​សេចក្តី​ប្រកាស​ព័ត៌មាន​ បំភ្លឺ​ករណី​នាំ​ចេញ​ខ្សាច់​ស​ (​ស៊ី​លី​កា​)​ ចេញ​ទៅ​ក្រៅប្រទេស​

​នៅ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៧​ ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ បំភ្លឺ​ករណី​នាំ​ចេញ​ខ្សាច់​ស​ (​ស៊ី​លី​កា​)​ ចេញ​ទៅ​បរទេស​។​ ក្រសួង​រ៉ែ​ និង​ថាមពល​ពុំដែល​ចេញ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ណាមួយ​ស្តី​ពី​ការ​ហាមឃាត់​ក្នុង​ការ​នាំ​ចេញ​ខ្សាច់​ស​ទេ​។​ បច្ចុប្បន្ន​នេះ​ក្រសួង​ បាន​ផ្តល់​អាជ្ញា​បណ្ណ​ឧស្សាហកម្ម​អាជីវកម្ម​ខ្សាច់​ស​ ឱ្យ​ក្រុមហ៊ុន​ចំនួន​០២​ គឺ​ក្រុមហ៊ុន​ម៉ុង​ ឫ​ទ្ធី​ គ្រុប​ (Mong​ Rithy​ Group​ Co.​ Ltd.)​ និង​ក្រុមហ៊ុន​ ស៊ី​ប៊ែ​ល​កូ​ (​ខេ​ម​បូ​ឌា​)​ លីមីត​ធី​ត​ (Sibelco​ Cambodia)​ Company​ Limited)​ ដែល​បាន​ប្តូ​រនាម​ករ​ណ៍​មក​ជា​ក្រុមហ៊ុន​ស៊ី​លី​កា​សឺ​វី​ស​ (​កាំ​បូ​)​ ឯ​.​ក​ (Silica​ Service​ (Cambodge)​ Co.,​ Ltd.)​ វិញ​កាលពី​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៦​។​ ចំនួន​តួលេខ​សរុប​នៃ​ការ​នាំ​ចេញ​ខ្សាច់​ស​ គិត​ចាប់តាំងពី​ខែ​វិ​ច្ជិ​កា​ ឆ្នាំ​២០១៦​ រហូត​មក​ដល់​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៧​ នេះ​មាន​ក្រុមហ៊ុន​ម៉ុង​ ឫ​ទ្ធី​ គ្រុប​ ចំនួន​ ៥៤.១០០​ MT​ (​ហាសិប​បួន​ពាន់​មួយ​រយ​តោន​)​ និង​ក្រុមហ៊ុន​ស៊ី​លី​កា​សឺ​វី​ស​ (​កាំ​បូ​ដ​)​ ឯ​.​ក​ ចំនួន​ ១០៤.០០០​ MT​ (​មួយ​រយ​បួន​ពាន់​តោន​)​។​

ក្រសួង​រ៉ែ​ និង​ថាមពល

ទាញយក៖ pdf