តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

189 Topicsរកឃើញសម្រាប់ "seo e commerce���telegram���@dremf���TUTU"

សត្វ

​សត្វ​នៅ​កម្ពុជា​គឺជា​ទ្រព្យសម្បត្តិ​រដ្ឋ​ក្រោម​មាត្រា​ ៤៨​ នៃ​ច្បាប់​ព្រៃឈើ​ឆ្នាំ​ ២០០២​។​ ច្បាប់​នេះ​បាន​ដាក់​រដ្ឋបាល​ព្រៃឈើ​ឱ្យ​ទទួល​បន្ទុក​កម្មវិធី​ស្រាវជ្រាវ​ និង​កិច្ចការ​អភិរក្ស​។​ រដ្ឋបាល​ព្រៃឈើ​អនុវត្ដ​ការងារ​នេះ​តាម​រយៈ​នាយកដ្ឋាន​សត្វព្រៃ​ និង​ជីវៈចម្រុះ​។​ កម្មវិធី​អភិរក្ស ef='https://opendevelopmentcambodia.net/km/topics/animals/ ' class='cambodia-color'>...

អំពៅ

កំណើន​ផលិតកម្ម​ស្ករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្កើត​សក្តានុពល​យ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ជីវ​ឥន្ធនៈ​ ពី​ដំណាំ​អំពៅ​។​ សក្តានុពល​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ​ ទោះបីជា​ការ​វិនិយោគ​បរទេស​អាច​បង្ក​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ក៏​ដោយ​។​ ដំណាំ​ស្ករ ef='https://opendevelopmentcambodia.net/km/topics/sugarcane/ ' class='cambodia-color'>...

ដីធ្លី

ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។120 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។121នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។122 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ123 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។124កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែ​ភាគច្រើន​នៃ​ពួក​គេ​រស់​ក្នុង​តំបន់​ទី​ជនបទ​ និង​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​តែ​មួយ​មុខ​ ef='https://opendevelopmentcambodia.net/km/topics/land/ ' class='cambodia-color'>...

ការអភិវឌ្ឍ និងជំនួយសម្រាប់កាត់បន្ថយភាពក្រីក្រ និងសន្តិសុខស្បៀង

កម្មវិធីប្រមូលផលរបស់ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ ស.រ.អា. កំពុងជួយកសិករកម្ពុជា។ រូបភាព ដោយទីភ្នាក់ងារ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ ស.រ.អា.​ បានថតនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0។​កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​គួរ​ឱ្យ​កត់សម្គាល់​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ ភាព​ក្រីក្រ​ និង​សន្តិសុខ​ស្បៀង​នៅ​តែ​ជា​បញ្ហា​ប្រឈម​។​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់​ថា​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ef='https://opendevelopmentcambodia.net/km/topics/development-and-assistance-for-poverty-reduction-and-food-security/ ' class='cambodia-color'>...

គោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ

រថយន្តដឹកឈើក្នុងព្រៃការពារមណ្ឌលគិរី ប្រទេសកម្ពុជា។ រូបភាព ថតដោយ Global Water Forum, នៅថ្ងៃទី២៣ កុម្ភៈ ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0ប្រទេសកម្ពុជាត្រូវបានគេព្រួយបារម្ភយ៉ាងខ្លាំងអំពីការកាប់ព្រៃឈើ។ ខណៈដែលប្រទេសនេះកំពុងស្វែង រកការអភិវឌ្ឍឆាប់រហ័សលើវិស័យសេដ្ឋកិច្ច ព្រៃឈើជាច្រើនត្រូវបានគេចាត់ទុកជាធនធានទ្រព្យសម្បត្តិជាតិ។ ដើម្បីជួយធានាដល់ការគ្រប់គ្រងធនធានទាំងនេះប្រកបដោយនិរន្តរភាព រដ្ឋាភិបាលបានបង្កើតច្បាប់គ្រប់គ្រងព្រៃឈើដែលត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០២។ច្បាប់នេះសង្កត់ធ្ងន់ពីសារៈសំខាន់នៃព្រៃឈើសម្រាប់ជាគុណប្រយោជន៍ដល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន ក៏ដូចជា តួនាទីរបស់វានៅក្នុងប្រព័ន្ធជីវៈចម្រុះ និងបេតិកភ័ណ្ឌវប្បធម៌226។« រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចាត់ទុកថាការសម្រេចបាននូវការគ្រប់គ្រង និងការអភិរក្សនៃធនធានព្រៃឈើសម្រាប់ប្រព័ន្ធអេកូឡូស៊ី សង្គម និងសេដ្ឋកិច្ច ជាសសរស្តម្ភនៃសុខុមាលភាពដ៏ធំមួយ ដែលរួមចំណែកដោយផ្ទាល់ដល់ការការពារបរិស្ថាន ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ » ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាអាជ្ញាធរដែលមានសិទ្ធិអំណាចផ្លូវច្បាប់ជាមួយនឹងយុត្តាធិការទូទៅលើគោលនយោបាយ និងការគ្រប់គ្រងព្រៃឈើ។ ការងារទាំងនេះត្រូវបានចាត់ចែងដោយរដ្ឋបាលព្រៃឈើ។ក្រមខណ្ឌគតិយុត្តិនៅកម្ពុជាច្បាប់ស្តីពីព្រៃឈើត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០២ បន្ទាប់ពីមានច្បាប់ស្តីពីការគ្រប់គ្រងដីធ្លីឆ្នាំ ១៩៩២ និងច្បាប់ស្តីពីការគ្រប់គ្រងលើធនធានធម្មជាតិឆ្នាំ ef='https://opendevelopmentcambodia.net/km/topics/forest-policy-and-administration/ ' class='cambodia-color'>...

ជំនួយពីប្រទេសចិន

ការសាងសង់បណ្ណាល័យមួយដែលផ្តល់មូលនិធិដោយថវិការបស់ចិន។ រូបភាព ដោយ Micheal Coaghlan, ថតនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៤។ ក្រោមអាជ្ញាបណ្ណ (CC-BY-SA 2.0)។ខណៈដែលពីមុនប្រទេសនេះធ្លាប់តែមិនចុះសម្រុងជាមួយរដ្ឋាភិបាលសព្វថ្ងៃ ឥឡូវនេះប្រទេសចិន បានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏ធំមួយរបស់ប្រទេសកម្ពុជា។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជាតិទាំងពីរនេះ កាន់តែជិតស្និទ្ធិគ្នាឡើងៗ ដែលជាកត្តាអំណោយផលដល់ប្រទេសកម្ពុជា។ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ ប្រទេសចិន មានទំនាក់ទំនងជាមួយប្រទេសកម្ពុជា មិនដូចម្ចាស់ជំនួយទ្វេរភាគីដ៏ទៃទៀតនោះទេ។ មូលនិធិដែលបានផ្តល់ឱ្យដោយប្រទេសចិនមានច្រើនទម្រង់ ប៉ុន្តែទឹកប្រាក់ដ៏ច្រើនលើសលុបនៃមូលនិធិនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន និងកម្ចីមិនមែនសម្បទាន។ការវិនិយោគក្រុមហ៊ុន មានន័យថាជាការបណ្តាក់ទុនវិនិយោគដោយផ្ទាល់ដោយក្រុមហ៊ុនចិន ដើម្បីសាងសង់ ឬធ្វើកិច្ចការលើគម្រោង ឬផ្តល់ជាមូលនិធិសម្រាប់ក្រុមហ៊ុនខ្មែរដែលមានស្រាប់។ ជំនួយបែបនេះ គឺត្រូវបានគេហៅថា “ការវិនិយោគផ្ទាល់ពីបរទេស (FDI)”។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) មិនមែនជាមូលនិធិសប្បុរសធម៌នោះទេ។ ខណៈដែលវាពិតជាបានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាអ្នកទទួលក្នុងក្របខណ្ឌខ្លះ ការជជែកពិភាក្សាជាច្រើនក៏ចោទសួរទៅលើអ្នកដែលទទួលផលប្រយោជន៍ច្រើនបំផុត (និងទទួលដែលទទួលរងផលប៉ះពាល់ច្រើនបំផុត)ពីការវិនិយោគនេះផងដែរ។ ការវិនិយោគផ្ទាល់ពីបរទេស(FDI) បានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ប៉ុន្តែកំណើនសេដ្ឋកិច្ចនេះប្រហែលជាមិនទាន់ជាប្រយោជន៍ឧត្តុង្គឧត្តមសម្រាប់ប្រជាជនខ្មែរនៅឡើយទេ។ប្រទេសចិន ef='https://opendevelopmentcambodia.net/km/topics/chinese-aid/ ' class='cambodia-color'>...

ការអប់រំកម្រិតឧត្តមសិក្សា

ការអប់​រំ​កម្រិត​ឧត្តម​សិក្សា​ជា​ទូទៅ​សំដៅលើ​ការ​អប់រំ​លើស​ពី​កម្រិត​មធ្យមសិក្សា​។​ គ្រឹះស្ថានឧត្តមសិក្សា​នៅ​កម្ពុជា​អាច​បែងចែក​ជា​បី​ប្រភេទ​គឺ​៖​ រាជបណ្ឌិត្យសភា​ សាកលវិទ្យាល័យ​ និង​មហាវិទ្យាល័យ​។​ ​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​​នៅ​កម្ពុជា​ ​រួម​​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ ef='https://opendevelopmentcambodia.net/km/topics/higher-education/ ' class='cambodia-color'>...

ស្ត្រីក្នុងការអភិវឌ្ឍ

​លោកស្រី​បណ្ឌិត​ តាន់​ រស្មី​ ជា​អ្នក​ស្រាវជ្រាវ​ និង​សាស្ត្រាចារ្យ​នៃ​នាយកដ្ឋាន​វិស្វកម្ម​គីមី​ និង​បច្ចេកវិទ្យា​ចំណីអាហារ​ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​ រូបថត​ពី​ USAID​ Asia​ កាលពី​ថ្ងៃ​ទី​៥​ ខែសីហា​ ឆ្នាំ​២០១៦​។​ ក្រោមអាជ្ញារបណ្ណ CC BY-NC-SA 2.0ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​ដែល​ពាក់ព័ន្ធ​​តាម​ទស្សនៈ​របស់​រដ្ឋាភិបាល​ទាំងមូល ef='https://opendevelopmentcambodia.net/km/topics/women-in-development/ ' class='cambodia-color'>...

ការបោះឆ្នោត

សន្លឹកឆ្នោត នៅប្រទេសកម្ពុជា។ រូបថត ថតដោយ ដានីញែល លីតថលវូត កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០០៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0​សវ​តា​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​មក​ ប្រទេស​កម្ពុជា​ បាន​ជួប​ប្រទះ​នឹង​សង្គ្រាមស៊ីវិល​ជា​បន្តបន្ទាប់​ អស់​រយៈពេល​ជាង​ម្ភៃ​ឆ្នាំ​កន្លង​ទៅ​នេះ​។​ នៅ​ឆ្នាំ​១៩៩១​ ភាគី​នៅ​ក្នុង​ជម្លោះ​បាន​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង ef='https://opendevelopmentcambodia.net/km/topics/elections/ ' class='cambodia-color'>...

អង្គការសហប្រជាជាតិ

អគ្គលេខាធិការ Antonio Guterres (ស្តាំ) ជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងញូវយ៉ក។ រូបថត​ពី​គេហទំព័រ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២។​អង្គការសហប្រជាជាតិ​ (UN)​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៤៥​ និង​ដឹកនាំ​ដោយ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ គឺជា​អង្គការ​អន្តរជាតិ​មួយ​ដែល​មាន​សមាជិក​ចំនួន​ ១៩៣​។508​ អង្គការសហប្រជាជាតិ​មាន​អង្គ​សំខាន់ៗ​ចំនួន​ប្រាំមួយ​៖​ មហាសន្និបាត​ ក្រុមប្រឹក្សាសន្តិសុខ​ ក្រុមប្រឹក្សា ef='https://opendevelopmentcambodia.net/km/topics/united-nations/ ' class='cambodia-color'>...

ដំឡូងមី

​ដំឡូង​មី​ គឺជា​ដំណាំ​មួយ​ដ៏​សំខាន់​ក្នុង​វិស័យ​កសិកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ការ​ដាំ​ដុះ​ ការ​ប្រមូល​ផល​ ការ​កែ​ច្នៃ​ និង​ការ​នាំ​ចេញ​ដំឡូង​មី​បាន​ផ្តល់​ការងារ​ និង​គាំទ្រ​ដល់​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ជា​ច្រើន​ពាន់​នាក់ ef='https://opendevelopmentcambodia.net/km/topics/cassava/ ' class='cambodia-color'>...

ការនេសាទ ការចិញ្ចឹមត្រី និងជលវប្បកម្ម

អ្នកនេសាទត្រីម្នាក់កំពុងពិនិត្យមើលត្រី។ រូបភាព ថតដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID), ១៦ តុលា ២០១២។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0។កម្ពុជា​ស្ថិតក្នុងចំណោម​ប្រទេស ដែលមានការ​នេសាទ​ត្រី​ទឹកសាប​ដ៏ច្រើន ​ក្នុងពិភពលោក។ វិស័យ​ជល​ផល​​របស់កម្ពុជា​ រួមមានការ​នេសាទចិញ្ចឹមក្រពះ និង​ការនេសាទ​ទ្រង់ទ្រាយ​ធំ និង​ការ​ប្រមូលផល ការកែច្នៃ និង​ទីផ្សារ។វិស័យជលផល ​ដើរតួនាទីយ៉ាង​សំខាន់​នៅក្នុងវិស័យ​សេដ្ឋកិច្ច សន្តិសុខ​ស្បៀងអាហារ និង​អាហារូបត្ថម្ភ ដែល​រួមមាន​ទឹក​សាប ទឹកសមុទ្រ និងវារីវប្បកម្ម។ បឹងទន្លេសាប និង​ទន្លេសាប ត្រូវ​បានចាត់ទុកថាជា​ប្រភពត្រីទឹកសាប​ដ៏​សំបូរ​បំផុតក្នុងពិភព​លោក ដែល​ផ្តល់​ទិន្នផល​ត្រី​ទឹកសាប​ប្រចាំ​ឆ្នាំ​ប្រមាណ៧៥​ភាគ​រយ និង ef='https://opendevelopmentcambodia.net/km/topics/fishing-fisheries-and-aquaculture/ ' class='cambodia-color'>...

​សម្លៀក​បំពាក់​និង​វាយ​ន​ភ​ណ្ឌ​

(English) ThE garmEnt industry has rootEd in Cambodia EarliEr than thE footwEar industry. As a rEsult of tradE privilEgEs givEn by thE U.S. and EU, both industriEs havE blossomEd. As of 2013, thE garmEnt and footwEar industriEs wErE accountablE for about 80 pErcEnt of Cambodia’s Ef='https://opEndEvElopmEntcambodia.nEt/km/topics/garmEnts-and-tExtilEs/ ' class='cambodia-color'>...

បរិស្ថាន និងធនធានធម្មជាតិ

ប្រហែល​បី​ភាគ​បួន​នៃ​ប្រជាជន​កម្ពុជា​ពឹង​ផ្អែក​លើ​កសិកម្ម ទិន្នផល​ព្រៃឈើ និង​នេសាទ​ដើម្បី​ចិញ្ចឹម​ជីវិត។ ដូច្នេះ ការ​ថែ​រក្សា​បរិស្ថាន និង​គ្រប់គ្រង​ធនធាន​ធម្មជាតិ​មាន​សារៈសំខាន់​ណាស់។ ការ​បាត់​បង់​ព្រៃ​ឈើ​នៅ​កម្ពុជា​មាន​ទ្រង់​ទ្រាយ​ធំ។ ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០០៥ កម្ពុជា​បាត់​បង់​គម្រប​ព្រៃឈើ​បឋម​៦%​ក្នុង​មួយ​ឆ្នាំ។ ប្រសិន​បើ​អត្រា​បាត់​បង់​ព្រៃ​ឈើ​នៅ​តែ​បន្ត​ដូច​អត្រា​កាល​ពី​ឆ្នាំ ២០០០ ដល់​២០០៥​ទៀត កម្ពុជា​នឹង​បាត់​បង់​ព្រៃ​ឈើ​ ២.៧ លាន​ហិចតា​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២០។ [...] ef='https://opendevelopmentcambodia.net/km/topics/environment-and-natural-resources/ ' class='cambodia-color'>...

រចនាសម្ព័ន្ធពាណិជ្ជកម្ម និងការចុះបញ្ជីស្របច្បាប់

ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​ ១៩៩០​ មក​ សេដ្ឋកិច្ច​កម្ពុជា​បាន​កត់សំគាល់​នូវ​ការ​លូតលាស់​ដ៏​ល្អ​មួយ​ ដែល​ជំរុញ​បាន​ដោយ​វិស័យ​ទេសចរណ៍​ ផលិតកម្ម​ និង​សំណង់​។​ ក្នុង​នាម​ជា​ប្រទេស​មាន​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់​បំផុត​មួយ​នៅ​លើ​ពិភពលោក​ កម្ពុជា​បាន​ក្លាយជា​ប្រទេស​ដែល​មាន ef='https://opendevelopmentcambodia.net/km/topics/business-structures-and-legal-registration/ ' class='cambodia-color'>...

ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ

សន្និសីទអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ នៅទីក្រុងបាលី។ រូបភាព ដោយ អង្គការ អុកស្វាម អន្តរជាតិ, ៤ ធ្នូ ២០០៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0បម្រែបម្រួល​អាកាសធាតុ​ជា​បញ្ហា​កំពុង​តែកើត​មាន។​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ពីបម្រែបម្រួលអាកាសធាតុនិង​មានការ​ត្រៀមខ្លួន​តិចតួច​។​ ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍ ​ប្រជាជនភាគច្រើន​​របស់​ប្រទេស​នេះ​ពឹងផ្អែក​ ef='https://opendevelopmentcambodia.net/km/topics/adaptation/ ' class='cambodia-color'>...

ប្រភេទនៃតំបន់ការពាររបស់រដ្ឋ

ព្រៃលិចទឹកនៅកម្ពុជា។ រូបភាព ថតដោយ Andrea Kirkby, ១១ ឧសភា ២០១៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ព្រះរាជក្រឹត្យឆ្នាំ១៩៩៣ បានបង្កើតតំបន់ការពារចំនួន២៣កន្លែង គ្របដណ្តប់លើផ្ទៃដី ៣,២៧៣,៣០០ ហិក​តា​ ស្មើនឹង​១៨ ភាគរយ នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ហើយតំបន់ទាំងនោះ ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ក្រសួង​បរិស្ថាន។650 ប្រព័ន្ធតំបន់ការពារ ត្រូវបានបែងចែកជាតំបន់បួនប្រភេទខុសគ្នា៖651ឧទ្យានជាតិ៖ តំបន់អភិរក្សសម្រាប់ធម្មជាតិនិងទេសភាព ត្រូវបានការពារក្នុងគោលបំណង វិទ្យា​សាស្រ្ត អប់រំ និងការកម្សាន្ត។ដែនជម្រកសត្វព្រៃ៖ តំបន់អភិរក្សនៅក្នុងស្ថានភាពធម្មជាតិ ដើម្បី​ការពារ​សត្វព្រៃ​ រុក្ខជាតិ និង​តុល្យ​ភាព​អេកូ​ឡូស៊ី។ការពារទេសភាព៖ តំបន់ដែលត្រូវបានរក្សា ជាចំណុចទេសភាពសម្រាប់ការកម្សាន្ត និងទេសចរណ៍។តំបន់ប្រើប្រាស់ច្រើនយ៉ាង៖ តំបន់ដែល​ចាំបាច់​សម្រាប់​ស្ថេរភាព​នៃ​ធន​ធាន​ទឹក ព្រៃឈើ សត្វព្រៃ និង​នេសាទ​ ហើយតំបន់នេះក៏ត្រូវបានការពារសម្រាប់​ការ​កំសាន្ត និង​សម្រាប់​ការ​អភិរក្ស​ធម្ម​ជាតិ ជាមួយ​នឹង​ទិដ្ឋ​ភាព​នៃការធានាការអភិវឌ្ឍសេដ្ឋកិច្ច។ប្រព័ន្ធតំបន់ការពារកម្ពុជា​ ប្រើប្រាស់ការចាត់ថ្នាក់តំបន់ការពារ របស់​អង្គការ​សហ​ភាព​អន្តរ​ជាតិ ef='https://opendevelopmentcambodia.net/km/topics/types-of-state-protected-areas/ ' class='cambodia-color'>...

ជំនួយផ្នែកច្បាប់

យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មាន​​ភាព​​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ដោយ​មិន​គិត​ពី​ទ្រព្យសម្បត្តិ​ ឬ​ឋានៈ​។​692 ​វា​ជំរុញ​គោលការណ៍​នយោបាយ​មួយ​ដែល​ហៅ​ថា​នីតិរ​ដ្ឋ​693​ ដែល​ជា​ច្បាប់​ដ៏​ល្អ​មួយ​សម្រាប់ ef='https://opendevelopmentcambodia.net/km/topics/legal-aid/ ' class='cambodia-color'>...

វិវាទស៊ីវិល និងពាណិជ្ជកម្ម

ចាប់តាំងពី​ឆ្នាំ​ ១៩៩៣​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​កែទម្រង់​ក្របខ័ណ្ឌ​ច្បាប់​របស់​ប្រទេស​ទាំងមូល​ ជា​ពិសេស​ការ​អនុវត្ត​យុត្តិធម៌​ ដើម្បី​ផ្តល់​នូវ​ប្រព័ន្ធ​នីតិវិធី​ច្បាស់លាស់​ និង​ពិតប្រាកដ​មួយ​សម្រាប់​បុគ្គល​ម្នាក់ៗ​ ដើម្បី​ធានា​ការ​គោរព​សិទ្ធិ​ និង​សមភាព​របស់​ពួក​គេ​នៅ​ចំពោះ​មុខ​តុលាការ​។ ef='https://opendevelopmentcambodia.net/km/topics/civil-and-commercial-litigation/ ' class='cambodia-color'>...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

aDKDw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!