បាឋកថា​អាស៊ាន​លើក​ទី​ ២៣​ ស្ដី​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២

​នៅ​ថ្ងៃ​ទី​ ០៣​ ខែមករា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​បាឋកថា​អាស៊ាន​លើក​ទី​ ២៣​ ស្ដី​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​។​ តប​តាម​ការ​អញ្ជើញ​របស់​វិទ្យាស្ថាន​ ISEAS​ -​ Yusof​ Ishak​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​អញ្ជើញ​ផ្តល់​ «​បាឋកថា​អាស៊ាន​លើក​ទី​ ២៣៖​ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២»​ តាម​ប្រព័ន្ធ​វី​ដេ​អូ​។​

ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​

ទាញយក៖ pdf