សេចក្តីប្រកាសរបស់ក្រសួងការបរទេសអំពីជំហររបស់កម្ពុជាក្នុងជម្លោះសមុទ្រចិនខាងត្បូង

កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍កំនត់យកថ្ងៃទី១២ ខែកក្កដា ជាថ្ងៃចេញសាលដីការជុំវិញពាក្យបណ្តឹងរបស់ប្រទេសហ្វីលីពីនទៅកាន់ប្រទេសចិនលើបញ្ហារឿងក្តីជម្លោះសមុទ្រចិនខាងត្បូង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប្រកាសអំពីគោលជំហររបស់ប្រទេសកម្ពុជាជុំវិញបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ដោយរួមមានបីចំណុចជាសងេ្ខប៖

  • បណ្តឹងនេះជាការដោះស្រាយជម្លោះរវាងប្រទេសហ្វីលីពីននិងប្រទេសចិន ហើយដំណើរការនេះមិនពាក់ព័ន្ធទៅនឹងបណ្តាប្រទេសដែលជាសមាជិកអាស៊ាននោះទេ។
  • កម្ពុជានឹងមិនចូលរួមបញ្ចេញជំហរណាមួួយអំពីសាលដីការរបស់តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ជុំវិញបញ្ហាជម្លោះនេះទេ។
  • កម្ពុជាអំពាវនាវដល់ប្រទេសហ្វីលីពីននិងប្រទេសចិនបន្តដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf