សេចក្តីប្រកាសព័ត៌មាន៖ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី
នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពី នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅគេហទំព័រផ្លូវការរបស់ខ្លួន។
កិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីទាំងពិរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆាធ្វើឡើងនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ នាយករដ្ឋមន្ត្រីទាំងពីរ បាន សម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុង ប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានឯកភាពគ្នាក្នុងការពង្រីក និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ ទំនងដ៏ជិតស្និទ្ធនេះ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ