ប្រទេសហ្វីលីពីននិងប្រទេសចិនបន្តដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី។ ...
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
ប្រទេសកម្ពុជារងផលប៉ះពាល់ដោយព្យុះហ្គោនី
ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះត្រូពិកហ្គោនី ដែលបង្ករឱ្យមានភ្លៀងធ្លាក់នៅទូទាំងប្រទេស។ ខណៈពេលដែលតំបន់មាត់សមុទ្ររួមមាន ខេត្ត កោះកុង កែប និង កំពត មានភ្លៀងធ្លាក់ច្រើន ជាមួយនឹងខ្យល់កន្ត្រាក់ ផ្ទៃសមុទ្រមានខ្យល់ ...
ក្រសួងធនធានទឹក និងឧតុនិយម
សេចក្តីប្រកាសព័ត៌មាន បំភ្លឺករណីនាំចេញខ្សាច់ស (ស៊ីលីកា) ចេញទៅក្រៅប្រទេស
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន បំភ្លឺករណីនាំចេញខ្សាច់ស (ស៊ីលីកា) ចេញទៅបរទេស។ ក្រសួងរ៉ែ និងថាមពលពុំដែលចេញលិខិតបទដ្ឋានគតិយុត្តណាមួយស្តី ...
ក្រសួងរ៉ែ និងថាមពល
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួន។កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងសម្រេចលើបណ្តឹង/សំណុំរៀងដែលប្តឹងតវ៉ា និង ប្ដឹងជំទាស់ទៅនឹងសេចក្តីសម្រេចរបស់ គណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋកូរ៉េ
នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋកូរ៉េនៅថ្ងៃទី០៦-០៨ ខែកញ្ញា ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យបងប្អូនកម្មករ-កម្មការិនីជិះរថយន្តក្រុង (City Bus) និងកាណូតសាធារណៈ (Taxi Boat) ដោយមិនគិតកម្រៃសេវា
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យបងប្អូនកម្មករ-កម្មការិនីជិះរថយន្តក្រុង និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់កម្រៃសេវារយៈពេល ២ឆ្នាំ បន្តទៀត ដោយ ...
រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីប្រកាសព័ត៌មាន៖ សម្តេចតេជោនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន
នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការជួបពីភាក្សាទ្វេភាគីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រីជាមួយប្រធានាធិបតីហ្វីលីពីននៅគេហទំព័រផ្លូវការរបស់ខ្លួន។កិច្ចប្រជុំ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន សម្រាប់គម្រោងចំនួន០៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន
នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៦:០០ នាទីរសៀល នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូត ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីណែនាំស្តីពីការផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញនូវសេចក្ដីណែនាំមួយ ស្តីពីការផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ សេចក្តីណែនាំនេះ តម្រូវឱ្យប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសកម្ពុជា ត្រូវគោរពតាមការណែនាំដោយផ្អាកការលក់ និងទទួលទានគ្រឿងស្រវឹងនៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត អាណត្តិទី៥ ឆ្នាំ២០២២។ ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សេចក្តីប្រកាសព័ត៌មាន៖ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី
នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅគេហទំព័រផ្លូវការរបស់ខ្លួន។ កិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីទាំងពិរ សម្តេចអគ្គមហាសេនាបតីតេ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានស្តីពីការពន្យារពេលធ្វើសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពសត្វព្រៃ "ព្រៃឡង់"
នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៨ បណ្តាញសហគមន៍ព្រៃឡង់ បានចេញសេចក្តីប្រកាសព័ត៌មានមួយជម្រាបជូនដំណឹងដល់ អ្នកសារព័ត៌មានជាតិ អន្តរជាតិ អាជ្ញាធរពាក់ព័ន្ធ ស្ថាប័នជំនាញ អង្គការដៃគូ និងសាធារណជនទូទៅអំពី ការសម្រេចពន្យារពេលសន្និសីទសារព័ត៌មានស្តីពីស្ថានភាពព្រៃការពារ ...
បណ្តាញសហគមន៍ព្រៃឡង់
សេចក្ដីជូនដំណឹង ស្ដីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងជាសាធារណៈដល់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយដែលមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ...
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត