គោលនយោបាយ និងការគ្រប់គ្រងទឹក
នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។46ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។កុមារបាចទឹកចេញពីទូកនៅកម្ពុជា។ រូបភាពថតដោយ Edwin Lee នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៨។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជានិងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។47ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយនិងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ48 ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រោបក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយនិងការគ្រប់គ្រងទឹក។ក្របខណ្ឌគតិយុត្តិ និងក្របខណ្ឌរដ្ឋបាលការគ្រប់គ្រងទឹកគឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។49យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦គ្រោះធម្មជាតិ/ កសិកម្ម/ ការផ្លាស់ប្តូរអាកាសធាតុការគ្រប់គ្រងទឹកផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ ...
សិក្ខាសាលារួមសម្រាប់អ្នកសារព័ត៌មានប្រជាពលរដ្ឋស្តីពី “ការសេរសេរព័ត៌មាន ពីសេវាសាធារណៈ”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានសហការគ្នារៀបចំសិក្ខាសាលាមួយ ដែលមានរយៈពេល ២ ថ្ងៃ នៅខេត្តសៀមរាប។ នៅថ្ងៃទី ២៨ ខែកុម្ភៈ និងថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៨ សិក្ខាកាមដែលជាអ្នកសារព័ត៌មានប្រជាពលរដ្ឋ ...
ដីសាធារណៈរបស់រដ្ឋ
(English) State public land has a public interest value or provides a public service. The land is inalienable, although it can be leased for limited uses that do not alter or damage its public value. State public land should only be reclassified if the land ...
គោលនយោបាយនិងការគ្រប់គ្រងឧស្សាហកម្មនិស្សរណកម្ម
ឧស្សាហកម្មនិស្សារណកម្មនៅកម្ពុជា ធ្វើតាមបែបប្រពៃណីក្រោម ទ្រង់ទ្រាយជាពាណិជ្ជកម្មខ្នាតតូច ដែលភាគច្រើនជាការរុករកវត្ថុធាតុដើមសម្រាប់សាងសង់ មាស និងត្បូង។ ខណៈដែលការរុករករ៉ែ ប្រេង និងឧស្ម័ន កំពុងត្រូវបានគ្រប់គ្រងដោយបទបញ្ជាជាធរមាន ច្បាប់ថ្មី ...
អបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ឆ្នាំ ២០២១
នៅខែធ្នូ ឆ្នាំ ១៩៩៤ អង្គការសហប្រជាជាតិបានសម្រេចថា ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នឹងត្រូវប្រារព្ធនៅថ្ងៃទី ០៩ ខែសីហា ជារៀងរាល់ឆ្នាំ។ កាលបរិច្ឆេទនេះ គឺជាថ្ងៃនៃកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងារអង្គការសហប្រជាជាតិ ស្តីពីប្រជាជនជនជាតិដើមភាគតិច នៅ ...
សិក្ខាសាលាស្តីអំពី គេហទំព័រអូឌីស៊ី និងព័ត៌មានសេវាសាធារណៈ
នៅថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅការិយាល័យអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) រាជធានីភ្នំពេញ ក្រុមការងារអូឌីស៊ី បានរៀបចំសិក្ខាសាលាស្តីពី “គេហទំព័រអូឌីស៊ី និងការទទួលបានព័ត៌មានអំពីសេវាសាធារណៈ” ដែលសិក្ខាសាលា ...
សន្និសីទជាតិទិន្នន័យបើកទូលាយបានបញ្ចប់៖ ការត្រួសត្រាយផ្លូវសម្រាប់អនាគតដែលមានបរិយាបន្ន
សន្និសីទជាតិទិន្នន័យបើកទូលាយនៅកម្ពុជាបានបញ្ចប់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ដោយផ្តោតលើការពង្រីកបណ្តាញទិន្នន័យបើកទូលាយ ជំរុញកិច្ចសហការ និងការជំរុញលទ្ធភាពប្រើប្រាស់ទិន្នន័យរបស់រដ្ឋាភិបាលសម្រាប់សេវាសាធារណៈ ការអប់រំ និងការអភិវឌ្ឍប្រកបដោយ ...
ការពង្រឹងសិទ្ធិស្ត្រីក្នុងការកាន់កាប់ដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ៖ ការយល់ដឹងពីកិច្ចពិភាក្សាចែករំលែកចំណេះដឹង
នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថា អូឌីស៊ី សហការជាមួយអង្គការយេនឌ័រ និងការអភិវឌ្ឍន៍ដើម្បីកម្ពុជា ដោយមានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការ ...
ជីវៈចម្រុះ
ជីវៈចម្រុះ សំដៅដល់សារពាង្គកាយខុសគ្នានៅក្នុងប្រភេទតែមួយ ឬប្រភេទផ្សេងគ្នា និងបណ្តាសារពាង្គកាយរស់នៃគ្រប់លំដាប់ថ្នាក់ និងប្រភពទាំងអស់ រួមទាំងប្រព័ន្ធអេកូឡូស៊ីដែនដីគោក ដែនសមុទ្រ ដែនទឹកសាប និងបណ្តាទំនាក់ទំនងអេកូឡូស៊ី ដែលនៅក្នុងនោះមាន ...
គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច
បន្ទាប់ពីការបោះឆ្នោតជាតិលើកដំបូងនៅឆ្នាំ ១៩៩៣ រដ្ឋាភិបាលបានរៀបចំ និងអនុវត្តគោលនយោបាយកំណែទម្រង់មីក្រូ និងម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងកម្មវិធីកំណែទម្រង់រចនាសម្ព័ន្ធដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងពិភពលោកក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។171 ក្នុងរយៈពេល ...
គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាព
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី១១ ស្តីពីការ “ធ្វើឱ្យទីក្រុង និងទីកន្លែងតាំងទីលំនៅថ្មីសម្រាប់ប្រជាជន មានលក្ខណៈ បរិយាប័ន្ន សុវត្ថិភាព ធន់ និងមានចីរភាព” មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលំនៅដ្ឋាន ការដឹកជញ្ជូន កន្លែងសាធារណៈ ...
ការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង
ឆ័ត្រចម្រុះពណ៌ក្នុងផ្សារក្នុងស្រុកមួយកន្លែង នៅរាជធានីភ្នំពេញ។ រូបភាព ថតដោយ Roberto Trombetta, ៨ ឧសភា ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC 2.0។ការអភិវឌ្ឍ និងការគ្រប់គ្រងតំបន់ទីក្រុងរបស់ប្រទេសកម្ពុជា បានព្យាយាមរក្សាល្បឿន ជាមួយនឹងអត្រាដ៏លឿននៃនគរូបនីយកម្ម។ ទាំងនេះរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធឯកទេសនៅតាមទីក្រុង ដូចជា សេវាជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ការគ្រប់គ្រងកាកសំណល់ ការគ្រប់គ្រងចរាចរណ៍ និងយានយន្ត ការអនុវត្តច្បាប់ ទឹកនិងប្រព័ន្ធលូ និងការធ្វើផែនការទីក្រុង ជាដើម។នៅឆ្នាំក្នុង២០១៣ ដង់ស៊ីតេប្រជាជនមានចំនួន ៨២នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ ហើយប្រជាជននៅកម្ពុជាប្រមាណ ២១ ភាគរយ រស់នៅក្នុងតំបន់ទីក្រុង។ ចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័ស ទោះជាយ៉ាងណា អត្រាប្រជាជនក្នុងទីក្រុងប្រចាំឆ្នាំ បានកើន ៣.៧ ភាគរយ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ បើធៀបនឹងអត្រា ១.៣ ភាគរយ ប្រចាំឆ្នាំសម្រាប់តំបន់ជនបទ។275 ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ...
អភិបាលកិច្ចវិនិយោគនៅប្រទេសកម្ពុជា៖ កាលានុវត្តភាពមួយ
ច្បាប់ស្តីពីវិនិយោគថ្មីរបស់ប្រទេសកម្ពុជាអាចត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគដែលមានបរិយាប័ន និងនិរន្តរភាពជាងមុន។ នៅក្នុងកិច្ចប្រជុំនិម្មិត (អនឡាញ) ជាស៊េរីមួយ អ្នកពាក់ព័ន្ធនានាមកពីកន្លែងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជាបានធ្វើការវាយតម្លៃលើបញ្ហាប្រឈម និងកាលានុវត្តភាពកើតចេញពីច្បាប់ និងអភិបាលកិច្ចវិនិយោគជាទូទៅ។ ...
អស្សាមិករណ៍
(English) The Constitution of the Kingdom of Cambodia and the Land Law of 2001 both guarantee an individual’s right to property protection. Though part of the Government’s policy framework since 2002, not until 2010 did a legal framework exist to govern the process by which ...
ការអភិវឌ្ឍ និងជំនួយសម្រាប់ ការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី
(English) Beginning in 2002, the World Bank, Germany, Finland and Canada began a joint-program to promote land tenure security in Cambodia by providing financial and technical support to land titling efforts. Following the eviction of residents of the Boeung Kak Lake area of Phnom Penh ...
កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មទិន្នន័យដំបូងគេក្នុងប្រទេសកម្ពុជាត្រូវបានបញ្ចប់ទៅដោយភាពជោគជ័យ ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩
ដោយទទួលបានការគាំទ្រពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៏អន្តរជាតិ (USAID) ក្រោមគម្រោងពង្រឹងសមត្ថភាពសង្គមស៊ីវិលនៅកម្ពុជា (CCSS) នៃវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម (EWMI) អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) បានបញ្ចប់ការសាកល្បងកម្មវិធីអក្ខរកម្មទិន្នន័យនៅកម្ពុជាដោយជោគជ័យ។ ...
សូមរីករាយចូលរួមព្រឹត្តិការណ៍ "ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០"
ទិវាទិន្នន័យបើកទូលាយ គឺជាព្រឹត្តិការណ៍សកលមួយដែលប្រមូលផ្តុំពលរដ្ឋដែលមានចំណាប់អារម្មណ៍ទៅលើទិន្នន័យបើកទូលាយ ដើម្បីជួបជុំគ្នាស្វែងរកវិធីសាស្ត្រក្នុងការផ្សាភ្ជាប់ទិន្នន័យដែលបើកទូលាយជាសាធារណៈទាំងនោះទៅនឹងការអនុវត្ត ដើម្បីផ្តល់ជាដំណោះស្រាយចំពោះបញ្ហា ...