សេចក្តីប្រកាស
សេចក្ដីប្រកាសព័ត៌មាន ពិធីចុះហត្ថលេខារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ លើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមសិក្សាលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខារវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ លើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមសិក្សា ...
ក្រសួងពាណិជ្ជកម្ម
សេចក្តីជូនដំណឹង ស្តីពី ការបើកតំបន់សម្បទានស្វែងរុករករ៉ែ សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករក
នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកតំបន់សម្បទានស្វែងរុករករ៉ែសម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណស្វែងរុករក។ សម្រាប់ទទួលបានអាជ្ញាប័ណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែ ...
ក្រសួងរ៉ែ និងថាមពល
ការចុះកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន VINCI Construction Grands Projets បានចុះកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ។ កិច្ចសន្យាសាងសង់នេះ មានទឹកប្រាក់សរុបប្រមាណ ១៥៦ លានដុល្លារអាមេរិក ក្នុងនោះថវិកាកម្ចី ...
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ជប៉ុនផ្តល់ថវិកា ១៩១,៧៤៤ ដុល្លារអាមេរិកសម្រាប់សម្រេចឲ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាព
នៅថ្ងៃទី១៨ ខែវិច្ឆិកា រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្តល់ជំនួយដល់អង្គការ Nature Center Risen នូវថវិកាចំនួន ១៩១,៧៤៤ ដុល្លារអាមេរិក សម្រាប់ “គម្រោងសម្រេចឲ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាព តាមរយៈការអប់រំបរិស្ថានតាមបែបអនុវត្ត ជាដើមនៅវិទ្យាស្ថានគរុកោសល្យ (ឆ្នាំទី៣)”។ កិច្ចសន្យាផ្តល់ជំនួយ បានត្រូវ ...
ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរ
នៅក្នុងសេចក្តីប្រកាសចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាជូនដំណឹងពីការដឹកជញ្ជូនសត្វដំរីមួយចំនួនចេញពីរមណីយដ្ឋានអង្គរ និងការបញ្ឈប់សកម្មភាពអាជីវកម្មក្នុងការយកសត្វដំរីមកផ្តល់ជាសេវាដឹកជញ្ជូនភ្ងៀវទេសចរ។ បើតាមសេចក្តីប្រកាស សមាគមគ្រប់គ្រងសត្វដំរីនឹងដឹកជញ្ជូនសត្វដំរីមួយចំនួនទៅកាន់ព្រៃសហគមន៍បុស្សធំ ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីឲ្យសត្វដំរីរស់តាមលក្ខណៈធម្មជាតិ។ ...
អាជ្ញាធរជាតិអប្សរា
សេចក្តីប្រកាសព័ត៌មាន៖ រដ្ឋាភិបាលជប៉ុនអនុម័តថវិកាចំនួន ២៥១,៩៧០ ដុល្លារអាមេរិកសម្រាប់មជ្ឃមណ្ឌលតម្កល់ឯកសារច្បាប់
នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានដល់សាធារណៈជនថា រដ្ឋាភិបាលជប៉ុនបានអនុម័តការប្រើប្រាស់ថវិកាចំនួន ២៥១,៩៧០ ដុល្លារអាមេរិក ពីថវិកាបដិភាគ សម្រាប់ការអនុវត្តគម្រោង “អនុវត្តអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹង ...
ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
បណ្តាញយុវជនកម្ពុជាចេញផ្សាយរបាយការណ៍ស៊ើបអង្កេតស្តីពីដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងខេត្តស្ទឹងត្រែង និងព្រះវិហារ
នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បណ្តាញយុវជនកម្ពុជា (CYN) បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេត និងស្រាវជ្រាវស្តីពី ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងខេត្តស្ទឹងត្រែង និងព្រះវិហារកំពុងប្រឈមនឹងការកាប់ទន្ទ្រានដីព្រៃ។ ការសិក្សានេះធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៩ នៅក្នុង ...
បណ្តាញយុវជនកម្ពុជា
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសំណើ សុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសំណើ សុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាង ...
ក្រសួងមហាផ្ទៃ
សេចក្ដីថ្លែងការណ៍រួម៖ ការអនុញ្ញាតឱ្យជនបរទេសប្រកបមុខរបរស្វ័យនិយោជន៍ គឺការដណ្ដើមមុខរបររបស់កម្មករ និងប្រជាពលរដ្ឋខ្មែរ
នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩ សហជីព សមាគម និងអង្គការសង្គមស៊ីវិលបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីបង្ហាញការខកចិត្តចំពោះសេចក្តីជូនដំណឹង លេខ០៣៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៩ ស្តីពី “ការអនុញ្ញាត ...
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
សេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឡេីងវិញនៃសកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស
នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងស្តីពី ការអនុញ្ញាតឡេីងវិញនៃសកម្មភាពស្វ័យនិយោជន៍ដោយជនបរទេស ដោយយោងតម្រូវការកម្លាំងពលកម្មជំនាញនៃជនបរទេសក្នុងវិស័យសេវាកម្ម និងដើម្បីលើកទឹកចិត្ត ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
សិក្ខាសាលាស្តីពី ការប្រមូលទិន្នន័យតាមទូរស័ព្ទដៃជាមួយនឹងកម្មវិធី Kobo Toolbox
អង្គការទិន្នន័យអំពីការអភិវឌ្ឍ ហៅកាត់ថាអូឌីស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបើកសិក្ខាសាលាស្តីពី “ការប្រមូលទិន្នន័យតាមទូរស័ព្ទដៃជាមួយកម្មវិធី Kobo Toolbox”។ សិក្ខាសាលានេះនឹង ផ្តោតលើ៖គោលការណ៍ និងរបៀប ...
អង្គការទិន្នន័យអំពីការអភិវឌ្ឍ
សេចក្តីជូនដំណឹងស្តីពី ការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងស្ដីពី ការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក រយៈពេល៤៩ថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ដល់ ថ្ងៃទី២៩ ខែវិចិ្ឆកា ...
ក្រសួងមហាផ្ទៃ
សេចក្តីប្រកាសព័ត៌មានស្តីពី ការចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់២ប៊ីលាន៧៧៧លានយ៉េន
នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់២ប៊ី ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី ១ រវាងកម្ពុជា និងអូស្ត្រាលី
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី ១ រវាងកម្ពុជា និងអូស្ត្រាលី។កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងការយោគយល់គ្នា ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង៖ ១៩ សីហា ២០១៩
នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រលង ថ្ងៃទី១៩ និង២០ ខែសីហា ឆ្នាំ២០១៩។ បេក្ខជនប្រឡងជាប់ មានចំនួន ៧៩ ០៥២ ...
ក្រសួងអប់រំ យុវជន និងកីឡា
សេចក្ដីប្រកាសព័ត៌មានស្ដីពីការធ្វើអាទិភាវូបនីយកម្ម ក្នុងការជួសជុល និងសាងសង់ផ្លូវថ្នល់ ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ ក្នុងខេត្តព្រះសីហនុ
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំ រវាងគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) និងគ្រប់ក្រសួងពាក់ព័ន្ធ។ ជាលទ្ធផល អង្គប្រជុំ បានឯកភាព ...
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សេចក្ដីជូនដំណឺង៖ អាជ្ញាធរជាតិអប្សរានឹងចាប់ផ្តើមការជីកប្រឡាយតាមព្រំផ្ទៃដីព្រៃឈើ ក្នុងឧទ្យានអង្គរ
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងមួយថា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមការជីកប្រឡាយនៅតាមព្រំដីព្រៃឈើ ក៏ដូចជាដាំដើមឈើបន្ថែមទៀត នៅក្នុង ...
អាជ្ញាធរជាតិអប្សរា
សារាចរណែនាំស្តីពី «ការត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់»
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណែនាំមួយ ដើម្បីធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចាត់វិធានការចាំបាច់នានា ត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ដែលទទួលឥទ្ធិពលពីព្យុះឈ្មោះ កាហ្ស៊ីគី និងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ...
រាជរដ្ឋាភិបាលកម្ពុជា
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ
នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួត ...
អគ្គនាយកដ្ឋានពន្ធដារ
សេចក្តីជូនដំណឹងស្តីអំពី ការសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងជាថ្មីម្តងទៀតថា ក្នុងគោលបំណងដើម្បីសម្រួលការធ្វើដំណើរ និងកាត់បន្ថយរបាំងមិនចាំបាច់ ជូនភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជា ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងមហាផ្ទៃ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ...
ក្រសួងទេសចរណ៍
សេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យបងប្អូនកម្មករ-កម្មការិនីជិះរថយន្តក្រុង (City Bus) និងកាណូតសាធារណៈ (Taxi Boat) ដោយមិនគិតកម្រៃសេវា
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងស្តីពី ការអនុញ្ញាតឱ្យបងប្អូនកម្មករ-កម្មការិនីជិះរថយន្តក្រុង និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់កម្រៃសេវារយៈពេល ២ឆ្នាំ បន្តទៀត ដោយ ...
រដ្ឋបាលរាជធានីភ្នំពេញ
ប្រកាសស្តីពី «ការកំណត់មុខរបរ និងការងារដែលត្រូវហាមឃាត់ចំពោះជនបរទេស»
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា ចេញសេចក្តីប្រកាសដើម្បីកំណត់មុខរបរ និងការងារដែលត្រូវហាមឃាត់ចំពោះជនបរទេស។ យោងតាមប្រកាសលេខ ៣៦០/១៩ ចុះថ្ងៃទី២៨ ខែសីហា ឆ្នា២០១៩ ក្រសួងការងារ កំណត់នូវប្រភេទមុខរបរស្វ័យនិយោជន៍ ដែលត្រូវបានហាមឃាត់ចំពោះ ជនបរទេសក្នុងការប្រកបមុខរបរ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដើម្បីទៅចូលទៅកាន់ឯកសារប្រកាស សូមចុចនៅទីនេះ។ ...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
សេចក្តីប្រកាសស្តីពី ការទទួលបានការយល់ព្រមលើការស្នើសុំសម្បទានប្រេង និងឧស្ម័នរបស់ក្រុមហ៊ុនអង្គរហ្គោល
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក Stephen Burega នាយកប្រតិបត្តិក្រុមហ៊ុនអង្គរហ្គោល បានប្រកាសថា ក្រុមហ៊ុនអង្គរហ្គោលតាមរយៈក្រុមហ៊ុនជាសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន EnerCam Resources Co Ltd (“ EnerCam”) បានទទួលការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជាលើ ...
ក្រុមហ៊ុនអង្គរហ្គោល
សេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តព្រះសីហនុ
នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីប្រកាសព័ត៌មានជូនដល់សាធារណះជនស្តីពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តព្រះសីហនុ ដែលបានទទួឥទ្ធិពលពីព្យុះមូសុងនិរតី និងប្រព័ន្ធ ...
រដ្ឋបាលខេត្តព្រះសីហនុ