ជួបគ្នាជាថ្មីម្តងទៀតនៅក្នុងព្រឹត្តិការណ៍៖ ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០១៨!
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានសហការជាមួយ សហគមន៍ទិន្នន័យបើកទូលាយ, សកម្មជនទិន្នន័យបើកទូលាយ, អ្នកផ្តល់ការអប់រំ និងអ្នកមានចំណង់ចំណូលចិត្តខ្ពស់លើប្រភពបើកទូលាយ, អ្នកតំណាងអ្នកតស៊ូមតិផ្នែកចំណេះដឹងសេរី និងបើកចំហនៅកម្ពុជា, និងអង្គការសង្គមស៊ីវិលទាំងក្នុង និងក្រៅប្រទេស រួមទាំង ...
គេហទំព័រការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដំបូងគេនៅប្រទេសកម្ពុជា
ប្រទេសកម្ពុជាមានគោលបំណងជម្រុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ហើយប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដូច្នេះដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានពីការអភិវឌ្ឍ និងដើម្បីលើកកម្ពស់អត្ថប្រយោជន៍យូរអង្វែង ដល់ការផ្លាស់ប្តូរវិស័យសេដ្ឋកិច្ច សង្គម និងបរិស្ថាន ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ បានរៀបចំសិក្ខាសាលាស្តីពី “អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យានៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសធុនតូច និងមធ្យម”
សិក្ខាសាលា “អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យានៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសធុនតូច និងមធ្យម” បានរៀបចំនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ ...
អូឌីស៊ីបានចូលរួមចំណែកធ្វើបរិវត្ដកម្មឌីជីថលនៅក្នុងការអប់រំពហុភាសា
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានសហការជាមួយនាយកដ្ឋានអប់រំពិសេសនៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ស្ដីពី «ធនធានអប់រំឌីជីថលជាភាសាជនជាតិដើមភាគតិចនៅ ...
វគ្គបណ្ដុះបណ្ដាលអក្ខរកម្មទិន្នន័យ៖ វគ្គបណ្ដុះបណ្ដាលមួយនៅក្នុងខែកញ្ញាសម្រាប់អង្គការសង្គមស៊ីវិលត្រូវបានប្រារព្ធឡើងដោយជោគជ័យ
ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) បានបន្តការងាររបស់ខ្លួនក្នុងការជំរុញផ្សព្វផ្សាយអក្ខរកម្មទិន្នន័យសម្រាប់គម្រោងការឆ្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅកម្ពុជា (ISAC)។ វគ្គបណ្តុះបណ្តាលនេះត្រូវ ...
គោលដៅទី១៤ ជីវិតក្រោមទឹក
គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៤ គឺសំដៅលើអន្តរអំពើរវាងមនុស្ស ជាមួយនឹងមហាសមុទ្រ។ ជាពិសេស វាមានគោលបំណងដើម្បីអភិរក្ស និងគ្រប់គ្រងការប្រើប្រាស់នៃមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រ សម្រាប់ការអភិវឌ្ឍ ...
តម្លៃ និងព័ត៌មានទំនាក់ទំនងសេវាកម្ម
តម្លៃសេវាសេវារដ្ឋបាលផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណកម្ម សេវាលើមធ្យោបាយដឹកជញ្ជូន កម្រៃសេវាសម្រាប់ការភ្ជាប់-ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី របស់អគ្គិសនីកម្ពុជា ការផ្តល់សេវានៅមណ្ឌលសុខភាព តារាងតម្លៃទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សេវាផ្គត់ផ្គង់ទឹកស្អាត តារាងព័ត៌មានទំនាក់ទំនងអំពីសេវាតារាងនៃព័ត៌មានទំនាក់ទំនងរបស់រដ្ឋបាលឃុំ/សង្កាត់ តារាងលេខទូរស័ព្ទបម្រើសេវាអតិថិជន របស់អគ្គិសនីកម្ពុជា លេខទំនាក់ទំនងសម្រាប់ចម្ងល់ក្នុងការសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ លេខទូរស័ព្ទប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត លេខទំនាក់ទំនងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញុ, ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងតាខ្មៅ, ខេត្តសៀមរាប និងព្រៃវែង ...
វិវាទព្រហ្មទណ្ឌ
វិវាទព្រហ្មទណ្ឌ សំដៅទៅលើប្រព័ន្ធនីតិវិធីតុលាការដែលធ្វើឡើងនៅចំពោះមុខតុលាការព្រហ្មទណ្ឌដើម្បីដោះស្រាយការចោទប្រកាន់ ដែលធ្វើឡើងប្រឆាំងនឹងបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋ។ ដូចមានចែងនៅក្នុងច្បាប់ “គោលបំណងនៃសកម្មភាពព្រហ្មទណ្ឌគឺដើម្បីពិនិត្យមើលវត្តមាននៃបទល្មើស ក្នុងគោលដៅបង្ហាញពីកំហុសឆ្គងរបស់ជនល្មើស និងផ្តន្ទាទោសជននោះទៅតាមផ្លូវច្បាប់”។106នៅក្នុងប្រទេសកម្ពុជា ការបង្កើតក្របខ័ណ្ឌច្បាប់ព្រហ្មទណ្ឌដែលយោងទៅតាមស្តង់ដារអន្តរជាតិគឺជាការអភិវឌ្ឍថ្មីមួយរបស់ប្រទេស។107 រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ចែងអំពីការទទួលស្គាល់ និងការគោរពសិទ្ធិមនុស្ស ដូចដែលបានធានានៅស្ថាប័នសិទ្ធិមនុស្សអន្តរជាតិដែលពាក់ព័ន្ធផ្សេងៗ។108ក្របសៀវភៅក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ រូបភាព ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ ក្រោមអាជ្ញាបណ្ណ CC BY-SA 4.0។ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុម័តដោយរដ្ឋសភាក្នុងឆ្នាំ២០០៧ នៅឆ្នាំ ២០១០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអនុម័ត។109 ឯកសារទាំងពីរនេះ គឺជាក្របខ័ណ្ឌច្បាប់នៃក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា។ ច្បាប់នេះបានកំណត់ចេញជាបញ្ជីនៃបទល្មើសរបស់ព្រហ្មទណ្ឌ។ ភាគច្រើននៃបទល្មើសទាំងនេះ និងលក្ខខណ្ឌផ្សេងៗដែលត្រូវបង្គ្រប់ ត្រូវបានរកឃើញនៅក្នុងក្រមព្រហ្មទណ្ឌ។ តាមលក្ខណៈបច្ចេកទេស បុគ្គលម្នាក់អាចត្រូវបានផ្តន្ទាទោស ប្រសិនបើធាតុទាំងអស់នៃនិយមន័យនៃបទល្មើសត្រូវបានប្រព្រឹត្តិ។110បណ្ដុំវីដេអូពន្យល់ចំនួន ០៨ នៃ “កម្មវិធីផ្សព្វផ្សាយច្បាប់” ដែលផលិតដោយក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មាន៖ ក្រមព្រហ្មទណ្ឌ ២០១០ បណ្ដុំវីដេអូពន្យល់ចំនួន ...
ធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ តាមរយៈច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិកម្ពុជា។157 ធនាគារជាតិនៃកម្ពុជាគឺជាធនាគារកណ្តាលរបស់ប្រទេស ដែលមានបេសកកម្មចម្បងសម្រាប់កំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុដើម្បីរក្សា ...
ការនាំចូល/អាហរណ
តម្លៃសរុបនៃពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួន ៣៥,៨ ពាន់លានដុល្លារនៅឆ្នាំ២០២០ ដែលកើនឡើង ២,៥ ភាគរយបើធៀបនឹង ៣៤,៩ ពាន់លានដុល្លារនៅឆ្នាំ២០១៩ បើទោះបីជាជំងឺឆ្លងកូវីដ-១៩ បានធ្វើអោយពាណិជ្ជកម្មពិភពលោកថយចុះក៏ ...
សិទ្ធិអ្នកជំងឺ
សិទ្ធទទួលបានសេវាថែទាំសុខភាពដែលមានគុណភាពគឺជាមូលដ្ឋានគ្រឹះក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងឆ្ពោះទៅរកការរីកចម្រើន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងប្រទេសនានាលើពិភពលោក។ ទន្ទឹមនឹងការកើនឡើងនៃតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ...
ក្រសួងបរិស្ថាន៖ សេចក្តីជូនដំណឹងស្តីពី ការផ្សព្វផ្សាយបច្ចុប្បន្នភាពឯកសារសម្រាប់គ្រប់គ្រងសុវត្ថិភាពបរិស្ថាននិងសង្គម
នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានចេញផ្សាយសេចក្តីជូនដំណឹងស្តីពីការផ្សព្វផ្សាយបច្ចុប្បន្នភាពឯកសារសម្រាប់គ្រប់គ្រងសុវត្ថិភាពបរិស្ថាន និងសង្គមក្នុងការអនុវត្តគម្រោង «និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ក្នុងគោលបំណងឱ្យសាធារណៈជនបានជ្រាប និងមាន ...
ក្រសួងបរិស្ថាន
ឱកាសទទួលបានជំនួយគាំទ្រសម្រាប់ការសរសេរនិក្ខេបបទថ្នាក់បរិញ្ញាបត្រ
ឱកាសទទួលបានជំនួយគាំទ្រសម្រាប់ការសរសេរនិក្ខេបបទថ្នាក់បរិញ្ញាបត្រតាមរយៈអនុស្សារណៈយោគយល់រវាងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) និងវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃកម្ពុជា ខេត្តព្រះវិហារ ស្ដីពីការសហការក្នុងការអប់រំ និងស្រាវជ្រាវ កម្មវិធី ...
ការរុករករ៉ែតាមបែបឧស្សាហកម្ម
មិនមានការជីកយករ៉ែក្នុងទ្រង់ទ្រាយជាលក្ខណៈឧស្សាហកម្មខ្នាតធំបានអនុវត្តនៅក្នុងប្រទេសកម្ពុជានៅឡើយទេ បើទោះបីជាអាជ្ញាប័ណ្ណរុករករ៉ែជាច្រើនត្រូវបានផ្តល់ចេញ និងមានក្រុមហ៊ុនរ៉ែមួយចំនួនបានរាយការណ៍ ពីការរកឃើញរ៉ែដ៏ជោគជ័យ រួមមានរ៉ែមាសជាដើមក៏ដោយ។ នាពេលបច្ចុប្បន្ន មានក្រុមហ៊ុនមកពីប្រទេសចិន កូរ៉េ វៀតណាម អូស្ត្រាលីនិងនៅកន្លែងផ្សេងទៀត បាននឹងកំពុងរុករករ៉ែ។ ក្រុមហ៊ុនមួយចំនួនបានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក យ៉ាងណាមិញ ដោយសារច្បាប់ប្រទេសកម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនរ៉ែបរទេសទាំងស្រុង ទទួលបានអាជ្ញាប័ណ្ណ ក្រុមហ៊ុនមួយចំនួនធ្វើការរុករកជាលក្ខណៈឯករាជ្យ។ ...
រចនាសម្ព័ន្ធពាណិជ្ជកម្ម និងការចុះបញ្ជីស្របច្បាប់
ចាប់តាំងពីទសវត្សឆ្នាំ ១៩៩០ មក សេដ្ឋកិច្ចកម្ពុជាបានកត់សំគាល់នូវការលូតលាស់ដ៏ល្អមួយ ដែលជំរុញបានដោយវិស័យទេសចរណ៍ ផលិតកម្ម និងសំណង់។ ក្នុងនាមជាប្រទេសមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់បំផុតមួយនៅលើពិភពលោក កម្ពុជាបានក្លាយជាប្រទេសដែលមាន ...
សិក្ខាសាលាស្តីអំពី គេហទំព័រអូឌីស៊ី និងព័ត៌មានសេវាសាធារណៈនៅខេត្តក្រចេះ
នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ក្រុមការងារអូឌីស៊ីមានសេចក្តីរំភើបដោយបានរៀបចំសិក្ខាសាលាមួយដែលស្ថិតក្រោមប្រធានបទនៃគម្រោង “ការយល់ដឹងជាសាធារណៈ និងការចូលរួមក្នុងការផ្តល់សេវារបស់រដ្ឋាភិបាល” ដែលផ្តល់មូលនិធិដោយ កម្មវិធីរបស់ប្រទេសស៊ុយអែតសម្រាប់វិស័យ ...
សិក្ខាសាលាស្តីអំពី គេហទំព័រអូឌីស៊ី និងព័ត៌មានសេវាសាធារណៈ
កាលពីសប្តាហ៍មុន ក្រុមការងារអូឌីស៊ីបានរៀបចំសិក្ខាសាលាដ៏គួរឱ្យរំភើបមួយដែលស្ថិតក្រោមប្រធានបទនៃគម្រោង “ការយល់ដឹងជាសាធារណៈ និងការចូលរួមក្នុងការផ្តល់សេវារបស់រដ្ឋាភិបាល” ដែលផ្តល់មូលនិធិដោយ កម្មវិធីរបស់ ...
គម្របព្រៃឈើ (១៩៧៣-២០១៤)
កំណត់៖ បន្ទាប់ពីទទួលបានមតិស្ថាបនាពីរដ្ឋបាលព្រៃឈើ និងស្ថាប័នផ្សេងទៀត អូឌីស៊ីបានធ្វើ បច្ចុប្បន្នភាពទៅលើទិន្នន័យដែលមាននៅលើទំព័រនេះ និងបន្ថែមទិន្នន័យអំពីគម្របព្រៃឈើឆ្នាំ២០១៤ ដោយប្រើវិធីសាស្រ្តដូចមាន បរិយាយនៅក្នុងកំណត់សម្គាល់ ដែលលោកអ្នកអាចរកអានបាននៅទីនេះ។ សូមមេត្តាទាក់ទងមកយើងខ្ញុំ ប្រសិនបើ លោកអ្នកមានសំនួរពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទាំងនេះ ឬទិន្នន័យដែលបង្ហាញនៅទីនេះ។ សូមចុចត្រង់នេះ ដើម្បីមើលទំព័រនេះ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាលើកទី១ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៤។ នៅឆ្នាំ២០០៦ រដ្ឋបាលព្រៃឈើនៃប្រទេសកម្ពុជា បានបោះពុម្ពផ្សាយផែនទីមួយ ដែលបង្ហាញពីគម្របព្រៃឈើនៃប្រទេសកម្ពុជាឆ្នាំ២០០២ ។ បន្ទាប់មកនៅឆ្នាំ ២០១១ រដ្ឋបាលព្រៃឈើ ដែលទទួលបានការគាំទ្រពីអង្គការឈើត្រូពិចអន្តរជាតិ និងរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក បានបោះពុម្ពផ្សាយគម្របព្រៃឈើនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ដែលរួមមានផែនទីនៃការផ្លាស់ប្តូរគម្របព្រៃឈើរវាងឆ្នាំ២០០៦ និង២០១០ និងរវាងឆ្នាំ២០០២ និង២០១០250។ រហូតមកទល់ពេលបច្ចុប្បន្ន ដោយសារតែមិនមានការបោះពុម្ពផ្សាយផែនទីផ្លូវការ ឬការវិភាគជាក់លាក់ពាក់ព័ន្ធជាមួយនឹង ប្រទេស ...