តើអ្នកចង់មានន័យបែបនេះឬ?
សំអាត

2050 កំណត់ត្រារកឃើញសម្រាប់ "Time slot 뜻 et18.top 토토사이트 W88 풀럼 카지노 룰렛 확률 qzB"

សិក្ខាសាលា​ស្ដី​អំពី​បណ្ណសារ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​

​នៅ​ភ្នំពេញ​ថ្ងៃ​ទី​ ២១​ ខែតុលា​ឆ្នាំ​ ២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​បណ្ណសារ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្តនៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​ សិក្ខាសាលា​នេះ​មាន​គោលបំណង​បង្កើន​បទ​ពិសោធន៍ ...

សាកលវិទ្យាល័យ​កូ​ឡុំ​បៀ​ នាយកដ្ឋាន​ផ្នែក​កិច្ចការ​អន្តរជាតិ​ និង​សាធារណៈ​

នៅ ​ខែ តុលា ឆ្នាំ ២០១៣ អង្គការ ទិន្នន័យ​អំពី​ការអភិវឌ្ឍ និង​នាយកដ្ឋាន​ផ្នែក​កិច្ចការ​អន្តរជាតិ និង​សាធារណៈ របស់​សាកលវិទ្យាល័យ កូ​ឡុំ​បៀ បាន​បង្កើត​កិច្ចសហការ​ក្នុង​ភាពជា​ដៃគូ ដើម្បី​ប្រមូល​ទិន្នន័យ និង​អធិប្បាយ​អំពី និន្នាការ​ដែល​ទាក់ទង​ទៅនឹង​ម្ចាស់ជំនួយ ប្រទេស​ជា​ដៃគូ និង​ជំនួយ​អភិវឌ្ឍន៍​នៃ​ប្រទេស​កម្ពុជា។ ភាពជា​ដៃគូ​នេះ គឺ​ចងភ្ជាប់​ទៅនឹង​សិក្ខាសាលា​ស្តីអំពី​ការអនុវត្ត​នៅក្នុង​វិស័យ​អភិវឌ្ឍន៍​របស់ SIPA ដែលជា​វគ្គ​បណ្តុះបណ្តាល ...

ជំនួយផ្នែកច្បាប់

យោង​តាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មាន​​ភាព​​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ដោយ​មិន​គិត​ពី​ទ្រព្យសម្បត្តិ​ ឬ​ឋានៈ​។​35 ​វា​ជំរុញ​គោលការណ៍​នយោបាយ​មួយ​ដែល​ហៅ​ថា​នីតិរ​ដ្ឋ​36​ ដែល​ជា​ច្បាប់​ដ៏​ល្អ​មួយ​សម្រាប់ ...

សិក្ខាសាលា​​ស្តី​ពី​ តួនាទី​នៃ​ បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​ (​អាយ​ស៊ី​ធី​)​ ​នៅ​ក្នុង​វិស័យ​សេវា​សាធារណៈ​នៅ​កម្ពុជា

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដោយ​សហការ​ជាមួយ​ អង្គការ​ស្តារ​កម្ពុជា​ និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (CCIM)​ បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្តី​ពី​ “​តួនាទី​នៃ​ បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​ (​អាយ​ស៊ី​ធី​)​ ​នៅ​ក្នុង ...

ជំនួយពីប្រទេសស៊ុយអែត

ឯកអគ្គរដ្ឋទូត​ស៊ុ​យ​អែ​ត​ប្រចាំ​កម្ពុជា​ ឯកឧត្តម​ Björn​ Häggmark​ បានចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។​ រូបភាព ពីទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។ប្រទេស​កម្ពុជា​ និង​ប្រទេស​ស៊ុ​យ​អែ​ត​បាន​បង្កើត​ចំណង​ការទូត​នៅ​ឆ្នាំ​១៩៦១​។​ ប្រទេស​ស៊ុ​យ​អែ​ត​បាន​ចាប់ផ្តើម​ផ្តល់​ការ​ជំនួយ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​លើក​ដំបូង​ដល់​ប្រទេស​កម្ពុជា ...

ធនធានប្រេង និងឧស្ម័ន
https://www.flickr.com/photos/st33vo/5848576484

ប្រេង ​និង​ឧស្ម័ន​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទឹកដី ​ប្រទេសកម្ពុជា​ ប៉ុន្តែ​មិន​មានការ​ទាញ​យក​ជា​លក្ខណៈ​ឧស្សាហកម្ម​ណាមួយ​បាន​ចាប់ផ្តើមនៅ​ឡើយទេ​។​ ផលិតផល​ប្រេង​គ្រប់ប្រភេទ​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក​ត្រូវ​បាន​នាំ​ចូល​។​ តួរលេខតម្រូវការ​ប្រេងឥន្ធនៈ​ប៉ានស្មាន​គឺ​ ៤៧​ ៤៩០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។​ ការ​ប្រើប្រាស់​នេះ​កំពុង​នឹង​កើនឡើង​។​ កម្ពុជា​បាន​នាំ​ចូល​ប្រេង​ចំនួន​ ៤៥៣​ ០០០​តោន ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤​ ដែល​ជា​កំណើន​ ១០​% ​បើ​ធៀបទៅ​នឹង​រយៈពេល​ដដែល​ក្នុង​ឆ្នាំ​២០១៣​។ ...

ថ្មគ្រួសនិងចុណ្ណីសិលា

ថ្មក្រួសក្នុងសណ្ឋានដើម។ រូបភាព​ ថតដោយ touch and see កាលពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ចាប់តាំងពី​ឆ្នាំ​ ​២០១០​មក​ វិស័យ​ឧស្សាហកម្ម​រ៉ែ​ក្នុង​ប្រទេស​កម្ពុជា ​មាន​កំណើន​ក្នុង​ផលិតកម្ម​កម្ទេច​ថ្ម​ខ្សាច់​ និង​ក្រួស​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ការ​អភិវឌ្ឍ​យ៉ាង​សម្បើម​លើ​វិស័យ​សំណង់​ក្នុងស្រុក​។​ ក្នុង​ឆ្នាំ​ ២០១៥​ នេះ​ វិនិយោគទុន​ដែល ...

ករណី​ជោគជ័យ​នៃ​កម្មវិធី​បណ្តុះបណ្តាល​ស្តី​ពី​អក្ខរកម្ម​ទិន្នន័យ​៖​ លោក​ រឿ​ន​ ណា​រិ​ទ្ធ​​ ​

សិក្ខាកាម​ចូលរួម​វគ្គ​បណ្តុះបណ្តាល​តម្លាភាព​ទិន្នន័យ​ជា​ច្រើន​បាន​ប្រើប្រាស់​ទិន្នន័យ​តាម​របៀប​ផ្សេងៗ​នៅ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​ ពួក​គេបាន​​ចុះ​ឈ្មោះ​នៅ​​ក្នុង​កម្មវិធី​​បណ្តុះបណ្តាល​នេះ​ ដើម្បី​បង្កើន​សមត្ថភាព​​ខ្លួន​​ក្នុង​ការ​ប្រើប្រាស់​ទិន្នន័យ ...

ដំណើរការតាក់តែងច្បាប់

ដំណើរការបង្កើតច្បាប់ គឺជាការបង្កើត និងអនុម័តច្បាប់ថ្មី ឬកែប្រែច្បាប់ចាស់ដែលមានស្រាប់។​នៅព្រះរាជាណាចក្រកម្ពុជា មានស្ថាប័នចំនួន៣ ដែលអាចផ្តួចផ្តើមដំណើរការបង្កើតច្បាប់បានរួមមាន៖ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងនាយករដ្ឋមន្រ្តី។ ច្បាប់ដែលត្រូវបានបង្កើតភាគច្រើនគឺមកពីនាយករដ្ឋមន្រ្តី។​119​ អត្ថបទ​ដែល​បាន​បង្ហាញ​ភាគច្រើន​គឺ​មក​ពី​នាយក​រដ្ឋមន្ត្រី​។​120សាលប្រជុំរដ្ឋសភាកម្ពុជា។ រូបថតដោយសុវណ្ណដារ៉ា ១៨ ថតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 3.0។ដំណើរ​ការ​ពិនិត្យ​ និង​អនុម័ត​​សេចក្តី​ព្រាង​ច្បាប់​ប្រសិនបើច្បាប់នេះត្រូវបានផ្តួចផ្តើមគំនិត ឬរៀបចំដោយស្ថាប័នរដ្ឋាភិបាល ច្បាប់នេះត្រូវបានគេហៅថា “​សេចក្តីព្រាងច្បាប់”​។ ដើម្បីផ្តួចផ្តើមសេចក្តីព្រាងច្បាប់  រដ្ឋាភិបាលត្រូវអនុវត្តតាមជំហានទាំងនេះ៖121​ដំបូង រដ្ឋាភិបាលត្រូវពន្យល់ពីតម្រូវការនៃច្បាប់ថ្មី។ ច្បាប់ថ្មីត្រូវតែដោះស្រាយបញ្ហាជាក់លាក់ទាក់ទងនឹងសេដ្ឋកិច្ច សង្គមកិច្ច ឬបញ្ហាផ្សេងៗទៀតជាមួយនឹងគោលនយោបាយដែលបានកំណត់។បន្ទាប់មករដ្ឋាភិបាលត្រូវរៀបចំសេចក្តីថ្លែងការណ៍ ឬសេចក្តីថ្លែងហេតុ អំពីមូលហេតុនៃការបង្កើតច្បាប់ជាពីរដំណាក់កាល។ នៅដំណាក់កាលដំបូង ស្ថាប័នពាក់ព័ន្ធរៀបចំកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រសួងដែលរងផលប៉ះពាល់ មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនលើបញ្ហាសង្គមសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅដំណាក់កាលទី២ ស្ថាប័នរដ្ឋបាលដែលពាក់ព័ន្ធធ្វើការពិគ្រោះយោបល់ឡើងវិញលើផ្នែកបច្ចេកទេស សង្គមវប្បធម៌ និងនយោបាយ។​សេចក្តីព្រាងច្បាប់ត្រូវបានរៀបចំឡើងស្របតាមស្ថាប័នរដ្ឋាភិបាល៖ ក្រសួង ...

​សូម​​រីក​រាយ​ចូល​រួម​ព្រឹត្តិការណ៍​ "ទិវា​ទិន្នន័យ​បើក​ទូលាយ​ឆ្នាំ​ ២០២០​"​

ទិវា​ទិន្នន័យ​បើក​ទូលាយ​ គឺជា​ព្រឹត្តិការណ៍​សកល​មួយ​ដែល​ប្រមូលផ្តុំ​ពលរដ្ឋ​ដែល​មាន​ចំណាប់អារម្មណ៍​ទៅ​លើ​ទិន្នន័យ​បើក​ទូលាយ​ ដើម្បី​ជួបជុំ​គ្នា​ស្វែងរក​វិធីសាស្ត្រ​ក្នុង​ការ​ផ្សា​ភ្ជាប់​ទិន្នន័យ​ដែល​បើក​ទូលាយ​ជា​សាធារណៈ​ទាំងនោះ​ទៅ​នឹង​ការ​អនុវត្ត​ ដើម្បី​ផ្តល់​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា ...

វគ្គ​បណ្តុះបណ្តាល​ស្តី​អំពី​អក្ខរកម្ម​ទិន្នន័យ​ទៅ​លើ​ប្រធានបទ​សុខភាព​សាធារណៈ​លើក​ទី​៣

​ចាប់ពី​ថ្ងៃ​ទី​ ២៧​ ដល់​ ២៩​ ខែមេសា​ ឆ្នាំ​២០២១​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ​(​អូ​ឌី​ស៊ី​)​ បាន​ធ្វើ​សិក្ខាសាលា​បណ្តុះបណ្តាល​លើក​ទី​៣​ ស្តី​អំពី​«​អក្ខរកម្ម​ទិន្នន័យ​ទៅ​លើ​ប្រធានបទ​សុខភាព​សាធារណៈ​»​ ។​ ក្នុង​បរិបទ​បច្ចុប្បន្ន​នៃ​ជំងឺ​រាតត្បាត ...

សំណង់

គម្រោងសាងសង់អាគារភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖ CC BY-NC 2.0វិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិនិយោគទុនក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ ជាកំណើន៤០ភាគរយពីតួរលេខ ២.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ។156ជាមួយគ្នានឹងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម វិស័យសំណង់ ជាវិស័យមួយក្នុងចំណោមវិស័យចម្បងទាំង៤ ដែលជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។157ការប៉ានស្មានរបស់ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យតំណាងឱ្យ ២ភាគរយនៃតួរលេខ៧.១ នៃកំណើនក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៤ ដែលនាំឱ្យវិស័យនេះជាវិស័យតែមួយគត់ដែលរួមចំណែកធំជាងគេក្នុងការលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំនោះ។158ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់នៃទីក្រុងជាច្រើន។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យមួយរូបបាននិយាយថា ក្នុងឆ្នាំ២០០៩ ស្ទើរតែមិនមានសំណង់អាគារខុនដូរនោះទេក្នុងរាជធានីភ្នំពេញ  ប៉ុន្តែក្នុងឆ្នាំ២០១៧វិញ មានការំពឹងទុកថាសំណង់ប្រភេទនេះនឹងមានដល់ទៅ ៥,០០០ អាគារ។159កំណើននៃការសាងសង់នេះនៅតែបន្តកើនឡើង បើទោះបីជាសំណើរសើ្នរសុំការសាងសង់ត្រូវចំណាយអស់ថវិការជាច្រើន និងមានរយៈពេលយូរជាងប្រទេសដ៏ទៃទៀតក៏ដោយ។ ...

គ្រោះមហន្តរាយ

គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។198 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។199ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។200 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។201ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...

និស្សិត​ស្រី​កម្ពុជា​ជើងឯក​ផ្នែក​ព័ត៌មានវិទ្យា​ នៅ​មជ្ឈមណ្ឌល​ Passerelles​ Numeriques​ កម្ពុជា​

PN Cambodia Students Visiting ODC Team’s WorkplaceODC Design Team Leader Huy Eng Presenting ODC Site Development        Passerelles​ Numeriques​ (PN)​ គឺជា​មជ្ឈមណ្ឌល​មួយ​បណ្តុះបណ្តាល​ផ្នែក​ព័ត៌មានវិទ្យា​ មិន​គិត​ពី​កម្រៃ​ហៅ​កាត់​ថា​ PN​។​ PN​ មានកម្ម​វិធី​ជា​ភាសា​បារាំង​ ខ្មែរ​ វៀតណាម​ និង​ហ្វី​លី​ពី​ន​។​ PN​ កម្ពុជា​បាន​ ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០០៥​។ ​ការ​ធានា​រ៉ាប់រង ​ត្រូវ ...

បង្កើន​សមត្ថភាព​យុវជន​ជនជាតិ​ដើម​ភាគតិច​លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ដើម្បី​រាយការណ៍​ព័ត៌មាន​

ការ​ទទួល​បានការ​បណ្តុះបណ្តាល​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដើម្បី​រាយការណ៍​ព័ត៌មាន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​យុវជន​ជនជាតិ​ដើម​ភាគតិច​“​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ខ្ញុំ​ ដោយសារ​ខ្ញុំ​អាច​ប្រើ​វា​ដើម្បី​ផ្តល់​អំណាច​ដល់​សហគមន៍​របស់ខ្ញុំ​ និង ...

គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន

ទឹកជំនន់​នៅ​កម្ពុជា​ ឆ្នាំ​២០១១​។ រូបភាព ថត​ដោយ​ គណៈកម្មការ​អឺរ៉ុប​,​ ១១​ តុលា​ ២០១១​។ ក្រោម​អាជ្ញាប័ណ្ណ​ CC BY 2.0។នៅ​ប្រទេស​កម្ពុជា​ ព្យុះ​ ទឹកជំនន់​ និង​រន្ទះបាញ់​ គឺជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ចម្បង​ ដែល​ធ្វើ​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​សត្វ​ និង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ ខណៈ​ដែល​ គ្រោះ​រាំង​ស្ងួត​ បង្ក​ឱ្យ ...

វិស័យឧស្សាហកម្ម

វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ (​លើកលែង​ ឧស្សាហកម្ម​និស្សា​រណកម្ម​ និង​ការ​រុករក​រ៉ែ​)​ ភាគច្រើន​សំដៅលើ​ វិស័យ​កាត់ដេរ​ កសិកម្ម​ សំណង់​ និង​ទេសចរណ៍​។​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំណត់​ទិស​ដៅ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ ឲ្យ​ក្លាយទៅជា​ប្រទេស​ ដែល​មាន​ ប្រាក់​ចំណូល​មធ្យម​ក្នុង​ឆ្នាំ​២០៣០​ និង​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​ ដូច​បាន​កំណត់​ក្នុង​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៤-២០១៨​។​ ទិស​ដៅ​នេះ​ បញ្ជាក់​ពី​តួនាទី​នៃ​វិស័យ​ឧស្សាហកម្ម​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​ ចំពោះ​កំណើន​នា​ពេល​អនាគត​។ ...

​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​២០២០

នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ ​(​អូ​ឌី​ស៊ី​)​ បាន​រៀបចំ​ “​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី​ពី​ មូលដ្ឋាន​គ្រឹះ​នៃ​អក្ខរកម្ម​ទិន្នន័យ​ឆ្នាំ​២០២០​ ទាក់ទង​នឹង​គណនេយ្យ​ភាព​សង្គម​”​ នៅ​សណ្ឋាគារ​ប៉ូ​ឡូ​វ៉ៃ​ក្នុង​រាជធានី ...

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ចេញផ្សាយ​ស្រទាប់​ផែនទី​ និង​សំណុំ​ទិន្នន័យ​ថ្មី​អំពី​ ‍​"មូលដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សម្រាប់​របប​ថែទាំ​សុខភាព​ (​ប​.​ស​.​ស​)"

​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ បាន​ចេញផ្សាយ​ស្រទាប់​ផែនទី​ថ្មី​អំពី​ មូលដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​សម្រាប់​របប​ថែទាំ​សុខភាព​ (​ប​.​ស​.​ស​)​ នៅ​លើ​ទំព័រ​ផែនទី​អន្តរ​កម្ម​ ដែល​ស្ថិត​នៅ​ក្រោម​ចំណាត់ថ្នាក់ ...

លទ្ធកម្ម

“បញ្ឈប់អំពើពុករលួយ ចាប់ផ្តើមពីខ្លួនយើង” (ពាក្យស្លោក នៅលើបដា បាតដៃស្អាតស្អំ) ខេត្តក្រចេះ ប្រទេសកម្ពុជា។” រូបថត ថតដោយ World Bank Photo Collection កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0នៅប្រទេសកម្ពុជា រាល់សកម្មភាពទិញទំនិញ សាងសង់ ជួសជុល ការជួលសេវានិងការប្រឹក្សា ដោយរាជរដ្ឋាភិបាល បណ្តាក្រសួង និងទីភ្នាក់រាជរដ្ឋាភិបាល ត្រូវធ្វើឡើង ស្របតាមច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២។282  នីតិវិធី សម្រាប់ វិធីសាស្ត្រដោយឡែក នៃលទ្ធកម្មសាធារណៈ ត្រូវបានប្បញ្ញត្តិនៅក្នុងអនុក្រឹត្យស្តីពី លទ្ធកម្មសាធារណៈ ឆ្នាំ២០០៦។ លទ្ធកម្មសាធារណៈ មានទិសដៅធានាថា ចំណាយ របស់រដ្ឋត្រូវបានគ្រប់គ្រងដោយមានប្រសិទ្ធភាព និងប្រសិទ្ធផល និងត្រូវបានត្រួត ពិនិត្យដោយដំណើរការប្រកបដោយ តម្លាភាព ...

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

RHS5n
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!