ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ ពី​ថ្ងៃ​ទី​០៧-០៨​ ខែមករា​ ឆ្នាំ​២០២២

​នៅ​ថ្ងៃ​ទី​ ០៧​ ខែមករា​ ឆ្នាំ​២០២២​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ ស្តី​ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា​ ពី​ថ្ងៃ​ទី​០៧-០៨​ ខែមករា​ ឆ្នាំ​២០២២​។​

​នៅ​ក្នុង​ជំនួប​រវាង​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​ មីន​ អោ​ង​ឡាំង​ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី​ និង​បញ្ហា​តំបន់​មួយ​ចំនួន​ ដែល​ជា​ផលប្រយោជន៍​និង​ក្តី​កង្វល់​រួម​។​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf