ការអភិវឌ្ឍ និងជំនួយសម្រាប់ ការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី

ការអភិវឌ្ឍតំបន់បឹងកក់ រូបភាព ថតដោយអែនជែល ហ្គាសៀ ហ្វាំងសង់ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0.

ការអភិវឌ្ឍតំបន់បឹងកក់។ រូបភាព ថតដោយ អែនជែល ហ្គាសៀ ហ្វាំងសង់ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០០៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0.

ជំនួយ​អភិវឌ្ឍន៍​សម្រាប់​ការ​កាន់កាប់​និង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០០២​ ជាមួយនឹង​មូល​និ​ធី​ពី​ម្ចាស់​ជំនួយ​ជា​ច្រើន​ក្នុង​គម្រោង​រដ្ឋបាល​ និង​ការ​គ្រប់គ្រង​ដីធ្លី​។​ គម្រោង​នេះ​ គាំទ្រ​ការ​បង្កើត​ប្រព័ន្ធ​រដ្ឋបាល​ដីធ្លី​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ ដែល​រួម​មាន​ អាជ្ញាធរ​ចុះបញ្ជី​ដីធ្លី​បែប​មជ្ឈការ​ និង​កម្មវិធី​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​។​ បន្ទាប់​ពី​ហេតុការណ៍​ជម្លោះដីធ្លី​កន្លង​មក​ក្នុង​សហគមន៍​បឹង​កក់​នាទី​ក្រុងភ្នំពេញ​ គម្រោង​រដ្ឋបាល​ និង​ការ​គ្រប់គ្រង​ដីធ្លី​នេះ​ ត្រូវ​បាន​ផ្អាក​។​ បន្ទាប់​ពី​ការ​បញ្ចប់​គម្រោង​នេះ​ កម្មវិធី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​បាន​បន្ត​ធ្វើ​ឡើង​ក្រោម​កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី​ របស់​ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​។​

គម្រោង​រដ្ឋបាល​ និង​គ្រប់គ្រង​ដីធ្លី​

​គម្រោង​នេះ​ គឺជា​កម្មវិធី​សន្តិសុខ​កម្មសិទ្ធិ​ដីធ្លី​ដែល​អនុវត្ត​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​ និង​ទទួល​បាន​ហិរញ្ញវត្ថុ​ពី​ធនាគារពិភពលោក​។​ ប្រទេស​អា​ល្លឺ​ម៉​ង់​ ហ្វាំ​ង​ឡង់​ និង​កា​ណា​ដា​ផ្តល់​ជំនួយ​បច្ចេកទេស​ និង​ជំនួយ​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដល់​កម្មវិធី​នេះ​ផង​ដែរ​។​

គម្រោង​នេះ​អនុវត្ត​ដំណើរការ​ចុះបញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ ដែល​ស្រុក​ ឬ​ឃុំ​ទាំងមូល​ត្រូវ​បាន​កំណត់​សម្រាប់​ការ​វិនិច្ឆ័យ​ ហើយ​ក្រុម​ចុះបញ្ជី​ដីធ្លី​បាន​ចុះ​វាស់វែង​ និង​កំណត់ព្រំដែន​ក្បាលដី​ វាយតម្លៃ​ឯកសារ​កម្មសិទ្ធិ​ និង​វិនិច្ឆ័យ​កម្មសិទ្ធិ​សម្រាប់​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​។​ បន្ទាប់​ពី​បាន​ចាត់​ទុក​ថា​ជា​ជោគជ័យ​មួយ​នៅ​ក្នុង​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​តំបន់​ជនបទ​ បញ្ហា​នានា​ក្នុង​គម្រោង​នេះ​បាន​លេចឡើង​បន្ទាប់​ពី​មាន​ភាព​ចម្រូងចម្រាស់​នៅ​ជុំវិញ​ការ​បណ្តេញចេញ​ដោយ​បង្ខំ​នៅ​តំបន់​ទីប្រជុំជន​ ជា​ពិសេស​តំបន់​បឹង​កក់​ក្នុង​រាជធានី​ភ្នំពេញ​។​1

ដោយ​ត្រូវ​បាន​កំណត់​ពី​ដំបូង​ឡើយ​សម្រាប់​ការ​ចុះបញ្ជី​ និង​ការ​កំណត់​វិនិច្ឆ័យ​លើ​កម្មសិទ្ធិ​ដីធ្លី​ សហគមន៍​បឹង​កក់​ និង​តំបន់​ជុំវិញ​ មិន​ត្រូវ​បាន​វាយតម្លៃ​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទៅ​វិញ​។​2 តំបន់​នេះ​មាន​ប្រជាជន​រស់នៅ​ ៤,២៥០​ គ្រួសារ​ ហើយ​ប្រជាជន​ទាំងនោះ​ត្រូវ​បាន​បង្ខំ​ឲ្យ​បោះបង់​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ការ​ផ្តល់​សំណង​ ឬ​ដី​ដោះ​ដូរ​ នៅ​ក្នុង​តំបន់​តាំងទី​លំនៅ​ថ្មី​ក្រៅ​ក្រុង​។​3 នៅ​ឆ្នាំ​ ២០០៩​ ពលរដ្ឋ​ទាំងនោះ​ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រុម​អធិការកិច្ច​ធនាគារពិភពលោក​ ដែល​បាន​បញ្ចប់​គម្រោង​រដ្ឋបាល​ និង​គ្រប់គ្រង​ដីធ្លី​ ដោយសារ​ការ​បំពាន​លើ​គោលនយោបាយ​ធានា​ការពារ​របស់​ធនាគារពិភពលោក​។​4

ក្រោយ​ជម្លោះដីធ្លី​ក្នុង​សហគមន៍​បឹង​កក់​ ៖​ កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី​

ការ​ចុះបញ្ជី​ដីធ្លី​បាន​បន្ត​ធ្វើ​ឡើង​ ក្រោម​កម្មវិធី​អនុ​វិស័យ​រដ្ឋបាល​ដីធ្លី​ ដែល​ទទួល​បាន​ជំនួយ​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់​ និង​ហ្វាំ​ង​ឡង់​។​ ប្រទេស​កា​ណា​ដា​បាន​បញ្ឈប់​ការ​ផ្តល់​មូលនិធិ​ដល់​គម្រោង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៣5​ ហើយ​ប្រទេស​ហ្វាំ​ង​ឡង់​បាន​បន្ត​ការ​ចូលរួម​ចំណែក​របស់​ខ្លួន​ក្នុង​កម្មវិធី​ រហូត​ដល់​ដំណាច់ឆ្នាំ​ ២០១៣​។​6 ជំនួយ​របស់​អា​ល្លឺ​ម៉​ង់​ក្រោម​កម្មវិធី​សិទ្ធិ​ដីធ្លី​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០១៦​។​7

បន្ទាប់​ពី​ព្រឹត្តិការណ៍​ក្នុង​តំបន់​បឹង​កក់​ ក្រសួង​កិច្ច​សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់​ បាន​ប្រកាស​ថា​ ការ​បន្ត​ផ្តល់​មូលនិធិ​ គឺ​អាស្រ័យ​លើ​ការ​សម្រេច​បាន​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា​ ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​ដីធ្លី​។8​ យ៉ាងនេះ​ក្តី​ ការ​ចង់បាន​ទាំងនេះ​ មិន​សម្រេច​បាន​បំពេញ​ពេញលេញ​ទេ​ ហើយ​ជំនួយ​នៅ​តែ​បន្ត​ផ្តល់​។​ ជា​លទ្ធផល​នៃ​ការ​ចូលរួម​របស់​ខ្លួន​ ក្នុង​ការ​ផ្តល់​ប័ណ្ណ​កម្ម​សិ​ទិ្ធ​ដីធ្លី​នៅ​កម្ពុជា​ និង​ការ​ចោទប្រកាន់​នានា​ ក្រសួង​កិច្ច​សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់​ បាន​ប្រឈម​នឹង​សម្ពាធ​ និង​បញ្ហា​នានា​ពី​រដ្ឋសភា​អា​ល្លឺ​ម៉​ង់​ អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​អា​ល្លឺ​ម៉​ង់​ កម្ពុជា​ និង​បរទេស​ ព្រមទាំង​គណៈកម្មាធិការ​សិទ្ធិ​សេដ្ឋកិច្ច​ សង្គម​ និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ​។​9

បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដែល​ផ្តល់​ជំនួយ​ដោយ​ម្ចាស់​ជំនួយ​ បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​នៃ​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ជា​ពិសេស​រចនាសម្ព័ន្ធ​អភិបាលកិច្ច​ និង​គណនេយ្យ​ភាព​ទន់ខ្សោយ​។​10

​ទាក់ទង​នឹង​ ការ​អភិវឌ្ឍ​និង​ជំនួយ​សម្រាប់​ការ​កាន់កាប់​ដីធ្លី​និង​ការ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​

បច្ចុប្បន្នភាព​ចុង​ក្រោយ​ ថ្ងៃ​ទី​ ១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥

ឯកសារយោង

  1. 1. ម៉ាក ហ្រ្គីមឌីជ. ឆ្នាំ២០១៤. “គណនេយ្យភាពម្ចាស់ជំនួយ និងអភិបាលកិច្ចមូលដ្ឋាន ៖ ជំនួយអភិវឌ្ឍន៍ក្នុងវិស័យដីធ្លីនៅកម្ពុជា.” ទស្សនវិស័យ ការវិភាគ និងសេចក្តីអត្ថាធិប្បាយនយោបាយ ៖ អាស៊ី. អង្គការ ហែនរីច បូល ស្ទីហ្វស្ទុង. លេខ ២: ទំព័រ ៦៦-៧១. https://www.academia.edu/8476776/Donor_Accountability_and_Local_Governance_Development_Assistance_to_the_Cambodian_Land_Sector ។
  2. 2. ដូចយោងខាងលើ។
  3. 3. ដូចយោងខាងលើ។
  4. 4. ដូចយោងខាងលើ។
  5. 5. “ឯកសារគម្រោង ៖ កម្មវិធីគាំទ្ររដ្ឋបាលដីធ្លីនៅកម្ពុជា.” កិច្ចការបរទេស, ពាណិជ្ជកម្ម និងអភិវឌ្ឍន៍កាណាដា. កែសម្រួលចុងក្រោយនៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៥. ចូលអាននៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៥. http://www.acdi-cida.gc.ca/cidaweb/cpo.nsf/projen/A032150001
  6. 6. ហ្វែលិច រ៉ូប៉ាច. “កម្មវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី និងការបង្កើតប្រព័ន្ធសុរិយោដីទំនើបដែលមានគោលបំណងចម្រុះ.” FM-International Oy FINNMAP. ចូលអាននៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៥. http://www.finnmap.com/projects/land-titling-program-development-modern-multi-purpose-cadastral-system-lassp/
  7. 7. “ការចូលរួមចំណែកក្នុងការធានាសិទ្ធិដីធ្លី.” អង្គការជីអាយហ្សិត. ចូលអាននៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៥. https://www.giz.de/en/worldwide/17277.html
  8. 8. លុក ម៉ូនីកា. “ការវាយតម្លៃសិទ្ធិមនុស្សនៃកម្មវិធីសិទ្ធិដីធ្លីរបស់អាល្លឺម៉ង់-កម្ពុជា.” វិទ្យាស្ថានសិទ្ធិមនុស្សអាល្លឺម៉ង់ (២០១៣), ទំព័រ២០. https://landportal.org/library/resources/mlrf2186/human-rights-assessment-german-cambodian-land-rights-program-lrp
  9. 9. ហ្រ្គីមឌីជ. ឆ្នាំ២០១៤។
  10. 10. លុក. ឆ្នាំ២០១៣, ១៧។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

C79y8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!