អង្គការទិន្នន័យអំពីការអភិវឌ្ឍ ចេញផ្សាយស្រទាប់ផែនទី និងសំណុំទិន្នន័យថ្មីអំពី ”មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងសម្រាប់របបថែទាំសុខភាព (ប.ស.ស)”
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយស្រទាប់ផែនទីថ្មីអំពី មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងសម្រាប់របបថែទាំសុខភាព (ប.ស.ស) នៅលើទំព័រផែនទីអន្តរកម្ម ដែលស្ថិតនៅក្រោមចំណាត់ថ្នាក់ “ការអភិវឌ្ឍសង្គម”។ សំណុំទិន្នន័យនេះផ្តល់នូវទីតាំង ព័ត៌មានទំនាក់ទំនងលម្អិតនៃមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់របបថែទាំសុខភាព។ សំណុំទិន្នន័យនេះអាចស្វែងរកបាន និងចូលទៅប្រើប្រាស់បានទាំងជាខេមរភាសា និងភាសាអង់គ្លេស។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ស្រទាប់ផែនទីអំពី មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងសម្រាប់របបថែទាំសុខភាព (ប.ស.ស)នៅលើផែនទីអន្តរកម្មរបស់អូឌីស៊ី។
=> សូមចុចនៅ ទីនេះ ដើម្បីចូលទៅកាន់ទំព័រសំណុំទិន្នន័យអំពី “មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងសម្រាប់របបថែទាំសុខភាព (ប.ស.ស)”។