លទ្ធផល​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សាធារណរដ្ឋ​កូរ៉េ​

នៅ​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ​២០២១​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​លទ្ធផល​នៃ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សាធារណរដ្ឋ​កូរ៉េ​នៅ​ថ្ងៃ​ទី​០៦-០៨​ ខែកញ្ញា​ ឆ្នាំ​២០២១​។ ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​ រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​ទ្វេភាគី​ និង​ធ្វើ​ជា​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​ ១១​។​ កិច្ចប្រជុំ​រួម​មាន​៖

  • កិច្ចប្រជុំ​ទ្វេភាគី​
  • ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​ ១១
  • ​ការ​ជួប​សំណេះសំណាល​ជាមួយ​សហ​គម​ន៏​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​។

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ

ទាញយក៖ pdf