សិក្ខាសាលាស្ដីអំពីបណ្ណសារច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
![](https://opendevelopmentcambodia.net/wp-content/uploads/2020/11/7-150x150.jpg)
នៅភ្នំពេញថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំសិក្ខាសាលាស្តីពីបណ្ណសារច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ សិក្ខាសាលានេះមានគោលបំណងបង្កើនបទពិសោធន៍ ...
សាកលវិទ្យាល័យកូឡុំបៀ នាយកដ្ឋានផ្នែកកិច្ចការអន្តរជាតិ និងសាធារណៈ
នៅ ខែ តុលា ឆ្នាំ ២០១៣ អង្គការ ទិន្នន័យអំពីការអភិវឌ្ឍ និងនាយកដ្ឋានផ្នែកកិច្ចការអន្តរជាតិ និងសាធារណៈ របស់សាកលវិទ្យាល័យ កូឡុំបៀ បានបង្កើតកិច្ចសហការក្នុងភាពជាដៃគូ ដើម្បីប្រមូលទិន្នន័យ និងអធិប្បាយអំពី និន្នាការដែលទាក់ទងទៅនឹងម្ចាស់ជំនួយ ប្រទេសជាដៃគូ និងជំនួយអភិវឌ្ឍន៍នៃប្រទេសកម្ពុជា។ ភាពជាដៃគូនេះ គឺចងភ្ជាប់ទៅនឹងសិក្ខាសាលាស្តីអំពីការអនុវត្តនៅក្នុងវិស័យអភិវឌ្ឍន៍របស់ SIPA ដែលជាវគ្គបណ្តុះបណ្តាល ...
ជំនួយផ្នែកច្បាប់
![](https://opendevelopmentcambodia.net/wp-content/uploads/2019/11/1-1-150x150.png)
យោងតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរទាំងអស់មានភាពស្មើភាពគ្នាចំពោះមុខច្បាប់ដោយមិនគិតពីទ្រព្យសម្បត្តិ ឬឋានៈ។35 វាជំរុញគោលការណ៍នយោបាយមួយដែលហៅថានីតិរដ្ឋ36 ដែលជាច្បាប់ដ៏ល្អមួយសម្រាប់ ...
សិក្ខាសាលាស្តីពី តួនាទីនៃ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (អាយស៊ីធី) នៅក្នុងវិស័យសេវាសាធារណៈនៅកម្ពុជា
![](https://opendevelopmentcambodia.net/wp-content/uploads/2019/04/IMG_3957-min-150x150.jpg)
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដោយសហការជាមួយ អង្គការស្តារកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានរៀបចំសិក្ខាសាលាមួយស្តីពី “តួនាទីនៃ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (អាយស៊ីធី) នៅក្នុង ...
ជំនួយពីប្រទេសស៊ុយអែត
![](https://opendevelopmentcambodia.net/wp-content/uploads/2022/12/KHM-SWE-flags-150x150.png)
ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា ឯកឧត្តម Björn Häggmark បានចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។ រូបភាព ពីទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។ប្រទេសកម្ពុជា និងប្រទេសស៊ុយអែតបានបង្កើតចំណងការទូតនៅឆ្នាំ១៩៦១។ ប្រទេសស៊ុយអែតបានចាប់ផ្តើមផ្តល់ការជំនួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើកដំបូងដល់ប្រទេសកម្ពុជា ...
ធនធានប្រេង និងឧស្ម័ន
![https://www.flickr.com/photos/st33vo/5848576484](https://opendevelopmentcambodia.net/wp-content/uploads/2016/01/Oil-and-Gas-Resources-150x150.jpg)
ប្រេង និងឧស្ម័នត្រូវបានរកឃើញនៅលើទឹកដី ប្រទេសកម្ពុជា ប៉ុន្តែមិនមានការទាញយកជាលក្ខណៈឧស្សាហកម្មណាមួយបានចាប់ផ្តើមនៅឡើយទេ។ ផលិតផលប្រេងគ្រប់ប្រភេទសម្រាប់បំពេញតម្រូវការក្នុងស្រុកត្រូវបាននាំចូល។ តួរលេខតម្រូវការប្រេងឥន្ធនៈប៉ានស្មានគឺ ៤៧ ៤៩០បារ៉ែលក្នុងមួយថ្ងៃ។ ការប្រើប្រាស់នេះកំពុងនឹងកើនឡើង។ កម្ពុជាបាននាំចូលប្រេងចំនួន ៤៥៣ ០០០តោន ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០១៤ ដែលជាកំណើន ១០% បើធៀបទៅនឹងរយៈពេលដដែលក្នុងឆ្នាំ២០១៣។ ...
ថ្មគ្រួសនិងចុណ្ណីសិលា
![](https://opendevelopmentcambodia.net/wp-content/uploads/2015/09/gravel-and-limstone1-150x150.jpg)
ថ្មក្រួសក្នុងសណ្ឋានដើម។ រូបភាព ថតដោយ touch and see កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤។ ក្រោមអាជ្ញាប័ណ្ណ៖ CC BY-SA 2.0ចាប់តាំងពីឆ្នាំ ២០១០មក វិស័យឧស្សាហកម្មរ៉ែក្នុងប្រទេសកម្ពុជា មានកំណើនក្នុងផលិតកម្មកម្ទេចថ្មខ្សាច់ និងក្រួសដែលជាការឆ្លើយតបទៅនឹងកំណើនការអភិវឌ្ឍយ៉ាងសម្បើមលើវិស័យសំណង់ក្នុងស្រុក។ ក្នុងឆ្នាំ ២០១៥ នេះ វិនិយោគទុនដែល ...
ករណីជោគជ័យនៃកម្មវិធីបណ្តុះបណ្តាលស្តីពីអក្ខរកម្មទិន្នន័យ៖ លោក រឿន ណារិទ្ធ
![](https://opendevelopmentcambodia.net/wp-content/uploads/2021/07/Mr.-Reoun-Narith-150x150.png)
សិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលតម្លាភាពទិន្នន័យជាច្រើនបានប្រើប្រាស់ទិន្នន័យតាមរបៀបផ្សេងៗនៅក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ។ ពួកគេបានចុះឈ្មោះនៅក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីបង្កើនសមត្ថភាពខ្លួនក្នុងការប្រើប្រាស់ទិន្នន័យ ...
ដំណើរការតាក់តែងច្បាប់
![](https://opendevelopmentcambodia.net/wp-content/uploads/2021/09/Cambodia_National_Assembly_chamber-150x150.jpg)
ដំណើរការបង្កើតច្បាប់ គឺជាការបង្កើត និងអនុម័តច្បាប់ថ្មី ឬកែប្រែច្បាប់ចាស់ដែលមានស្រាប់។នៅព្រះរាជាណាចក្រកម្ពុជា មានស្ថាប័នចំនួន៣ ដែលអាចផ្តួចផ្តើមដំណើរការបង្កើតច្បាប់បានរួមមាន៖ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងនាយករដ្ឋមន្រ្តី។ ច្បាប់ដែលត្រូវបានបង្កើតភាគច្រើនគឺមកពីនាយករដ្ឋមន្រ្តី។119 អត្ថបទដែលបានបង្ហាញភាគច្រើនគឺមកពីនាយករដ្ឋមន្ត្រី។120សាលប្រជុំរដ្ឋសភាកម្ពុជា។ រូបថតដោយសុវណ្ណដារ៉ា ១៨ ថតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 3.0។ដំណើរការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ប្រសិនបើច្បាប់នេះត្រូវបានផ្តួចផ្តើមគំនិត ឬរៀបចំដោយស្ថាប័នរដ្ឋាភិបាល ច្បាប់នេះត្រូវបានគេហៅថា “សេចក្តីព្រាងច្បាប់”។ ដើម្បីផ្តួចផ្តើមសេចក្តីព្រាងច្បាប់ រដ្ឋាភិបាលត្រូវអនុវត្តតាមជំហានទាំងនេះ៖121ដំបូង រដ្ឋាភិបាលត្រូវពន្យល់ពីតម្រូវការនៃច្បាប់ថ្មី។ ច្បាប់ថ្មីត្រូវតែដោះស្រាយបញ្ហាជាក់លាក់ទាក់ទងនឹងសេដ្ឋកិច្ច សង្គមកិច្ច ឬបញ្ហាផ្សេងៗទៀតជាមួយនឹងគោលនយោបាយដែលបានកំណត់។បន្ទាប់មករដ្ឋាភិបាលត្រូវរៀបចំសេចក្តីថ្លែងការណ៍ ឬសេចក្តីថ្លែងហេតុ អំពីមូលហេតុនៃការបង្កើតច្បាប់ជាពីរដំណាក់កាល។ នៅដំណាក់កាលដំបូង ស្ថាប័នពាក់ព័ន្ធរៀបចំកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ ក្រសួងដែលរងផលប៉ះពាល់ មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនលើបញ្ហាសង្គមសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅដំណាក់កាលទី២ ស្ថាប័នរដ្ឋបាលដែលពាក់ព័ន្ធធ្វើការពិគ្រោះយោបល់ឡើងវិញលើផ្នែកបច្ចេកទេស សង្គមវប្បធម៌ និងនយោបាយ។សេចក្តីព្រាងច្បាប់ត្រូវបានរៀបចំឡើងស្របតាមស្ថាប័នរដ្ឋាភិបាល៖ ក្រសួង ...
សូមរីករាយចូលរួមព្រឹត្តិការណ៍ "ទិវាទិន្នន័យបើកទូលាយឆ្នាំ ២០២០"
![](https://opendevelopmentcambodia.net/wp-content/uploads/2020/01/IMG_2571-150x150.jpg)
ទិវាទិន្នន័យបើកទូលាយ គឺជាព្រឹត្តិការណ៍សកលមួយដែលប្រមូលផ្តុំពលរដ្ឋដែលមានចំណាប់អារម្មណ៍ទៅលើទិន្នន័យបើកទូលាយ ដើម្បីជួបជុំគ្នាស្វែងរកវិធីសាស្ត្រក្នុងការផ្សាភ្ជាប់ទិន្នន័យដែលបើកទូលាយជាសាធារណៈទាំងនោះទៅនឹងការអនុវត្ត ដើម្បីផ្តល់ជាដំណោះស្រាយចំពោះបញ្ហា ...
វគ្គបណ្តុះបណ្តាលស្តីអំពីអក្ខរកម្មទិន្នន័យទៅលើប្រធានបទសុខភាពសាធារណៈលើកទី៣
![](https://opendevelopmentcambodia.net/wp-content/uploads/2021/05/3rd-IWPR-Trianing-150x150.png)
ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែមេសា ឆ្នាំ២០២១ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានធ្វើសិក្ខាសាលាបណ្តុះបណ្តាលលើកទី៣ ស្តីអំពី«អក្ខរកម្មទិន្នន័យទៅលើប្រធានបទសុខភាពសាធារណៈ» ។ ក្នុងបរិបទបច្ចុប្បន្ននៃជំងឺរាតត្បាត ...
សំណង់
គម្រោងសាងសង់អាគារភ្នំពេញ ថាវវើ ថតដោយ Axel Drainville, នៅថ្ងៃទី ០៤ ឧសភា ២០១១។ ក្រោម អាជ្ញាប័ណ្ណ៖ CC BY-NC 2.0វិស័យឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ យោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិនិយោគទុនក្នុងឆ្នាំ២០១៥ មានតម្លៃប្រមាណ ៣.៥ពាន់លានដុល្លារ ជាកំណើន៤០ភាគរយពីតួរលេខ ២.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ។156ជាមួយគ្នានឹងវិស័យវាយនភ័ណ្ឌ ទេសចរណ៍ និងកសិកម្ម វិស័យសំណង់ ជាវិស័យមួយក្នុងចំណោមវិស័យចម្បងទាំង៤ ដែលជម្រុញការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។157ការប៉ានស្មានរបស់ធនាគារពិភពលោក បានបង្ហាញថា វិស័យសំណង់ និងអចលនទ្រព្យតំណាងឱ្យ ២ភាគរយនៃតួរលេខ៧.១ នៃកំណើនក្នុងស្រុកសរុប ក្នុងឆ្នាំ២០១៤ ដែលនាំឱ្យវិស័យនេះជាវិស័យតែមួយគត់ដែលរួមចំណែកធំជាងគេក្នុងការលូតលាស់នៃសេដ្ឋកិច្ចជាតិក្នុងឆ្នាំនោះ។158ការរីកចម្រើននៃវិស័យសំណង់នៅកម្ពុជា បានផ្លាស់ប្តូរមុខមាត់នៃទីក្រុងជាច្រើន។ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យមួយរូបបាននិយាយថា ក្នុងឆ្នាំ២០០៩ ស្ទើរតែមិនមានសំណង់អាគារខុនដូរនោះទេក្នុងរាជធានីភ្នំពេញ ប៉ុន្តែក្នុងឆ្នាំ២០១៧វិញ មានការំពឹងទុកថាសំណង់ប្រភេទនេះនឹងមានដល់ទៅ ៥,០០០ អាគារ។159កំណើននៃការសាងសង់នេះនៅតែបន្តកើនឡើង បើទោះបីជាសំណើរសើ្នរសុំការសាងសង់ត្រូវចំណាយអស់ថវិការជាច្រើន និងមានរយៈពេលយូរជាងប្រទេសដ៏ទៃទៀតក៏ដោយ។ ...
គ្រោះមហន្តរាយ
![](https://opendevelopmentcambodia.net/wp-content/uploads/2016/07/6148654145_5861444ea2_o-150x150.jpg)
គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតជាគ្រោះមហន្តរាយដែលប៉ះពាល់ដល់ប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលគ្រោះថ្នាក់ទាំងនេះរមែងនាំឱ្យមានការចំណាយខ្ពស់ជាងគេផងដែរ។ ការផ្លាស់ប្តូរអាកាសធាតុនឹងធ្វើឱ្យស្ថានភាពនេះកាន់តែលំបាក ដោយរដូវប្រាំងមានអាកាសធាតុកាន់តែក្តៅហួតហែង និងរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំនិងខ្យល់ព្យុះកាន់តែខ្លាំង។តំបន់លិចទឹកនៅក្នុងប្រទេសកម្ពុជា, រូបភាព ថតដោយ Adelia Ribier, នៅថ្ងៃទី ២៤ តុលា ២០០១. ក្រោមអាជ្ញាប័ណ្ណ៖ CC BY-NC-ND 2.0ការរាតត្បាតនៃជម្ងឺក៏អាចនឹងមានផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ បើទោះបីជាការគម្រាមកំហែងពីប្រភេទជម្ងឺ SARSនិងជម្ងឺផ្តាសាយបក្សីក្នុងពេលថ្មីៗនេះ មិននាំឱ្យមានផលប៉ះពាល់ខ្លាំងទៅកាន់ប្រជាពលរដ្ឋក្នុងចំនួនច្រើនក៏ដោយ។គ្រោះទឹកជំនន់នៅក្នុងប្រទេសកម្ពុជាមានតំបន់ជាច្រើនគួរឱ្យកត់សម្គាល់ដែលជាប្រភេទតំបន់លិចទឹក ហើយទឹកជំនន់ទៅលើតំបន់ទាំងនេះតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងរដូវវស្សា(ចន្លោះពីខែឧសភាដល់ខែតុលា)។ បាតុភូតនេះនាំឱ្យមានគុណប្រយោជន៏ជាច្រើន តួរយ៉ាងផ្តល់សំណើមនិងជីរជាតិដី ជួយដល់ការស្តុកទឹកលើដីនិងទឹកក្រោមដី និងផ្តល់គុណប្រយោជន៍មួយចំនួនទៀតទៅកាន់វិស័យជលផល។យ៉ាងណាមិញ ទឹកជំនន់ជោគជាំនាំឱ្យមានបញ្ហាធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានប៉ានប្រមាណថា ទឹកជំនន់ក្នុងឆ្នាំ២០១៣បានធ្វើឱ្យមានការខាតបង់ទៅកាន់វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅដ្ឋានប្រជាជនក្នុងទឹកប្រាក់ច្រើនជាង៣៥៥លានដុល្លារ។198 គណៈកម្មាធិការដដែលបានរាយការណ៍ថាទឹកជំនន់នេះបានប៉ះពាល់ដល់ប្រជាជនចំនួន ៣៧៧,៣៥៤គ្រួសារនិងប្រជាពលរដ្ឋប្រមាណ ១.៨លាននាក់ក្នុងខេត្តចំនួន២០។ ទឹកជំនន់បានសម្លាប់មនុស្សអស់ចំនួន១៦៨នាក់ ដែលក្នុងនោះភាគច្រើនជាកុមារ។199ក្នុងករណីគ្រោះទឹកជំនន់ដែលធ្ងន់ធ្ងរបំផុត សេវាសាធារណៈដូចជាវិស័យអប់រំនិងការថែទាំសុខភាពមិនអាចដំណើរការទៅបានយ៉ាងប្រក្រតីនោះទេ។200 ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹកស្អាតនិងប្រព័ន្ធធារាសាស្ត្រ ព្រមទាំងការចែកចាយអគ្គីសនី(ទៅកាន់កន្លែងដែលអាចទៅដល់)ត្រូវបានខូចខាតឬរងការបំផ្លិចបំផ្លាញ ដែលនេះជាទម្ងន់បន្ថែមលើផលប៉ះពាល់រយៈពេលវែង។ ការធ្លាក់ចុះនៃទិន្នផលវិស័យកសិកម្មបន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ២០១៣ត្រូវបានប៉ានស្មានថានឹងកាត់បន្ថយកំណើនទិន្នផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាច្រើនជាង០.៥ភាគរយ។201ទឹកជំនន់ក្នុងឆ្នាំ២០០០បានប៉ះពាល់ដល់ប្រជាជនចំនួន ៣.៥លាននាក់ រួមមាន ៨៥,០០០គ្រួសារ(ស្មើរនឹងប្រជាជន ៣៨៧,០០០នាក់) ...
និស្សិតស្រីកម្ពុជាជើងឯកផ្នែកព័ត៌មានវិទ្យា នៅមជ្ឈមណ្ឌល Passerelles Numeriques កម្ពុជា
![](https://opendevelopmentcambodia.net/wp-content/uploads/2013/11/138604758111101505045_8c11689d97_b-150x150.jpg)
PN Cambodia Students Visiting ODC Team’s WorkplaceODC Design Team Leader Huy Eng Presenting ODC Site Development Passerelles Numeriques (PN) គឺជាមជ្ឈមណ្ឌលមួយបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា មិនគិតពីកម្រៃហៅកាត់ថា PN។ PN មានកម្មវិធីជាភាសាបារាំង ខ្មែរ វៀតណាម និងហ្វីលីពីន។ PN កម្ពុជាបាន ចាប់ផ្តើមដំណើរការនៅឆ្នាំ២០០៥។ ការធានារ៉ាប់រង ត្រូវ ...
បង្កើនសមត្ថភាពយុវជនជនជាតិដើមភាគតិចលើការប្រើប្រាស់ទូរស័ព្ទដៃដើម្បីរាយការណ៍ព័ត៌មាន
![](https://opendevelopmentcambodia.net/wp-content/uploads/2023/02/photo-Sep-2022-150x150.jpg)
ការទទួលបានការបណ្តុះបណ្តាលក្នុងការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនដើម្បីរាយការណ៍ព័ត៌មានឆ្លុះបញ្ចាំងពីទស្សនៈរបស់យុវជនជនជាតិដើមភាគតិច“វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ ដោយសារខ្ញុំអាចប្រើវាដើម្បីផ្តល់អំណាចដល់សហគមន៍របស់ខ្ញុំ និង ...
គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន
![](https://opendevelopmentcambodia.net/wp-content/uploads/2015/03/6975575681_efa7b23a77_o-150x150.jpg)
ទឹកជំនន់នៅកម្ពុជា ឆ្នាំ២០១១។ រូបភាព ថតដោយ គណៈកម្មការអឺរ៉ុប, ១១ តុលា ២០១១។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0។នៅប្រទេសកម្ពុជា ព្យុះ ទឹកជំនន់ និងរន្ទះបាញ់ គឺជាគ្រោះមហន្តរាយធម្មជាតិចម្បង ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្សសត្វ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ខណៈដែល គ្រោះរាំងស្ងួត បង្កឱ្យ ...
វិស័យឧស្សាហកម្ម
![](https://opendevelopmentcambodia.net/wp-content/uploads/2015/12/15815718153_9a65c38b60_k-150x150.jpg)
វិស័យឧស្សាហកម្មនៅកម្ពុជា (លើកលែង ឧស្សាហកម្មនិស្សារណកម្ម និងការរុករករ៉ែ) ភាគច្រើនសំដៅលើ វិស័យកាត់ដេរ កសិកម្ម សំណង់ និងទេសចរណ៍។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅក្នុងការប្រែក្លាយប្រទេសកម្ពុជា ឲ្យក្លាយទៅជាប្រទេស ដែលមាន ប្រាក់ចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដូចបានកំណត់ក្នុង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨។ ទិសដៅនេះ បញ្ជាក់ពីតួនាទីនៃវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម ដែលជាកត្តាជំរុញដ៏សំខាន់ ចំពោះកំណើននាពេលអនាគត។ ...
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃអក្ខរកម្មទិន្នន័យឆ្នាំ២០២០
![](https://opendevelopmentcambodia.net/wp-content/uploads/2020/10/119125174_3544984485536144_6442802033886172402_o-150x150.jpg)
នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានរៀបចំ “សិក្ខាសាលាបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃអក្ខរកម្មទិន្នន័យឆ្នាំ២០២០ ទាក់ទងនឹងគណនេយ្យភាពសង្គម” នៅសណ្ឋាគារប៉ូឡូវ៉ៃក្នុងរាជធានី ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ចេញផ្សាយស្រទាប់ផែនទី និងសំណុំទិន្នន័យថ្មីអំពី "មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងសម្រាប់របបថែទាំសុខភាព (ប.ស.ស)"
អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) បានចេញផ្សាយស្រទាប់ផែនទីថ្មីអំពី មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងសម្រាប់របបថែទាំសុខភាព (ប.ស.ស) នៅលើទំព័រផែនទីអន្តរកម្ម ដែលស្ថិតនៅក្រោមចំណាត់ថ្នាក់ ...
លទ្ធកម្ម
![](https://opendevelopmentcambodia.net/wp-content/uploads/2015/09/Clean-Hand_Public-Procurement-150x150.jpg)
“បញ្ឈប់អំពើពុករលួយ ចាប់ផ្តើមពីខ្លួនយើង” (ពាក្យស្លោក នៅលើបដា បាតដៃស្អាតស្អំ) ខេត្តក្រចេះ ប្រទេសកម្ពុជា។” រូបថត ថតដោយ World Bank Photo Collection កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០០៦។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0នៅប្រទេសកម្ពុជា រាល់សកម្មភាពទិញទំនិញ សាងសង់ ជួសជុល ការជួលសេវានិងការប្រឹក្សា ដោយរាជរដ្ឋាភិបាល បណ្តាក្រសួង និងទីភ្នាក់រាជរដ្ឋាភិបាល ត្រូវធ្វើឡើង ស្របតាមច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២។282 នីតិវិធី សម្រាប់ វិធីសាស្ត្រដោយឡែក នៃលទ្ធកម្មសាធារណៈ ត្រូវបានប្បញ្ញត្តិនៅក្នុងអនុក្រឹត្យស្តីពី លទ្ធកម្មសាធារណៈ ឆ្នាំ២០០៦។ លទ្ធកម្មសាធារណៈ មានទិសដៅធានាថា ចំណាយ របស់រដ្ឋត្រូវបានគ្រប់គ្រងដោយមានប្រសិទ្ធភាព និងប្រសិទ្ធផល និងត្រូវបានត្រួត ពិនិត្យដោយដំណើរការប្រកបដោយ តម្លាភាព ...